មន្ទីរពិសោធន៍ក្រសួងសាធារណការ នឹងបញ្ចប់ការសាងសង់ខែមីនា ឆ្នាំ២០២២

អគារមន្ទីរពិសោធន៍ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្រោមជំនួយរបស់កូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះហើយ។

នេះបើយោងតាមជំនួបរវាងនាយកវិទ្យាស្ថាន ឯកឧត្តម ហឿន សំនៀង និងតំណាងម្ចាស់ជំនួយក្រុមហ៊ុន KICT របស់កូរ៉េលោក Song Jae Heon កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

ក្នុងជំនួប ភាគីទាំង២ បានពិនិត្យរបាយការណ៍ដំណើរការសាងសង់ ផែនការប្រើប្រាស់អគារ ការប្រើប្រាស់ទីធ្លានៃអគារ កាលបរិច្ឆេទបិទការដ្ឋាន និងផែនការតម្តើងសម្ភារបច្ចេកទេសជាដើម។

ភាគីកូរ៉េ ក៏គ្រោងចុះមកពិនិត្យមន្ទីពិសោធន៍នេះ ចំនួន ២ដង ទៀត ពោលគឺ ទី១ នៅពេលតម្តើងសម្ភារបច្ចេកទេសដែលគ្រោងធ្វើឡើងក្រោយខែមេសា ឆ្នាំ២០២២ និងទី២ នៅពេលដាក់ឱ្យដំណើរការសាកល្បងគ្រប់សម្ភារ:ពិសោធន៍។

គួរបញ្ជាក់ថា មន្ទីរពិសោធន៍នេះ ជាផ្នែកមួយរបស់ជំនួយកូរ៉េខាងត្បូង លើគម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុប ជាង ៣លានដុល្លារអាមេរិក និងរយៈពេលអនុវត្ត ៣ ឆ្នាំ។

អគារមន្ទីរពិសោធន៍នេះ មានប្រវែងសរុប ១៨×២៥ម៉ែត្រ កម្ពស់ ២ជាន់ ក្នុងនោះ រួមមានបន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំងបន្ទប់ការិយាល័យ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានការវិនិយោគថ្មីៗចំនួន ១៧គម្រោង មានទុន ១៥០លានដុល្លារ

នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមដ៏គួរឱ្យរំភើបនៃឆ្នាំ២០២៥នេះ ទិដ្ឋភាពនៃការវិនិយោគរបស់ប្រទេសកម្ពុជាត្រូវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើននៃការវិនិយោគថ្មីៗ ខណៈដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ១៧គម្រោង ក្រោមទុនវិនិយោគ ១៥០លានដុល្លារ។ នេះបើយោងតាម “កិច្ចប្រជុំច្រកចេញចូលតែមួយ” លើកទី១ ក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ តាមគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំច្រកចេញចូលតែមួយនេះ ត្រូវបានរៀបចំដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៥០លានដុល្លារ, អាចបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង។ គម្រោងទាំងអស់ខាងលើនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ) និងក្នុងវិស័យឧស្សាហកម្មចំនួន ១៦គម្រោង (បង្កើតរោងចក្រកែច្នៃលោហធាតុ, ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក, ផលិតអំពូលភ្លើងនិងបរិក្ខារអគ្គិសនី, ផលិតគ្រឿងសង្ហារិម, ផលិតផ្កានិងផ្លែឈើសិប្បនិម្មិត, ផលិតឧបករណ៍ជាងនិងឧបករណ៍ប្រើប្រាស់ក្នុងយានដ្ឋាន, ផលិតចង្ក្រាននិងឡចម្អិន, ផលិតសម្ភារៈវេចខ្ចប់, ផលិតសម្ភារៈសម្រាប់បោះជំរុំ, ខារអំបោះ, បោកគក់និងជ្រលក់ពណ៌)។ បើតាមសំណើខាងលើ បានបញ្ជាក់ថា គម្រោងទាំងនេះ គ្រោងនឹងបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ […]

គម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប  នៅកំពង់ធំ សង់បាន ២៥%

គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ វឌ្ឍនភាពនៃគម្រោងសង់សំណង់ស្ទាក់ទឹក​កំពង់​គរ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសិកម្ម​ប្រកបដោយ​ចីរភាព។ ការអាប់ដេតបន្ថែមនឹងត្រូវបានផ្តល់ជូន នៅពេលដែលគម្រោងនេះបន្តដំណើរការទៅមុខ។ - […]

ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន១០ តម្លៃ $៨៥០លាន

ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ១០គម្រោង ក្រោមទុនវិនិយោគ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ពាន់កន្លែង។ នេះបើយោងតាមការលើឡើងរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីអបអរសាទរចំពោះក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះឯកឧត្តមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ។ ការកើនឡើងនៃការវិនិយោគនេះត្រូវបានគេព្យាករថានឹងបង្កើតឱកាសការងារដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៣២ម៉ឺនកន្លែង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការបង្កើតការងារ និងស្ថិរភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមក៏បន្តទៀតថា ក្នុងចំណោមគម្រោងវិនិយោគថ្មីទាំង៤១៤នេះ មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ ក្នុងឆ្នាំដដែលនេះ ឃើញថាការវិនិយោគក្នុងវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញការវិនិយោគយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។ ដោយសារកម្ពុជាបានដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះត្រូវបានរំពឹងថានឹងជំរុញការប្រកួតប្រជែងរបស់ប្រទេសបន្ថែមទៀត ពិសេសនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ - Video Advertisement -

រោងចក្រផលិតសំបកកង់រថយន្តដ៏ធំតម្លៃ $៥០០លាន របស់ចិននៅស្វាយរៀង ចាប់ផ្តើមសាងសង់ហើយ

រោងចក្រផលិតសំបកកង់រថយន្តដ៏ធំមកពីប្រទេសចិន តម្លៃ ៥០០លានដុល្លារ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI Tire បើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ គម្រោងសាងសង់នេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាព​គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា។ គម្រោ​ងនេះ នឹងសាងសង់ជា ២ដំណាក់កាល ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០លានដុល្លារ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១.០០០ កន្លែង។ រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលបានបើកការដ្ឋានសាងសង់នេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក នេះបើយោងតាមការលើកឡើងដោយសារព័ត៌មាន CNN។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះត្រូវបានប្រកាសនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ ប្រភពដដែលនេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសំណង់ស្ថាបត្យកម្មដ៏ធំរបស់កម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់។ អាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមដឹកអ្នកដំណើរបានចំនួន ១៣លាននាក់ក្នុងមួយឆ្នាំ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៣០លាននាក់។ ប្រភពខាងលើបន្ថែមថា សំណង់ស្ថាបត្យកម្មមួយនេះ នឹងក្លាយជាសំណង់ធំមួយក្នុងចំណោមសំណង់ដទៃទៀតនៅអាស៊ីអាគ្នេយ៍ ខណៈដែលសំណង់នេះ នឹងប្រើប្រាស់ថាមពលសូឡាចេញពីដំបូលអគារ ដែលក្លាយជាអាកាសយានដ្ឋានអន្តរជាតិប្រើប្រាស់ថាមពលបៃតងធំជាងគេក្នុងចំណោមសំណង់ស្ថាបត្យកម្មដទៃទៀតក្នុងលោក។ លើសពីនេះ សំណង់នេះ ត្រូវបានសាងសង់ឡើងទៅតាមរចនាបថប្រពៃណីខ្មែរ ដែលនៅលើដំបូលអគារបំពាក់ដោយសំណង់ឈើ។ បើមើលតាមការស្កែនពីបច្ចេកវិទ្យាឌីជីថល បានបង្ហាញថា របាដែកខាងលើនឹងស្រូបពន្លឺថ្ងៃ សម្រាប់ជួយបំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិបៃតង ខណៈពេលដែលអ្នកដំណើរនឹងទៅដល់ច្រកទ្វារចេញតាមរយៈស្លាបពីរដែលមានរាងដូចខ្យល់។ ក្រៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ CNN ក៏បានចាត់ទុកសំណង់ស្ថាបត្យកម្មដ៏លេចធ្លោចំនួន ១០ផ្សេងទៀត ក្នុងការកែប្រែមុខមាត់ពិភពលោក រួមមាន៖ ​ផ្សារត្រី New Sydney នៅទីក្រុង Sydney អូស្រ្តាលី, សាលពិពណ៍ Grand Ring នៅទីក្រុងអូសាកា ប្រទេសជប៉ុន, […]

ក្រុមហ៊ុនPENISULA ប្រកាសពង្រីកទុន $១ពាន់លានទៀត សង់សណ្ឋាគារ និងផ្សារទំនើបនៅព្រះសីហនុ

ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD គ្រោងបោះទុន ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតលើការសាងសង់សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗបន្ថែមទៀតនៅខេត្តព្រះសីហនុ។ នេះបើតាមដំណើរពិនិត្យវឌ្ឍនភាព នៃការអនុវត្តគគម្រោងវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ លោក LAI XIAO BO ប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុនខាងលើ បានឱ្យដឹងថា តាមការវាយតម្លៃចុងក្រោយ ក្រុមហ៊ុនគ្រោងបោះទុន ១០០០លានដុល្លារ លើការសាងសង់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ ខណៈកាលពីមុនគ្រោងចំណាយថវិកាត្រឹមតែ ៥៧៤លានដុល្លារ ប៉ុណ្ណោះ។ លោកបន្តថា នៅក្នុងគម្រោងសាងសង់នេះ បានធ្វើការបែងចែកជា ២តំបន់ គឺតំបន់ A និងតំបន់B។ ក្នុងនោះ តំបន់ A មានដូចជា៖ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការងារសាងសង់នៅឆ្នាំ២០២៨។ ចំណែក តំបន់ B […]