នាយករដ្ឋមន្ត្រីថ្មីជំរុញឱ្យបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅជិតរោងចក្រ សហគ្រាស

នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ សហគ្រាស ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត អាចយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំឱ្យបានត្រឹមត្រូវ។ នេះបើតាម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបង្កើនការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស គ្រឹះស្ថានរដ្ឋ និងឯកជន ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់មាតាក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយឱ្យបានពេលលេញ ដោយសារតែទឹកដោះម្តាយ គឺជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឱ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្ថែមថា ចំពោះការណែនាំឱ្យបន្តបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគ​ម​ន៍ នៅក្បែររោងចក្រសហគ្រាសនេះ គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារក្នុងរយៈពេលវែង លើកកម្ពស់អត្រាចូលសិក្សារបស់កុមារ ហើយមិនត្រឹមតែបង្កើនចំណេះដឹងដល់ក្មេងៗដែលត្រៀម ខ្លួនចូលរៀនសាលាបឋមសិក្សាប៉ុណ្ណោះទេ តែថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗ បានមួយកម្រិតថែមទៀត ។ ជាពិសេស បានផ្តល់ប្រយោជន៍ជាច្រើន ដល់ស្រី្តនិងកុមារ ដើម្បីជំរុញឱ្យមានកំណើននៃការបំបៅកូនដោយទឹកដោះម្ដាយ។

អាន​បន្ថែម

កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍភូមិរុនតាឯក និងពាក់ស្នែងឱ្យក្លាយជាក្រុង មានរចនាបទបែបខ្មែរលាយនិងសហសម័យ

ក្រុមហ៊ុនស្ថាបត្យកម្មនិងសំណង់ក្នុងស្រុក AGENT21 GLOBAL បានចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសកូរ៉េ ដើម្បីអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក និង តំបន់អភិវឌ្ឍន៍ពាក់ស្នែងឱ្យក្លាយជាទីក្រុងដែល មានរចនាបទបែបខ្មែរលាយនិងសហសម័យ។ ដូច្នេះក្រុមហ៊ុនAGENT21 GLOBAL បានរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ផ្ទះគំរូ និងការតាំងបង្ហាញម៉ូតផ្ទះខ្មែរ ក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍តំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និង តំបន់អភិវឌ្ឍន៍ពាក់ស្នែង ភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប”  អោយក្លាយជាទីក្រុងដែលមានលំនៅដ្ឋានដែលមានរចនាបទបែបខ្មែរលាយនិងសហសម័យផ្ទះដែលមានតំលៃសមរម្យនិងអាចរកចំណូលបានតាមរយះការរចនាម៉ូតពិសេសមិនត្រឹមតែជាលំនៅដ្ឋានហើយអាចជាផ្ទះប្រកបអាជីវកម្មបែបទេសចរណ៏ថែមទៀតធ្វើអោយតំបន់អភិវឌ្ឍន៍នេះអាចទាក់ទាញទេសចរណ៏បែបវប្បធម៌ និងកសិទេសចរណ៏បែបធម្មជាតិ។ ជាចុងក្រោយលោកស្រីអគ្គនាយិកាសូមអរគុណដល់អាជ្ញារធដែនដីនិងប្រជាជននៅតំបន់ភូមិធម្មជាតិរុនតាឯកដែលបានចូលរួមការបើកការដ្ឋានសាងសង់ផ្ទះគំរូ និងទស្សនាការតាំងបង្ហាញម៉ូតផ្ទះខ្មែររបស់ក្រុមហ៊ុនAGENT21 GLOBALយ៉ាងច្រើនកុះករនិងទទួលបានការគាំទ្រម៉ូតផ្ទះខ្មែររបស់ប្រជាជននយ៉ាងខ្លាំង។ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខតេឡេក្រាម: ០៩៦ ៣៨៩ ៣៣៣៣  

អាន​បន្ថែម

អគ្គនាយកថ្មី នៅអគ្គិសនីកម្ពុជា ប្តេជ្ញាទប់មិនឱ្យមានការឡើងថ្លៃភ្លើង និងពង្រីកប្រភពថាមពលបន្ថែម

ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជាថ្មី បានប្ដេជ្ញាទប់មិនឲ្យតម្លៃអគ្គិសនី​មានការ​ឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ ​និងខិតខំពង្រីកបន្ថែមទៀតនូវ​ថាមពល​អគ្គិសនី​នៅកម្ពុជា ដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងឆ្ពោះទៅមានលទ្ធភាព​អាចផលិតបាន រហូតនាំចេញទៅខាងក្រៅ។ នេះបើតាមការលើកឡើងក្នុងឱកាសដែលឯកឧត្តមទទួលបានតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះតម្លៃអគ្គិសនី​តាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល ​ហើយក៏ត្រូវព្យាយាមគ្រប់វិធីសាស្ត្រ និងមធ្យោបាយ​ទប់ស្កាត់​ការកើនឡើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ខណៈដែលប្រទេសផ្សេងៗ ពុំអាចទ្រទ្រង់បាន ហើយបង្កើនតម្លៃអគ្គិសនី។ បន្ថែមពីនេះ ឯកឧត្តម នឹងបន្តអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព ដោយប្រើប្រាស់ជាអតិបរិមា ប្រភព​អគ្គិស​នី​​ស្អាតកកើតឡើងវិញ​ កាត់បន្ថយការពឹងផ្អែក ប្រភព​អគ្គិសនីពីក្រៅ ដោយមានម្ចាស់ការ​ មានការ​ផលិតថាមពលដោ​យ​ខ្លួនឯង​ និងឈានដល់លទ្ធភាពនាំចេញទៅវិញថែមទៀតផង។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានទីតាំងផលិតនូវថាមពលអគ្គិសនីជាច្រើនកន្លែង រួមទាំង​កំពុងអភិវឌ្ឍន៍​បន្ថែមនៅតាម​បណ្ដាខេត្តមួយចំនួន ​ហើយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន អនុវត្តការក​សា​​​ង​នូវប្រភពអគ្គិសនីថ្មីចំនួន៥ ​ដែលមានអនុភាព ៥២០ម៉េហ្កាវ៉ាត់ ​ដែលរដ្ឋអាចនឹងទទួលបានចំណូលពន្ធប្រមា​ណ​​ ​៣២២លានដុល្លារ ពីគម្រោង​ទាំងអស់នេះ៕

អាន​បន្ថែម

បច្ចេកវិទ្យាសហសម័យប្រើគតិបណ្ឌិតបុរាណ៖ កប៉ាល់យក្ស Pyxis Ocean ប្រើក្តោងដឹកទំនិញពីចិនទៅប្រេស៊ីល បដិវត្តន៍នាវាចរណ៍ពិភពលោក

ខណៈដែលបច្ចេកវិទ្យាសម័យទំនើបរបស់សាកលលោកកំពុងឈានដល់សម័យបញ្ញាសិប្បនិម្មិត និងបានវិវឌ្ឍរហូតដល់ភពព្រះអង្គារទៅហើយ សង្គមមនុស្សហាក់នៅមិនអាចរំលងចោលបាននូវគតិបណ្ឌិតបច្ចេកវិទ្យាបុរាណនៅឡើយ។ ជាក់ស្តែង កប៉ាល់យក្សដឹកទំនិញនាំមុខគេឈ្មោះ Pyxis Ocean កំពុងរៀបចំចេញដំណើរលើការធ្វើដំណើរដែលមិនធ្លាប់មានពីមុនមកពីប្រទេសចិនទៅកាន់ប្រទេសប្រេស៊ីល ហើយអ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលថែមទៀតនោះ គឺកប៉ាល់ដ៏ធំនេះបើកក្តោង និងប្រើប្រាស់ថាមពលខ្យល់ដើម្បីធ្វើដំណើរ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន Jalopnik News កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ សម្រាប់ការសាកល្បងលើកដំបូងកប៉ាល់ Pyxis Ocean ចាប់ផ្តើមគោចរចេញពីប្រទេសចិនទៅកាន់ប្រទេសប្រេស៊ីលនៅក្នុងខែសីហាកន្លងទៅនេះហើយ។ ដំណើរគោចរនេះ មានអត្ថន័យជ្រាលជ្រៅសម្រាប់ទាំងអ្នកអភិវឌ្ឍបច្ចេកវិទ្យាទាំងអ្នកបរិស្ថាន ព្រោះវាមិនត្រឹមតែជាការដឹកជញ្ជូនទំនិញធម្មតាប៉ុណ្ណោះទេ តែជានិម្មិតរូបនៃការរួបរួមគ្នារវាងគតិបណ្ឌិតចេះប្រើខ្យល់ពីបុរាណ និងបច្ចេកសម័យទំនើបនាពេលអនាគត ក្នុងគោលបំណងដំណើរស្វែងរកនិរន្តរភាពសម្រាប់ពិភពលោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវត្តមានគតិបណ្ឌិតសមុទ្របុរាណភ្ជាប់ជាមួយបច្ចេកវិទ្យាសហសម័យនេះ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់តាមរយៈការសហការគ្នារវាងប្រពៃណីនាវាចរណ៍ និងភាពវៃឆ្លាតផ្នែកវិស្វកម្មទំនើប។ Pyxis Ocean ដែលជាកប៉ាល់ដឹកទំនិញប្រវែង ២២៩ ម៉ែត្រ បានក្លាយពស្តុតាងជាក់ស្តែងបញ្ជាក់ពីភាពអាចទៅរួចសម្រាប់ការពិសោធន៍បដិវត្តន៍បច្ចេកវិទ្យានេះ។ កប៉ាល់នេះត្រូវបានបំពាក់ដោយក្ដោងខ្ពស់ពីរ ដែលក្រោងនីមួយៗមានកម្ពស់ ៣៧, ៤៩​ ម៉ែត្រ ដែលជាស្នាដៃដែលសម្រេចបានតាមរយៈសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់របស់ក្រុមហ៊ុនវិស្វកម្មអង់គ្លេស BAR Technologies។ លក្ខណៈពិសេសរបស់ក្តោងកប៉ាល់នេះ គឺការឌីសាញក្តោងដោយបំពាក់ជាមួយម៉ាស៊ីនទួរប៊ីន ដែលត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ដើម្បីទប់ទល់នឹងខ្យល់បក់បោកខ្លាំងនៅពេលកប៉ាល់ចូលទៅដល់កណ្តាលមហាសមុទ្រ។ មិនតែប៉ុណ្ណោះ ក្តោងទាំងពីរ ប្រើបច្ចេកវិទ្យាដែលអាចបត់ក្តោបវិញបានយ៉ាងងាយ នៅពេលកប៉ាល់មកដល់កំពង់ផែ។ នៅពេលបើកពេញ […]

