រោងចក្រថ្មី២ តម្លៃជាង ១១លានដុល្លារ នឹងសង់ក្នុងខេត្តកំពង់ស្ពឺ និងស្វាយរៀងឆាប់ៗនេះ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ២ ដើម្បីបង្កើតរោងចក្រធំៗចំនួន២ ក្រោមទុនវិនិយោគ ១១,៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១.២៨៩កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៨ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង២នោះរួមមានដូចខាងក្រោម៖ ១-“TW LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។ ២-“G.U INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។

អាន​បន្ថែម

មន្ទីពេទ្យបង្អែកសៀមរាប តម្លៃ១៩លានដុល្លារ ក្រោមជំនួយជប៉ុន សម្រេចការសាងសង់១០០% ហើយ

អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​តម្លៃ ១៩លានដុល្លារ ក្រោយជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានបញ្ចប់ការសាងសង់ ១០០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមពិធីប្រគល់-ទទួល នៅថ្ងៃទី០២ តុលា ២០២៣ ដែលមានការអញ្ជើញចូលរួមដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ គួរបញ្ជាក់ថា អគារថ្មីនេះ គឺជាមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ផ្តល់តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ (អានបន្ថែម ) នាឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា សមិទ្ធផលថ្មីនេះ នឹងចូលរួមក្នុងការ ធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកវះកាត់ និងប្រពោធនកម្មសង្រ្គោះបន្ទាន់ ដែលជាផ្នែកមួយដ៍សំខាន់ក្នុងខេត្តសៀមរាប។ ទន្ទឹមនិងនេះ លោកវេជ្ជបណ្ឌិតក៏បញ្ជាក់បន្ថែមថា ការទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធថ្មី និង ឧបករណ៍វេជ្ជសាស្រ្តដ៏ទំនើបៗនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញសម្រាប់ធានាឲ្យមានការផ្តល់សេវា​ឲ្យ កាន់តែមានគុណភាពនិងប្រសិទ្ធិភាពផងដែរ។

អាន​បន្ថែម

ឆមាសទី១-២០២៣ ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញកម្ចីជាង ៥៧ពាន់លានដុល្លារ សម្រាប់វិស័យសេដ្ឋកិច្ច

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចល​ន​ទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ។ ក្នុងនោះ កម្ចីដែលបានផ្តល់ទៅក្នុងការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនមានចំនួនជាង ៦,៩ពាន់លានដុល្លារ សម្រាប់វិស័យអចលនទ្រព្យមានចំនួនជាង ៤,៧ពាន់លានដុល្លារ ខណៈសំណង់មានចំនួនជាង ៤,៤ពាន់លានដុល្លារអាមេរិក។

អាន​បន្ថែម

ឧកញ៉ា ម៉ុង​ ឫទ្ធី គ្រោងសង់ផ្លូវឡូរី ១០គ.ម នៅ​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍នៅកំពង់ស្ពឺ

អ្នកឧកញ៉ា ម៉ុង ឫទ្ធី គ្រោងសាងសង់ផ្លូវឡូរីប្រវែង ១០គ.ម នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដើម្បី​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​អោយមក​ចូលលេង​កម្សាន្ត​ក្នុងតំបន់នោះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេកប៊ុកផ្លូវការរបស់អ្នកឧកញ៉ា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមការងារ គ្រោងនឹងសាងសង់​ផ្លូវ​ឡូរី​ប្រវែង​៥.០០០ម៉ែត្រ​ទៅ​ និង​៥.០០០ម៉ែត្រ​មក ​សរុប​ទៅមក​ ១០.០០០ម៉ែត្រ​(10km) ដោយបង្កើត​អោយមាន​ឡូរី​ចំនួន ​៥០គ្រឿង ​ជា​បឋម​សិន​។ គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង​។ ក្រៅពីនេះ អ្នកឧកញ៉ា ក៏គ្រោងនឹងសាងសង់​ផ្លូវ​មួយខ្សែ​ប្រវែង ៥គីឡូម៉ែត្រ​បន្ថែមទៀត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិ​វឌ្ឍ​​ន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ដែលចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ នៅតាម​ព្រៃភ្នំ​ក្រំថ្ម​ ដែលមាន​ចម្ងាយតែ ​៥០គីឡូម៉ែត្រ​ពីភ្នំពេញតែ​ប៉ុណ្ណោះ​ ។

អាន​បន្ថែម

ចិនចំណាយ ៧ពាន់លានដុល្លារ ផលិតបន្ទះឈីបក្នុងស្រុក ខណៈក្រុមហ៊ុនអាមេរិកសម្រុករើទៅវៀតណាម

ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Yangtze Memory Technologies Corp (YMTC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប (Semiconductor) ឈានមុខគេរបស់ប្រទេសចិនកំពុងចាត់វិធានការសំខាន់ៗដើម្បីជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន។ ក្រុមហ៊ុននេះ បានទទួលប្រាក់ជាដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ៧ពាន់លានដុល្លារពីអ្នកវិនិយោគដែលត្រូវបានគេដឹងថាមានរដ្ឋចិននៅពីក្រោយ ដើម្បីធ្វើការងារដ៏សំខាន់មួយនេះ យោងតាមការឱ្យដឹងពីសារព័ត៌មាន SCMP កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។ ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបពិភពលោក៖ ក្រុមហ៊ុន YMTC កំពុងប្រញ៉ាប់ប្រញ៉ាលពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតឧបករណ៍ Semiconductor របស់ចិនក្នុងស្រុក ដើម្បីជំនួសគ្រឿងបន្លាស់របស់សហរដ្ឋអាមេរិកនៅក្នុងបរិក្ខារផលិតកម្មរបស់ខ្លួន។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ កើតឡើងបន្ទាប់ពីអាមេរិកទើបនឹងប្រកាសចាប់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ទីក្រុងហាណូយកាលពីដើមខែនេះ។ ជាលទ្ធផល ក្រុមហ៊ុនយក្ស Intel របស់អាមេរិកប្រកាសថានឹងបោះទុនយ៉ាងច្រើនចំនួន $១,៥ ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបដ៏ធំជាងគេក្នុងលោក នៅទីក្រុងហូជីមិញ។ (អានបន្ថែម) លោក Chen Nanxiang ប្រធានក្រុមហ៊ុន YMTC បានសម្តែងការព្រួយបារម្ភអំពីភាពចលាចលនៃវិស័យបន្ទះឈីបសកល ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយកាលពីដើមឆ្នាំនេះ។ លោកបានផ្តល់អនុសាសន៍ថា អ្នកផ្គត់ផ្គង់ដែលមិនអាចធានាបាននូវការចែកចាយ ឬប្រតិបត្តិការធម្មតានៃឧបករណ៍របស់ពួកគេគួរតែ “ទិញ” […]

អាន​បន្ថែម

ហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលត្រៀមខ្លួនជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាពពក (Cloud)

តាមរបាយការណ៍បានបង្ហាញពីពេលវេលាក្នុងការគ្រប់គ្រងទិន្នន័យ ជាមួយទិន្នន័យដែលនៅកន្លែងផ្សេងគ្នា “Silos” ក្រុមហ៊ុន Labent Acturceface បានប្រកាសពីការរកឃើញពីការគ្រប់គ្រងរបាយការណ៍ទិន្នន័យជំនាញភូគព្ភសាស្ត្រ Geoprofessionals ចុងក្រោយរបស់ខ្លួន ដែលសំដៅដល់ឱកាស កម្រិតប្រកួតប្រជែង និងនិន្នាការឆ្ពោះទៅទិន្នន័យ ទិន្នន័យវិទ្យាសាស្រ្តភូគព្ភ។ នេះបើតាមការបញ្ជាក់របស់លោក Christchurch, Newealen ថ្ងៃទី 19 ខែកក្កដាឆ្នាំ 2023។ លោក Jo Knight ប្រធានផ្នែកសេវកម្មអតិថិជនបានមានប្រសាសន៍ថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកាន់តែធំ ហើយថវិកាកាន់តែចង្អៀត វាកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អង្គភាពដែលត្រូវការប្រមូលផ្តុំទិន្នន័យរបស់គេ។ គោលបំណងរបស់យើង គឺបង្ហាញឱ្យឃើញពីរបាយការណ៍គ្រប់គ្រងទិន្នន័យទូទៅយ៉ាងច្បាស់ និងសម្របខ្លួនដោយកម្រិតប្រកួតប្រជែងខ្ពស់ក្នុងចំណោមសហគមដែលសិក្សាសណ្ឋានដី ដូច្នេះនេះជាការប្រមូលផ្តុំដើម្បីស្វែងរកដោះស្រាយ។ វាគឺជាគំនិតផ្តួចផ្តើមដែល Seequent គិតថា ខ្លួនមានជំនាញ ដែលឥឡូវនេះមានរយៈពេលជាង 12 ឆ្នាំមកហើយ។ របាយការណ៍បានបង្ហាញក្នុងវិស័យសំណង់ស៊ីវិល ដែលកត់សម្គាល់ថាមានកម្រិតខ្ពស់សម្រាប់ការត្រៀមខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាពពក ជាមួយអត្រា 85% ដែលបង្ហាញថាពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាថ្មីមួយនេះ – នេះជាការស្ទង់មតិកម្រិតខ្ពស់បំផុតនៃឧស្សាហកម្មភូគព្ភសាស្រ្តនេះ ។ ទោះបីជាលទ្ធផលបង្ហាញថាវិជ្ជមានក៏ដោយ ប៉ុន្តែរបាយការណ៍ក៏បានកំណត់ឧបសគ្គរារាំងនៅក្នុងការទទួលយកបច្ចេកវិទ្យាពពកនេះដែរ។ ភាពជឿជាក់ កង្វះជំនាញ / សមត្ថភាព និងការចំណាយ ត្រូវបានកំណត់ថាជាឧបសគ្គចម្បង។ […]

