អាមេរិកកៀរគរទុនជាង $៦០០ពាន់លាន សង់ផ្លូវភ្ជាប់ពីអឺរ៉ុបមកអាស៊ី ដើម្បីប្រជែងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

សហរដ្ឋអាមេរិក សហការជាមួយប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម សហភាពអឺរ៉ុប និងដៃគូ G20 ផ្សេងទៀត បានបង្ហាញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរទ្វីបដ៏ធំ ដែលមានការប៉ាន់ស្មានថាត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៦00 ពាន់លានដុល្លារ។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះ មានគោលបំណងបង្កើតបណ្តាញសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ទូលំទូលាយ ដើម្បីប្រកួតប្រជែងនឹងគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដ៏មហិមារបស់ប្រទេសចិន នេះបើយោងតាមព័ត៌មានរបស់ cfr ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងគោលការណ៍នេះត្រូវបានបានចុះហត្ថលេខានៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០២៣ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី បង្ហាញពីយុគសម័យថ្មីនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកល។ យោងតាមលោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក ដែលអមដំណើរលោកប្រធានាធិបតី Joe Biden​ នៅក្នុងកិច្ចប្រជុំកំពូលនោះ គម្រោងដ៏ធំនេះគ្របដណ្តប់លើផែនការអភិវឌ្ឍដ៏ទូលំទូលាយ រួមមាន ការវិនិយោគយ៉ាងច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងផ្លូវសមុទ្រ ត្រៀមខ្លួនដើម្បីបើកផ្លូវពាណិជ្ជកម្ម និងសម្រួលដល់លំហូរទំនិញដោយរលូន។ លើសពីនេះ គំនិតផ្តួចផ្តើមនេះរួមបញ្ចូលការបណ្តាក់ទុនរួមគ្នានៅក្នុងវិស័យថាមពល និងការគ្រប់គ្រងទិន្នន័យបច្ចេកវិទ្យាទំនើបផងដែរ។ ចំណុចចាប់ផ្តើមនៃគម្រោងដ៏មហិមានេះ ផ្តោតលើការពង្រឹងការតភ្ជាប់ផ្លូវដែកឆ្លងកាត់ប្រទេសអារ៉ាប់ ដោយលាតសន្ធឹងចូលទៅក្នុងឈូងសមុទ្រពែក្ស និងភ្ជាប់ចូលទៅដល់ប្រទេសអ៊ីស្រាអែល។ ចក្ខុវិស័យដ៏អស្ចារ្យនេះ ក៏រួមបញ្ចូលផងដែរនូវការពង្រីកផ្លូវសមុទ្រ […]

អាន​បន្ថែម

ក្រសួងពាណិជ្ជកម្ម និងសមាគមវិនិយោគិនចិន រួមគ្នាអភិវឌ្ឍវិស័យសំខាន់ៗ៣នៅកម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា និងសមាគមវិនិយោគិនចិន សហការគ្នាអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអប់រំ ព្រមទាំងការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ០៣សំខាន់ៗ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិ​ន​។ អនុស្សរណៈទាំង ០៣នេះ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាគមវិនិយោគិនចិន។ អនុស្សរណៈទាំង ០៣នេះរួមមាន៖ -អនុស្សារណៈទី១ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនៃគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ។ -អនុស្សារណៈទី២ ស្ដីពីកិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន។ -អនុស្សារណៈទី៣ ស្ដីពីកិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសពីការទិញយកក្រុមហ៊ុន Flow State Solutions ដើម្បីចងក្រងគំរូទិន្នន័យទាញយកកម្តៅពីក្នុងដី