អាន​បន្ថែម

កូរ៉េជួយកម្ពុជា រៀបចំផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍តាមដែនទឹក

ក្រុមអ្នកជំនាញការនៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ កំពុងមកជួយកម្ពុជាក្នុងការរៀបចំផែនការមេសម្រាប់សញ្ញាជំនួ​យ​នាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រជុំកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលសកម្មភាព លទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត សម្រាប់ក្រុមការងារទាំងមូល។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើ ភាគីកូរ៉េ នឹងបន្តផ្តល់គម្រោងជំហានទី២ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ បន្ថែមពីនេះ ចំពោះសេចក្តីព្រាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នេះ ភាគីកូរ៉េ នឹងផ្តល់ឱ្យភាគីកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យផ្តល់ធាតុចូលបន្ថែម។ ក្រៅពីនេះ ភាគីកូរ៉េក៏នឹងបន្តផ្តល់នូវឧបករណ៍សម្ភារបច្ចេកទេសសម្រាប់ដំឡើងសញ្ញាជំនួយនាវាចរណ៍ ព្រមនឹងវគ្គបណ្តុះបណ្តាលជំនាញទាំងនៅក្នុងប្រទេសកម្ពុជា និងការសិក្សាយកបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ជូនដល់មន្រ្តីបច្ចេកទេសកម្ពុជាផងដែរ៕

អាន​បន្ថែម

ស្ពានភ្ជាប់កោះពេជ្រ-កោះនរា នឹងតភ្ជាប់គ្នាថ្ងៃទី១០ កញ្ញា ខាងមុខនេះ ខណៈសង់បាន ៩២%ហើយ

ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា នឹងតភ្ជាប់គ្នានៅថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ២០២៣​ ខាងមុខនេះ ខណៈការសាងសង់សម្រេចបានប្រមាណ ៩២ភាគរយ ហើយ។ នេះបើតាមឯកឧត្តម​ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានបេតុងខ្សែកាប។ តាមផែនការ ស្ពានខ្សែកាបនេះ​ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអ៊ុំទូក ខាងមុខនេះ។ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

យូនីសេហ្វ និងចិន រួមគ្នាជួយបច្ចេកវិទ្យាបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ

អង្គការយូនីសេហ្វប្រចាំកម្ពុជា និងចិន កំពុងសិក្សាពិនិត្យលទ្ធភាពដាក់បច្ចេកវិទ្យាមកពីប្រទេសចិន ក្នុងការបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីជួយកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ ជាពិសេសទប់ស្កាត់ជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ គម្រោងនេះ គឺទទួលបានការសហការជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទ និងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងតែអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាទឹកស្អាតនិងអនាម័យដ៏ទូលំទូលាយមួយ ដែលបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានភាពធន់នឹងអាកាសធាតុ និងសន្សំសំចៃថាមពល។ បន្ថែមពីនេះ គម្រោងនេះផងដែរ មានគោលដៅប្រើប្រាស់ជំនាញបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន លើការផ្គត់ផ្គង់ទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យ ការបន្សុទ្ធទឹក និងប្រព្រឹត្តកម្មសំណល់លាមកនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដើម្បីជួយកំណត់ពីចំណុចខ្វះខាតផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារមួយ ។ សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ ​(Children’s Climate Risk Index) បានចាត់ថ្នាក់កម្ពុជាជាប្រទេសទីបីក្នុងចំណោមប្រទេសនានាដែលប្រឈមមុខនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួ​ល​អាកាសធាតុ ។ កុមារទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការខ្វះខាតទឹក ទឹកជំនន់តាមដងទន្លេ និងជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ ក្នុងចំណោមភាពតានតឹងផ្នែកអាកាសធាតុ និងបរិស្ថានផ្សេងៗទៀត។ សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថែមឱ្យដឹងថា សេវាទឹកស្អាត​ និងអនាម័យ មានភាពងាយរងគ្រោះយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុតាមរដូវកាល ដោយការទទួលបានទឹករបស់ប្រជាជននៅតាមជនបទពីរដូវវស្សាដល់រដូវប្រាំង មានការថយចុះ​ចំនួន […]

