ព័ត៌មានសំណង់
សមាគមអ្នកសាងសង់កម្ពុជា ចុះអនុស្សរណៈជាមួយក្រសួងការងារដើម្បីពង្រឹងធនធានមនុស្សនិងលើកស្ទួយវិស័យសំណង់កម្ពុជា
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគំាទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដោយផ្តល់នូវជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីធានាថាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ មានជំនាញពិតប្រាកដ អាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពរកប្រាក់ចំណូលបាន ព្រមទាំងជួយជំរុញឱ្យបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ទទួលបានជំនាញកាន់តែប្រសើរ ទាន់សម័យកាល កាន់តែសមរម្យ និងរក្សាបានភាពប្រកួតប្រជែងរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងប្រទេសជាតិ។ ក្នុងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងការងារនឹងណែនាំដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធ ឱ្យចងក្រងបញ្ជីឈ្មោះសិស្ស ឬអ្នកហាត់ការដែលកំពុងចុះឈ្មោះចូលរៀនតាមមុខជំនាញ បញ្ជូនទៅសមាគម ដើម្បីឱ្យខាងសមាគមជួយផ្សព្វផ្សាយដល់សមាជិករបស់ខ្លួន និងទទួលយកសិស្ស ឬអ្នកហាត់ការទៅតាមតម្រូវការរបស់ខ្លួន។ ចំណែកឯខាងសមាគម នឹងដើរតួជាអ្នកសម្របសម្រួលជាមួយសមាជិករបស់ខ្លួនក្នុងការទទួលយកនិស្សិតតាមបញ្ជីដែលក្រសួងផ្តល់ឲ្យ ដើម្បីឲ្យនិស្សិត ឬអ្នកហាត់ការបានទៅធ្វើកម្មសិក្សានៅតាមរោងចក្រ សហគ្រាស ព្រះវិហារ និងក្រុមហ៊ុនដែលជាសមាជិកសមាគម។ លើសពីនេះ សមាគមក៏នឹងជំរុញឱ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុនដែលជាសមាជិកសមាគមបញ្ជូនកម្មកររបស់ខ្លួនទៅចូលរួមវគ្គបណ្តុះបណ្តាលជាមួយស្ថាប័នពាក់ព័ន្ធតាមកម្មវិធីរបស់ក្រសួង។ […]
អានបន្ថែមកម្ពុជា-កូរ៉េ រួមគ្នាច្នៃសរសៃកញ្ចក់ប្លាស្ទិក សម្រាប់ប្រើក្នុងសំណង់ មានគុណភាពរឹងមាំជាងដែកទ្វេដង
ក្រុមហ៊ុន R&S Steel Cambodia Co. Ltd ដែលជាសហវិនិយោគរវាងសហគ្រិនកម្ពុជា និងកូរ៉េ បានណែនាំផលិតផលដែលជារបកគំហើញថ្មីមួយចូលទីផ្សារសំណង់កម្ពុជា នោះគឺផលិតផលសរសៃអំបោះកញ្ចក់ប្លាស្ទិក ដែលត្រៀមនឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះវិស័យសំណង់។ សម្ភារៈប្រកបដោយភាពច្នៃប្រតិដ្ឋនេះ មានភាពរឹងមាំធន់ជាងដែកទ្វេដង។ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ BTVNews Cambodia នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ អ្នកដឹកនាំកំពូលនៃក្រុមហ៊ុន R&S Steel Cambodia Co. Ltd បានបង្ហាញថា ផលិតផលសរសៃអំបោះកញ្ចក់ប្លាស្ទិករបស់ក្រុមហ៊ុនច្នៃចេញពីសមាសធាតុផ្សំនៃសរសៃកញ្ចក់ និងសារធាតុប្លាស្ទិក បង្ហាញពីភាពរឹងមាំ និងមុខងារសម្រាប់សំណង់ដូចជាផលិតផលដែកដែរ។ ផលិតផលប្រកបដោយនវានុវត្តន៍នេះ អាចយកទៅប្រើប្រាស់ក្នុងមុខងារច្រើនយ៉ាង ជាពិសេសក្នុងការសាងសង់សំណង់អគារ ផ្លូវ និងស្ពាន។ ជាពិសេសជាងគេ ការប្រើប្រាស់ពូកែបំផុតនោះ គឺសម្រាប់ការសាងសង់ផ្លូវបេតុង។ យោងតាមតំណាងក្រុមហ៊ុន មុននឹងត្រូវបាននាំចូលមកកម្ពុជាក្នុងខែមីនា ឆ្នាំ ២០២៣ បច្ចេកវិទ្យានេះធ្លាប់បានអនុវត្តដោយជោគជ័យនៅសហរដ្ឋអាមេរិក អូស្ត្រាលី និងទីផ្សារប្រទេសធំៗផ្សេងទៀតចាប់តាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ។ ថ្វីត្បិតតែថ្មីៗនេះ បច្ចេកវិទ្យាថ្មីនេះ ទើបនឹងមានការណែនាំមកកាន់ទីផ្សារកម្ពុជាក៏ដោយ ការធ្វើតេស្តយ៉ាងម៉ត់ចត់ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងខែឧសភា ឆ្នាំ ២០២៣ […]
