ក្រុមហ៊ុន Pointer បានសិទ្ធិផ្តាច់មុខ លក់គម្រោងពាណិជ្ជកម្មខ្នាតយក្ស «Zion City» នៅវិថី ៦០ម៉.

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងអចលនទ្រព្យបែបពាណិជ្ជកម្ម Zion បានចុះកិច្ចព្រមព្រៀងជាដៃគូផ្ដាច់មុខផ្នែកលក់ និងទីផ្សារជាមួយនឹងក្រុមហ៊ុន Pointer ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខមួយក្នុងប្រទេសកម្ពុជា ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរប្រកបដោយសាមគ្គីភាព និងយោគយល់ខ្ពស់ ក្នុងន័យលើកកម្ពស់ឱ្យវិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជា ពិសេសសម្រាប់តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពសម្បូរបែប។ Zion ជាគម្រោងដ៏ធំមួយ ដែលប្រមូលផ្តុំដោយអចលនទ្រព្យបែបពាណិជ្ជកម្មដំបូងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅលើផ្ទៃដីសរុប ៧ហិកតា តាមបណ្តោយមហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ។ គម្រោងនេះ ផ្ដោតសំខាន់លើការពាំនាំនូវបរិបទអាជីវកម្មថ្មីសន្លាង អមដោយការរស់នៅ និងការកំសាន្តដ៏សម្បូរបែប។ គួរបញ្ជាក់ថា នៅដំណាក់កាលដំបូង Zion នឹងផ្ដោតសំខាន់លើការអភិវឌ្ឍវិថីពាណិជ្ជកម្មហ្សាយអនស៊ីធី ក្នុងនោះរួមមានអគារអាជីវកម្មហ្សាយអន ដែលនឹងបំពេញនូវតម្រូវការអាជីវកម្មប្រកបដោយសក្ដានុពលនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញនេះ ជាមួយនឹងទីតាំងពោរពេញដោយសក្ដានុពលនេះ បានផ្តល់នូវភាពងាយស្រួល ដោយអាចធ្វើដំណើរទៅកាន់ទីតាំងសំខាន់ៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្សារទំនើប Aeon Mall ទី3 និងជាតំបន់ដែលប្រមូលផ្តុំដោយក្រុមហ៊ុនធំៗ ដែលនេះជាកត្តាជំរុញឱ្យហ្សាយអនស៊ីធីក្លាយជាប៉ូលដ៏ធំមួយក្នុងការទាក់ទាញនូវបណ្ដាអាជីវកម្មជាច្រើនទៀតមករួមគ្នា ដើម្បីអាចក្លាយជាវិថីពាណិជ្ជកម្មដំបូងគេក្នុងទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ តាមរយៈកិច្ចសហការវាងហ្សាយអនស៊ីធី និងក្រុមហ៊ុន Pointer ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរមានសុទិដ្ឋិនិយមជារួមថា គម្រោងហ្សាយអនស៊ីធី នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនទ្រ្យបែបពាណិជ្ជកម្មនៅកម្ពុជា ដែលនេះជាការរួមចំណែកក្នុងការទាក់ទាញបណ្ដា​វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកស្វែងរកឱកាសវិនិយោគបន្ថែមទៀត ជាពិសេសបាននាំមកនូវវឌ្ឍនភាពថ្មីមួយក្នុងវិស័យអចលនទ្រព្យ និងពាណិជ្ជកម្មឱ្យឆ្ពោះទៅមុខបានយ៉ាងលឿនរហ័សថែមទៀតផង៕   […]

អាន​បន្ថែម

ចិនព្រមផ្តល់កម្ចី​សង់ស្ពានថ្មី១ខ្សែភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រាហើយ

កម្ពុជា និងចិន បានសម្រេចចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១៤ផ្សេងទៀត ក្នុងនោះក៏មានឯកសារស្ដីពីផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨។ ក្រៅពីនេះ សម្ដេចក៏បានទទួលជួបប្រធានក្រុមហ៊ុនចិនធំៗកម្រិតអន្តរជាតិ ដោយបានជួបជាមួយសហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន និងចូលរួមក្នុងពិធីបើកពិព័ណ៌អាស៊ាន-ចិន និងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ គួរបញ្ជាក់ថា ចំពោះគម្រោងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) រដ្ឋគ្រោងនឹងសាងសង់ស្ពានដែក១ខ្សែ ដើម្បីតភ្ជាប់រវាងចាក់អង្រែក្រោម និងតំបន់ព្រែកប្រា សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយរុះរើស្ពានដែក១ខ្សែ ពីឬស្សីកែវ ទៅសាងសង់សម្រាប់ប្រើប្រាស់ជាបណ្តោះអាស​ន្នសិន។ (អានបន្ថែម)  

