ព័ត៌មានសំណង់
រោងចក្រដំឡើងរថយន្តជប៉ុនម៉ាកតួយ៉ូតា នឹងបើកដំណើរការនៅឆ្នាំក្រោយ
រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ។ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមាន៧មករា នៅថ្ងៃទី១២ ខែកញ្ញា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដំឡើងរថយន្តនេះ វិនិយោគដោយក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co. Ltd ជាមួយនឹងទឹកប្រាក់វិនិយោគចំនួនជាង៣៦លានដុល្លារ។ ប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនផលិតយានយន្តអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ក្នុងការបង្កើត ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដោយសារបរិយាកាសវិនិយោគអំណោយផល។
អានបន្ថែមរដ្ឋនឹងបើកឱ្យពលរដ្ឋធ្វើចរាចរបណ្តោះអាសន្នលើស្ពានកោះពេជ្រ-កោះនរា នៅខែតុលានេះ
ស្ពានបេតុងខ្សែកាបឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានភ្ជាប់ជាស្ថាពរ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ។ នេះបើតាមពិធីភ្ជាប់ស្ពានដែលប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ស្ពានកោះពេជ្រ-កោះនរានេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមអាមេរិកគ្រោងវិនិយោគ ១,៥ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតក្នុងលោកនៅទីក្រុងហូជីមិញ
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចូ បៃឌិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម សេតវិមានបានប្រកាសភាពជាដៃគូក្នុងការវិនិយោគសាងសង់ទីតាំងផលិតបន្ទះឈីប ( semiconductor) ធំបំផុតក្នុងលោក ក្នុងគោលបំណងបង្កើនសក្តានុពលរបស់វៀតណាមក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទះឈីប សម្រាប់ទីផ្សារសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន White House ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ សេចក្តីថ្លែងការណ៍របស់សេតវិមានបានសរសេរថា “សហរដ្ឋអាមេរិកទទួលស្គាល់សក្តានុពលរបស់វៀតណាមក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប (semiconductor) ប្រកបដោយភាពធន់ ជាពិសេសដើម្បីពង្រីកសមត្ថភាពក្នុងភាពជាដៃគូដែលអាចទុកចិត្តបាន…” ។ ថ្មីៗនេះ ឧស្សាហកម្មបន្ទះឈីប semiconductor បានក្លាយជាចំណុចស្នូលនៅក្នុងទំនាក់ទំនងនិងទំនាស់ផលប្រយោជន៍ដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិក និងចិន ដោយប្រទេសទាំងពីរបានខិតខំពង្រឹងសមត្ថភាពរបស់ពួកគេនៅក្នុងវិស័យដ៏សំខាន់នេះ។ ការត្រួតពិនិត្យការនាំចេញផលិតផលបន្ទះឈីប ដែលទាមទារការដាក់កំណត់គោលដៅនិងកំណត់កូតាទៅលើសមត្ថភាព semiconductor របស់គ្នាទៅវិញទៅមក បានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាយក្សទាំងពីរ។ ដោយទទួលស្គាល់តម្រូវការសម្រាប់ដៃគូដែលអាចទុកចិត្តបានក្នុងការផ្គត់ផ្គង់បន្ទះឈីប semiconductor សហរដ្ឋអាមេរិកកំពុងងាកទៅរកវៀតណាមជាដៃគូវិញ។ យោងតាមលោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោកថា វៀតណាមមានជំហរល្អក្នុងការបំពេញតម្រូវការនេះ។ លោកបានប្រមើលមើលពីការបង្កើនល្បឿនក្នុងកិច្ចសហប្រតិបត្តិការបច្ចេកវិជ្ជា ដោយបានលើកឡើងថា “តួនាទីវៀតណាមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប(សម្រាប់បំពេញតម្រូវការទីផ្សារពិភពលោក) នឹងកាន់តែមានថាមភាពកើនឡើងជាងនេះ”។ ជាលទ្ធផលជាក់ស្តែង ភ្លាមៗបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់លោកបៃឌិននៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Intel […]
អានបន្ថែមចិនមានគម្រោងសង់ផ្លូវឆ្លងទ្វីបប្រហែល ៦០០០គីឡូម៉ែត្រទៅអាល់ហ្សេរី (អាហ្វ្រិកខាងជើង)