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ៣៥០ពាន់ដុល្លារ សម្រាប់អភិវឌ្ឍវិស័យសំខាន់២ ក្នុងខេត្តកំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាសរុបចំនួន ៣៤៨ .៩១៩ ដុល្លារ ដែលជាជំនួយឥតសំណង សម្រាប់វិស័យអប់រំ និងទឹកស្អាត ដល់ខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តមណ្ឌលគិរី ក្រោមគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានបញ្ជាក់ថា ថវិកាជំនួយនេះ នឹងត្រូវប្រើសម្រាប់ សាងសង់អគារសិក្សានៅសាលាបឋមសិក្សាស្រែកិន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលស្ថាប័នទទួលជំនួយគឺមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលមានទឹកប្រាក់ ៩២.៤២៥ ដុល្លារ។ ថវិកាចំនួន ១០០.៣៤៤ ដុល្លារ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឫស្សីដូច ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ជាអ្នកទទួលជំនួយនេះ។ ចំណែក ថវិកាចំនួន ១៥៦.១៥០ ដុល្លារ សម្រាប់គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលខាងរដ្ឋាករទឹកមណ្ឌលគិរីជាអ្នកទទួលជំនួយ។ ពិធីចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកដំណាងទទួលជំនួញទាំងបីគម្រោង នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា […]
អានបន្ថែមក្រសួងរ៉ែរិតបន្តឹងការចេញអាជ្ញាបណ្ណធ្វើអាជីវកម្មជីករ៉ែថ្ម ដោយឈរលើគោលការណ៍អភិរក្ស និងអភិវឌ្ឍ
រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល អះអាងថា ក្រសួងនឹងមិនចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ ដល់ក្រុមហ៊ុនណាមួយទៀតឡើយ លុះត្រាតែមានការពិនិត្យឡើងវិញ ដោយឈរលើគោលការណ៍អភិរក្ស។ ក្នុងជំនួបជាមួយវិស័យឯកជន ក្នុងវិស័យរ៉ែ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម កែវ រតនៈ លើកឡើងថា ការដែលមិនមានចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនអាជីវកម្មថ្មភ្នំនេះ គឺដើម្បីឱ្យមានតុល្យភាពគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ។ ឯកឧត្តមបន្តទៀតថា ត្បិតកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីក៏ពិតមែន ប៉ុន្តែការធ្វើអាជីវកម្មជីករ៉ែថ្មក៏ត្រូវតែគោរពតាមលក្ខខណ្ឌបរិស្ថាន សួយសារ និងពន្ធដារឱ្យបានត្រឹមត្រូវផងដែរ ។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ « ខ្ញុំមិនចង់ឃើញភ្នំទាំងអស់កញ្ឆេតកញ្ឆតទាំងអស់នោះទេ ពីព្រោះ ភ្នំខ្លះមានតម្លៃជាប្រវត្តិសាស្ត្រ ភ្នំខ្លះមានតម្លៃវប្បធម៌ និងភ្នំខ្លះទៀតមានតម្លៃជាតំបន់អេកូទេសចរណ៍”។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងរ៉ែ បានចាត់អគ្គនាយកដ្ឋានរ៉ែ ឱ្យធ្វើការងារជាមួយមន្ទីររ៉ែ និងថាមពលគ្រប់រាជធានី-ខេត្ត រួមទាំង ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ លើការងារអភិរក្សភ្នំនានានៅទូទាំងប្រទេសកម្ពុជាថែមទៀតផង។
អានបន្ថែមកម្ពុជា-អាល្លីម៉ង់ សហការគ្នាគ្រប់គ្រងកាកសំណល់រឹងនៅសៀមរាប
រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានសហការគ្នា ដើម្បីគ្រប់គ្រងកាកសំណល់រឹងនៅក្រុងសៀមរាប ដែលជាក្រុងគំរូមួយនៅតំបន់អាស៊ាន ក្នុងវិស័យទេសចរណ៍ នឹងបានកំពុងឆ្ពោះទៅជាក្រុងគ្មានប្រើប្លាស្ទីក សម្រាប់ទៅអនាគត។ នេះបើតាមសិក្ខាសាលាស្តីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់” កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដោយសារមានការកើនឡើងព្រមគ្នានៃការប្រើប្រាស់ផលិតផលប្លាស្ទិក ដូចនេះយើងត្រូវរកវិធីសាស្ត្រដោះស្រាយ ដោយផ្តល់ជាចំណេះដឹងដល់អារជីវករពាក់ព័ន្ធទាំងអស់ ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ដើម្បីបង្កើនការយល់ដឹង និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងកាកសំណល់ និងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់ក្នុងខេត្តសៀមរាប។ លោកបន្តថា រៀបចំសិក្ខាសាលានេះឡើង គឺដើម្បីប្រមូលធាតុចូលពីម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដងពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើនទស្សនទានជារួម ដើម្បីជំរុញឱ្យមានការកាត់បន្ថយ និងឈានទៅរកការបញ្ឈប់ទាំងស្រុងលើការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដងតាមទម្លាប់ចាស់។ ជាមួយគ្នានេះដែរ លោក Frank Jattke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានមានប្រសាសន៍ថា ដើមី្បកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅតាមលំនៅដ្ឋាន ឬ ភោជនីយដ្ឋាន សណ្ឋាគារ និងនៅតាមទីផ្សារ ទីប្រជុំជន […]
អានបន្ថែមចិនគ្រោងវិនិយោគ ៦០ពាន់លានដុល្លារ សង់ផ្លូវដែកប្រវែង១៥០០គ.មនៅវៀតណាម
CCCC ជាក្រុមហ៊ុនសំណង់យក្សរបស់ចិន ដែលគ្រោងវិនិយោគ ៦០ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវដែកខាងជើង-ខាងត្បូង មានប្រវែង ១.៥០០គីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម។ នេះបើយោងតាមចុះផ្សាយរបស់ VN express អំពីជំនួបមួយរវាង លោក Bai Yinzhan នាយកក្រុមហ៊ុន China Harbor Engineering Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃវិស្វកម្មពហុជាតិ និងសំណង់យក្ស CCCC ជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Nguyen Chi Dung ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅក្រៅវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ គម្រោងផ្លូវដែកខាងជើង-ខាងត្បូងនេះ មានប្រវែង ១.៥០០គីឡូម៉ែត្រ ដែលនឹងរត់ពីទីក្រុងហាណូយទៅទីក្រុងហូជីមិញ ក្នុងល្បឿនរហូតដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវដែកមួយខ្សែនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យដឹកជញ្ជូនក្នុងប្រទេសវៀតណាម ព្រោះវាជា “ឆ្អឹងខ្នង” ដែលនឹងតភ្ជាប់ផ្លូវរថភ្លើងក្នុងទីក្រុង មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗដូចជា កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងព្រំដែនអន្តរជាតិ។ ក្រុមហ៊ុន(CCCC) បញ្ជាក់ទៀតថា គម្រោងដ៏ធំមួយនេះនឹងត្រូវចំណាយអស់ប្រមាណ ៦០ពាន់លានដុល្លារ […]
អានបន្ថែមសម្តេចជំរុញឱ្យអភិវឌ្ឍផ្លូវដែកនៅកម្ពុជាអាចរត់បាន ៨០គ.ម ក្នុង១ម៉ ខណៈបច្ចុប្បន្នបានត្រឹមតែ…ប៉ុណ្ណោះ!