ការច្របាច់បញ្ចូលគ្នានូវគំរូភូគព្ភសាស្ត្ររបស់ក្រុមហ៊ុន Seequent ជាមួយនឹងកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី របស់ក្រុមហ៊ុន Flow State Solutions ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសកាលពីថ្ងៃទី ១១ ខែតុលា ថាក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនលើផ្នែកភូគព្ភសាស្ត្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Flow State Solutions ដែលជាក្រុមហ៊ុនឈានមុខក្នុងកម្មវិធីទាញយកថាមពលកម្តៅចេញពីក្នុងដី។ កិច្ចព្រមព្រៀងថ្មីនេះ បានជួយពង្រឹងជំហររបស់ក្រុមហ៊ុន Seequent ឱ្យក្លាយជាអ្នកផលិតកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី និងកាន់តែមានភាពទូលំទូលាយជាងមុន។ បន្ទុកថាមពលកម្តៅចេញពីក្នុងដី (geothermal reservoir) របស់ Flow State Solution ជាមួយឧបករណ៍ wellbore និងកម្មវិធីគំរូត្រាប់នៃបណ្តាញផ្ទៃក្រឡា (surface network simulation software) ជួយអ្នកបង្កើតគម្រោងផ្នែកវិស្វកម្ម និងអ្នកប្រើប្រាស់យល់​កាន់​តែ​ច្បាស់​អំពីធនធានថាមពលក្នុងដីសម្រាប់ការអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធភាព និងកែលម្អគុណផលទិន្នន័យនៃសមាសធាតុក្នុងដី។ ការរួមបញ្ចូលផលប័ត្រ Volsung របស់​ក្រុមហ៊ុន Flow State Solutions ជាមួយនឹងសមត្ថភាពរបស់ក្រុមហ៊ុន Seequent នឹងបង្កើត​ដំណោះ​ស្រាយដ៏រឹងមាំបំផុតសម្រាប់ការវិភាគបន្ទុកថាមពលក្នុងដី។ លក្ខណៈពិសេសដែលមានដាក់បញ្ចូលក្នុងកម្មវិធី […]

អាន​បន្ថែម

អាល្លឺម៉ង់ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ

សភាពាណិជ្ជកម្មអាល្លឺម៉ង់ ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១,២៤៦.៩០ លានដុល្លារ។ នេះបើតាមជំនួបរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត JAN CERNICKY ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនិងនវានុវត្តន៍នៃ ការិយាល័យ Konrad Adenauer Stiftung (KAS) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ រួមមាន៖ ការត្រៀមខ្លួនរបស់កម្ពុជាក្នុងដំណើរចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ផែនការអភិវឌ្ឍន៍ភស្ដុភារកម្មនៅកម្ពុជា និងវឌ្ឍនភាពនៃការអនុវត្តសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកបណ្ឌិត Jan Cernicky បានបង្ហាញពីចំណាប់អារម្មណ៍របស់សភាពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណងចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។ ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បង្ហាញការស្វាគមន៍ គាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីដៃគូពាណិជ្ជកម្មពីបណ្ដាប្រទេសនានា ជាពិសេសប្រទេសអាល្លឺម៉ង់ និងលើកទឹកចិត្តឱ្យសហគមធុរកិច្ចអាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ផងដែរ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១.២៤៦,៩០ លានដុល្លារ បានកើនឡើងប្រមាណ […]

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវដែក(CRCC) ចង់ពង្រីកទុនបន្ថែមនៅកម្ពុជា ខណៈកំពុងវិនិយោគជាង៥ពាន់លានដុល្លារ

ក្រុមហ៊ុនសាងសង់ផ្លូវរថភ្លើងរបស់ចិន China Railway Construction Corporation មានបំណងចង់ពង្រីកការវិនិយោគលើប្រព័ន្ធផ្លូវដែកកម្ពុជាបន្ថែមទៀត​ ខណៈបច្ចុប្បន្នកំពុងវិនិយោគលើគម្រោងចំនួន ៥៣គម្រោង ជាមួយនឹងដើមទុនប្រមាណ ៥.៣ពាន់លានដុល្លារ។​ ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៧ ខែតុលា នាទីក្រុងប៉េកាំង និងលោក លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation ដែលបានសង្កត់ធ្ងន់លើទិសដៅនៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស។ លោកបន្តថា ចំពោះទិសដៅអនាគត ក្រុមហ៊ុនមានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត រួមមាន៖  មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និង គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តី បានគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។ ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែកឱ្យមានសមត្ថភាពគ្របដណ្តប់ទូទាំងប្រទេស, សម្តេចយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើគោលដៅសំខាន់ចំនួនពីរ គឺ […]

អាន​បន្ថែម

គិតត្រឹមបច្ចុប្បន្ន វៀតណាមបោះទុនជាង ៣ពាន់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ត្រីកោណជាប់ព្រំដែនកម្ពុជា

