ក្រសួងពីរសម្ពោធឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណែត។ ផ្អែកតាមខ្លឹមសារនៃអនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ ក.វ.វ.ស. ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ក.វ.វ.ស. ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ រួមមាន៖ ការដាក់ QR Code ស្តង់ដាលើសញ្ញាបត្រនិងវិញ្ញាបនបត្រនៃគ្រឹះស្ថានបណ្តុះបណ្តាលចំណុះ ក.វ.វ.ស. និងឯកសារពាក់ព័ន្ធដទៃទៀត ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល gov.kh ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធើណែត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់កម្មវិធី Softwareដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។ គួរបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ គឺជាលើកទី៥ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើជាមួយក្រសួងចំនួន ៣ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ […]

អាន​បន្ថែម

បាត់ដំបង ក្លាយជាក្រុងដំបូងរបស់កម្ពុជា ដែលជាប់ជាទីក្រុងមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់យូណេស្កូ

អង្គការយូណេស្កូ បានឱ្យប្រកាសដាក់ឱ្យទីក្រុងបាត់ដំបង ជាទីក្រុងដំបូងរបស់កម្ពុជាដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ទីក្រុងបាត់ដំបង ត្រូវបានកំណត់ជាទិសដៅទីក្រុងមានភាពជាសិល្បៈខាងម្ហូបអាហារ ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ និងគំនិតច្នៃប្រឌិត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុង។ សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថែមថា ការសម្រេចបញ្ជូលទីក្រុងបាត់ដំបង ជាបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនេះ គឺមិនត្រឹមតែបង្ហាញនូវសិល្បៈខាងម្ហូបអាហារប៉ុណ្ណោះទេ តែថែមទាំងជាការប្រើប្រាស់សិល្បៈនេះ ដើម្បីពន្លឿនការអភិវឌ្ឍក្នុងទីក្រុង និងការផ្លាស់ប្តូរវប្បធម៌សកលលោកផងដែរ។ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា​ បានលើកឡើងថា អង្គការយូណេស្កូ ក៏សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលលើកដំបូងបង្អស់របស់កម្ពុជា។ ការទទួលស្គាល់ទីក្រុងបាត់ដំបង ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ គឺជាការរួមចំណែកចំពោះអាជីវកម្មផ្នែកវប្បធម៌ក្នុងទីក្រុង និងមានឥទ្ធិពលក្នុងការលើកស្ទួយវប្បធម៌ និងគំនិតច្នៃប្រឌិត និងជួយជំរុញកំណើនសេដ្ឋកិច្ច និងចំណូលពីទេសចរណ៍របស់ប្រជាជន។ គួរបញ្ជាក់ថា ម្ហូបអាហារច្នៃប្រឌិតក្នុងទីក្រុងបាត់ដំបង ដែលអង្គការយូណេស្កូបានប្រកាសឱ្យជាប់ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររួមមាន៖ ណែមបាត់ដំបង ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង សង្វាក់បាត់ដំបង ញាំល្ហុងបាត់ដំបង កន្ទុយហែសបាត់ដំបង សំបកណែមបាត់ដំបង និងទឹកគ្រឿងបាត់ដំបង ដែលជាម្ហូបអាហារពេញនិយមរបស់ប្រជាជនខេត្តបាត់ដំបង។

