ព័ត៌មានសំណង់
កម្ពុជាឯកភាពឱ្យបង្កើតស្ថានទូតកម្ពុជាប្រចាំប្រទេសប៉ាគីស្ថាន
ប្រទេសកម្ពុជា បានយល់ព្រមឯកភាពឱ្យបង្កើតស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្ថាមប៉ាគីស្ថាន ទៅតាមសំណូមពររបស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងបានស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែល សម្តេចតេជោ ធ្លាប់បានឯកភាពកាលពីពេលមុនកន្លងមកដែរ។ គួរបញ្ជាក់ថា កម្ពុជា-ប៉ាគីស្ថាន មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់តាមរយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យពលរដ្ឋប្រើស្ពានកោះពេជ្រ-កោះនរា រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ
សម្ដេចធិបតីនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានភ្ជាប់កោះពេជ្រ-កោះនរា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ ស្ពានថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ។ (អានបន្ថែម) ស្ពានកោះពេជ្រ-កោះនរានេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមគម្រោងស្ថាបនាផ្លូវលេខ៧៦ ដែលបាក់ស្រុតនៅមណ្ឌលគិរី សម្រេចបាន ៤៥% ហើយ
គម្រោងស្ថាបនាផ្លូវតភ្ជាប់ផ្លូវលេខ៧៦ មានប្រវែង ៤២៥ម៉ែត្រ ទទឹង ១២ម៉ែត្រ ដែលបានបាក់ស្រុតកាលពីអំឡុងខែសីហា បានស្ថាបនាសម្រេចបាន ៤៥% ហើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ គម្រោងនេះ កំពុងស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានបាក់ស្រុត (ចំណុចអូរងើយ PK 94+080 ដល់ PK 94+150) ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (អានបន្ថែម) គួរបញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំថវិកាបុរេប្រទានចំនួន ១០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន ដើម្បីជួសជុលកំណាត់ផ្លូវដែលបានបាក់ស្រុតនេះ។ ដោយឡែក គម្រោងស្ថាបនាកែលម្អផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី រដ្ឋក៏ត្រៀមស្នើដកកញ្ចប់ថវិកាចំនួន ៦០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្ថាបនាផ្លូវនេះនៅឆ្នាំ២០២៤ ផងដែរ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនចិនត្រូវការកម្មករបន្ថែម ៦ពាន់កន្លែង សម្រាប់គម្រោងទី២ក្នុងខេត្តកំពង់ស្ពឺ ក្រោយជោគជ័យនៅខេត្តកណ្តាល
ក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ជាក្រុមហ៊ុនចិន ដែលកំពុងផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ នៅប្រទេសកម្ពុជា បានប្រកាសស្វែងរកកម្លាំងពលកម្មបន្ថែមចំនួន ៦ពាន់កន្លែង ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្មសម្រាប់រោងចក្រទី២របស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ក្រោយទទួលបានជោគជ័យលើការវិនិយោគរោងចក្រទី១ ក្នុងខេត្តកណ្តាល ។ ជាការឆ្លើយតប ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយដោយជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បន្ថែមលើមធ្យោបាយរបស់ខ្លួន នេះបើយោងតាមលទ្ធផលនៃជំនួបរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន General Enterprise Garment (Cambodia) Co., Ltd កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសម្តែងអំណរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២របស់ខ្លួន […]
អានបន្ថែមថៃបោះទុនជាង ១០០លានដុល្លារ សង់រោងចក្រស្រាបៀរខ្នាតយក្សលើកដំបូងនៅកម្ពុជា