ប្រទេសវៀតណាម បានបោះទុនវិនិយោគប្រមាណ ៣.៧៣១ពាន់លានដុល្លារ លើគម្រោងចំនួន ១២២គម្រោង ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) ដែលមានទីតាំងជាប់ប្រទេសកម្ពុជា និងប្រទេសឡាវ។ នេះបើតាមកិច្ចប្រជុំមួយ ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះគណ:ប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។ គណៈប្រតិភូទាំងបី បានជួបពិភាក្សាជាមួយអភិបាលខេត្តទាំង៥ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ក្នុងនោះរួមមានខេត្តយ៉ាឡាយ ខេត្តកន្ទូម ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក។ នាឱកាសនោះដែរ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានបញ្ជាក់ថា កិច្ចប្រជុំកំពូល(CLV) លើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងបី នឹងត្រូវរៀបចំឡើង ក្នុងខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ឯកឧត្តមបន្ត រហូតមកទល់ពេលនេះ ខេត្តខ្លះរបស់ប្រទេសកម្ពុជាដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ(DTA) វៀតណាមបានវិនិយោគប្រមាណ ​ ៤៥គម្រោង ក្នុងទំហំទឹកប្រាក់១.៦៧៩ពាន់លានដុល្លារ រីឯខេត្តខ្លះរបស់ប្រទេសឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាមបាន​វិនិយោគប្រមាណ ៧៧គម្រោង […]

អាន​បន្ថែម

រោងចក្រថ្មី៤ តម្លៃជិត២៦លានដុល្លារ នឹងសង់នៅកំពង់ស្ពឺ និងតាកែវ ឆាប់ៗនេះ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៤ ដើម្បីបង្កើតរោងចក្រថ្មីចំនួន៤ ក្រោមទុនវិនិយោគ ២៥,៩លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ៥.៦១៣កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ តុលា ២០២៣។ ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖ ១-“JINZHENG HOME DECORATION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។ ២-“BESWIN FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ […]

អាន​បន្ថែម

ចិនប្រកាសបោះទុន ៣ពាន់លានដុល្លារ វិនិយោគលើវិស័យថាមពលនៅកម្ពុជា

ក្រុមហ៊ុន CMEC គ្រោងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ លើវិស័យថាមពលហ្គាសនៅប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ លើវិស័យថាមពលហ្គាសនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី ស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។

អាន​បន្ថែម

រដ្ឋសម្រេចបើកឱ្យធ្វើចរាចរលើស្ពានកោះពេជ្រ-កោះនរា ជាបណ្ដោះអាសន្នចាប់ពីថ្ងៃស្អែកនេះតទៅ!

រដ្ឋសម្រេចបើកឱ្យពលរដ្ឋធ្វើចរាចរលើស្ពានកោះពេជ្រ-កោះនរា ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២០ តុលា ២០២៣ ស្អែកនេះតទៅ។ នេះបើយោងតាមការចុះផ្សាយលើទំព័ហ្វេប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ តុលា ២០២៣នេះ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ស្ពានកោះនរា នឹងដាក់អោយធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃស្អែកទី២០ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ៦:០០ព្រឹកតទៅ ។ យ៉ាងណាមិញ ស្ពានថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ។ (អានបន្ថែម) ស្ពានកោះពេជ្រ-កោះនរានេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)  

អាន​បន្ថែម

គម្រោងសង់ផ្លូវភ្ជាប់ពីឆ្នេរកោះទន្សាយទៅឆ្នេរអង្កោល សម្រេចបាន៨០% ហើយ

គិតត្រឹមថ្ងៃទី១៨ តុលា ២០២៣ គម្រោងសាងសង់ផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៨០ភាគរយហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប ជាមួយ AKP នៅថ្ងៃទី១៩ តុលា ២០២៣នេះ។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ប្របមាត់សមុទ្រតភ្ជាប់ពីផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល មានប្រវែងជាង១១គីឡូម៉ែត្រ។ បច្ចុប្បន្ននេះ ដំណើការសាងសង់ សម្រេចបានប្រមាណ ៨០ភាគរយ ហើយ។ គម្រោងនេះដែរ ត្រូវបានស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទុនវិនិយោគប្រមាណ ១០.៥លានដុល្លារ។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល។ ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រោយសាងសង់ចប់ នឹងមានកំណើនភ្ញៀវទេសចរសម្រុកមកសម្រាក លំហែ ក្នុងខេត្តកែបទ្វេដង ពិសេសផ្លូវនេះនឹងអាចជួយបញ្ជៀសរាល់ការកកកុញរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែបផងដែរ។ ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ ជួយពន្លឿនការងារសាងសង់នេះឱ្យបានលឿន ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យសមុទ្រនាដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ គួររម្លឹកថា គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម និងគម្រោងកំពង់ផែកោះទន្សាយ។ (អានបន្ថែម […]

អាន​បន្ថែម