អាន​បន្ថែម

ក្រុមហ៊ុនធំៗ៤ បាននាំម៉ាស៊ីនដ៏ទំនើបដែលអាចច្នៃសំរាមនៅសៀមរាបឱ្យជាប្រេងឥន្ធនៈ

ក្រុមហ៊ុន GAEA រួមជាមួយក្រុមហ៊ុនSOKEN GROUP ក្រុមហ៊ុនONE WORLD និងក្រុមហ៊ុន CITY of KITAKYUSHU សហការជាមួយនឹងសមាគមក្លឹបទេសចរណ៍សៀមរាប បានដាក់តាំងបង្ហាញម៉ាស៊ីនកែច្នៃសម្រាម ឱ្យក្លាយជាប្រេងប្រេងឥន្ធនៈ ដើម្បីរួមចំណែកដល់ការគ្រប់គ្រងកាកសំណល់ក្នុងក្រុងសៀមរាប។ ការដាក់តាំងបង្ហាញនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ពិន ប្រាកដ  អភិបាលរងខេត្តសៀមរាប និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា , លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អាជ្ញាធរ ក្រុមហ៊ុន និងភ្ញៀវអន្តរជាតិពាក់ព័ន្ធ។ លោក ពិន ប្រាកដ  អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ឧបករណ៍ដ៏ទំនើបដែលអាចជួយដល់ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយសំរាម និងកាកសំណល់បានច្រើនជាមួយការប្រើធុងចម្រោះប្រេងឥន្ធនៈដែលអាចបំផ្លិចបំផ្លាញដោយចំហាយកំដៅខ្លាំង។ លោកបានបន្តថា ដើម្បីឆ្លើយតបនិងពាក្យថាទីក្រុងឆ្លាតវៃ យើងក៏អាចប្រើឧបករណ៍នេះសម្រាប់ជួយការពារបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ដោយឆ្លាតវៃតាមរយៈម៉ាស៊ីនបច្ចេកវិទ្យាដ៏ទំនើបនេះ ដើម្បីធ្វើការទាញយកចំហាយកំដៅដ៏ខ្លាំងនោះ មកបំបែកជាប្រេងឥន្ធនៈចេញពីសំណល់សម្ភារប្រើប្រាស់ចម្រុះដែលមានមូលដ្ឋានជាជ័រ និងភក់នៅខាងក្នុងរ៉េអាក់ទ័រ។ លោកបានបន្ថែមទៀតថា ប្រេងឥន្ធនៈដែលបានយកមកវិញនោះ គឺអាចប្រើជាឥន្ធនៈថាមពលកកើតឡើងវិញក៏ដូចជាឥន្ធនៈ Boiler សម្រាប់ URBAN RIG និងម៉ាស៊ីនចំហុយដែលមានកំដៅខ្លាំង វាជាម៉ាស៊ីនកែច្នៃសំរាម […]

អាន​បន្ថែម

រដ្ឋសម្រេចឱ្យសង់រោងចក្រថ្មីចំនួន១២ ក្នុងនោះខេត្តកំពង់ស្ពឺស្រូបបានរោងចក្រថ្មី៧

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ដើម្បីសង់រោងចក្រថ្មីចំនួន១២ ក្រោមទុនវិនិយោគ ៦៦,៦០លានដុល្លារ ដែលអាចបង្កើតការងារបាន ១២.៦១០កន្លែង សម្រាប់ពលរដ្ឋរស់នៅតាមបណ្តាខេត្តក្រុងចំនួន៥ ដែលក្នុងនោះខេត្តកំពង់ស្ពឺទទួលបានរោងចក្របង្កើតថ្មីច្រើនជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣១ តុលា ២០២៣។ ក្រុមហ៊ុនទាំង១២នោះរួមមានដូចខាងក្រោម៖ ១-“WP SPORTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៧៥០កន្លែង។ ២-“SHCA GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៦៥១កន្លែង។ ៣-“ZHENSEN SHOES (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ […]

អាន​បន្ថែម

ស្ថានីយ៍ទឹកកខ្វក់បឹងជើងឯកតម្លៃជាង២០លានដុល្លារ សង់ជិតរួចរាល់១០០%ហើយ

គិតត្រឹមថ្ងៃទី៣០ ខែតុលា ២០២៣នេះ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៣០ តុលា ២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនអឺរ៉ុបចំនួន៤ ចង់ពង្រីក និងបណ្តាក់ទុនបន្ថែមលើផលិតកម្មរបស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ចង់សិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា។ ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។ ឯកឧត្តម បានលើកឡើងអំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត ដើម្បីជំរុញការទាក់ទាញវិនិយោគ ក៏ដូចជា ការដាក់ឱ្យដំណើរការតុវិនិយោគសម្រាប់វិនិយោគិនអឺរ៉ុប, ជប៉ុន, ចិន និងកូរ៉េ ព្រមទាំងតុវិនិយោគកសិ-ចំណីអាហារ, ដែលការរៀបចំផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ ក្នុងជំនួបនេះ មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដែលបានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។ គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសស្ថាបនិកកិត្តិយសសម្រាប់កម្មវិធីពានរង្វាន់ឌីជីថលហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ២០២៣

ក្នុងព្រឹត្តិការណ៍នៃកម្មវិធី 2023 Going Digital Awards in Infrastructure ក្រុមហ៊ុន Bentley Systems បានប្រកាសបង្ហាញស្ថាបនិកកិត្តិយសសម្រាប់ព្រឹត្តិការណ៍ឆ្នាំ 2023 ដោយមានគម្រោងចំនួន 15 ត្រូវបានទទួលស្គាល់ជាស្ថាបនិកកិត្តិយស ក្នុងកម្មវិធីដែលរៀបចំនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី 12 ខែតុលា ឆ្នាំ2023។ ជាមួយនឹងការបញ្ចូលពីនាយកប្រតិបត្តិក្រុមហ៊ុនជាន់ខ្ពស់ លោក Greg Bentley និងលោក Keith Bentley បានជ្រើសរើសចេញពីគម្រោងដ៏គួរឱ្យទាក់ទាញចំនួនជាង 300 ដែលបានជ្រើសរើសចេញពីក្រុមហ៊ុន នៅក្នុងកម្មវិធី 2023 Going Digital Awards in Infrastructure ។ តាមរយៈវីដេអូបទបង្ហាញដោយលោក Greg Bentley លោក Keith Bentley Katriona Lord-Levins ប្រធាន CSO របស់ Bentley, និងលោក Rodrigo Fernandes នាយក ES(D)G […]

