ចិនទើបទទួលបានជោគជ័យ លើការផលិតម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូចបំផុតលើពិភពលោក

រដ្ឋាភិបាលចិន ទើបតែដំឡើងដោយជោគជ័យនូវម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរមួយឱ្យឈ្មោះថា លីងឡុងវ័ន (Linglong One) ដែលជាម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូច (SMR) ដំបូងបំផុតរបស់ពិភពលោក។ លីងឡុងវ័ន (Linglong One) ត្រូវបានដាក់ឱ្យប្រតិបត្តិការសាកល្បងលើកដំបូង នៅក្នុងខេត្ត Hainan ដ៏ស្រស់ស្អាតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ខែសីហា នេះបើយោងតាមសារៈព៌ត័មាន CGTN។ បង្កើតឡើងដោយសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) ម៉ូឌុល Linglong One ឈរឈ្មោះជាម៉ាស៊ីនរ៉េអាក់ទ័រទឹកសំពាធម៉ូឌុលខ្នាតតូច ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​ដ៏មហិមា គឺអាចផលិតថាមពលអគ្គិសនីបានរហូត​ដល់​ទៅ ១២៥ មេហ្គាវ៉ាត់ នៅ​ពេល​ដំណើរការ​ វា​នឹង​អាចបង្កើត​ថាមពល​អគ្គិសនី​បានរហូតដល់ ១ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ។ ទិន្នផលនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការថាមពលសម្រាប់គ្រួសារបានចំនួន ៥២៦.០០០គ្រួសារ។ ដោយសារវាជាប្រភេទថាមពលស្អាត ម៉ាស៊ីនថាមពលនុយក្លេអ៊ែរនេះ អាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងមានប្រសិទ្ធភាពបំផុត គឺបានរហូតដល់ទៅ ៨៨០.០០០ តោនកាបូនសមមូល ដែលស្មើនឹងការដាំដើមឈើចំនួន ៧,៥ លានដើម។ ម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរនេះ រួមបញ្ចូលគ្នានូវគ្រឿងផ្សំដែលផលិតពីបច្ចេកវិទ្យាទំនើបដ៏ស្មុគស្មាញ ក្នុងនោះមានធុងសម្ពាធ ម៉ាស៊ីនចំហាយទឹក ឧបករណ៍ទទួលស្នប់បឋម និងសមាសធាតុសំខាន់ៗផ្សេងទៀត។ ចំណុចសំខាន់នៃការរចនា Linglong One គឺវាមានទំហំតូច ដែលជួយដល់ការចល័តសម្រាប់ធ្វើអាជីវកម្ម […]

អាន​បន្ថែម

ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ នឹងសង់កីឡាដ្ឋានដ៏ធំ១ អាចផ្ទុកអ្នកទស្សនាបាន ៥ពាន់កៅអី ក្នុងខេត្តសៀមរាប

ក្លឹបបាល់ទាត់ អង្គរថៃហ្គឺរ (ATFC) នឹងសាងសង់កីឡាដ្ឋានរបស់ខ្លួន នៅលើផ្ទៃដី៣ហិកតា ស្ថិកនៅខេត្តសៀមរាប ដែលមានកៅអីអង្គុយចំនួន៥ពាន់កន្លែង។ ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ បានចុះអនុស្សារណនៃការយោគយល់គ្នា ជាមួយក្រុ​មហ៊ុន Fuxin Steel Building កាលពីថ្ងៃទី១៤ ខែសីហា ក្រោមសក្ខីភាពពីលោក Satoshi Saito​ នាយកប្រតិបត្តិក្រុមហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ AKP ។​ លោក Akihiro Kato ប្រធានក្លឹបកីឡាបាល់ទាត់អង្គរថាយហ្គឺរ​ មានប្រសាសន៍ថា កីឡដ្ឋានអង្គរថាយហ្គឺរនេះនឹងចាប់ផ្តើម​ការសាង់​សង់ពីខែតុលា និងបញ្ចប់ការ​សាងសង់នៅ ខែសីហា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ដោយ​អាចផ្ទុកអ្នកទស្សនាចំនួន ៥.០០០កៅអី។ លោក Akihiro Kato បានសង្កត់ធ្ងន់ថា គម្រោងកីឡដ្ឋានអង្គរថាយហ្គឺរនឹងសាងសង់លើផ្ទៃដី​ទំហំ៣ហិកតា ក្នុងចំណោមដីទំហំ ៥ហិកតា ដោយនៅសល់នេះនឹងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្រៅ​ពី​​កីឡដ្ឋានបាល់ទាត់។

