ព័ត៌មានសំណង់
រង្វង់មូល និងរូបសំណាកប្រវត្តិសាស្រ្តនៅខេត្តត្បូងឃ្មុំ សង់បាន ៩០%ហើយ
រង្វង់មូល និងរូបសំណាក់ហ្លួងព្រះស្ដេចកន ដែលសាងសង់ឡើងពីស្ពាន់កម្ពស់ ១៣.៣៥ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ រង្វង់មូល និងរូបសំណាកនេះ ស្ថិតត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ“ក” នៅទីតាំង “វាលឥន្ទចក្រី” ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដែលចូលមកកាន់តំបន់រដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះ រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន មានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១.០១៧ម៉ែត្រការ៉េ ដែលបានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ គួរបញ្ជាក់ថា រង្វង់មូល និងរូបសំណាក់ហ្លួងព្រះស្ដេចកននេះ ត្រូវបានសាងសង់ឡើងអមដោយផ្លូវបេតុងភ្លោះ ដែលមានភ្លើងបំភ្លឺផ្លូវ និងសួនច្បារ ព្រមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។ បើតាម លោក សេង ជ័យវុធ នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងតាមរយៈទូរស័ព្ទជាមួយសារព័ត៌សំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី២៤ ខែតុលា នេះថា គម្រោងសាងសង់នេះ ត្រូវបានប្រើប្រាស់កញ្ចប់ថវិកាហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ […]
អានបន្ថែមឃ្លាំងស្តុកទំនិញថ្មី១តម្លៃ ៣៨០ពាន់ដុល្លារ នៅកំពង់ផែស្វយ័តភ្នំពេញ បើកឱ្យប្រើប្រាស់ហើយ
ឃ្លាំងសន្និធិគយបណ្តោះអាសន្ន របស់កំពង់ផែស្វយ័តភ្នំពេញ មានតម្លៃ ៣៨០ពាន់ដុល្លារ ដែលមានសមត្ថភាពស្តុកទុកទំនិញក្នុងឃ្លាំងបានប្រមាណ ៨.៦៤០តោន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ឃ្លាំងស្តុកទំនិញបណ្តោះអាសន្ននេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ឃ្លាំងនេះ មានទីតាំងស្ថិតនៅនៅចំណតផែកុងតឺន័រ LM១៧ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គួរបញ្ជាក់ថា ឃ្លាំងសន្និធិគយបណ្តោះអាសន្ននេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយបានចំណាយទឹកប្រាក់ប្រមាណ ៣៨០ពាន់ដុល្លារ។ ឃ្លាំងនេះ មានទទឹង ២៤,៤ ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រ ចាក់សាបបេតុងអាម៉េទំហំ ១.៥១០ ម៉ែត្រក្រឡា មានបន្ទប់ការិយាល័យចំនួន ២បន្ទប់ និងច្រកទ្វារចំនួន ៤ សម្រាប់រថយន្តចូលចត ដើម្បីផ្ទេរផ្ទុកទំនិញក្នុងពេលតែមួយដូចគ្នា និងមានសមត្ថភាពស្តុកទុកទំនិញក្នុងឃ្លាំង បានប្រមាណ ៨.៦៤០ តោន។
អានបន្ថែមចិននឹងមកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ខណៈកំពុងសិក្សាលម្អិត
ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន ម៉ាក Wanli Tires នឹងមកសិក្សាលម្អិត ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅកម្ពុជាក្នុងពេលឆាប់ៗនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសក្តានុពលក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសផងដែរ។ ដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់ប្រទេសកម្ពុជា និងតបតាមការជម្រុញលើកទឹកចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិន ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនដ៏ធបំផុត៥០០ នៅលើពិភពលោក (Fortune 500)។ កន្លងមក ឯកឧត្ដម ជា […]