អាន​បន្ថែម

វៀតណាម-កម្ពុជា សហការគ្នាកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញតាមកំពង់ផែ២

កំពង់ផែតឹងកាងសាយហ្គន (Saigon Newport ) របស់វៀតណាម និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍និរន្តរភាពនៃអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងឱ្យដឹងថា ភស្តុភាររវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងទូលំទូលាយ និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងព្រំដែនរួមគ្នា។ លោកស្រីបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ សម្រាប់រយៈពេល ២០១៥-២០២២ បានកើនឡើងជាមធ្យម ១៨,៥5% ក្នុងមួយឆ្នាំ។ ក្នុងនោះពាណិជ្ជកម្មនៅឆ្នាំ២០២១ បានកើនឡើងយ៉ាងខ្លាំង ៧៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ បើទោះបីជាមានផលប៉ះពាល់យ៉ាងសំខាន់នៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ លោកស្រីបន្ថែមថា វៀតណាមដើរតួនាទីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលអាចឱ្យទំនិញកម្ពុជាចូលទៅកាន់តំបន់កំពង់ផែសមុទ្រសំខាន់ៗ សម្រួលដល់ការនាំចេញទៅកាន់ប្រទេសនានាជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ កម្ពុជាកាន់កាប់ទីតាំងយុទ្ធសាស្ត្រក្នុងអនុតំបន់មេគង្គ និងដើរតួនាទីយ៉ាងសំខាន់ក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដោយតភ្ជាប់ប្រទេសវៀតណាមជាមួយប្រទេសជិតខាងផងដែរ។ ក្រៅពីនេះ កំពង់ផែទាំងពីរ […]

អាន​បន្ថែម

អគារសាលាខេត្តកំពង់ស្ពឺថ្មី តម្លៃជាង ១០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺថ្មី ដែលមានតម្លៃជាង ១០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឱ្យដឹងថា អគាររដ្ឋបាលថ្មីនេះ ត្រូវបានសាងសង់ស្ថិតលើផ្ទៃដីប្រមាណ ១៨.០៧៨,១៧ ម៉ែត្រក្រឡា និងមានផ្ទៃក្រឡាសំណង់អគារសរុបចំនួន ១២.៥២៦ម៉ែត្រក្រឡា។ ឯកឧត្តមអភិបាលបានបន្តថា អគារថ្មីនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ២០១៧ ដែលមានកម្ពស់ ៣ជាន់ ដែលប្រើប្រាស់ថវិកាគុណប្រយោជន៍របស់រដ្ឋបាលខេត្ត។​ អគារថ្មីនេះ ត្រូវបានសាង់សង់ជាអគារពិពណ៌មួយ ដែលជាអគារដ៏ប្រណីត ដែលធ្វើអំពីឈើ និងកញ្ចក់ បំពាក់ដោយគ្រឿងសង្ហារឹមដ៏ស្រស់ស្អាត រីឯហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណសាលាខេត្ត ក៏មានការតម្លើងត្រង់ស្វូរ ប្រព័ន្ធលូទឹកស្អាត ក្រាលការ៉ូឡា សួនច្បារ ភ្លើងបំភ្លឺ និងការងារអ៊ុតកៅស៊ូផ្លូវជាដើម។ (អានបន្ថែម) ទន្ទឹមនឹងដាក់សម្ពោធឱ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនេះផងដែរ ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសដាក់ឱ្យជាខេត្តដែលអស់មីនផងដែរ។

អាន​បន្ថែម

រដ្ឋកំពុងពន្លឿនស្តារផ្លូវជាតិលេខ៣៣ ឱ្យរួចទាន់ពិធីបុណ្យសមុទ្រខែធ្នូ ខណៈបច្ចុប្បន្នសម្រេចបានជិត ៤០%

គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានប្រមាណជិត ៤០%  ខណៈក្រសួងកំពុងពនឿនការងារនេះ ឱ្យបានរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក ជាពិសេសដើម្បីត្រៀមសម្រាប់ពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។ ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន នៅថ្ងៃទី២៧ តុលា ២០២៣។ គួរបញ្ជាក់ថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ សម្រេចលទ្ធផលការងារបានប្រមាណជិត៤០% ក្នុងនោះរួមមាន៖(១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧ គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣៧,៦៦ គ.ម៕ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ក្រុមហ៊ុន ត្រូវរក្សាសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ចៀសចរាចរណ៍ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ […]

អាន​បន្ថែម