រដ្ឋាភិបាលថ្មីត្រៀមថវិកា ១០០លានដុល្លារ សម្រាប់ជួយវិស័យកសិកម្ម ជាពិសេសកសាងប្រព័ន្ធធារាសាស្ត្រ

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់វិស័យកសិកម្ម​ ជាពិសេសជួយទប់ការធ្លាក់ថ្លៃនៃកសិផល និងកសាងប្រព័ន្ធធារាសាស្ត្រ ជូនប្រជាកសិករកម្ពុជា។ នេះបើតាមការប្រកាស​របស់នាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះ​សំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០ នាក់ មក​ពី​រោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បី​អន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗរួចជាស្រេច។ ឯកឧត្តមបានបន្ថែមថា តម្លៃកសិផលមានការឡើងចុះក្នុងឆ្នាំនេះ ប៉ុន្តែនៅពេល​ដែលពលរដ្ឋលំបាករាជរដ្ឋាភិបាលនឹងចូលជួយ ដោយសារតម្លៃកសិផលពឹងផ្អែកលើទីផ្សារពិភពលោក​ ហើយតម្លៃមិនចេះតែឡើងថ្លៃក្នុងពេលជាមួយគ្នានោះដែរ។ ជាមួយនឹងកញ្ចប់ថវិកាដែលត្រៀមនេះ ឯកឧត្តមបានអះអាងថា ការត្រៀមថវិកានេះ ​ដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផល​ទទួលបាន​ល្អហើយ រាជរដ្ឋាភិបាល ត្រូវរកទីផ្សារជូនពួកគាត់ ដើម្បីទទួលបានចំណូល។ បន្ថែមពីនេះ ឯកឧត្តមហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កន្លែងណា​ដែល​លំបាកយើងជួយអន្ត​រា​គមន៍ ដូចជាខ្វះប្រព័ន្ធធារាស្ត្រជាដើម»។ […]

អាន​បន្ថែម

រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ  សំអាល់ បានណែនាំដល់ក្រុមការងារត្រូវស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ជូនដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម   សាយ  សំអាល់  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី  នគរូបនីយកម្ម  និង​សំណង់ នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេ​ដ្ឋា​រចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក  ស្ថិតនៅស្រុកបន្ទាយស្រី  ខេត្តសៀមរាប នៅថ្ងៃទី២៦  ខែសីហា   ឆ្នាំ ២០២៣។ នាឱ្យកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារត្រូវតែស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងសិប្បកម្មផលិតនូវផលិតផលនានារួមនឹងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដើម្បីជួយដល់ពលរដ្ឋដែលរស់ក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ អាចប្រកបរបរផ្សេងៗ និងបង្កើតអាជីវកម្ម សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាក្រុមការងារអន្តរក្រសួង នឹងពិនិត្យមើលបន្ថែមទៀតពីលទ្ធភាព និងស្នើឲ្យមានជាអាទិភាពពិសេសចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អាចចូលបម្រើការងារនៅក្នុងអាកាសយានដ្ឋានដែលនឹងបើកដំណើរការថ្មីនាពេលខាងមុខផងដែរ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមទៀតឲ្យមន្ត្រីជំនាញអន្តរក្រសួងពិនិត្យ និងដោះស្រាយ កុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា និងខ្វះខាតទឹកនៅក្នុងរដូវប្រាំង ទៅតាមសំណូមរបស់ប្រជាពលរដ្ឋផងដែរ។

អាន​បន្ថែម

រដ្ឋសម្រេចឱ្យឯកជនសង់សណ្ឋាគារផ្កាយ៥ និងរោងចក្រថ្មី១១ តម្លៃសរុបជិត ១៦៨លានដុល្លារ នៅខេត្តក្រុង៦

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន១២ ដើម្បីសង់សណ្ឋាគារផ្កាយ៥ចំនួន១កន្លែង នៅរាជធានីភ្នំពេញ និងបង្កើតរោងចក្រធំៗចំនួន១១ ក្រោមទុនវិនិយោគ ១៦៧,៩លានដុល្លារ ដែលនឹងបង្កើតការងារបាន ២២.៧៨៨កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល កំពង់ចាម ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៤ សីហា ២០២៣។ ក្រុមហ៊ុនទាំង១២នោះរួមមានដូចខាងក្រោម៖ ១-“KHOU TOWER CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។ ២-“RIGHT UNION INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប […]