អានបន្ថែមចិនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យរថយន្តអគ្គិសនី
ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយករងក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា ៦៥% នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។ ជាការឆ្លើយតបនោះ ក្រុមហ៊ុនក៏បានជម្រាបជូនពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ខណៈដែលក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនក៏កំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងកន្លែងតាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់ទីតាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ហើយក្រោយពីការពង្រីកអាជីវកម្មនេះក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។ គួរបញ្ជាក់ថា ក្រៅពីគម្រោងពង្រីកអាជីវកម្ម ក្រុមហ៊ុន BYD Auto Industry មានផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ផងដែរ។ (អានបន្ថែម)
អានបន្ថែមសង្គ្រាមដណ្តើមទីផ្សាររុញឱ្យក្រុមហ៊ុនរថយន្ត Mitsubishi រើរោងចក្រពីចិន មកដំឡើងនៅអាស៊ីអាគ្នេយ៍
ក្រុមហ៊ុន Mitsubishi Motors បានសម្រេចចិត្តបញ្ឈប់ការផលិតរថយន្តនៅក្នុងប្រទេសចិន និងកំពុងរកមើលទីតាំងនៅអាស៊ីអាគ្នេយ៍ដើម្បីដំឡើងរោងចក្រថ្មី។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់នេះកើតឡើងដោយសារក្រុមហ៊ុន Mitsubishi កំពុងដោះស្រាយជាមួយនឹងការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលគេមើលឃើញថាបណ្តាលមកពីការកើនឡើងនៃប្រជាប្រិយភាពនៃរថយន្តអគ្គិសនី (EVs) និងការលេចឡើងនៃម៉ាករថយន្តប្រកួតប្រជែងក្នុងស្រុក ដូចដែលបានរាយការណ៍ដោយ Asia Nikkei កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣។ នៅពេលបិទដំណើរការនៅក្នុងប្រទេសចិន ក្រុមហ៊ុន Mitsubishi Motors ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរធនធានរបស់ខ្លួនឆ្ពោះទៅកាន់ទីផ្សារនៃអាស៊ីអាគ្នេយ៍ក្នុងនោះមានកម្ពុជាផងដែរ និងតំបន់អូសេអានី ដែលមានកម្លាំងពលកម្មកំពុងតែស្វាហាប់។ បើងាកមកដំឡើងនិងផលិតនៅក្នុងតំបន់អាស៊ាននេះមែន នោះនឹងធ្វើឱ្យសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ទីផ្សារកាន់តែមានភាពងាយស្រួល ដោយមូលហេតុដ៏សំខាន់មួយទៀត នេះបើយោងតាមអ្នកតំណាងក្រុមហ៊ុន តំបន់ទាំងនេះរួមវិភាគទានដល់ការលក់រួមរបស់ក្រុមហ៊ុន ដល់ទៅប្រហែលមួយភាគបីនៃទំហំលក់សរុបរបស់ក្រុមហ៊ុនឯណោះ។ ប៉ុន្តែការផ្លាស់ប្តូរនេះ មិនមែនអាចធ្វើឡើងបានដោយគ្មានភាពស្មុគស្មាញនោះទេ ដោយសារតែក្រុមហ៊ុន Mitsubishi ត្រូវដោះខ្លួនអំពីការដកខ្លួនចុងក្រោយជាមួយនឹងក្រុមហ៊ុន Guangzhou Automobile Group (GAC) របស់ប្រទេសចិនដែលមានជាប់ហ៊ុនគ្នាផងដែរ។ ការបណ្តាក់ទុនរួមគ្នានេះមានសារៈសំខាន់សម្រាប់វត្តមានរបស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសចិន។ តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការរីកសាយភាយនៃរថយន្តអគ្គិសនី EV ចង់មិនចង់ Mitsubishi ត្រូវតែវាយតម្លៃឡើងវិញនូវសក្តានុពលនៃយុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងទីផ្សារប្រទេសចិន។ ចំណុចរបត់ដ៏សំខាន់មួយទៀតគឺកំណើនគួរឱ្យកត់សម្គាល់ក្នុងការលក់រថយន្ត EV ដែលកើនឡើង ៨០% […]