អាន​បន្ថែម

រោងចក្រថ្មីចំនួន១០ តម្លៃជិត៦០លានដុល្លារ នឹងបង្កើតនៅកំពង់ស្ពឺ តាកែវ និងភ្នំពេញ ឆាប់ៗនេះ!

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១០ ដើម្បីបង្កើតរោងចក្រធំៗចំនួន១០ ក្រោមទុនវិនិយោគ ៥៩,៨លានដុល្លារ ដែលនឹងបង្កើតការងារបាន ១១.៧៩៤កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ សីហា ២០២៣។ ក្រុមហ៊ុនទាំង១០នោះរួមមានដូចខាងក្រោម៖ ១-“LAMUES TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង អំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។ ២-“WOQILI POWER TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និងបង្គោលអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។ ៣-“SUNNY JET HOSIERY (CAMBODIA) CO., […]

អាន​បន្ថែម

រដ្ឋជំរុញការដាំឬស្សីនៅកំពង់ស្ពឺឱ្យបានច្រើន ដើម្បជួយសហគមន៍អព្យាក្រឹតកាបូន និងច្នៃសម្រាប់នាំចេញ

ក្រសួងបរិស្ថាន កំពុងជំរុញ និងលើកទឹកចិត្តពលរដ្ឋឱ្យដាំឬស្សីឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន LEOPA BAMBOO Co., LTD​. ដែលបានកែច្នៃឬស្សីដោយប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់នាំចេញ និងដើម្បជួយដល់សហគមន៍អព្យាក្រឹតកាបូននៅតំបន់សហគមន៍ការពារធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមដំណើរទស្សនកិច្ចរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន នឹងរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានចំណូលបន្ថែម តាមរយៈការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើន វានឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឲ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូនដ៏ពិតប្រាកដ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនកែច្នៃឬស្សីដោយប្រើម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ(Solar Power) ដើម្បីជួយឲ្យសហគមន៍នេះទទួលបានជោគជ័យ ហើយក្លាយជាសហគមន៍អព្យាក្រឹតកាបូនកាន់តែមានប្រសិទ្ធភាពថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន LEOPA BAMBOO Co., LTD កំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ មានគម្រោងកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងថែមទៀតផង។ ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការលើការកែច្នែឬស្សី ជាមួយសហគមន៍តំបន់ការពារធម្មជាតិចំបក់ ដែលក្រុមហ៊ុនទទួលទិញឬស្សីពីសហគមន៍ដែលដកហូតឬស្សីព្រៃ […]

អាន​បន្ថែម

អូស្រ្តាលីជួយកម្ពុជាលើបច្ចេកទេសឌីហ្សាញកម្រាលផ្លូវ ដើម្បីបង្កើនភាពធន់ និងរឹងមាំ

ក្រុមអ្នកជំនាញអូស្រ្តាលីបានមកកម្ពុជា ដើម្បីផ្តល់ជាវគ្គបណ្តុះបណ្តាលលើបច្ចេកទេសឌីហ្សាញកម្រាលផ្លូវ ដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់យកទៅអនុវត្តលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើនភាពធន់។ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “បទដ្ឋានឌីហ្សាញកម្រាលផ្លូវថ្នល់”នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីបច្ចេកទេសពាក់ព័ន្ធនិងសិក្ខាកាមជាច្រើនរូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសសម្រាប់អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលធ្លាប់បានធ្វើ និងបទពិសោធន៍កន្លងមកលើការងារឌីហ្សាញ និងការសាងសង់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបានជាធាតុចូលសំខាន់ៗ នៅក្នុងការឌីហ្សាញកម្រាលផ្លូវ សម្រាប់ជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើនភាពធន់ ឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កម្មវិធីនេះបានផ្តល់នូវការគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពស្តង់ដារឌីហ្សាញ សម្រាប់ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ និងបទដ្ឋានបច្ចេកទេសសំណង់ ដែលត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងពីប្រទេសអូស្ត្រាលី។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលី បន្តការគាំទ្រ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ […]

អាន​បន្ថែម