អាន​បន្ថែម

ចិនបោះទុន ២៥៨លានដុល្លារ សង់រោងចក្រផលិតស៊ីម៉ង់តិ៍នៅឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED ទើបទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានតម្លៃ  ២៥៨លានដុល្លារ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ សីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២៥៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។ កន្លងមក អភិបាលខេត្តកំពង់ស្ពឹ ឯកឧត្តម វ៉ី សំណាង ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ក៏កំពុងតែដំណើរការរោងចក្រផលិតស៊ីម៉ង់ដ៍មួយទៀត ក្រោម​ទុន​វិនិយោគ​ប្រមាណ ២៦៣លាន​ដុល្លារ ក្នុង​ខេត្ត​បាត់ដំបងផងដែរ ។ (អានបន្ថែម) បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ង់ដ៍ចំនួន៥ កំពុងដំណើរការនៅក្នុងប្រទេស មានសមត្ថភាពផលិតស៊ីម៉ង់ដ៍សរុប ប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។​ ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ៥ កំពុង​ដំណើរកា​រ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង […]

អាន​បន្ថែម

ចក្ខុវិស័យ Hyperloop របស់ Elon Musk៖ បដិវត្តន៍ការធ្វើដំណើរលឿនជាងសំឡេងក្នុងទសវត្សរ៍ក្រោយ

ក្នុងជំហានឆ្ពោះទៅរកបដិវត្តវិស័យដឹកជញ្ជូន គំនិតផលិតរថភ្លើងលឿនជាងសំឡេងដែលគេហៅថា hyperloop របស់អេឡុន ម៉ាស ( Elon Musk ) កំពុងជិតក្លាយការពិត។ ដោយបានដាក់មនុស្សឱ្យជិះសាកល្បងដោយជោគជ័យកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ប្រភេទរថភ្លើងលឿនជាងសំឡេងនេះ អាចនឹងត្រូវបានគេដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលមិនលើសពីមួយទសវត្សរ៍ទៀតប៉ុណ្ណោះ យោងតាមសារៈព័ត៌មាន BusinessInsider កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ប្រភពដើមនៃប្រជាប្រិយភាពរបស់រថភ្លើង Hyperloop គឺចាប់ផ្តើមតាំងពីឆ្នាំ ២០១៣  ដែលត្រូវបានបោះគំនិតចេញដំបូងគេដោយផែនការ “Hyperloop Alpha” កម្រាស់ ៥៨ទំព័រ ដែលជាទស្សនវិស័យរបស់មហាសេដ្ឋី Elon Musk។ ក្នុងឯកសារនោះ មានរៀបរាប់យ៉ាងល្អិតល្អន់អំពីការរចនា ការចំណាយ និងផ្នែកសុវត្ថិភាពនៃគំនិតបច្ចេកវិទ្យាថ្មីនេះ។ ចំណុចកំពូលនៃបច្ចេកវិជ្ជាបដិវត្តន៍នេះ គឺស្ថិតនៅលើបច្ចេកគំនិតយ៉ាងល្អិតល្អន់នៃការប្រើបច្ចេកវិទ្យាកាត់បន្ថយទំនាញម៉ាញេទិចក្នុងខ្យល់ “Magnetic levitation”។ នៅពីក្រោយគំនិតនេះ អ្នកជំនាញផ្នែកវិស្វកម្មកំពុងរៀបចំយ៉ាងល្អិតល្អន់នូវការកែច្នៃទំនាញម៉ាញេទិចយ៉ាងផ្ចិតផ្ចង់ ដើម្បីបង្កើតខ្សែរថភ្លើងលឿនជាងសំឡេងអាចរត់បានលឿននិងដ៏រលូនបំផុតដែលនឹកស្មានមិនដល់។ ការត្រួសត្រាយផ្លូវនេះ កំពុងអនុវត្តដោយលោក Josh ដែលជាវិស្វករមេកានិចមកពីក្រុមហ៊ុន SpaceX របស់លោក Elon Musk និងជាសហស្ថាបនិក នៃក្រុមហ៊ុន […]

អាន​បន្ថែម

០៧ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញទៅ(RCEP) បានជាង​៤.៥ពាន់លានដុល្លារ

ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប (RCEP) សម្រេចបាន ៤.៥៩០លានដុល្លារ កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩។ កម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់​អាស៊ានជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ឆ្នាំ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ​។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន […]