អាន​បន្ថែម

វិមានឯករាជ្យអមដោយសួនប្រវត្តិសាស្រ្តនៅក្រុងបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករា​ជ្យ​ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា វិមានឯករាជ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) វិមានឯករាជ្យ បានសាងសង់លើផ្ទៃដីទំហំ ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី ១៣,៨៥០ម៉ែត្រការ៉េ និងចែកជា ៥តំបន់។ ឯកឧត្តម បានបន្តថា តំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ […]

អាន​បន្ថែម

ថៃនឹងចុះសិក្សាទីតាំងសំខាន់៣ នៅកម្ពុជា  ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម

គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងចុះទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី ខេត្តចំនួន ០៣ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម ខណៈរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tantimongkolsuk កាលពីថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក Voratat Tantimongkolsuk បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ ដោយឡែកកាលពីដើមឆ្នាំ២០២៣ នេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ដែលមានវាគ្មិនមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ លោក បានឱ្យដឹង​បន្ថែមថា គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម។ លើសពីនេះ […]

អាន​បន្ថែម

ស្ថាប័នរដ្ឋ ៤ រួមគ្នាប្រមូលទំនិញក្លែងក្លាយទៅទុកនៅទីលានចាក់សំរាមឱ្យត្រូវតាមបច្ចេកទេស

ស្ថាប័នរដ្ឋចំនួន ០៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីប្រមូលទំនិញក្លែងក្លាយ យកទៅទុក​ដាក់​នៅទីលានចាក់សំរាមឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ នេះបើតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ អនុស្សារណៈនេះ ត្រូវបានធ្វើឡើងដោយសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ដែលបានពិនិត្យឃើញថា  ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បានចាប់ និងរឹបអូសទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ទំនិញផុតរយៈពេលប្រើប្រាស់ និងសំណល់សាច់សត្វ ផលិតផលសាច់សត្វខូចគុណភាពគ្រប់ប្រភេទ  យកទៅរក្សាទុកនៅទីកន្លែងពុំមានសុវត្ថិភាព ឬដុតចោល ដែលជាហេតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់បរិស្ថាន។ ហេតុនេះ ស្ថាប័នទាំង ០៤ រួមមាន សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង   (ស.ទ.ស.) នៃក្រសួងបរិស្ថាន ជាមួយនឹងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ  (ក.ប.ប.)  នៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ(អ ស ផ ស) នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.)  នៃក្រសួងមហាផ្ទៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅការប្រមូលយកទំនិញក្លែងក្លាយទាំងអស់ […]

អាន​បន្ថែម

ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦

ក្រុមហ៊ុន Danong Development Group របស់ប្រទេសចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយ។ សេចក្តីប្រកាសនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានផ្តាច់មុខដោយទូរទស្សន៍អនឡាញ BDN កាលពីថ្ងៃទី ១៤ ខែសីហា។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដែលលាតសន្ធឹងលើខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ ភាពធំទូលាយនៃគម្រោងនេះត្រូវការផ្ទៃដីកសិកម្មប្រមាណ ៧៥0 000 ហិកតា។ ក្រុមហ៊ុន Danong Development Group ត្រៀមខ្លួនជាស្រេចក្នុងការជំរុញឱ្យមានបដិវត្តន៍ក្នុងវិស័យកសិកម្ម ពង្រឹងជំហររបស់ប្រទេសកម្ពុជានៅលើឆាកកសិពាណិជ្ជកម្មពិភពលោក។ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការជាយុទ្ធសាស្ត្រនេះ ដោយលោកមានប្រសាសន៍ថា “ក្រុមហ៊ុន Danong Development Group ជាក្រុមហ៊ុនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន។ ខ្ញុំគិតថាបើបានក្រុមហ៊ុននេះមកចូលរួមជាមួយយើង នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដ។ ហើយពេលនោះ ​ប្រទេស​កម្ពុជានឹងក្លាយ​ជាគំរូ​នៃ​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម។” ឯកឧត្តម ដួង តារា បន្តថា “ចេញពីការវិនិយោគនេះ […]

