ព័ត៌មានសំណង់
កូរ៉េគ្រោងសាងសង់រោងចក្រផលិតរថយន្តខ្នាតយក្សនៅប្រទេសថៃ
ក្រុមហ៊ុន Kia Corp ដ៏ល្បីល្បាយមួយរបស់កូរ៉េខាងត្បូង គ្រោងនឹងមកសាងសង់រោងចក្រផលិតរថយន្តដំបូងបង្អស់របស់ខ្លួននៅក្នុងតំបន់អាស៊ាន ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ ហើយគ្រោងនឹងផលិតឱ្យបាន ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Channel News Asia នៅថ្ងៃទី៨ ខែកញ្ញានេះ។ ប្រភពខាងលើបានឱ្យដឹងថា ក្រុមហ៊ុន Kia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai Motor គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយរាជរដ្ឋាភិបាលថៃឱ្យបានលឿនបំផុត យ៉ាងយូរនៅក្នុងឆ្នាំ២០២៣នេះ ហើយការសាងសង់អាចចាប់ផ្តើមនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ខាងមុខ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រុមហ៊ុន Kia បានប្រាប់សារព័ត៌មាន Reuters ថា ខណៈក្រុមហ៊ុនកំពុងមានប្រតិបត្តិការជាសកល ក្រុមហ៊ុនក៏កំពុងតែពិនិត្យមើលយុទ្ធសាស្រ្ត ដើម្បីកំណត់គោលដៅទីផ្សារក្រៅប្រទេសផ្សេងៗទៀតផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Kia មានទីតាំងផលិតនៅខាងក្រៅប្រទេសកូរ៉េខាងត្បូងជាច្រើនកន្លែងដូចជា នៅសហរដ្ឋអាមេរិក ចិន ឥណ្ឌា ម៉ិកស៊ិក និងស្លូវ៉ាគី ហើយគម្រោងរោងចក្រនៅក្នុងប្រទេសថៃនេះគឺជាមូលដ្ឋានផលិតកម្មថ្មីទី៦របស់ក្រុមហ៊ុន៕
អានបន្ថែមរោងចក្រថ្មីចំនួន៩ តម្លៃជាង ៥៤លានដុល្លារ នឹងសង់នៅខេត្តក្រុង៥
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៩ ដើម្បីបង្កើតរោងចក្រធំៗចំនួន៩ ក្រោមទុនវិនិយោគ ៥៤,៤៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ១៣.៨៨៨កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កណ្តាល តាកែវ ព្រះសីហនុ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៧ កញ្ញា ២០២៣។ ក្រុមហ៊ុនទាំង៩នោះរួមមានដូចខាងក្រោម៖ ១-“HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។ ២-“APOLLO PET PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារ […]
អានបន្ថែមiTwin Ventures របស់ Bentley Systems បញ្ចូលបច្ចេកវិទ្យា AI របស់ Blyncsy សម្រាប់ការថែទាំផ្លូវថ្នល់ និងដឹកជញ្ជូន
ដើម្បីពង្រីក និងពន្លឿនការវិភាគទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសការពីថ្ងៃទី 14 សីហា 2023 នេះថា ការទិញយកក្រុមហ៊ុន Blyncsy ជាអ្នកបង្កើតថ្មីនៅក្នុងសេវាកម្មបញ្ញាសិប្បនិមិត្តដែលឈានមុខគេ ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងការថែទាំផផ្លូវថ្នល់។ ប្រព័ន្ធអេកូឌីជីថលភ្លោះ គឺផ្តោតសំខាន់ទៅកម្មវិធី iTwin Ventures របស់ Bentley ដោយពន្លឿនការអភិវឌ្ឍន៍ និងផ្សព្វផ្សាយការវិភាគឱ្យបានទូលំទូលាយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ បង្កើតក្នុងឆ្នាំ 2014 នៅទីក្រុង Salt Lake រដ្ឋ Utah ដោយនាយកប្រតិបត្តិ Mark Pittman Blyncsy ជាអ្នកមានចក្ខុវិស័យកម្មវិធីកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិតក្នុងការវិភាគរូបភាពដែលមានជាទូទៅដើម្បីកំណត់បញ្ហា និងតម្រូវការថែទាំនៅលើបណ្តាញផ្លូវថ្នល់។ ដើមឡើយ លោក Pittman បានបង្កើតគំនិតសម្រាប់ការដោះស្រាយលើបញ្ហាភ្លើងចរាចរណ៍ដែលជាប់គាំង ដោយគាត់ជឿថា ត្រូវតែមានដំណោះស្រាយដើម្បីបញ្ចូលគ្នានូវទិន្នន័យជាមួយលក្ខខណ្ឌ “ពេលវេលាពិត” និងបច្ចេកវិទ្យាច្នៃប្រឌិតដើម្បីជួយដល់នាយកដ្ឋានដឹកជញ្ជូន (DoTs) កាន់តែមានប្រសិទ្ធភាព។ ការប្រើប្រាស់សេវាកម្ម AI របស់ Blyncsy […]
អានបន្ថែមកូរ៉េចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ
