ADB ផ្តល់កម្ចី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធី២ ក្នុងនោះផ្តោតខ្លាំងលើជំនាញឧស្សាហកម្មនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ចំនួន ០២ នៅកម្ពុជា ក្នុងនោះ ១០០លានដុល្លារ សម្រាប់ពង្រឹងអភិវឌ្ឍជំនាញឧស្សាហកម្ម។ កម្ចីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ សម្រាប់ឥណទានចំនួន ១០០លានដុល្លារ នឹងត្រូវប្រើក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញសេដ្ឋកិច្ចអនាគត ដែលគ្រោងចំណាយថវិការសរុប ១៣១,៣០លានដុល្លារ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងអនាគត តាមរយៈការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ឆ្លើយតបនឹងតម្រូវការការងារ។ ក្រៅពីនេះ កម្ចីចំនួន ៤០លានដុល្លារផ្សេងទៀត នឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ ដែលផ្តោតជាសំខាន់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ (១)_ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ, (២)_ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ, និង (៣)_ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ គួរបញ្ជាក់ថា ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤៩ប៊ីលានដុល្លារ ក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ប៊ីលានដុល្លារ […]

អាន​បន្ថែម

កំពង់ផែគិរីសាគរ ខេត្តកោះកុង សម្ពោធដាក់ឱ្យដំណើរការសាកល្បងហើយ

កំពង់ផែកោះកុង ផត មនចម៉ិន ឯ.ក ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ កំពង់ផែថ្មីនេះ ត្រូ​វបានកាត់ខ្សែបូដាក់ឱ្យដំណើរការក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មីនេះ ក៏បានទទួលស្វាគមន៍នាវាដំបូងគេមួយ ចូលមកកាន់កំពង់ផែ កោះកុង ផត មេលេចម៉ិន ឯ.ក នេះផងដែរ។ ក្នុងពិធីសម្ពោធ លោកស្រីអភិបាលបាលរង បានឱ្យដឹងដែរថា កាលពីដើមខែកញ្ញានេះ លោកស្រីបានដឹកនាំប្រតិភូខេ​ត្តកោះកុងទៅបំពេញទស្សនកិច្ច នៅតំបន់លានយីងកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីពិព័រណ៍ភស្ដុភារអន្ត​រជាតិផ្លូវសូត្រចិន ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម រវាងកំពង់ផែទាំងពីរ (កំពង់ផែលានយីងកាំង និងកំពង់ផែកោះ​កុង ផត មេនចម៉ិន) និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងខេត្តកោះកុង និងកំពង់ផែលានយីងកាំង​។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានធ្វើការឯកភាពគ្នាលើចំណុចមួយចំនួន ដូចខាងក្រោម៖ ១. ភាគីទាំងពីរជំរុញលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវ […]

អាន​បន្ថែម

ជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍

រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។​ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ២០២៨។ ​គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា ។ កន្លងមក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកម្ចីចំនួន ៣១០លានដុល្លារអាមេរិករួចមកហើយ សម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១៕ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបញ្ជាក់ជាថ្មីលើករណីសំណង់នៅវត្តភូម៉ានហ្វាខេត្តបុរីរម្យប្រទេសថៃ ស្រដៀងអង្គរវត្តរបស់ខ្មែរ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ជាថ្មីម្តងទៀតពាក់ព័ន្ធនឹងការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ដែលចម្លងតាមអង្គរវត្តរបស់ខ្មែរ ក្រោយប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានបញ្ចេញមតិមិនពេញចិត្តចំពោះទង្វើរបស់ភាគីថៃ ខណៈសំណង់នេះនៅមិនទាន់មានការសាងសង់បន្ថែមនៅឡើយ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ជុំវិញបញ្ហានេះ ក្រសួងបានលើកឡើងថា ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ ចំណាត់ការ កន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិន​ទាន់មានការសង់បន្ថែមនៅឡើយ។ ក្រសួងបានបញ្ជាក់បន្ថែមថា កម្ពុជាមានជំហរច្បាស់លាស់ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លង​អត្តសញ្ញាណរបស់ជាតិ ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។ ចំពោះកិច្ចការនេះ ក្រុមការងារក្រសួង វប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត។

