ធនាគារពិភពលោកព្រមានថា GDP របស់កម្ពុជាអាចនឹងធ្លាក់ចុះ ៩% និងអត្រានៃភាពក្រីក្រអាចនឹងកើន ៦% នៅឆ្នាំ ២០៥០ ហេតុអ្វី?

ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែង និងអាចជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលរបាយការណ៍ប្រកាសអាសន្នពីធនាគារពិភពលោកបានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលកំពុងកើតមាននៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយកាលពីថ្ងៃទី ១៦ ខែ ១០ ឆ្នាំ ២០២៣ នេះ បានបង្ហាញពីក្របខណ្ឌយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់បំផុតក្នុងការការពារអនាគតអភិវឌ្ឍន៍របស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីភាពបន្ទាន់នៃការកាត់បន្ថយភាពងាយរងគ្រោះចំពោះផលប៉ះពាល់អាកាសធាតុ ការរៀបចំឡើងវិញនូវគន្លងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងអនុសាសន៍ដឹកនាំសេដ្ឋកិច្ចឆ្ពោះទៅរកផ្លូវនិរន្តរភាពបរិស្ថាន។ ខ្លឹមសារសំខាន់របស់របាយការណ៍នេះ គឺទីតាំងរបស់ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវកែងរវាងការអភិវឌ្ឍនិងការប្រែប្រួលអាកាសធាតុ ដោយបានផ្តល់ឧទាហរណ៍ជាទិន្នន័យជាក់ស្តែងនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបានកើតឡើងនិងកើនឡើងគួរឱ្យកត់សម្គាល់មកលើកម្ពុជារួចទៅហើយ។ ដោយមិននិយាយអំពីគ្រោះធម្មជាតិប៉ះពាល់សេដ្ឋកិច្ចកាលពីប៉ុន្មានឆ្នាំមុន គិតត្រឹមតែក្នុងឆ្នាំ ២០១៩មក ឧទាហរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការខាតបង់គិតជាតម្លៃសេដ្ឋកិច្ចចំនួន ១០០លានដុល្លារក្ន ងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត El Nino។ ឧទាហរណ៍មួយទៀត ក្នុងខែកញ្ញា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ៣ ឆ្នាំ ដោយបង្កឲ្យមានទឹកជំនន់រីករាលដាលនៅទូទាំង ១៤ខេត្ត និងប៉ះពាល់ដល់គ្រួសារជាង ៨៥.000គ្រួសារ។ លទ្ធផល​បាន​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចំនួន ៥០០០ គ្រួសារ​ដោយសារ​ការ​បំផ្លិចបំផ្លាញ​នៃ​ការ​បាក់​ដី។ “ដើម្បីងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត និងបញ្ហាប្រឈមដែលបង្កឡើងដោយតម្លៃអាហារ និងថ្លៃថាមពលកើនឡើង កម្ពុជាត្រូវតែរក្សាកំណើនសេដ្ឋកិច្ចខ្ពស់និងត្រូវប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះត្រូវដោះស្រាយផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងកាត់បន្ថយការបំភាយកាបូន” នេះជាការបញ្ជក់របស់លោក […]

អាន​បន្ថែម

ក្រសួងមហាផ្ទៃថ្មីតម្លៃ ៦០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃ​ ៦០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃនេះ គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ មានទំហំ១៥៣ម៉ែត្រ គុណនឹង ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចផ្ទុករថយន្តបានចំនួន ៣៣០គ្រឿង។ អគារនេះ មានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា គួរម្លឹកផងដែរថា អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃនេះ បានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានមានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ម៉ែត្រការ៉េ ក្រោមទុនវិនិយោគ ៦០លានដុល្លារ ដែលជាថវិកាផ្ទាល់របស់ក្រសួងមហាផ្ទៃ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវរត់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ

គិតត្រឹមថ្ងៃ៤ វិច្ឆិកា ២០២៣ ផ្លូវរត់(Runway) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG ដែលជាអ្នកទទួលបន្ទុកម៉ៅការសាងសង់ផ្លូវរត់ (Runway) និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងអាកាសយានដ្ឋានថ្មី នៅថ្ងៃទី៥ វិច្ឆិកា ២០២៣។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក(LSCG) និងដៃគូសហការ(MCC) ព្រមទាំងក្រុមការងារទាំងអស់ បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីពន្លឿនបញ្ជប់ការងារនេះ ឱ្យទាន់តាមផែនការដែលបានគ្រោងទុក ដោយប្រើរយៈពេលអស់ជាង ៣ឆ្នាំ។ លោកបន្ថែមថា ដើម្បីសាងសង់ផ្លូវរត់(Runway) ប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីនេះឱ្យស្របតាមស្តង់ដារសហរដ្ឋអាមេរិក យើងត្រូវការចំណាយអស់ជាង ១៧៥លានដុល្លារ ឯណោះ។ លោកបន្ត ជាលទ្ធផល ក្រុមហ៊ុនរបស់លោកក៏បានបញ្ចប់ការងារដ៏ធំមួយនេះ ដោយជោគជ័យ បន្ទាប់ពីការខំប្រឹងទាំងថ្ងៃ ទាំងយប់ ទោះបីយើងជួបប្រទះវិបិត្តកូវិតក៏ដោយ! ថ្ងៃនេះដែរ ជាមោទនភាពបំផុត ចំពោះការអញ្ជើញចូលរួមចុះពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ព្រមទាំងសហការី […]

អាន​បន្ថែម

ហេតុអ្វីប្រទេសអាស៊ានទាំងនេះប្រឹងពង្រីក និងសង់អាកាសយានដ្ឋានថ្មីៗច្រើនយ៉ាងនេះ?

ជើងមេឃនៃតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងដំណាក់កាលរបត់ផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលប្រទេសអាស៊ានតូចៗតែសម្បូរមនុស្សរស់នៅទាំងនេះ កំពុងចាប់ផ្តើមពង្រីកព្រលានយន្តហោះរបស់ខ្លួនក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយសារព័ត៌មាន Nikkei ថា សមត្ថភាពអ្នកដំណើរសរុបប្រចាំឆ្នាំនៅអាកាសយានដ្ឋានតាមរដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចំនួន ៦៥៣លាននាក់នៅឆ្នាំ ២០៣០។ តួលេខនេះ គឺកើនឡើងជិតទ្វេដងបើធៀបនឹងអ្នកដំណើរចំនួន ៣៣៦លាននាក់ដែលបានកត់ត្រាក្នុងខែមករា ឆ្នាំ ២០២៣។ តើកត្តាអ្វីខ្លះដែលជំរុញឱ្យប្រទេសអាស៊ានទាំង៧នេះ ខិតខំពង្រីក កែលម្អ និងសាងសង់ស្ថានីយអាកាសចរណ៍ថ្មីៗ និងធំសម្បើមច្រើនជាងមុនយ៉ាងនេះ? សង្ខេបគម្រោងសាងសង់និងពង្រីកអាកាសយានដ្ឋានអាស៊ីអាគ្នេយ៍ ប្រទេសថៃ៖ គំនិតផ្តួចផ្តើមពង្រីកមូលដ្ឋាននៅអាកាសយានដ្ឋានសុវណ្ណភូមិ បានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ នៅពេលពង្រីករួច ចំណតយន្តហោះថ្មីនេះ អាចផ្ទុកយន្តហោះបានរហូតដល់ទៅ ២៨គ្រឿង និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៥លាននាក់ក្នុងមួយឆ្នាំ។ នៅពេលដែលដំណើរការពេញលេញ សមត្ថភាពរួមរបស់អាកាសយានដ្ឋានសុវណ្ណភូមិទាំងមូល នឹងកើនឡើង ៣០% ពោលគឺនឹងអាចទទួលអ្នកដំណើរបានរហូតដល់ទៅ ៦០លាននាក់ជារៀងរាល់ឆ្នាំ។ អាកាសយានដ្ឋាននេះ គ្រោងនឹងសាងសង់ស្ថានីយចតយន្តហោះទីពីរ និងផ្លូវរត់ថែមមួយទៀតនៅឆ្នាំ ២០៣០ និងបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំដល់ ១៥០លាននាក់។ រដ្ឋាភិបាល​ថៃ​ក៏​គ្រោង​នឹង​ពង្រីក​អាកាសយានដ្ឋាន​ពីរ​បន្ថែមទៀត​គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ដុនមឿង​ក្បែរ​ទីក្រុង​បាងកក និង​អាកាសយានដ្ឋាន​អ៊ូតាប៉ាវ ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​រាជធានី។ សមត្ថភាពសរុបនៃអាកាសយានដ្ឋានទាំងបីនៅក្នុងតំបន់ទីក្រុងថៃ នឹងកើនឡើងដល់ ២០០លាននាក់នៅឆ្នាំ ២០៣០។ វៀតណាម៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ (Long Thanh) ត្រូវបានគេព្យាករថាស្ថិតក្នុងចំណោមជាអាកាសយានដ្ឋានដែលមានតម្លៃខ្ពស់លំដាប់ […]