ក្រុមហ៊ុន Thai Beverage (ThaiBev) ដែលបានចុះបញ្ជីជាក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈអាស៊ាននៅសិង្ហបុរី គ្រោងបោះទុនវិនិយោគ ៤ពាន់លានបាត ស្មើនឹងជាង ១០៨លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតភេសជ្ជៈ និងស្រាបៀរនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ Thapana Sirivadhanabhakdi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ThaiBev បានឱ្យដឹងថា ក្រុមហ៊ុន គ្រោងនឹងចំណាយ ៧ពាន់លានបាត ស្មើនិងជាង ១៨៩លានដុល្លារអាមេរិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងឆ្នាំនេះ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែតុលានេះតទៅ។ លោកបានបន្តថា ៤ពាន់លានបាត នៃចំណាយសរុបខាងលើនេះ នឹងត្រូវបណ្តាក់ទុនក្នុងការសាងសង់រោងចក្រផលិតភេសជ្ជៈក្នុងប្រទេសកម្ពុជា ដែល ៣ពាន់លានបាតប ប្រើសម្រាប់សាងសង់ឃ្លាំងស្តុក រោងចក្រជីវសាស្ត្រ និងការចាប់ផ្តើមយុទ្ធសាស្ត្រផ្សេងៗ។ លោកបានបន្ថែមថា ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងឧស្សាហកម្មអាហារ និងភេសជ្ជៈ ក្រុមហ៊ុន បាននឹងកំពុងឈានមួយជំហានទៀតក្នុងការពង្រឹងយីហោ និងទីផ្សារ តាមរយៈមុខសញ្ញាអាជីវកម្មផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីជំរុញការប្រកួតប្រជែងបន្ថែមទៀត។ លោក Michel Chye Hin […]
អានបន្ថែមក្រុមហ៊ុនជប៉ុនចំនួន៣ ចង់វិនិយោគបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅកម្ពុជា
ក្រុមហ៊ុនជប៉ុនចំនួនបី បានបង្ហាញផែនការវិនិយោគរបស់ខ្លួន បង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅប្រទេសកម្ពុជា។ ផែនការវិនិយោគនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម IWAKI Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលមកពីក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ក្នុងជំនួបសំដែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាមួយឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែតុលា។ យោងតាមព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ឯកឧត្តមអតីតរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងដែលក្រុមការងាររបស់ឯកឧត្តមគ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ គឺ ការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុង Iwaki ខេត្ត Fukushima ជាមួយនឹងក្រុង ឬខេត្តណាមួយនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានសំដែងការ ស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងទាំង០២ និងបានវាយតម្លៃថាគម្រោងទាំង២នេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ហើយស្ថានឯកអគ្គរាជទូតនឹងជួយសម្របសម្រួលទាក់ទងទៅស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស ៕
អានបន្ថែមព្រលានថ្មីសៀមរាបសាកល្បងចុងក្រោយដោយជោគជ័យ ដើម្បីបើកដំណើរការផ្លូវការថ្ងៃ ១៦ តុលានេះ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) បានបញ្ចប់ដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម ដោយជោគជ័យ និងត្រៀមបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មជាផ្លូវការនៅពាក់កណ្តាលខែតុលា។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី បានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ សេចក្តីប្រកាសព័ត៌មាន លើកឡើងថា៖ “លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្មរបស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ”។ ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផៃ្ទដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និងបទប្បញ្ញត្តិ […]
អានបន្ថែមត្រីមាសទី២-២០២៣ កម្ពុជាអនុម័តបាន ៧៤គម្រោង មានទុនជាង៧៦០លានដុល្លារ កើន ៦៣%