អាន​បន្ថែម

ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាចំនួន ១៥ ស្វែងរកដៃគូវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសឥណ្ឌា ចំនួន ១៥ក្រុមហ៊ុន មកស្វែងដៃគូសហការវិនិយោគជាមួយភាគីក្រុមហ៊ុននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលសម្របសម្រួលដោយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុនឥណ្ឌាទាំង ១៥នោះ រួមមានក្រុមហ៊ុនវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត ម៉ាស៊ីនសម្រាប់ការសិក្សា រ៉ូបូត Smart manufacturing, Big Data, Website  និងកម្មវិធីទូរស័ព្ទ ថាមពលសូឡា  ហ្វីនតិច បច្ចេកវិទ្យាលើវិស័យកសិកម្ម បច្ចេកវិទ្យាក្នុងវិស័យអប់រំ Blockchain ភាពយន្ត ហ្គេម AR VR LPO BPO Cloud IT Hardware ដ្រូន ឧបករណ៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាលើវិស័យសុខាភិបាល និងមានការផ្តោតលើវិស័យជាច្រើនផ្សេងទៀត។ លោកជំទាវ ឌីវ៉ាយានី គោប្រាកាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងដែរថា ស្ថានទូតឥណ្ឌានឹងជួយសម្របសម្រួលភាគីទាំងសងខាងក្នុងការឈានទៅរកកិច្ចសហការរួមគ្នាផងដែរ។ បន្ថែមពីនេះ លោកជំទាវក៏បានផ្ដល់ជាទំនុកចិត្តដល់អ្នកវិនិយោគទាំងសងខាងថា រដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលប្រទេ​សកម្ពុជា គឺមានយុទ្ធសាស្រ្ត ក៏ដូចជាបរិយាកាសនយោបាយល្អ ផ្ដល់ជាប្រយោជន៍សម្រាប់កិច្ចសហការ រួមគ្នារវាង​ក្រុមហ៊ុននៃប្រទេសទាំងពីរ។ ដោយឡែក លោក កែវ […]

អាន​បន្ថែម

រដ្ឋគ្រោងជីកស្តារប្រឡាយកំពង់សីម៉ាប្រវែង ៥000ម៉. ដើម្បីរំដោះទឹកជន់លិចក្រុងបាត់ដំបង

អាជ្ញាធរខេត្តបាត់ដំបង គ្រោងនឹងជីកស្ដារប្រឡាយកំពង់សីម៉ាប្រវែង ៥,០០០ម៉ែត្រ និងស្ថាបនាលូប្រអប់កម្ពស់២ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន១៥កន្លែង សម្រាប់ធ្វើការរំដោះទឹកជន់លិចក្រុងបាត់ដំបង ប៉ែកខាងលិចស្ទឹង។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ ប្រឡាយមេ ១ខ្សែនេះ ឆ្លងកាត់សង្កាត់ចំនួន ០៦គឺ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់អូរម៉ាល់ សង្កាត់វត្តគរ និងសង្កាត់អូរចារ។ ទន្ទឹមនឹងនេះ គម្រោងស្ដារប្រឡាយមេរំដោះទឹកលិចនេះ កំពុងជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាសំ​ណ​​ង់​​ដែលប្រជាពលរដ្ឋមួយចំនួនបានសង់ផ្ទះពីលើប្រឡាយ និងមួយចំនួនទៀតបានចាក់ដីបំពេញបិទប្រឡាយជិតតែម្ដ​ង ដែលក្រុមការងារទាមទារឱ្យមានការរុះរើចំពោះសំណង់ដែលមិនមានរបៀបរៀបរយ សំណង់លើខ្នងប្រឡាយ និង​សំ​ណូមព​រឱ្យប្រជាពលរដ្ឋធ្វើស្ពាន ឬដាក់លូទៅតាមទំហំ និងលំហូរតាមបច្ចេកទេសរបស់ក្រុមការងារ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង និងសង្កាត់ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ចំពោះប្រជាពលរដ្ឋណាដែលគាត់បានសាងសង់សំណង់លើខ្នងប្រឡាយ ឬរំលោភលើចំណីប្រឡាយទាំងនោះ និងត្រូវធ្វើការរុះរើជាបន្ទាន់ ដើម្បីពន្លឿនដល់ការអនុវត្តគម្រោងស្តារប្រឡាយរំដោះទឹកនេះ។

អាន​បន្ថែម

មជ្ឈមណ្ឌល​វប្បធម៌​ និង​ព្រះពុទ្ធសាសនាតម្លៃជាង ​៣​ពាន់​លាន​ដុល្លារ​ គ្រោងនឹងសង់​នៅ​ខេត្តសៀមរាប​