អានបន្ថែមមន្ទីរពេទ្យជាតិ “តេជោសន្តិភាព” សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” ដែលជាមន្ទីរពេទ្យធំបំផុតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេលត្រឹម ១២ខែប៉ុណ្ណោះសម្រាប់ការសាងសង់។ មន្ទីរពេទ្យនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ក្នុងមន្ទីពេទ្យនេះមានអគារសរុបចំនួន ១១អគារ ដែលអាចដាក់គ្រែបានចំនួន ១ម៉ឺនគ្រែ។ (អានបន្ថែម) បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សួន សាមិត្ត ជានាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានឱ្យដឹងថា «…នៅពេលអ្នកជំងឺមកដល់មន្ទីពេទ្យ ពួកគាត់នឹងមិនមានការបារម្ភពីធនធានអ្វីទេ បើសិនជាពួកគាត់មានលទ្ធភាព ពួកគាត់អាចបង់ជូនមន្ទីពេទ្យ ហើយបើមិនមានលទ្ធភាពមានត្រឹមតែប័ណ្ណក្រីក្រី ឬប័ណ្ណ ប.ស.ស ក៏បានដែរ… មួយវិញទៀតបើសិនជាពួកគាត់មិនមានអ្វីទាំងអស់ គឺខាងមន្ទីពេទ្យក៏មិនយកកម្រៃសេវាអ្វីទាំងអស់សូម្បីតែ១រៀលក៏មិនយកដែរ… ជាទម្លាប់កន្លងមក នៅពេលមានអ្នកជំងឺចូលមក ខាងមន្ទីពេទ្យនឹងទទួលព្យាបាលអ្នកជំងឺគ្រប់រូប និងគ្រប់ប្រភេទជំងឺ ដោយមិនមានការសួរនាំរឿងឯកសារ ឬលុយកាក់អ្វីទាំងអស់ គឺផ្តោតសំខាន់លើការផ្តល់សេវាព្យាបាលជូនអ្នកជំងឺជាមុន…»។ លោកវេជ្ជបណ្ឌិតបន្ត«…ក្រោយព្យាបាលបានធូរស្បើយហើយ អ្នកជំងឺអាចសាកសួររឿងនេះទៅខាងមន្ទីរពេទ្យបាន ឬបុគ្គលិកខាងមន្ទីរពេទ្យ អាចសាកសួរក្រោយពេលព្យាបាលរួចរាល់…»។ ចំពោះការមិនគិតកម្រៃសេវាព្យាបាលនេះ កន្លងមកសម្តេចតេជោ ហ៊ុន […]
អានបន្ថែមរយៈពេល៨ខែ កម្ពុជាអនុញ្ញាតគម្រោងសាងសង់ថ្មីបានជាង ៤ពាន់លានដុល្លារ កើន១៨៦%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីគម្រោងដែលទទូលបានការអនុញ្ញាតសាងសង់មានចំនួន ២.៣៦៧គម្រោង ក្រោមទំហំទឹកប្រាក់សរុប ៤.៥៧៥លានដុល្លារ កើនឡើង ១៨៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយកាលពីថ្ងៃទី១២ ខែតុលា ២០២៣។ ក្នុងរបាយការណ៍នោះបានបង្ហាញថា ក្នុងរយៈពេល៨ខែ ២០២៣នេះ ក្រសួងបានអនុញ្ញាតគម្រោងសាងសង់ចំនួន ២.៣៦៧គម្រោង ថយចុះ ១៦ភាគរយ ក្រោមទំហំទឹកប្រាក់ ៤.៥៧៥ លានដុល្លារ កើនឡើង ១៨៦ភាគរយ និងមានផ្ទៃក្រឡាសាងសង់ ១១,៦លានមែត្រការ៉េ កើនឡើង ១៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ដោយឡែក ក្នុងខែសីហា ក្រសួងអនុញ្ញាតគម្រោងសាងសង់បានចំនួន ៣៣១គម្រោង មានផ្ទៃក្រឡាសាងសង់សរុប ៣.៦លានម៉ែត្រការ៉េ និងមានទំហំទឹកប្រាក់ ១.៥៥៧លានដុល្លារ។ បើតាមរបាយការណ៍ខាងលើ ក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មីនេះ និន្នាកាវិស័យសំណង់កំពុងមានសញ្ញាណវិជ្ជមាន និងសកម្មភាពងើបឡើងវិញជាបណ្តើរៗហើយ។ បើទោះបីជាចំនួននៃគម្រោងធ្លាក់ចុះបន្តិច ប៉ុន្តែទំហំផ្ទៃក្រឡា និងទំហំទឹកប្រាក់នៃការសាងសង់ បានបង្ហាញសញ្ញាណវិជ្ជាមានច្រើន ដែលនេះមានន័យថា គម្រោងដែលបានសាងសង់នាពេលចុងក្រោយនេះ ភាគច្រើនជាគម្រោងអភិឌ្ឍន៍ខ្នាតធំ”។
អានបន្ថែមគម្រោងសង់កំពង់ផែទេសចរណ៍ថ្មី១នៅកោះទន្សាយ សម្រេចបាន ៥០ភាគរយ
គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅកោះទន្សាយ មានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីខេត្តកែប សម្រេចបានប្រមាណជិត៥០% គិតត្រឹមខែតុលា បន្ទាប់ពីបើការដ្ឋានសាងសង់នៅចុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ៅ សុខា បានឱ្យដឹងថា ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប បានចូលរួមចុះត្រួតពិនិត្យការដ្ឋាន គម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និង គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ កាលពីដើមសប្តាហ៍កន្លងទៅ។ ឯកឧត្តមបន្ត៖ “កំពង់ផែទេសចរណ៍កោះទន្សាយ នឹងបញ្ចប់ការសាងសង់ នៅត្រឹមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ”។ កំពង់ផែ នៅកោះទន្សាយនេះ ត្រូវបានកសាងឡើងគ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម) ដោយឡែក គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រនៅលើកោះទន្សាយ ដែលស្ថិតក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រេចលទ្ធផលចំនួន៨០% ។ (អានបន្ថែម)
អានបន្ថែមរយៈពេលជាង១ឆ្នំា អង្កការ RCC ប្រើបច្ចេកវិទ្យាអាល្លឺម៉ង់ ប្រមូលសំរាមបាន ៨០០តោន ពីទន្លេនៅភ្នំពេញ
អង្គការសម្អាតទន្លេសមុទ្រ ប្រមូលសំរាមបាន ៨០០តោនពីទន្លេមេគង្គ បាសាក់ និងទន្លេសាប នៅទីតាំងរាជធានីភ្នំពេញ ដោយប្រើបច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ខណៈទូកនេះមានសមត្ថភាពប្រមូលទិន្នន័យតាមទីតាំងមានសំរាមបានរហ័ស និងកំណត់ប្រភេទសំរាមបាន តាមរយៈដ្រូន និងកាមេរ៉ាវៃឆ្លាតAI។ នេះបើតាមការលើកឡើងរបស់លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ។ ក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន កាលពីថ្ងៃទី២២ ខែតុលា លោក នូ សុវណ្ណ បានបញ្ជាក់ថា បច្ចុប្បន្ន អង្គការរបស់ខ្លួនមានទូកប្រមូលសំរាមនៅតាមទន្លេចំនួន២គ្រឿងទៀត ដើម្បីប្រមូលសំរាមនៅតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ ខណៈគ្រោងនឹងពង្រីកវិសាលភាព ទៅប្រមូលសំរាមនៅតាមឆ្នេរសមុទ្ររបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាបំពុលដោយសំរាមនៅក្នុងទឹក។ លោកបន្តថា ទូកប្រមូលសំរាមបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីចុងក្រោយរបស់អាល្លឺម៉ង់ជាលើកដំបូង ត្រូវបានប្រកាសដាក់ឱ្យដំណើរការក្នុងយុទ្ធនាការសម្អាតបរិស្ថាននៅតាមដងទន្លេ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២២ ហើយទូកនេះមួយគ្រឿង មានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោន ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានបញ្ជាក់នូវគោលជំហរក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយសំណល់ប្លាស្ទិក ដែលជាកង្វល់រួម និងទាមទារពេលវេលាក្នុងការកាត់បន្ថយផងដែរ។ យោងតាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣.៧០០០តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រ ពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព […]
អានបន្ថែមចិនចង់ពង្រីករោងចក្រផលិតកង់របស់ខ្លួននៅកម្ពុជាឱ្យធំដូចនៅក្រុង Shenzhen
ក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) ជាក្រុមហ៊ុនផលិតកង់ម៉ាក XDS Bicycle មានគម្រោងចង់ពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រ ក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen។ នេះបើតាមកិច្ចពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះ និងបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០នាក់រួចមកហើយ។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជម្រុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ […]
អានបន្ថែម