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៧៤គម្រោង ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើង ៤៥ភាគរយ ធៀបនឹងត្រីមាសទីពីរឆ្នាំមុន។ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា បង្ហាញថា ទុនវិនិយោគសរុបនៃគម្រោងវិនិយោគដែលទទួលបានការអនុម័ត មានចំនួន ៧៦០លានដុល្លារ កើនឡើង ៦៣ភាគរយ។ ក្នុងចំណោមគម្រោងវិនិយោគថ្មីដែលទទួលបានការអនុម័ត គម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៩គម្រោង កើនឡើង ៧២ភាគរយ និងមានទុនវិនិយោគសរុប ២៦០លានដុល្លារ កើនឡើង ៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំណែកគម្រោងវិនិយោគថ្មីស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៥៥គម្រោង កើនឡើង ៣៧ភាគរយ និងមានទុនវិនិយោគសរុប ៥០០លានដុល្លារ កើនឡើង ៣២ភាគរយ។ គម្រោងវិនិយោគថ្មីទាំងអស់ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ៧.៨ម៉ឺននាក់ កើនឡើង ១៣៤គរយ។ បើតាមរបាយការណ៍ ការកើនឡើងនេះ គឺដោយសារមានការកើនឡើងគម្រោងវិនិយោគលើការចិញ្ចឹមសត្វ ការកែច្នៃចំណីអាហារ ការកែច្នៃដំឡូងមី ការកែច្នៃចេក ការអភិវឌ្ឍលើដែនកោះ មជ្ឈមណ្ឌលទេសចរណ៍ និងការពង្រីកគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
អានបន្ថែមពិធីបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោង Marum Estate ការអភិវឌ្ឍប្រកបដោយចក្ខុវិស័យខ្ពស់នៅប្រទេសកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ – សិ្ថតនៅតំបន់កំពុងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តកណ្តាល គម្រោង Marum Estate ដែលជាគម្រោងអភិវឌ្ឍន៍ប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., បានប្រារព្វពិធីបញ្ជុះបឋមសិលា និងបើកការដ្ឋានសាងសង់ នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ សម្រាប់ការផ្តើមជាផ្លូវការដ៏សំខាន់នៃការសាងសង់គម្រោង Marum Estate ដែលទទួលបានពានរង្វាន់លើការអភិវឌ្ឍន៍ទីក្រុងរណប និងការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះ។ ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះគឺជាកិច្ចអបអបរពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏ខ្ពស់របស់អ្នកអភិវឌ្ឍន៍គម្រោងនេះក្នុងទីផ្សារអចលនទ្រព្យប្រទេសកម្ពុជា។ ទស្សនវិស័យក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រុមអ្នកដឹកនាំធុរកិច្ចដែលមានចក្ខុវិស័យខ្ពស់មួយក្រុមបានមកដល់ប្រទេសកម្ពុជាកាលពី៧ឆ្នាំមុន និងបានឃើញ ទីតាំងមានសក្តានុពលខ្ពស់មួយដែលអាចត្រូវបានអភិវឌ្ឍទៅជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មដែលមួយដែលមិនអាចប្រៀបផ្ទឹមបាន។ ប៉ុន្មានឆ្នាំនាពេលខាងមុខ គម្រោង Marum Estate នឹងកែប្រែទិដ្ឋភាពមុខមាត់ទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា ដោយនាំមកនូវការរចនាបែបបទ និងស្ថាបត្យកម្មថ្មីមួយសម្រាប់គ្រប់ក្រុមគ្រួសារក៏ដូចជាម្ចាស់អាជីវកម្មនាៗ ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។ គម្រោង Marum Estate: ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះមិនត្រឹមតែជាការកំណត់នៃការចាប់់ផ្តើមគម្រោងនេះប៉ុណ្ណាះទេ ប៉ុន្តែវាជាការកំណត់ជាក់ស្តែងនៃការសម្រេចបាននូវចក្ខុវិស័យមួយដែលនឹងផ្លាស់ប្តូរមុខមាត់ខេត្តកណ្តាល មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលត្រូវបានរំពឹងថាជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ […]
អានបន្ថែមឆមាសទី១-២០២៣ កម្ពុជានាំចូលបរិក្ខាសំណង់បាន ៩២១លានដុល្លារ ថយចុះ៦,៣%
ក្នុងរយៈពេល ៦ខែ កម្ពុជានាំចូលបរិក្ខាសំណង់ មានទឹកប្រាក់ ៩២១លានដុល្លារ ថយចុះ ៦,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងលើកឡើងក្នុងរបាយការណ៍ថា គម្រោងសាងសង់ដែលទទួលបានការអនុញ្ញាតសាងសង់ ចំនួន ១.៨៤៩គម្រោង ធ្លាក់ចុះ ១៥១គម្រោង ស្មើនឹង ៧,៦ភាគរយ ដែលមានផ្ទៃក្រឡាសាងសង់សរុប ៦,៨លានម៉ែត្រការ៉េ កើនឡើង ១៣៨ភាគរយ និងទំហំវិនិយោគកើនដល់ ២.៧៥៩ លានដុល្លារ កើនឡើង ១២៨ភាគរយ។ ក្រសួងបញ្ជាក់ថា៖ នាបរិបទនៃគន្លងប្រក្រតីភាពថ្មីនេះ វិស័យសំណង់កំពុងមានស្ថានភាពងើបឡើងវិញ បើទោះបីជាចំនួននៃគម្រោងធ្លាក់ចុះ ប៉ុន្តែទំហំផ្ទៃក្រឡានិងទឹកប្រាក់សាងសង់បានបង្ហាញសញ្ញាវិជ្ជមានច្រើន ដែលមានន័យថា គម្រោងដែលបានសាងសង់នាមួយរយៈចុងក្រោយនេះ ភាគច្រើនជាគម្រោងអភិវឌ្ឍន៍ខ្នាតធំ”។
អានបន្ថែម