អាន​បន្ថែម

ឈ្មោះគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងកម្មវិធីពានរង្វាន់ 2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន Bentley

អ្នកឈ្នះពានរង្វាន់ Going Digital Awards in Infrastructure សម្រាប់ឆ្នាំ ២០២៣ របស់ក្រុមហ៊ុន Bentley នឹងត្រូវជ្រើសរើស និងប្រកាសនៅថ្ងៃទី ១២ ខែតុលា EXTON, Pa. – ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ – ក្រុមហ៊ុន Bentley Systems, Incorporated ដែលជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសគម្រោងជាច្រើនពីប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ ជាអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតពានរង្វាន់  2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន ។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ […]

អាន​បន្ថែម

កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាដោះបញ្ហាការដឹកជញ្ជូនឆ្លងរំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥

កម្ពុជា និងថៃ​ កំពុងរួមគ្នាដោះស្រាយបញ្ហាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងថៃពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព របស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ភាគីទាំងពីរ បានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសទីបី​។ ជាចុងក្រោយ នាយករដ្ឋមន្ត្រីទាំងពីរបាន ឯកភាពប្រគល់ភារៈកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និង រិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។

អាន​បន្ថែម

ថៃសន្យាជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ដើម្បីជួយសម្រួលដល់ពលករខ្មែរ

រដ្ឋាភិបាលថៃ កំពុងជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា  ដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូងនៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យ មានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣- ២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទីបី ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ ក្រៅពីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋ ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទីក្រុងធំៗលំដាប់ទីពីរ។

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជារៀបចំធ្វើច្បាប់ថ្មី ដើម្បីសម្រួលការរកស៊ីរវាងរដ្ឋ និងឯកជន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំព្រាងច្បាប់ថ្មីស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ ដែលសំដៅដល់ការធ្វើអាជីវកម្ម ការដាក់ទុនវិនិយោគរវាងរដ្ឋ និងឯកជន។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ បើតាម ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានឱ្យដឹងថា សហគ្រាសសាធារណៈ គឺជាសហគ្រាសដែលមានដើមទុនទាំងអស់ ឬភាគច្រើនជារបស់រដ្ឋ។ ត្រឹមដំណាច់ឆ្នាំ២០២២ សហគ្រាសសាធារណៈនៅកម្ពុជា មានចំនួន ១៧ និងមានសហគ្រាសសាធារណៈថ្មីចំនួន ៩ ទើបតែបង្កើតក្នុងឆ្នាំ២០២៣ ដែលមានលក្ខណៈជាក្រុមហ៊ុន ដែលរដ្ឋមានដើមទុន ១០០%។ ឯកឧត្តមបានបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដើម្បីសម្របសម្រួលទៅតាមបរិការណ៍ជាក់ស្តែង ក្នុងប្រទេស និងពិភពលោក និងបំពេញភាពខ្វះចន្លោះ ដែលរួមមាន៖ សិទ្ធិអំណាចរបស់ក្រសួង ស្ថា​ប័ន អាណាព្យាបាល ការគ្រប់គ្រងដើមទុន ភាគហ៊ុនរបស់រដ្ឋ និងអភិបាលកិច្ចនៃការគ្រប់គ្រងសហគ្រាសសាធារណៈ​ជាដើម។ បន្ថែមពីនេះ ការរៀបចំសេចក្តីព្រាងច្បាប់នេះ ដើម្បីជំរុញផលិតភាពសេដ្ឋកិច្ច បង្កើតការងារដល់ប្រជាពលរដ្ឋ ការទាក់ទាញកម្លាំងដែលមានវិជ្ជាជីវៈ ការចូលរួមក្នុងទីផ្សារពលកម្ម ក្នុងការស្វែងរកប្រាក់ចំណេញ និងពង្រឹងសេវាសាធារណៈ។ សេចក្តីព្រាងច្បាប់នេះដែរ ត្រូវបានតាក់តែងមាន […]

អាន​បន្ថែម