រដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងវិនិយោគជិត ១ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅឆ្នាំ ២០២៩។ ការវិនិយោគនេះនឹងត្រូវបានអនុវត្តជាបីដំណាក់កាលសំខាន់ៗ ដោយដំណាក់កាលទី១ នៃការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបានបើកដំណើរការរួចហើយកាលពីឆ្នាំមុន ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេសជប៉ុនប្រមាណ ២០០លានដុល្លារអាមេរិក។ មូលនិធិដែលនៅសេសសល់ ត្រូវបានប៉ាន់ស្មានថាមានចំនួន ប្រមាណ ៦០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ដំណាក់កាលពីរបន្ទាប់ទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវិនិយោគដ៏ច្រើនសន្ធឹកនេះ មានគោលបំណងមិនត្រឹមតែប្រែក្លាយខេត្តព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយវាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់បំផុតក្នុងតំបន់ផងដែរ។ ទន្ទឹមគ្នានេះដែរ សម្តេចក៏លើកឡើងពីសក្ដានុពលនៃការរីកចម្រើនបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ដែលជាចំណុចផ្តោតនៃ “កម្មវិធីពិសេសរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ។ កម្មវិធីនេះត្រូវបានកំណត់ថានឹងបន្តផ្តល់អត្ថប្រយោជន៍ពិសេសរហូតដល់ចុងឆ្នាំ២០២៥។ គិតមកដល់ពេលនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រដ្ឋាភិបាល បានសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសបានជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ជាងនេះទៀត ដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាល ក៏ទើបបានអនុម័តគម្រោងអភិវឌ្ឍន៍ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ទូលំទូលាយនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ តាមរយៈការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធ។ […]
តើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?
ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M កំពង់ផែមែលប៊នគឺជាកំពង់ផែកុងតឺន័រដ៏ធំបំផុតរបស់អូស្ត្រាលី ដែលវាកាន់តែមានភាពមមាញឹកជាងមុន។ កំពង់ផែមែលប៊នគ្រប់គ្រងច្រើនជាងមួយភាគបីនៃកុងតឺន័រទាំងអស់ដែលដឹកជញ្ជូនចេញ-ចូលប្រទេសអូស្ត្រាលី ដែលប្រមាណជាង 3.2 លានកុងតឺន័រ ហើយតួលេខនេះរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ 2050។ បញ្ហាប្រឈមតែមួយប៉ុណ្ណោះ គឺរបៀបគ្រប់គ្រងកំណើននោះដោយមិនបន្ថែមការកកស្ទះដល់បណ្តាញផ្លូវដែលកំពុងតែមមាញឹក និងការបំពុលខ្យល់នៅក្នុងទីក្រុងដែលមានប្រជាជនជាង 5 លាននាក់រស់នៅ។ លោក Matthew Brooks អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅកំពង់ផែមែលបន” បាននិយាយថា “មានតែមធ្យោបាយមួយគត់ដែលអាចដោះស្រាយបាន គឺប្រើបណ្តាញផ្លូវដែលកំពុងមានចរាចរណ៍មមាញឹក” ។ ដូច្នេះហើយ យើងត្រូវរកវិធីផ្សេងទៀតដើម្បីដឹកកុងតឺន័រចេញ-ចូលកំពង់ផែ។ ចម្លើយគឺ ផ្លូវដែក៖ ខ្សែរថភ្លើងមួយអាចផ្ទុកទូកុងតឺន័របានច្រើនជាង ៣០ដង នៃឡានដឹកទំនិញជាមធ្យម។ ប៉ុន្តែដំណោះស្រាយបានទាញមកជាមួយនូវបញ្ហាប្រឈម ដូចជារបៀបយកកុងតឺន័រពីសមុទ្រទៅកាន់ទូរថភ្លើង ដោយគ្មានឡានដឹកទំនិញលើកដាក់ ដែលបច្ចុប្បន្នវាត្រូវបានប្រើប្រាស់ដើម្បីផ្ទេរទូកុងតឺន័រទៅវិញទៅមក និងកន្លែងដែលត្រូវទុកដាក់កុងតឺន័រទាំងអស់នៅលើចំណតដែលកំពុងតែចង្អៀតណែន។ ដំណោះស្រាយ៖ គម្រោងផ្លាស់ប្តូរផ្លូវដែករបស់ទីក្រុងមែលប៊ន។ គម្រោងដ៏ស្មុគស្មាញនេះបានបញ្ចប់នៅឆ្នាំ 2024 ត្រូវបានគេហៅថា ជាស្ថានីយផ្លូវដែកថ្មី និងការកែលម្អបណ្តាញផ្លូវដែកដែលមានស្រាប់ រួមទាំងការតភ្ជាប់ដោយផ្ទាល់ដ៏សំខាន់រវាងកប៉ាល់ និងរថភ្លើង។ កម្រាលថ្មរាប់ពាន់តោនត្រូវវាយកម្ទេច និងបំលែងដើម្បីធ្វើគ្រឹះសម្រាប់ស្ថានីយថ្មី។ គ្រប់ការងារទាំងអស់នេះត្រូវធ្វើឡើងដោយមិនរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់កំពង់ផែឡើយ ហើយបញ្ចប់ក្នុងរយៈពេលដ៏ខ្លី។ អ្នកប្រឹក្សាផ្នែករចនា WSP និងអ្នកម៉ៅការ […]