ក្រុមហ៊ុន ដេហាន់ ខូភើរ៉េត មកពីប្រទេសកូរ៉ មានគម្រោងចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកឱ្យក្លាយជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ នៅខេត្តព្រះសីហនុ។ នេះបើតាមការធ្វើបទបង្ហាញរបស់ក្រុមហ៊ុននៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។ លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុន បាននិងកំពុងដំណើរការកែច្នៃសំណល់ប្លាស្ទីកនៅកោះ ចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការកែច្នៃសំណល់ប្លាស្ទីកនៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយថង់ប្លាស្ទីកនៅកម្ពុជា និងកែច្នៃសំណល់ប្លាស្ទីកឱ្យទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។ លោកបានបន្ថែមថា កាលមុនជំងឺកូវីដ១៩ រាតត្បាត ក្រុមហ៊ុនរបស់លោក បានបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ប្រមូលទិញសំណល់ប្លាស្ទីកក្នុងមួយគីឡូក្រាម តម្លៃ២៥០រៀល រហូតដល់ ៧០០រៀល ក៏ប៉ុន្តែដោយការប្រមូលទិញមិនមានបរិមាណគ្រប់គ្រាន់ក្នុងការផលិតគួបផ្សំនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមហ៊ុនបានបិទរោងចក្រកែច្នៃ សំណល់ប្លាស្ទីករហូតមកដល់ថ្ងៃនេះ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមានគោលបំណងចង់មកធ្វើការញែកសំរាមកែច្នៃ សំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលានចាក់សំរាម ដោយញែកយកតែសំណល់ប្លាស្ទីកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើ ឱ្យតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងផ្តល់ដីឱ្យក្រុមហ៊ុនសម្រាប់ធ្វើរោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៏ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធិនោះទេ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានណែនាំឱ្យប្រតិភូក្រុមហ៊ុន ចុះសិក្សាផ្ទាល់នៅទីលានចាក់សំរាម ដោយសារសំរាមនៅកម្ពុជា គឺជាសំរាមចម្រុះ […]
អានបន្ថែមក្រុមហ៊ុន CT II បោះទុនជាង៩២លានដុល្លារ សង់អនុស្ថានីយ៍ ដើម្បីបញ្ជូនថាមពលពីកំពង់ចាមទៅក្រចេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនឯកជនមួយ ដើម្បីអភិវឌ្ឍគម្រោងសង់អនុស្ថានីយ៍ និងបញ្ជូនថាមពលពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៧ កញ្ញា ២០២៣។ ក្រុមហ៊ុនវិនិយោគខាងលើ មានឈ្មោះថា CAMBODIAN TRANSMISSION II CO., LTD (CT II) នឹងវិនិយោគសង់អនុស្ថានីយ៍ ដើម្បីបញ្ជូនថាមពលអគ្គិសនី មានតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ។ គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំមួយនេះ នឹងត្រូវអភិវឌ្ឍដោយប្រើទុនប្រមាណ ៩២,២លានដុល្លារ ហើយក្រោយបញ្ចប់ការសាងសង់ នឹងអាចបង្កើតការងារជូនពលរដ្ឋក្នុងតំបន់បានចំនួន ៤៦៤កន្លែងផងដែរ។
អានបន្ថែមកម្ពុជាស្នើជប៉ុនជួយអភិវឌ្ឍគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ
ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ជប៉ុនចំនួន ០៣ចំណុច ជួយអភិវឌ្ឍពាក់ព័ន្ធនឹងគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមជំនួបរវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន វិសាមញ្ញនិងពេញសមត្ថភាព និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមក តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រទេសជប៉ុនបានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកជាបន្តបន្ទាប់ តាមរយៈគម្រោងជំនួយឥតសំណង គម្រោងជំនួយ កិច្ចសហការបច្ចេកទេស ការផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម។ បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីជប៉ុនដូចជា៖ ទី១៖ ជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងស្នើសុំថ្មី “គម្រោងការពារទឹកជំនន់ កែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា(Flood Control, Irrigation and Drainage […]