អាន​បន្ថែម

រមណីយដ្ឋានប្រាសាទកោះកេរ (អតីតរាជធានីខ្មែរមុនសម័យអង្គរ) ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

ប្រាសាទកោះកេរ ដែលល្បីថាជាប្រាសាទពីរ៉ាមីតខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមការសម្រេចជាឯកច្ឆ័ន្ទដោយសេចក្តីសម្រេចលេខ ៤៥ COM 8B.8 របស់ណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ការសម្រេចបញ្ជូលរមណីដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនេះ ធ្វើឡើងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជោគជ័យនេះ គឺជាការនាំមកនូវកិត្យានុភាពថ្មីមួយទៀតសម្រាប់ប្រាសាទខ្មែរ។ មោទកភាពជាតិនេះ គឺជាការរំលឹកពីរ សារៈសំខាន់ជាសកល ពិសេសរបស់ប្រាសាទនេះ ថាជាកំណប់ទ្រព្យសកលលោកដែលមានតម្លៃហួសពីក្របខណ្ឌព្រំដែនប្រទេសឬជាតិសាសន៍ តែជាទ្រព្យសាកល និងឈរជាសក្ខីកម្មបញ្ជាក់ពីភាពច្នៃប្រតិដ្ឋកំពូលនៃបញ្ញាញាណរបស់មនុស្សជាតិខ្មែរកាលពីជំនាន់មុន។ ប្រាសាទ​ដែលធ្លាប់ជាបេះដូងនៃចក្រភពខ្មែរបុរាណនេះ លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់​ស្ថិត​នៅ​ក្នុង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ភូមិ​កោះកេរ្តិ៍ ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រាសាទ​នេះ​មាន​ចម្ងាយ​ប្រមាណ ១២០គីឡូម៉ែត្រ​ពី​ខេត្ត​សៀមរាប និង ៦០គីឡូម៉ែត្រ​ពី​ព្រះវិហារ។ អ្នក​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ភ្នំពេញ​ អាច​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ ៤៦០គីឡូម៉ែត្រ ដើម្បី​ទស្សនា​ភាព​អស្ចារ្យ​នៃ​ស្ថាបត្យកម្មដ៏ស្កឹមស្កៃមួយ​នេះបាន។ ពេលទៅដល់រមណីយដ្ឋានកោះកេរនេះ បច្ចុប្បន្នយើងមើលឃើញត្រឹមតែសំណង់ប្រាសាទ តែកាលពីជាង ១០០០ឆ្នាំមុន ទីនេះគឺជាអតីតរាជធានីខ្មែរបុរាណ ឈ្មោះឆោកគគ៌រ្យ ឬលិង្គបុរៈ ដែលត្រូវបានកសាងឡើងក្នុងសតវស្សទី១០ (ឆ្នាំ៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរផ្សេងទៀតសម័យមុនអង្គរ។ ដោយលាតសន្ធឹងលើផ្ទៃដី ១៦គីឡូម៉ែត្រការ៉េ និងរោមព័ទ្ធទៅដោយប្រាង្គប្រាសាទជាច្រើនទៀតចំនួន ៩៨ ដ៏អស្ចារ្យនៅជុំវិញ […]

អាន​បន្ថែម

គម្រោងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ តម្លៃជាង ២៦លានដុល្លារ សម្រេចបាន៩១,២៦% ហើយ

គិតត្រឹមថ្ងៃទី១៤ កញ្ញា ២០២៣នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) មានតម្លៃជាង ២៦,៥លានដុល្លារ សម្រេចបាន ៩១,២៦ភាគរយ ហើយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ កញ្ញា ២០២៣។ គួររម្លឹកថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោម​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក។ (អានបន្ថែម) ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន”។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ស្មើនឹង ១៩លានដុល្លារ)។ គួរបញ្ជាក់ថា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀននេះ ជាចក្ខុវិស័យដ៏វែងឆ្ងាយដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ […]

អាន​បន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល៖ ព័ត៌មានមិនពិតអំពីសន្តិសុខជាតិ ប៉ះពាល់អារម្មណ៍ អ្នកវិនិយោគបរទេស