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យឡើងវិញ និងរៀបចំធ្វើបច្ចុប្បន្នភាពជំរុញឱ្យរថភ្លើងបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈបច្ចុប្បន្នបើកបរបានតែក្នុងល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំផ្លូវដែកនេះ នឹងរួមចំណែកក្នុងការដឹកទំនិញ បង្កើនការដឹកទំនិញកាន់តែច្រើន និងជួយកាត់បន្ថយតម្លៃក្នុងការដឹកជញ្ជូន ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ « ឥឡូវផ្លូវដែកយើងបើកបរបានត្រឹមតែ៥០គីឡូម៉ែត្រ ក្នុង១ម៉ោងប៉ុណ្ណោះ ដូច្នេះយើងធ្វើយ៉ាងម៉េច ត្រូវធ្វើបច្ចុប្បន្នភាព ដោយអភិវឌ្ឍឱ្យអាចបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោងវិញ ។ ខ្ញុំបានឱ្យសិក្សា អំពីការកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវ។ អីចឹងបើផ្លូវដែកនេះយើងធ្វើបាន យើងនឹងទទួលបានការដឹកជញ្ជូនកាន់ច្រើន ដែលនេះជាការបង្កើនការដឹកទំនិញតាមផ្លូវរថភ្លើង»។ បច្ចុប្បន្ន កម្ពុជា មានផ្លូវដែកចំនួនពីរខ្សែ ដោយខ្សែទី១ ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាព្រំដែនប្រទេសថៃ។ សូមរម្លឹកផងដែរថា កាលពីដើមឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមហ៊ុនចិនបានបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងផ្លូវរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត […]
អានបន្ថែមក្រុមហ៊ុនសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចរក្សាតម្លៃដដែល សម្រាប់គន្លងETC&ANPR
កម្រៃសេវាផ្លូវល្បឿនលឿននឹងបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) រយៈពេល១ឆ្នាំទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ហើយក៏បន្តរក្សាតម្លៃដដែលរយៈពេល ៦ខែទៀត សម្រាប់អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC)។ នេះបើតាមការផុសផ្សាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ សូមជម្រាបជូនថា ក្នុងរយៈពេល១២ខែកន្លងមកនេះ មានយានយន្តប្រមាណ ៤៦៧៩ពាន់គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះ ក្រោយចំណាយពេលជាង ៤០ខែក្នុងការសាងសង់។ […]
អានបន្ថែមសម្តេចជំរុញបុកគ្រឹះសង់ផែទឹកជ្រៅនៅព្រះសីហនុមុនដាច់ឆ្នាំ ដើម្បីសាទរខួប ៧០ឆ្នាំ(កម្ពុជា-ជប៉ុន)
កម្ពុជា និងជប៉ុន កំពុងជំរុញលើការបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ដោយរំពឹងថា ការបុកគ្រឹះសាងសង់គម្រោងនេះ នឹងអាចធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២៣ ដើម្បីអបអរខួបអនុស្សាវរីយ ៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១៥.១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ។ សម្តេចមានប្រសាសន៍ថា៖ «យើងកំពុងតែកែប្រែចំណតកុងតឺន័រ ដើម្បីអាចឱ្យកប៉ាល់ធំៗចូលចតបាន ប៉ុន្តែអ្វីដែលសំខាន់យើងបានធ្វើការជាមួយជប៉ុន ដើម្បីមកវិនិយោគពង្រីកផែទឹកជ្រៅរបស់យើង ដំណាក់កាលទី១ ដោយសង្ឃឹមថានឹងអាចចាប់បុកគ្រឹះមុនដាច់ឆ្នាំ២០០២៣»។ សម្តេចបានបន្ថែមថា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយប្រធាន JICA ដើម្បីជំរុញការចរចាបញ្ចប់ការទម្លាក់ថវិកាសម្រាប់បុកគ្រឹះជំហានទី១ ក្នុងការពង្រីកផែទឹកជ្រៅខេត្តព្រះសីហនុ ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ ដែលជាឆ្នាំដ៏សំខាន់សម្រាប់កម្ពុជា និងជប៉ុន គឺខួបអនុស្សាវរីយ ៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ៣១០លានដុល្លារពីប្រទេសជប៉ុន។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមគម្រោងទឹកស្អាត និងអនាម័យក្រោមកម្ចីធនាគារពិភពលោក ៥៥លានដុល្លា សម្រេចបាន ៣៦%
គិតត្រឹម ខែតុលា ឆ្នាំ២០២៣ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក សម្រេចវឌ្ឍនភាពការងារបាន ៣៦,៣៦% ហើយ។ នេះបើតាមកិច្ចប្រជុំប្រចាំខែតុលា ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារនៃគម្រោងខាងលើ នៅថ្ងៃទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ ស្ថិតក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោកមានតម្លៃ ៥៥លានដុល្លារ ដែលបានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត សម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ ត្រូវបានបែងចែកជាពីរផ្នែកធំៗ និងត្រូវបានរំពឹងទុកថា នឹងអាចចូលរួមដោះស្រាយបញ្ហាទាក់ទងនឹងស្តង់ដារគុណភាពបញ្ចេញទឹកកខ្វក់ពីស្ថានីយប្រព្រឹត្តកម្ម យន្តការកំណត់តម្លៃសេវាទឹកកខ្វក់ គំនិតផ្តួចផ្តើមនៃការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ចូលក្នុងវិក្កយបត្រទឹកស្អាត និងការពង្រឹងការផ្តល់សេវាការគ្រប់គ្រងសំណល់ភក់ពីបង្គន់ជាដើមបានបន្ថែមទៀត។ (អានបន្ថែម) ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាគម្រោងយកចិត្តទុកដាក់ខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេសនៃកិច្ចសន្យាឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាឱ្យគម្រោងនេះបញ្ចប់តាមផែនការកំណត់ ខណៈបានចំណាយពេលអនុវត្តគម្រោងនេះអស់ជាង ៦៦% ហើយ។
អានបន្ថែម