អាន​បន្ថែម

ស្ពានហាលខាងលិចអង្គរវត្ត ក្រោមជំនួយជប៉ុន សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង ១០០លានដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទអង្គរវត្ត រួមទាំងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលបានបញ្ជប់ការងារជួសជុល ១០០ភាគរយ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ “ស្ពានហាល”នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះដែរ ត្រូវបានប្រព្រឹត្តិឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា «ស្ពានហាលមុខប្រាសាទអង្គរវត្ត» នេះមានប្រវែង ៩០ម៉ែត្រ ដែលបានធ្វើការជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យនេះ បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម បានធ្វើការស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរំលឹក និងថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឥតសំណងជាង ១០០លានដុល្លារ សម្រាប់អភិរក្សប្រាសាទអង្គរវត្ត និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះថែមទៀតផង។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

ក្រុមហ៊ុនចិនធំមួយ គ្រោងបោះទុន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងនឹងបោះទុនចំនួន ៥០០លានដុល្លារ វិនិយោគនៅកម្ពុជា ខណៈកំពុងសិក្សាពីទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន២កន្លែង សម្រាប់ដាក់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ច កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឯកឧត្តម បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន ដោយបានពន្យល់ពីគោលនយោបាយពាក់ព័ន្ធកា​រវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់សម្តេចមហាប​វ​រធិបតី ហ៊ុន ម៉ាណែត ចំពោះការវិនិយោគនៅកម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស​។ ឯកឧត្តម បានបន្តថា មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលដើមឡើយក្រុមហ៊ុននេះ បានពិចារណាក្នុងការជ្រើសប្រទេសចំនួន៣ សម្រាប់ការវិនិយោគរួមមាន កម្ពុជា ថៃ និងម៉ាឡេស៊ី។ ឯកឧត្តម បានបន្ថែមថា ក្រោយពីបានស្តាប់ការពន្យល់របស់ឯកឧត្តម ក្រុមហ៊ុននោះ ក៏សម្រេចមកវិនិយោគនៅកម្ពុជាតែម្តង។ ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុននោះ កំពុងពិចារណា ត្រូវជ្រើសរើសវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ដើម្បីធ្វើការវិនិយោគ។ ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុន […]

អាន​បន្ថែម

ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងសហការជាមួយក្រុមហ៊ុនសិង្ហបុរី អភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយកាបូន

តំណាងវិស័យឯកជនធំៗពីរ គឺក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP)របស់កម្ពុជា និងក្រុមហ៊ុន TotalEnergies របស់សិង្ហបុរី ដែលជាក្រុមហ៊ុនលក់ និងផលិតថាមពលចម្រុះរបស់បារាំង បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគម្រោងប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា និងស្វែងរកឱកាសសម្រាប់គំនិតផ្តួចផ្តើមការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) នេះបើយោងថាទំព័រហ្វែសបុកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ពិធីចុះហត្ថលេខាដែលបានធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោក Ting Wee Liang ប្រធានប្រចាំ ប្រទេសសិង្ហបុរី និងជាប្រធានគ្រប់គ្រងទីផ្សារ និងសេវាកម្មប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា របស់ក្រុមហ៊ុន TotalEnergies។ កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនធំៗទាំងពីរនេះ ត្រូវបានគេមើលឃើញថា នឹងដើរតួជាគំរូដ៏ល្អមួយសម្រាប់វិស័យឯកជន ដែលងាកមកគិតគូរលើវិស័យថាមពលកកើតឡើងវិញ និងការប្រែប្រួលអាកាសធាតុ ស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រដ្ឋាភិបាល និងគោលដៅអភិវឌ្ឍសាកល។ ថ្លែងនៅក្នុងឱកាសនោះ លោក […]

អាន​បន្ថែម

កម្ពុជាត្រៀមខ្ចីលុយជាង ២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗក្នុងឆ្នាំ២០២៤

ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងខ្ចីលុយចំនួន ១៧០០លានអេសដេអ៊ែរ (ជាទុន​បម្រុង​​អន្តរជាតិរបស់ IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ) ស្មើនឹងជាង ២,២ពាន់លានដុល្លារ ពីដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួន។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ កម្ចីទាំងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗដូចខាងក្រោម៖ វិស័យថាមពលចំនួន ១គម្រោងគឺ៖ គម្រោងពង្រីកប្រព័ន្ធបញ្ជូននិងចែកចាយអគ្គិសនី ជំហានទី ៣; វិស័យធារាសាស្ត្រចំនួន ៣ គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកផ្នែកខាងក្រោមស្ទឹងសែន ខេត្តកំពង់ធំ, គម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តរទន្លេមេគង្គភាគខាងកើត ជំហានទី ២ នៅខេត្តព្រៃវែងនិងស្វាយរៀង, និងកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរ វិស័យកសិកម្ម ជំហានទី ២ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ១៦ គម្រោងគឺ៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត ជំហានទី ៣, គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប (ត្រពាំងធំ-ស្លក្រាម), គម្រោងសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ត្រើយខាងកើតទន្លេមេគង្គដំណាក់កាលទី១ (ស្ពាន២ កន្លែងឆ្លងកាត់កោះដាច់ និងផ្លូវ៣០ គម), គម្រោងសាងសង់ផ្លូវជាតិលេខ៧០បេ (ទន្លេបិត ផ្លូវជាតិលេខ ៧-ស្រីសន្ធរ-ព្រែកតាមាក់-ល្វាឯម-ពាមរក៍ ផ្លូវជាតិលេខ១១), […]

អាន​បន្ថែម

ក្រុមហ៊ុន Cart Tire គ្រោងបន្ថែមទុន $២០៨លាន ដើម្បីពង្រីកអាជីកម្មផលិតកង់រថយន្តនៅស្វាយរៀង

ក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ គ្រោងបោះទុន ២០៨លានដុល្លារ បន្ថែមលើអាជីវកម្មដែលមានស្រាប់ ដើម្បីពង្រីករោងចក្ររបស់ខ្លួនក្នុងដំណាក់កាលទី៣។​ នេះបើតាមកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបាន​ឱ្យដឹងថា ក្រុមហ៊ុននេះ បានបណ្តាក់ទុនជាង ៥០០លានដុល្លារ រួចមកហើយ ក្នុងដំណើរការផលិតកម្មរបស់ខ្លួននៅដំណាក់កាលទី១ និងដំណាក់កាលទី២ ព្រមទាំងបង្កើតការងារជូនពលរដ្ឋបានជាង ២ពាន់នាក់ ថែមទៀតផង។ ឯកឧត្តមបានបន្ថែមថា តាមរយៈជំនួបជាមួយតំណាងក្រុមហ៊ុន បានបញ្ជាក់ឱ្យដងថា ក្រុមហ៊ុនគ្រោងនឹងបោះទុនចំនួន ២​០​៨​លានដុល្លារ បន្ថែមទៀត សម្រាប់ពង្រីកផលិតកម្មរបស់ខ្លួននៅដំណាក់កាលទី៣ ដើម្បីអាចបង្កើតការងារជូ​នប្រជាពលរដ្ឋបានរហូតដល់ ១.០០០នាក់ ក្រោយបានជួបជាមួយនឹងប្រធានក្រុមហ៊ុន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត​។ គួររំលឹកថា ក្រុមហ៊ុន Cart Tire បានចាប់ផ្តើមសាងសង់រោងចក្រផលិតសំបកកង់យានយន្តដ៏ធំមួយនេះ តំាងពីឆ្នំា២០២១ មកម្ល៉េះ ដែលក្នុងដំណាក់កាលទី១ ក្រុមហ៊ុនបានបោះទុន ៣៥០លានដុល្លារ សម្រាប់ដំណាក់កាលដំបូង៕ (អានបន្ថែម) […]