ក្រោមមហិច្ឆតាពង្រីកដែនឥទ្ធិពលនយោបាយនិងទាញយកសក្តានុពលធនធានធម្មជាតិក្រៅប្រទេសមកចិញ្ចឹមសេដ្ឋកិច្ចរបស់ខ្លួន មហាអំណាចចិនបានរៀបចំសាងសង់ផ្លូវរថភ្លើងឆ្លងទ្វីបមួយខ្សែប្រវែង ៦០០០ គីឡូម៉ែត្រ ភ្ជាប់ភាគខាងលិចប្រទេសចិនទៅដល់ប្រទេសអាល់ហ្សេរី។ គម្រោងនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ www.africanews.com នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ គឺជាសក្ខីភាពមួយចំពោះកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយបណ្តាប្រទេសនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative (BRI)) ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មសកលរបស់ប្រទេសចិន។ ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune ស្វាគមន៍ចំពោះសំណើគម្រោងនេះ និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះថាជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរបស់ប្រទេស របស់គាត់។ លោកប្រធានាធិបតី Tebboune បានប្រកាសថា “គោលបំណងនៃភាពជាដៃគូអភិវឌ្ឍគម្រោងយក្សនេះ គឺដើម្បីជួយសម្រួលដល់សកម្មភាពរុករកនិងដឹកជញ្ជូនរ៉ែ លើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងអន្តរប្រទេសនិងអន្តរតំបន់ និងបង្កើតភាពរឹងមាំសេដ្ឋកិច្ចនៅក្នុងប្រទេសអាល់ហ្សេរីផងដែរ”។ គម្រោងផ្លូវដែកប្រកបដោយចក្ខុវិស័យនេះ គាំទ្រដោយអ្នកជំនាញបច្ចេកទេសរបស់ចិន នឹងភ្ជាប់អន្តរកម្មសេដ្ឋកិច្ច រវាងទីក្រុង និងតំបន់នានារបស់ប្រទេសអាល់ហ្សេរី។ នៅពេលសាងសង់រួចរាល់ គម្រោងនេះ មិនត្រឹមតែបង្កើនការចល័តក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទូទាំងប្រទេសអាហ្វ្រិកផ្សេងទៀតជាច្រើនផងដែរ។ គួរបញ្ជាក់ថាការប្រកាសរបស់លោកប្រធានាធិបតី Tebbouneនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះរបស់លោកទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងវិស័យអភិវឌ្ឍលំហអាកាស កសិកម្ម ថាមពល ការដឹកជញ្ជូនផ្លូវដែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភាពជាដៃគូចិន-អាល់ហ្សេរី […]
អានបន្ថែមរយៈពេល៨ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអន្តរជាតិមានជិត ៣២ពាន់លានដុល្លារ ធ្លាក់ចុះ ១៤%
ក្នុងរយៈពេល ០៨ខែ ឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណ ៣១,៩៧២លានដុល្លារ ថយចុះ ១៤.៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ប៉ុន្តែការនាំចេញរបស់កម្ពុជាគឺនៅរក្សាបានកំណើនវិជ្ជមានដដែល។ នេះបើតាមការឱ្យដឹងរបស់ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ ទិន្នន័យនេះ បានបង្ហាញឱ្យដឹងដែរថា កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ចំនួន ១៥,៦៩២ លានដុល្លារ កើនឡើងចំនួន ០.៣២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ត្រឹម ១៥,៦៤១លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះកម្ពុជាក៏បាននាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ចំណែកឯ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិនមានតម្លៃជាង ៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង ៧៧០លានដុល្លារ ថយចុះ ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦៣លានដុល្លារ […]
អានបន្ថែមក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំ១នៅកម្ពុជា គ្រោងពង្រីកខ្លួនទៅសហរដ្ឋអាមេរិក