អាន​បន្ថែម

ចិនចំណាយជិត ៤ពាន់លានដុល្លារ សង់ខ្សែបញ្ជូនតង់ស្យុងកម្រិតខ្ពស់បំផុតដើម្បី ភ្ជាប់តំបន់ធំៗពីរ

ដើម្បីសម្រេចមហិច្ឆតាកសាងប្រភពថាមពលស្អាតដ៏ធំជាងគេក្នុងលោករបស់ខ្លួន រដ្ឋបាលចិនទើបនឹងបានសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនីតង់ស្យុងកម្រិតខ្ពស់បំផុត (Ultra High Voltage DC) ដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងវែងចម្ងាយ ១.៦៣៤ គីឡូម៉ែត្រ និងចំណាយថវិកាវិនិយោគយ៉ាងច្រើនប្រមាណជា ៣,៩៥ ពាន់លានដុល្លារ (២៨,១ ពាន់លានយ័ន) ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំនេះ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព នេះបើយោងតាមសាជីវកម្មបណ្តាញអគ្គិសនីជាតិនៃប្រទេសចិន ឱ្យដឹងតាមរយៈការិយាល័យសារៈព័ត៌មានក្រុមប្រឹក្សាជាតិចិន scio.gov.cn​ កាលពីថ្ងៃទី ១២​ ខែមិថុនា ឆ្នាំ២០២៣។ ខ្សែបណ្តាញបញ្ជូនអគ្គិសនីកម្រិតខ្ពស់បំផុត (Ultra High)នេះ លាតសន្ធឹងចាប់តាំងពី តំបន់ស្វយ័ត Ningxia Hui នៅភាគពាយ័ព្យប្រទេស អូសបន្លាយរហូតដល់តំបន់កណ្តាល នៃខេត្តហ៊ូណានភាគកណ្តាលដែលជាបេះដូងនៃមហាយក្សចិន។ បើនិយាយពីសមត្ថភាពបញ្ជូនថាមពល ខ្សែបណ្តាញបញ្ជូនថាមពកម្រិតខ្ពស់បំផុតនេះ អាចផ្ទុកនឹងផ្ទេរថាមពលចម្ងាយរាប់ពាន់គីឡូម៉ែត្រជាមួយនឹងទំហំវ៉ុលរហូតដល់ទៅ ± 800 kV និងមានសមត្ថភាពបញ្ជូនអគ្គិសនីដល់ទៅ ៨លានគីឡូវ៉ាត់។ ទំហំបញ្ជូនថាមពលអគ្គិសនីវិសាមញ្ញបែបនេះ បង្ហាញឱ្យឃើញថាខ្សែបញ្ជូនកម្រិតខ្ពស់នេះ ( UHV DC) គឺជាការធ្វើបដិវត្តការផ្តល់ថាមពលឆ្លងតំបន់ដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក។ ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីទំហំពិតនៃគំនិតផ្តួចផ្តើមនេះ ទាល់តែយើងពិចារណាពីផលប៉ះពាល់ប្រចាំឆ្នាំដែលគេបានព្យាករ ក្រោយពេលគម្រោងនេះដំណើរការ។ នៅពេលសាងសង់រួចរាល់ បណ្តាញបញ្ជូនយក្សនេះ ត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៣៦ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំដល់ខេត្តយូណាន់ […]