អានបន្ថែមរដ្ឋជំរុញឯកជនឱ្យសហការជាមួយមន្ទីរពិសោធន៍ជាតិសំណង់ ដើម្បីលើកកម្ពស់ស្តង់ដារបច្ចកទេសសំណង់នៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការជំរុញ និងលើកទឹកចិត្តឱ្យមានការសហការពីវិស័យឯកជនលើការប្រើប្រាស់មន្ទីរពិសោធន៍ជាតិសំណង់ តាមរយៈការចុះអនុស្សារណយោគយល់គ្នា និងកំណត់ស្តង់ដារមានគុណភាពស្តង់ដាបច្ចេកទេសសំណង់ឱ្យបានច្បាស់លាស់។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់មន្ទីរពិសោធន៍ជាតិសំណង់ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រក្នុងការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិសំណង់ជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនសំណង់ទាំងក្នុងនិងក្រៅប្រទេសនានា ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ សិក្សាបន្ថែមពីភាពខុសគ្នា និងអត្ថប្រយោជន៍នៃបទដ្ឋានបច្ចេកទេសសំណង់របស់បណ្តាប្រទេសផ្សេងៗ។ លើសពីនេះ អគ្គលេខាធិការដ្ឋាន ត្រូវសិក្សាលម្អិតបន្ថែមឱ្យហើយដើម្បីកំណត់ស្តង់ដារ និងតម្រូវការជាមូលដ្ឋាននៅតាមគម្រោងលំនៅឋាននានា ដោយគិតគូរពីការរៀបចំលំនៅឋាន សោភណ័ភាព សុខមាលភាព និងការរៀបចំក្រុងទាំងមូលដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ កំរិតនីវ៉ូទឹកឡើងពេលភ្លៀង ដើម្បីឈានទៅរកការតម្រង់ទិសនៃការរៀបចំនគរដែនដីប្រកបដោយចីរភាព៕
អានបន្ថែមរដ្ឋបានរៀបចំទួលសុវត្ថិភាពមានលក្ខណៈស្តង់ដារ ៩ទីតាំង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ចំនួន ០៩ទីតាំង ដែលបានសាងសង់ឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេសបានត្រឹមត្រូវ។ នេះបើតាម គ.ជ.គ.ម កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមគន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃ គ.ជ.គ.ម បានឱ្យដឹងថា ដោយមើលឃើញពីស្ថានភាពទឹកជំនន់កើនឡើងជារៀងរាល់ឆ្នាំ និងមានសភាពប្រែប្រួលជាបន្តបន្ទាប់ នោះ (គ.ជ.គ.ម) បានកំពុងពិនិត្យការរៀបចំទីទួលសុវត្ថិភាពនៅក្នុងតំបន់ប្រឈមដោយទឹកជំនន់។ ឯកឧត្តមបានបន្ថែមថា មកដល់ពេលនេះ ទីទួលសុវត្ថិភាព ត្រូវបានរៀបចំសាងសង់រួចរាល់នៅតាមខេត្តដែលងាយរងគ្រោះមាន ០៩ទីតាំង ដែលមានលក្ខណៈស្តង់ដារ ស្ថិតក្នុងខេត្តកំពង់ធំ ០៥កន្លែង កំពង់ឆ្នាំង ០២កន្លែង ពោធិ៍សាត់ ០២កន្លែង។ ក្នុងនោះមាន ០៦កន្លែងមានលក្ខណៈស្តង់ដារត្រឹមត្រូវ និងសាងសង់ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ខណៈទីទួលសុវត្ថិភាព ០៣កន្លែងកំពុងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ចំពោះទីទួលសុវត្ថិភាពនីមួយៗ មានលទ្ធភាពអាចឲ្យប្រជាពលរដ្ឋប្រមូលផ្តុំចន្លោះពី៣០០ ទៅ៥០០នាក់ ក្នុងកន្លែងនីមួយៗ។ ក្រៅពីទីទួលសុវត្ថិភាពខាងលើ អាជ្ញាធរមូលដ្ឋានក៏មានទីទួលសុវត្ថិភាពដូចគ្នា សហការជាមួយអង្គការដៃគូ ដូចជា វត្តអារាម និងសាលារៀនផងដែរ។ ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅកើតឡើងនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសលទ្ធផលអ្នកជាប់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ Going Digital Awards in Infrastructure ឆ្នាំ ២០២៣
អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ១២ ខែតុលា នៅក្នុងព្រឹត្តិការណ៍ “ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២៣ (២០២៣ Year in Infrastructure)” និងព្រឹត្តិការណ៍ ”ពានរង្វាន់ Going Digital Awards” របស់ក្រុមហ៊ុន Bentley Systems នៅប្រទេសសិង្ហបុរី EXTON, Pa. – ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីបេក្ខជនចុងក្រោយដែលនឹងត្រូវឈ្នះពានរង្វាន់ Going Digital Awards ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ ២០២៣។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ បានជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣៦ នាក់ពីក្នុងចំណោមបេក្ខជនដែលទទួលបានការចាត់តាំងជាង […]
អានបន្ថែមចិនប្តេជ្ញាបង្កើតរោងចក្រ សហគ្រាសចំនួនជាង ៥០ ផ្តោតលើវិស័យកសិកម្មនៅកំពង់ស្ពឺ
អ្នកវិនិយោគគិនចិនមកពីខេត្តហឺណាន ប្រទេសចិន បានប្តេជ្ញាជំរុញរោងចក្រ សហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និង ជ្រូក។ នេះបើតាមការចុះផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ការបញ្ជាក់នេះ គឺបានលើកឡើងដោយលោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) ក្នុងឱកាសដែលឯកឧត្តម វ៉ី សំណាង បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និង ជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ១ នៅប្រទេសចិនផងដែរ។ ក្រៅពីខេត្តហីណាន នៅចុងឆ្នាំ២០២៣ […]
អានបន្ថែម