ក្រុមហ៊ុន New East Solar Energy ដែលមានទីស្នាក់ការកណ្តាលនៅកម្ពុជា នឹងបើករោងចក្រមួយទៀតមានសមត្ថភាពផលិតបន្ទះសូឡាបានចំនួន ២ ជីហ្គាវ៉ាត់ (ស្មើនឹង ២លានគីឡូវ៉ាត់) នៅក្រុងហ្វីអូនិច រដ្ឋអារីសូណា សហរដ្ឋអាមេរិក ដែលអាចបង្កើតការងារបាន ៣៥០កន្លែងនៅទីនោះ។ នេះបើតាមការចុះផ្សាយរបស់ Solar Power World កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ ជាមួយនឹងគម្រោងថ្មីនេះ ក្រុមហ៊ុននឹងអាចបង្កើនសមត្ថភាពផលិតរបស់ខ្លួនបានរហូតដល់ទៅ ៦.៧ជីហ្គាវ៉ាត់ ដែលរួមមានរោងចក្រកំពុងដំណើរការនៅកម្ពុជា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកនេះតែម្តង។ មកទល់ពេលនេះ ក្រុមហ៊ុន បានកំនត់ទីតាំងអគាររោងចក្ររួចហើយ ដោយរង់ចាំតែនូវសម្ភារសំខាន់ៗសម្រាប់ផលិតកម្មមួយចំនួនទៀតតែប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនបានកំណត់គោលដៅរបស់ខ្លួនក្នុងការលក់បន្ទះសូឡាជូនអតិថិជនរួចជាស្រេចទាំងអ្នកប្រើប្រាស់ខ្នាតតូច និងខ្នាតធំ ដែលរស់នៅសហរដ្ឋអាមេរិក ខណៈសង្វាក់ផលិតកម្មនឹងត្រូវចាប់ផ្តើមឡើងនៅត្រីមាសទី២ ឆ្នាំ២០២៤។ លោក Bill Huang នាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា “ជាមួយនឹងការបណ្តាក់ទុនថ្មីនេះ យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយអាចបង្កើតការងារបានចំនួន ៣៥០ កន្លែង ដែលជាការឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកកំណត់ឱ្យមានការកាត់បន្ថយអតិផរណាផងដែរ” ។ លោកបានបន្ថែមថា “បច្ចុប្បន្ន យើងកំពុងតែអនុវត្តបានយ៉ាងមានប្រសិទ្ធភាពបំផុតនៅសហរដ្ឋអាមេរិក ព្រោះកន្លងមក […]
អានបន្ថែមកូរ៉េ ជួយកម្ពុជា ជំរុញការអភិវឌ្ឍវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹងនៅបាត់ដំបង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) ចុះសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹង នៅខេត្តបាត់ដំបង ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។ នេះបើតាមកិច្ចប្រជុំពិភាក្សាលើលទ្ធផលការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងការអភិវឌ្ឍទីក្រុងកាបូនទាប-ការលើកកម្ពស់ការទទួលបានសេវាប្រកបដោយចីរភាពនៅក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមការងារនៃគម្រោងនេះ បានកំណត់យកក្រុងបាត់ដំបង និងទីប្រជុំស្រុកមោងឫស្សី ជាក្រុង និងស្រុកគោលដៅ សម្រាប់ការសិក្សាប្រមូលធាតុចូល ដើម្បីពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍវិស័យវិស័យគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹង។ បន្ថែមពីនេះ បើតាមកិច្ចប្រជុំខាងលើ គម្រោងនេះ រៀបចំឡើងក្នុងគោលបំណង ១).ណែនាំគោលគំនិតសេដ្ឋកិច្ចច ក្រា (Circular Economy) លើការគ្រប់គ្រងប្រព័ន្ធសំណល់រឹងក្នុងក្រុង ២).កំណត់គម្លាតក្នុងការអនុវត្តការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធសំណល់រឹង ៣).អភិវឌ្ឍគម្រោងឆ្លើយតបនឹងតម្រូវការជាក់ស្តែងថ្នាក់ក្រុង ស្រុក និង ៤).ពិភាក្សាជាមួយភាគីពាក់ព័ន្ឋទាំងវិស័យសាធារណ: និងឯកជនប្រតិបត្តិករ។ ជាលទ្ធផល អង្គប្រជុំបានគាំទ្រលើលទ្ធផលនៃការសិក្សាបឋម និងបានស្នើឱ្យបន្តជំហានសិក្សាបន្តបន្ទាប់លម្អិតមុនស្នើសុំយោបល់ថ្នាក់ដឹកនាំស្ថាប័ន សំដៅឈានដល់ការអនុវត្តគម្រោងឆ្នាំ២០២៥ និងស្នើឱ្យទីប្រឹក្សា GGGI សិក្សាបន្ថែមបង្កើតយន្តការ និង/ឬ នីតិវិធីលើការធ្វើប្រតិបត្តិការ និងថែទាំសម្រាប់គម្រោងឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។
អានបន្ថែមវៀតណាមក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចអាមេរិក
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម គឺជាពេលវេលាដ៏សំខាន់មួយក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងទីក្រុងហាណូយ។ សកម្មភាពយុទ្ធសាស្ត្រនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន និងបង្ហាញពីការផ្លាស់ប្តូរការទូតដ៏សំខាន់មួយ យោងតាមសារៈព័ត៌មាន CNN កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ អតីតសត្រូវទាំងពីរបានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំនាក់ទំនងការទូតរបស់ពួកគេឱ្យក្លាយទៅជាដៃគូចាក់ទឹកមិនលេច ដែលភាសាបច្ចេកទេសភូមិសាស្ត្រនយោបាយគេហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ Comprehensive Partnership”។ ដំណើរទស្សនកិច្ចជានិមិត្តរូប ប៉ុន្តែមានសារៈសំខាន់យ៉ាងជ្រាលជ្រៅនេះ ត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ សហរដ្ឋអាមេរិកស្វែងរកសម្ព័ន្ធមិត្តអាស៊ីដ៏រឹងមាំមួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយភាពតានតឹងផ្នែកនយោបាយជាមួយប្រទេសចិន និងដើម្បីជំរុញមហិច្ឆតារបស់ខ្លួនគ្រងអំណាចលើអាស៊ីប៉ាស៊ីហ្វិច ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាការផលិតបន្ទះឈីបជាដើម។ ភ្ជាប់ជាមួយដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនសាជីវកម្មលំដាប់សាកលលោកធំៗដូចជា Apple (AAPL) និង Intel (INTC) នឹងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងប្រទេសវៀតណាម ដោយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ រោងចក្រវៀតណាមជាច្រើនកំពុងដំណើរការក្នុងសមត្ថភាពអតិបរមា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកូនខ្លាអាស៊ីមួយនេះ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានភាពតានតឹងក៏ដោយ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Donald Trump ក្នុងឆ្នាំ ២០១៩។ […]
អានបន្ថែមកម្ពុជា សហការជាមួយ១២ប្រទេស សិក្សាពីវិធីគ្រប់គ្រងកាកសំណល់រឹង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់
កម្ពុជា និងប្រទេស ១២ផ្សេងទៀត រួមគ្នារកវិធីក្នុងការគ្រប់គ្រងកាកសំណល់រឹង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។ នេះបើតាមសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹង និងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា (Circular Economy) ក្នុងកំឡុងពេលអន្តរកាល ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ដល់៨ ខែកញ្ញា ឆ្នាំ២០២៣។ សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញមកពីប្រទេសចំនួន១៣ រួមមាន កម្ពុជា ឡាវ ឥណ្ឌា ហ្វីលីពីន ណូរឺ កោះសូឡូម៉ុន អ៊ូប៊ែគីស្ថាន បង់ក្លាដេស ណេប៉ាល់ ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ថៃ និងប្រទេសជប៉ុន រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងទាក់ទងនឹងគំនិតសេដ្ឋកិច្ចចក្រា យន្តការ និងនីតិវិធីដាក់បញ្ចូលគំនិតនេះទៅក្នុងគម្រោងគ្រប់គ្រងសំណល់រឹង ព្រមទាំងលើកកម្ពស់ចំណេះដឹងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។ ជាមួយគ្នានោះផងដែរ អង្គសិក្ខាសាលាបានចែករំលែកបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោងជោគជ័យ និងបរាជ័យជាក់ស្តែងនៅតាមបណ្តាប្រទេសមួយចំនួន និងបានពិគ្រោះពិភាក្សាស៊ីជម្រៅអំពីបទប្បញ្ញត្តិ តួនាទី និងមុខងារអាជ្ញាធរមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ និងវិស័យឯកជន […]
អានបន្ថែមឆមាសទី១-២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាង ៧៨០លានដុល្លារ ជាមួយដៃគូអភិវឌ្ឍន៍
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៨៧,៥ លានដុល្លារ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៣ មានកំណើនប្រមាណ ២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីដើមខែកញ្ញា បង្ហាញថា ទំហំឥណទានសម្បទានថ្មីដែលបានចុះនេះ ស្មើនឹង ៣៥ភាគរយ នៃស្តង់ដារដែលច្បាប់បានអនុញ្ញាត (១៧០០លានអេសដេអ៊ែរ)។ កិច្ចព្រមព្រៀងឥណទានសម្បទានក្នុងក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥១ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៤៩ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្មផងដែរ។ បើតាមរបាយការណ៍ដដែល គិតត្រឹមបំណាច់ត្រីមាសទីពីរឆ្នាំ២០២៣ ដោយគិតទាំងបំណុលមរតកផង កម្ពុជានឹងមានសន្និធិបំណុលសាធារណៈសរុប ១០,៧២ប៊ីលានដុល្លារ។
អានបន្ថែម