អាន​បន្ថែម

រដ្ឋាភិបាលថៃថ្មីចង់ប្តូរយុទ្ធសាស្ត្រចរចាបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា ដោយផ្តោតលើ…

រដ្ឋាភិបាល​ថៃ​ថ្មី ​បាន​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការចង់ចរចាជាមួយកម្ពុជាទាក់ទង​នឹង​តំបន់​ព្រំដែន​សមុទ្រខ្មែរថៃដែលត្រួតស៊ីគ្នា។ ប៉ុន្តែក្នុងការចរចាជាថ្មីនេះ ថៃនឹងប្តូរយុទ្ធសាស្ត្រចរចាពីការផ្តោតលើការទាមទារបោះបង្គោលព្រំដែនសមុទ្រដែលមិនដាច់ស្រេចកាលពីមុន មកជាការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជាវិញ ដែលយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានគេមើលឃើញថា ជាចក្ខុវិស័យថ្មីមួយរបស់រដ្ឋាភិបាលថៃថ្មី និងដែលធ្វើឡើងមិនយូរប៉ុន្មានក្រោយពីលោកនាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន ដឹកនាំប្រទេស។ យោងតាមសារព័ត៌មានរដ្ឋថៃ Thai PBS World ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Pirapan Salirathavibhaga បានបង្ហាញទស្សនៈថ្មីនេះ។ លោករដ្ឋមន្ត្រី Pirapan បានបញ្ជាក់ថា ប្រទេសថៃនឹងផ្តោតលើយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជា ជាជាងបន្តកិច្ចពិភាក្សាស្តីពីការកំណត់ព្រំដែនជាមួយកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការថ្មីមួយនឹងត្រូវបានបង្កើតឡើង ដើម្បីជំរុញការពិភាក្សាទាំងនេះបន្តទៅមុខទៀត។ លោករដ្ឋមន្ត្រី Pirapan បានទទួលស្គាល់យ៉ាងចំៗថា ការដោះស្រាយជម្លោះដែនទឹក នៅតំបន់សមុទ្រ គឺជាដំណើរការដ៏ស្មុគស្មាញ និងត្រូវចាយពេលវេលាយូរ ដោយសារប្រទេសទាំងពីរ មិនថាភាគីថៃឬខ្មែរនោះទេ គឺសុទ្ធតែមិនអាចបោះបង់ការទាមទារព្រំដែនរបស់ខ្លួន ដោយស្រួលៗបាននោះទេ។ តំបន់ដែនសមុទ្រត្រួតស៊ីគ្នារវាងខ្មែរថៃ គឺជាតំបន់ដែលថៃ និងកម្ពុជា ធ្លាប់បានចរចាគ្នាដើម្បីដោះស្រាយជម្លោះព្រំដែនទឹកនេះ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ការចរចាទាំងនេះ ទាក់ទងនឹងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលលាតសន្ធឹងលើផ្ទៃទឹកទំហំប្រមាណ ២៦.០០០ គីឡូម៉ែត្រការ៉េ […]

អាន​បន្ថែម