ប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សាក្នុងដំណើរទស្សនៈកិច្ចរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ CDC ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Zhejiang ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ គឺជាកង្វល់របស់ថ្នាក់ដឹកនាំតំបន់ ជាពិសេសក្នុងចំណោមបុគ្គលិកចិន ទាក់ទងនឹងការផ្សាយព័ត៌មានក្លែងក្លាយអំពីសន្តិសុខនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលុបបំបាត់ព័ត៌មានមិនពិតទាំងនេះ ព្រោះវាអាចរារាំងអ្នកវិនិយោគបរទេសពីការស្វែងរកឱកាសបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។ ឆ្លើយតបចំពោះ​បញ្ហា​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញ​ទាំង​វិស័យ​សាធារណៈ និង​ឯកជន សហការ​គ្នាប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ។ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនូវភាពខ្លាំងនៃបរិយាកាសវិនិយោគ ច្បាប់វិនិយោគ និងស្ថិរភាពនយោបាយ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស។ ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញបរិយាកាសវិនិយោគបើកចំហរ ដោយលោកមានប្រសាសន៍ថា “បរិយាកាសវិនិយោគរបស់យើងគឺល្អបំផុត បើធៀបនឹងប្រទេសជិតខាង ព្រោះយើងមិនរើសអើងរវាងអ្នកវិនិយោគជាតិ ឬអន្តរជាតិ។ សម្រាប់ប្រទេសខ្លះ គេរឹតត្បឹតការវិនិយោគបរទេសទៅលើវិស័យជាក់លាក់មួយចំនួន។ ដោយឡែកសម្រាប់ច្បាប់វិនិយោគកម្ពុជា វិនិយោគបរទេស អាចរកស៊ីក្នុងគ្រប់វិស័យទាំងអស់ លើកលែងតែកម្មសិទ្ធិដីធ្លីមួយចេញ”។ ជំហរសកម្មរបស់រដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនបរទេសបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលធុរកិច្ចដ៏សំខាន់មួយ សម្រាប់ធុរកិច្ចអន្តរជាតិ៕

អាន​បន្ថែម

ទួរគីបានសិទ្ធិសង់ចំណតយន្តហោះថ្មី១ តម្លៃ១,៥ពាន់លានដុល្លារ នៅប្រទេសវៀតណាម

សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានជ្រើសរើសក្រុមហ៊ុន Vietur Consortium ដែលដឹកនាំដោយអ្នកម៉ៅការទួរគីដែលមានបទពិសោធន៍ IC Içtas ដើម្បីសាងសង់ចំណតយន្តហោះតម្លៃ ១.៥ពាន់លានដុល្លារសម្រាប់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ជិតទីក្រុងហូជីមិញ។ សម្ព័ន្ធក្រុមហ៊ុនដែលរួមមានក្រុមហ៊ុនវៀតណាមចំនួនប្រាំបួន ក៏ដូចជាក្រុមហ៊ុន IC Içtas បានឈ្នះការដេញថ្លៃលើកទីពីរ បន្ទាប់ពីជុំទី១ មិនបានទទួលការដេញថ្លៃណាមួយដើម្បីសាងសង់អគារស្ថានីយទំហំ ៣៧២,០០០ ម៉ែត្រការ៉េ។ Long Thanh នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​មួយ​ក្នុង​ខេត្ត Dong Nai ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ទីក្រុង​ហូជីមិញ។ ACV បានរៃអង្គាសប្រាក់បានចំនួន ៦.១ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងនេះ បើទោះបីជាតម្លៃសំណង់ដែលរំពឹងទុកសម្រាប់ដំណាក់កាលទី១ ត្រូវចំណាយដល់ទៅ ៤.១ពាន់លានដុល្លារ ក៏ដោយ។ គម្រោងបីដំណាក់កាលនេះគ្រោងនឹងចំណាយថវិកាសរុបចំនួន ១៦ពាន់លានដុល្លារ ហើយរំពឹងថានឹងអាចទទួលអ្នកដំណើរបានចំនួន ២៥លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី១, ៥០លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី២ និង ១០០លាននាក់ក្នុងមួយឆ្នាំ នៅពេលដែលដំណាក់កាលទី៣ បានបញ្ចប់។  

អាន​បន្ថែម

គម្រោងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្រុងស្ទឹងសែន តម្លៃជាង១៦លានដុល្លារ សម្ពោធឱ្យប្រើជាផ្លូវការហើយ