អាន​បន្ថែម

រដ្ឋចេញច្បាប់ថ្មី គ្រប់គ្រងការប្រើប្រាស់បរិក្ខាអគ្គិសនីឱ្យប្រសិទ្ធភាពខ្ពស់

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចចេញអនុក្រឹត្យសម្រាប់គ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ បើតាមអនុក្រឹត្យលេខ ២៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានកំណត់នូវបទប្បញ្ញត្តិសម្រាប់គ្រប់គ្រង ការទទួលខុសត្រូវរបស់រដ្ឋ តាមរយៈការអនុវត្តបទដ្ឋាន និងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល។ អនុក្រឹត្យនេះ ក៏បានកំណត់នូវនិយមន័យនៃពាក្យ បរិក្ខាប្រើប្រាស់អគ្គិសនី ដែលសំដៅដល់ឧបករណ៍ ឬគ្រឿងប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ ឬគ្រឿងម៉ាស៊ីន ឬសម្ភារទាំងឡាយណា ដែលប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ធ្វើការងារ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ បន្ថែមពីនេះ ក្រសួងរ៉ែ និងថាមពល ជាស្ថាប័នបង្គោលទទួលខុសត្រូវរួមលើការងារគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី ជាពិសេសចេញសេចក្តីណែនាំអំពីការប្រើប្រាស់ស្លាកសញ្ញាប្រសិទ្ធភាពថាមពល។ អនុក្រឹត្យនេះ បានកំណត់បន្ថែមទៀតថា អ្នកនាំចូល ឬក្រុមហ៊ុនផលិត ជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវចុះបញ្ជីបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញ ជាមួយក្រសួងរ៉ែនិងថាមពល ដើម្បីទទួលបានស្លាកប្រសិទ្ធភាពថាមពល មុនពេលនាំចូល ឬផលិតសម្រាប់លក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា ដែលត្រូវផលិត នាំចូល និងលក់នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានស្លាកសញ្ញាប្រសិទ្ធភាពថាមពល ដែលចេញដោយក្រសួងរ៉ែ និងថាមពល។

អាន​បន្ថែម

កម្ពុជាត្រូវការថវិកា ៧,៨ ពាន់លានដុល្លារ ដើម្បីការពារការប្រែប្រួលអាកាសធាតុ

កម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការ​ប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC)។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ទិន ពន្លក ក្នុងជំនួបប្រជុំការងារទ្វេភាគីជាមួយមូលនិធិអាកាសធាតុបៃតង (GCF) កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការងារប្រែប្រួលអាកាសធាតុដោយបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណថ្មីគ្របដណ្តប់លើទាំងសកម្មភាពបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ឯកឧត្តមក៏បានបញ្ជាក់ថាកម្ពុជាត្រូវការថវិកាប្រមាណ ៧,៨ពាន់លានដុល្លារ សម្រាប់អនុវត្ត NDC ដែលសំដៅការអនុវត្តនូវគម្រោងការពារការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវការថវិកាចាប់ពី ៥០០លានដុល្លារ រហូតដល់ ១,៨ពាន់លានដុល្លារ សម្រាប់អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើឱ្យ GCF ផ្តល់អាទិភាពគម្រោងមួយចំនួនរួមមានគម្រោង៖ ការបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ការផ្តល់អាទិភាពធនាគារឯកជនទទួលបានការទទួលស្គាលពី GCF ប្រពន័្ធស្រោចស្រពបន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មមានភាពធន់ប្រកបដោយនិរន្តរភាព ដើម្បីជួយសម្រួលដល់អង្គភាពដែលស្នើសុំការទទួលស្គាល់ឡើងវិញពី GCF ហេដ្ឋារចនាម្ព័ន្ធ (ផ្លូវលំជនបទ) ធន់នឹងអាកាសធាតុ និងគម្រោងមួយចំនួនទៀត។

អាន​បន្ថែម

គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី​៣​ នៅខេត្តព្រះសីហនុ បញ្ចប់ជាស្ថាពរហើយ

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ នេះបើតាមដំណើរចុះត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី​៣​ នេះមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានសរុប​ ២០​.០០០​ ម៉ែត្រគូប/ថ្ងៃ​ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ​ MABR (Membrane aerated biofilm reactor)​ ដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់​ គ្មានសម្លេងរំខាន​ គ្មានក្លិនប៉ះពាល់​ដល់អ្នករស់នៅជុំវិញ​ ចំណេញពេលវេលា​ សន្សំសំចៃថាមពល​។ បន្ថែមពីនេះ ស្ថានីយដ៏ធំនេះ មានសមត្ថភាពក្នុងការដកយកសមាសធាតុពល​ COD BOD TN TP​ បានលឿនដោយប្រើប្រាស់​រយៈពេលត្រឹមតែ​ ២០ម៉ោង ​បើធៀបនឹងបច្ចេកវិទ្យាមុនៗដែលត្រូវការរយៈពេលរហូតដល់ទៅ​ ២០ថ្ងៃ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ គ្រោងចំណាយថវិកា ២០លានដុល្លារ ​ខណៈដែល ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួល​រងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី […]

អាន​បន្ថែម