ចិនត្រៀមទុន $១០ពាន់លាន ជំរុញគម្រោងរថភ្លើងរត់ពីចិនដល់សិង្ហបុរីឱ្យក្លាយជាការពិត
មេដឹកនាំកំពូលចិន លោកនាយករដ្ឋមន្ត្រីលី ឈៀង ( Li Qiang ) បានបង្ហើបឱ្យដឹងពីគម្រោងដ៏មហិមាថ្មីមួយ ដែលត្រូវចំណាយថវិកាវិនិយោគប្រមាណ $១០ពាន់លាន ដើម្បីតភ្ជាប់មធ្យោបាយធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ពោលគឺភ្ជាប់ខ្សែរថភ្លើងពីម៉ាឡេស៊ីទៅប្រទេសចិន កាត់តាមប្រទេសថៃ និងឡាវ នេះបើយោងតាមប្រភពពីសារៈព័ត៌មាន Reuters ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃទៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសខួប៥០ឆ្នាំចិន-ម៉ាឡេស៊ីនោះ លោកនាយករដ្ឋមន្ត្រីចិន Li Qiang បាននិយាយថា “ចិនមានឆន្ទៈក្នុងការសិក្សាផែនការពង្រីកគម្រោងផ្លូវដែកដ៏មានមហិច្ឆតា ដើម្បីតភ្ជាប់ផ្លូវដែក East Coast Rail Link (ECRL) តម្លៃ ១០ពាន់លានដុល្លារ របស់ម៉ាឡេស៊ី ទៅកាន់គម្រោងផ្លូវដែកដែលគាំទ្រដោយចិនផ្សេងទៀតក្នុងប្រទេសឡាវ និងថៃ ដែលអាចពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍តែម្តង។” លោក Li Qiang បានបញ្ជាក់បន្ថែមថា “សំណើគម្រោងនេះ នឹងធ្វើឱ្យខ្សែរថភ្លើងកណ្តាលនៃផ្លូវរថភ្លើង Pan-Asia ដែលរត់ពីទីក្រុងគុនមីងភាគខាងត្បូងក្នុងប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរី ក្លាយជាការពិត។” ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវដែក ECRL ប្រវែង ៦៦៥ […]
ក្រុមហ៊ុនសង់ស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣- ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងសម្រុករៀបគ្រឿងចក្រសម្រាប់ដំណើរការសាងសង់
ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ជាអ្នកទទួលសាងសង់ កំពុងរៀបចំឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រផ្សេងៗ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើអោយការសាងសង់ ដើម្បីដំណើរការចាប់ផ្ដើមសាងសង់នាពេលខាងមុខ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅថ្ងៃទី៦ ខែកក្កដានេះថា បច្ចុបន្នក្រុមហ៊ុនCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ដោយសម្រេចបាន៨០%ហើយ និងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។ ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ «ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រផ្សេងៗ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើឱ្យការសាងសង់ បានត្រៀមរួចរាល់សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខដើម្បីដំណើរការចាប់ផ្ដើមសាងសង់»។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ គឺតភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ស្ពានឆ្លងកាត់ទន្លេមេគង្គ ជាប្រភេទស្ពានបេតុង មានប្រវែងសរុប ១.៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ។ ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ និងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។ (អានបន្ថែម) ស្របពេលជាមួយគ្នានៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវប្រសិទ្ធិនាមជា មហាវិថីស៊ី ជីនពីង ស្ពាននេះមានសារសំខាន់ […]
គម្រោងស្តារពង្រីកផ្លូវជាតិលេខ៤ សម្រេចបានជិត ៥៥%ហើយ