គម្រោងកសាងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនាខ្នាតធំបំផុត លើផ្ទៃដីទំហំ ២៨៨ហិចតា ជាមួយនឹងថវិកាវិនិយោគប្រមាណ ២០០លានដុល្លារអាមេរិក (បើគិតទាំងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមអាចនឹងឈានដល់ជាង ៣ពាន់លានដុល្លារ) នឹងចាប់ផ្តើមការសាងសង់នៅលើទឹកដីខេត្តសៀមរាប នៅក្នុងខែធ្នូខាងមុខនេះ យោងតាមការផ្សាយរបស់ទូរទស្សន៍ BTV នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ . ទីសក្ការៈបូជាពុទ្ធសាសនាដ៏ធំនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មហិមា ដោយមានការចូលរួមពីសមាគមពុទ្ធសាសនិកចំនួន ២៨ មកពីប្រទេសជុំវិញពិភពលោក រួមមានប្រទេសចិន តៃវ៉ាន់ ហុងកុង និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប។ គំនិតផ្តួចផ្តើមផ្នែកសន្តិភាពនេះ ត្រៀមនឹងកំណត់ឡើងវិញនូវវិស័យទេសចរណ៍វប្បធម៌ និងលើកកំពស់ភាពទាក់ទាញរបស់ខេត្តសៀមរាប ទៅកាន់ប្រជាប្រិយភាពថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមក។ លោក Lim Peter ដែលជាអ្នកចាត់ចែងគម្រោងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា បានលើកឡើងថា “គោលបំណងនៃការកសាងពុទ្ធស្ថាននេះ គឺដើម្បីផ្តល់នូវមជ្ឈមណ្ឌលប្រមូលផ្តុំសម្រាប់ពុទ្ធសាសនិកទាំងអស់នៅជុំវិញពិភពលោកដើម្បីមកសិក្សានិងប្រតិបត្តិជុំគ្នានូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងទឹកដីខេត្តសៀមរាបដ៏ពិសិដ្ឋនេះ” ។ លោកបានបន្ថែមថា “គោលបំណងមួយទៀតក៏ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាមជ្ឈមណ្ឌលនេះ ព្រោះគេអាចប្រតិបត្តិព្រះធម៌ផង ហើយក៏បានទស្សនារមណីយដ្ឋានវប្បធម៌ផ្សេងទៀតក្នុងខេត្តសៀមរាបផង ដែលជាកន្លែងប្រវត្តិសាស្ត្រប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងពេលជាមួយគ្នាតែម្តង”។ ស្ថិតនៅចំកណ្តាលសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ភាពអស្ចារ្យនៃស្ថាបត្យកម្មនេះឈរជាសក្ខីភាពនៃការច្នៃប្រតិដ្ឋរបស់មនុស្ស។ ជាការកត់សម្គាល់ ប្លង់ស្ថាបត្យកម្មត្រូវបានបង្កើតឡើងដោយនិស្សិតខ្មែរដ៏ប៉ិនប្រសប់ មកពីសាកលវិទ្យាល័យន័រតុន ដែលជាសក្ខីភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំពោះការបណ្តុះទេពកោសល្យក្នុងស្រុក។ លោក Peter បានបន្ថែមថា […]

អាន​បន្ថែម

គម្រោងសង់ផ្លូវរថភ្លើងធុនស្រាលនៅសៀមរាប ឈានដល់ការសិក្សាពីផលប៉ះពាល់ផ្សេងៗមុនការសាងសង់

គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប ឈានដល់ដំណាក់កាលចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់ហើយ។ នេះបើតាមកិច្ចប្រជុំពិគ្រោះយោបល់រវាងអាជ្ញាធរខេត្តសៀម​រាប និងក្រុមហ៊ុនចិន China Metro នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអា​កា​ស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ចូលមកក្រុងសៀមរាប គឺមានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចា​ស់ និងមួយទៀតត្រូវបង្កើតនៅលើផ្លូវថ្មី។ លោកបានបន្តថា ក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យលើរាល់ផលប៉ះពាល់ ហើយបើតាមការបង្ហាញនូវគំនូសប្លង់ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយហេតុថាផ្លូវរថភ្លើងនេះ នឹងត្រូវឆ្លងកាត់​តំបន់អង្គរ និងអាចមានការប៉ះពាល់ដល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។​ ទន្ទឹមនឹងនេះដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បានឱ្យដឹងដែរថា ការពិភាក្សានេះ នៅមិនទាន់បានលទ្ធផលនៅឡើយ ដោយសារគំនូសប្លង់នៅមិនទាន់បង្ហាញជាក់លាក់ថា​ នឹងត្រូវឆ្លងកាត់តំបន់អង្គរនៅចំណុចណានោះទេ។ បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានណែនាំឱ្យក្រុមហ៊ុនរៀបចំប្លង់ឱ្យបានជាក់លាក់ ហើយក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយ នោះអាជ្ញារធរ​ខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និងទិន្នន័យដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង […]

អាន​បន្ថែម