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃ១៦លានដុល្លារ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កញ្ញា ២០២៣ នេះហើយ។ គួរបញ្ជាក់ថា គម្រោងមួយនេះ ស្ថិតនៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានតម្លៃជាង ១៦លានដុល្លារ ដែលបានចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ មួយវិញទៀតគម្រោងនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុប ១៥៩,៨១ហិកតា ស្ថិតក្នុងសង្កាត់ចំនួន០៤ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន៖ សង្កាត់កំពង់រទេះ សង្កាត់កំពង់ធំ សង្កាត់ដំរីជាន់ខ្លា និងសង្កាត់អូរគន្ធរ។

អាន​បន្ថែម

រដ្ឋសម្រេចឱ្យឯកជន សង់រោងចក្រថ្មីចំនួន៦ តម្លៃជិត ៣៥លានដុល្លារ នៅកំពង់ស្ពឺ តាកែវ និង ភ្នំពេញ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៦ ដើម្បីបង្កើតរោងចក្រធំៗចំនួន៦ ក្រោមទុនវិនិយោគ ៣៤,៦លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ៧.៥៨៤កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៥ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង៦នោះរួមមានដូចខាងក្រោម៖ ១-“TX FOOD (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតមី និងគុយទាវ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។ ២-“CORP TRIM (CAMBODIA) INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងស្លាកតម្លៃពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១២២ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។ ៣-“POWER CROWN FOOTWEAR (CAMBODIA) […]

អាន​បន្ថែម

ក្រុមហ៊ុនចិន DANONG សហការជាមួយក្រុមហ៊ុន ៤ ដើម្បីវិនិយោគវិស័យកសិកម្មខ្នាតធំនៅកម្ពុជា

ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Agricultural Development Group បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចំនួន ៤ទៀត ដើម្បីសហការវិនិយោគលើវិស័យកសិកម្មលក្ខណៈទ្រង់ទ្រាយធំនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនចំនួន ០៤ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន DANONG រួមមាន ក្រុមហ៊ុន Cambodia​Agricultu​ral​ Cooperative Alliance (CACA), ក្រុមហ៊ុន Agri Bank Construction Land , ក្រុមហ៊ុន Panagri International Farm Co,Ltd និងក្រុមហ៊ុន Century Group Co, ltd។ ថ្លែងក្នុងពិធីខាងលើ លោក ZHAO SHUJIE  ប្រធានក្រុមហ៊ុន បានលើកឡើងថា ដំណាក់កាលទី១ នៃគម្រោងនេះ គឺនឹងបង្កើតជាតំបន់គំរូមួយនៅលើផ្ទៃដីប្រហែលជាង ១ម៉ឺនហិកតា ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ ព្រមទាំងមានការចិញ្ចឹមសត្វគោយកជាសាច់ និងការសាងសង់នូវរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្ម។ លោកបានបន្តថា សម្រាប់ទីផ្សារធំនាំចេញ គឺនៅប្រទេសចិន […]

អាន​បន្ថែម

ជប៉ុនចង់វិនិយោគលើវិស័យសំខាន់២ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ខ្លួន ច្នៃវត្ថុធាតុដើម

វិនិយោគិនជប៉ុន ចាប់អារម្មណ៍ខ្លាំងចង់វិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យម ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដើម្បីកែច្នៃវត្ថុធាតុដើមរបស់កម្ពុជា ផលិតជាផលិតផលសម្រេចសម្រាប់នាំចេញ ជាពិសេសចង់ជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសំខាន់ៗជាច្រើនដល់ពលរដ្ឋកម្ពុជាថែមទៀតផង។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបរវាងឯកឧត្តម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានឱ្យដឹងថា ក្រុមអ្នកវិនិយោគិនជប៉ុនមានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs)នៅកម្ពុជា ដោយសង្កត់ធ្ងន់លើ ២វិស័យសំខាន់ៗរួមមាន៖ (១.) ការផលិតទំនិញកែច្នៃ ដោយប្រើវត្ថុធាតុដើមរបស់កម្ពុជា និងបច្ចេកវិទ្យាទំនើបមកពីប្រទេសជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បន្ថែមទៀតថា នៅខែវិច្ឆិកាខាងមុខនេះ គណៈប្រតិភូធុរកិច្ចជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត និងស្នើសុំពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី។ […]

អាន​បន្ថែម