ក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%
ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ នៅកម្ពុជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ៧៧.៨៥២តោន កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ តាមរយៈប្រភពខាងលើបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ បន្ថែមពីលើការដឹកជញ្ជូនទំនិញ វិស័យអាកាសចរណ៍ក៏មានភាពរីកចម្រើនសម្រាប់អ្នកដំណើរផងដែរ ដោយការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើង ២២% ដែលមានអ្នកដំណើរសរុប ៦,២៤លាននាក់ក្នុងឆ្នាំ២០២៤។ លើសពីនេះ ចំនួនជើងហោះហើរកើនឡើង ១៤% ដែលឈានដល់ចំនួនជើងហោះហើរដ៏រឹងមាំចំនួន ៥៨.៣៥៤។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានអាកាសយានដ្ឋានអន្តរជាតិឈានមុខគេចំនួនបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ […]
កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង
ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖ សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖ 1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន? […]
លទ្ធផលសិក្សាបញ្ជាក់ថា៖ គម្រោងសង់ផ្លូវនាវាពីទន្លេបាសាក់ទៅខេត្តកំពតអាចអនុវត្តបាន
ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd បានលើកឡើងក្នុងប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី៣ ខែមីនា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នុងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព […]
ក្រុមហ៊ុន World Bridge និង YCH រួមគ្នាបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនឆ្លាតវៃដំបូងគេនៅកម្ពុជា
សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានគាំទ្រដល់ក្រុមហ៊ុនព័ស្តុភារធំៗចំនួនពីរ គឺក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន YCH Group លើគម្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេនៅកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការថ្មីនេះ ត្រូវបានធ្វើឡើងនៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ IFC និងក្រុមហ៊ុនWorldBridge Group និងក្រុមហ៊ុន YCH Group។ យោងតាមសេចក្តីប្រកាសព័ត៌មាន ភាពជាដៃគូថ្មីនេះនឹងផ្តល់នូវការជំរុញដ៏សំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ Cambodia SuperPort TM ឬ មជ្ឈមណ្ឌលព័ស្តុភារភ្នំពេញ PPLC នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PPLC Support and Industrial Co. Ltd. ដែលជាការសហការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនព័ស្តុភារឈានមុខ។ ទីតាំងយុទ្ធសាស្ត្ររបស់ SuperPortTM នៅរាជធានីភ្នំពេញ ជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPortTM ក្លាយជាកន្លែងដឹកជញ្ជូនពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។ ដោយសារប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ SuperPortTM អាចដើរតួជាមជ្ឈមណ្ឌលដឹកជញ្ជូន […]