អាន​បន្ថែម

គិតត្រឹមខែកញ្ញានេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨តោន ហើយ

គិតត្រឹមខែកញ្ញានេះ កម្ពុជាទទួលបានការចម្រាញ់រ៉ែមាសជាង ៨តោន ពីក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅទីតាំងចំនួន៦ ក្នុងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ។​ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បង្ហាញថា៖ «គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាសបាន ចំនួន៩២២ដុំ ស្មើនឹងជាង ៨.៣៣៤គីឡូក្រាម និងបានបង់សួយសារ ជាង១៣.៥២លានដុល្លារឱ្យរដ្ឋាភិបាលកម្ពុជា»។ ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី,​ ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ និង ក្រុមហ៊ុន LATE […]

អាន​បន្ថែម

រដ្ឋគ្រោងសង់ព្រះពុទ្ធបដិមាកម្ពស់ ៤៥ម៉ែត្រ សម្រាប់ជាទីសក្តារ និងជំរុញទេសចរណ៍ក្នុងខេត្តកែប

រដ្ឋបាលខេត្តកែបគ្រោងសាងសង់ព្រះពុទ្ធរូបដ៏ធំមួយអង្គ មានកម្ពស់​៤៥ម៉ែត្រ នៅលើកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប   ទុកជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈឯកឧត្ដម សោម  ពិសិដ្ឋ  អភិបាលនៃគណ:អភិបាលខេត្តកែប តាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងឱកាសអញ្ចើញអមនិមន្តព្រះសាសនមុនីមហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យទីតាំងគម្រោងផ្ទាល់ នៅថ្ងៃទី២៥  ខែកញ្ញា  ឆ្នាំ ២០២៣ នេះ។ ឯកឧត្ដម សោម ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធរូបធំមួយអង្គនេះមានកម្ពស់ ៤៥ម៉ែត្រ  នឹងត្រូវបានសាងសង់នៅលើកំពូលភ្នំ នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប  ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ក្រៅពីរូបពុទ្ធបដិមាដ៏ធំមួយនេះ ក៏នឹងមានការសាងសង់សាលាវិបស្សនា កុដិចំនួន៦០ ផ្លូវនិងចំណតរថយន្តផងដែរ​។ ឯកឧត្ដមបានបញ្ជាក់ទៀតថា  គម្រោងនេះ គឺជាគម្រោងថ្មីមួយទៀតរបស់ខេត្តកែប សម្រាប់បម្រើឱ្យវិស័យពុទ្ធចក្រ ក៏ដូចជា  ទេសចរណ៍បែបជំនឿសាសនា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹង។​ជាពិសេស តាមរយៈគម្រោងនេះ អាចកៀរគរទេសចរមកទស្សនា និងប្រមូលប្រាក់ចំណូលពីគម្រោងមួយនេះ  ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នៅទូទាំងខេត្តកែបឱ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគម្រោងសាងសង់ពុទ្ធបដិមានៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនផ្សេងទៀត ដូចជា ពិទ្ធបដិមាករកម្ពស់ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ និងពុទ្ធបដិមាខ្ពស់ជាងគេលើលោកមានកម្ពស់ […]

អាន​បន្ថែម

ឥណ្ឌាជំរុញនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត២ នៅកម្ពុជា

ប្រទេសឥណ្ឌា បានបង្ហាញពីជំហរគាំទ្រលើគម្រោងអភិ​វៃឌ្ឍសហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តចំនួន ០២ រួមមានខេត្តកំពង់ធំ និងខេត្តព្រៃវែង។ នេះបើតាមលទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឥណ្ឌាបានគាំទ្រគម្រោងអភិវឌ្ឍទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects – QIP) ចំនួន០៣ រួមមាន ១) “ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍» ២) «ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្តកំពង់ធំ» និង ៣) «ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។ ក្រៅពីនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនាផងដែរ។

អាន​បន្ថែម

ADB បានទម្លាក់ការព្យាករណ៍ពី ៥,៥% មកត្រឹម ៥,៣% នៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣

កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងទុកថានឹងទាបជាងការព្យាករណ៍កាលពីដើមឆ្នាំបន្តិច គឺទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ខណៈរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នៅ ៦,០% ដដែល។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ការព្យាករណ៍អំពីការធ្លាក់ចុះនេះ គឺបណ្តាលមកពីកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ ដោយក្នុងនោះការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។ យ៉ាងណាមិញ ការធ្លាក់ចុះនេះ ត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិភាពដូចជា គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។ លោកស្រី Jyotsana Varma នាយកប្រតិបត្តិ ADB ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា កម្ពុជាគួរតែជំរុញការនាំចេញរបស់ខ្លួន សម្រាប់រយៈពេលដែលនៅសេសសល់នៃឆ្នាំ២០២៣នេះឱ្យបានច្រើន បើទោះជាកំណើនឧស្សាហកម្មក្នុងស្រុកបានធ្លាក់ចុះកាលពីដើមឆ្នាំនេះក៏ដោយ។ លោកស្រីបានបន្ត ចំពោះវិស័យសេវាកម្ម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ខណៈវិស័យមួយនេះបានដើរលឿនជាងការរំពឹងទុកក្នុងឆមាសទី១-២០២៣ ព្រោះមានការជំរុញឡើងវិញដោយភាពរឹងមាំនៃវិស័យទេសចរណ៍។ លើសពីនេះ របាយការណ៍ដដែលបានបង្ហារញទៀតថា ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣  វិស័យសេវាកម្ម គឺកើនពី ៧.៣% ទៅ […]

អាន​បន្ថែម

កម្ពុជាសម្រេចដំឡើងថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មអ្នកដំណើរតាមផ្លូវអាកាស និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន ដោយត្រូវអនុវត្តការដំឡើងថ្លៃ នេះ​រយៈពេល៥ឆ្នាំ។​ សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈ សជណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីករណីសុំដំឡើថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ពាក់ព័ន្ធរួមមាន (ថ្លៃចុះចត ថ្លៃចំណត និងថ្លៃប្រើប្រាស់ភ្លើង និងស្ពានតភ្ជាប់មកយន្តហោះ) របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA។​ សេចក្តីសម្រេច សជណ នេះ លើកឡើងថា៖ “រាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មចាំបាច់មួយចំនួនរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៨”។​ នៅក្រោម សជណ នេះ ថ្លៃសេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់មនុស្សពេញវ័យជនជាតិកម្ពុជា ២៣ដុល្លារ កើនឡើងពី ១៨ដុល្លារ និងជនជាតិបរទេស ៣០ដុល្លារ កើនឡើងពី២៥ដុល្លារ។​ ចំណែកសេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់កូនក្មេងអាយុក្រោម១២ឆ្នាំជនជាតិកម្ពុជា ១៥ដុល្លារ កើនឡើងពី១០ ដុល្លារ និងជនជាតិបរទេស ១៨ដុល្លារ កើនពី១៣ដុល្លារ។​ ដោយឡែក​អ្នកដំណើរក្នុងស្រុក (អ្នកដំណើរទាំងអស់) […]

អាន​បន្ថែម

រយៈពេល៧ខែ ២០២៣ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជាង ២ពាន់គម្រោង មានតម្លៃជាង២ពាន់លានដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ​២.០៣៦គម្រោង ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ។ របាយការណ៍ក្រសួងបង្ហាញថា គម្រោងសាងសង់ទទួលបានការអនុញ្ញាត មានផ្ទៃក្រឡាទំហំ ៨លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុប ២.៩៧ ប៊ីលានដុល្លារ។​ ពីឆ្នាំ២០០០ ដល់៧ខែឆ្នាំ២០២៣ មានគម្រោងសាងសង់ ចំនួន​ ៦៣.៩០៣គម្រោង ដែលមានផ្ទៃក្រឡាទំហំ ១៨១ លានម៉ែត្រការ៉េ គិតជាទុនវិនិយោគ ៧២.៣៧ ប៊ីលានដុល្លារ។​ របាយការណ៍បន្តថា គិតចាប់ពីឆ្នាំ២០០០ គម្រោងអគារខ្ពស់ មានចំនួន ២.៦០៩អគារ ក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួន ១.៧១៨ អគារ នៅខេត្តព្រះសីហនុមានចំនួន ៦៩៣ អគារ នៅខេត្តបន្ទាយមានជ័យមាន ១៥៥អគារ និងនៅខេត្តផ្សេងទៀតមានចំនួន​ ៤៣អគារ។ ចំណែកសំណង់លំនៅឋាន​ មាន ១៨.៤៤០ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៣៨.៨លានម៉ែត្រការ៉េ មានទុនវិនិយោគ ១៥.៤៤ប៊ីលានដុល្លារ។​

អាន​បន្ថែម