គិតត្រឹមដំណាច់ខែមិថុនា ២០២៤នេះ គម្រោងស្តារពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥៤.៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤។ លើសពីនេះ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ក៏បានរៀបរាប់លម្អិតអំពីគម្រោងនេះថា៖ ១- កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។ ២-កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។ ៣-កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លង មានប្រវែង០,៣០គីឡូម៉ែត្រ […]
គម្រោងសង់ទីលានទុកដាក់សំរាមដ៏ធំ១ នៅកំពង់ចាម សម្រេចបានជាង៨០% ហើយ
ក្រោយបើកការដ្ឋានអស់រយៈពេល ៦ខែកន្លងមក ទីលានកែច្នៃ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែងលើផ្ទៃដីជាង ៨ហិកតា ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថាបនាបានជាង ៨០ភាគរយ ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ ឯកឧត្តមអភិបាល បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យបានយល់ដឹងពីបញ្ហាសំរាម ពិសេសត្រូវវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្រាប់ធ្វើការដឹកជញ្ជូន។ គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានទុកដាក់សំរាមថ្មីនេះ មានផ្ទៃដីទំហំសរុប ៨.១៥ហិកតា ដែលក្នុងនោះទីលានសម្រាប់ទុកដាក់សំរាមមានទំហំត្រឹមតែ ១.៣ហិកតា និងសំណង់ហេដ្ឋារចនាផ្សេងៗទៀតរួមមាន៖ ការសាងសង់អាងប្រព្រឹត្តិកម្មទឹករងៃចំនួន ៤អាង, ផ្លូវចូលទៅទីលាន ចំនួន ១ខ្សែ មានប្រវែង ២.២១៨ម៉ែត្រ, ផ្លូវបេតុងនៅក្នុងទីលាន ប្រវែង ១.២៤៤ម៉ែត្រ, និង ច្រកទ្វារចូល និងរបង មានប្រវែង ៣.០១០,២៦ម៉ែត្រ។ ជាងនេះទៅទៀត […]
ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦២% គ្រោងបញ្ចប់នារដូវប្រាំង២០២៥
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦២,១១%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារសាងសង់ ៦២,១១% ហើយ ដោយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ក៏ស្នើឱ្យពលរដ្ឋយោគយល់ និងអធ្យាស្រ័យខ្ពស់ ខណៈផ្លូវនេះ មានចំណោតតាប៉ុនត្រង់ចំនុច Pk:140+300-Pk:140+700 នៃការដ្ឋានផ្លូវនេះ តែងមានបញ្ហារអិល ពិបាកក្នុងការធ្វើដំណើរពេលមានភ្លៀងធ្លាក់ជោគជាំ។ ទន្ទឹមគ្នានេះ ឯកឧត្តមថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ តែងបានណែនាំដល់នាយកគ្រប់គ្រងគម្រោង និងក្រុមការងារស្ថាបនាផ្លូវនេះ ឱ្យយកចិត្តទុកដាក់ប្រចាំការជួយសម្រួលចរាចរណ៍ និងឈូសឆាយភ្លាមៗបន្ទាប់ពីភ្លៀងរាំង ដើម្បីឱ្យពលរដ្ឋអាចធ្វើចរាចរណ៍បានដោយរលូនផងដែរ។ បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវនេះ កំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC ដោយគ្រោងនឹងបញ្ចប់នៅរដូវប្រាំង នាឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់បន្ថែមឯកឧត្តម ផន រឹម។ គួររំលឹកដែរថា […]
បច្ចុប្បន្នគម្រោងសង់ផ្លូវជាតិលេខ៣១(ពីបែកគុស ដល់កំពង់ត្រាច) សម្រេចបានជាង ៩៥%ហើយ
គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៩៥,៣៨ភាគរយហើយ បើគ្មានអ្វីសំខាន់ប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់មុនកិច្ចសន្យារហូតដល់ទៅមួយឆ្នាំ ឯណោះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ផ្លូវជាតិលេខ៣១ សម្រេចបាន ៩៥,៣៨ភាគរយហើយ ដែលក្នុងនោះរួមមាន៖ ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់ ១០០ភាគរយ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គួររំលឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) - Video Advertisement -