គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីក្រុងតាខ្មៅ សម្រេចបាន ៥០ភាគរយហើយ

គិតត្រឹមខែឧសភា ២០២៣នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥០ភាគរយហើយ ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។

លោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាននេះ នៅក្នុងពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសហការបង្កើត MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសឹង្ហបុរី កាលពីថ្ងៃទី៣០ ខែឧសភា។​

លោកឧកញ៉ាលើកឡើងថា៖ “បច្ចុប្បន្ន យើងបានសម្រេចការសាងសង់បានខ្ទង់ ៥០ភាគរយ ហើយយើងកំពុងតែបន្ត និងតាមដាន ធ្វើយ៉ាងមិចឱ្យដាក់ដំណើរការនៅដើមឆ្នាំ២០២៥”។

សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២.៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ​។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ព្រលានអន្តរជាតិតារាសាគរ គ្រោងបើកដំណើរការបណ្តោះអាសន្ននៅក្នុងខែសីហាខាងមុខនេះ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង អាចនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅចុងខែសីហាខាងមុខនេះ ខណៈជំហានដំបូងអាចនឹងដំណើរការក្នុងស្រុកសិន។ នេះបើតាមការបញ្ជាក់របស់លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់ទៅសារព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា ក្រុមការងារ បានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជា​តិតារាសាគរ ដើម្បីស្នើសុំឱ្យដាក់ដំណើរការនូវការហោះហើរជាលក្ខណះក្នុងស្រុកបណ្តោះអាសន្នសម្រាប់ជំហានដំបូ​ង រួមជាមួយការបន្តធ្វើនូវនីតិវិធីជាបន្តបន្ទាប់ ដើម្បីស្នើបើកការហោះហើរជាលក្ខណះអន្តរជាតិនាពេលខាងមុខបន្តទៀត​។ ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់»។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើផ្ទៃដីទំហំ ២១៨ហិកតា ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ (ដំណាក់កាលទី១) មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។ (អានបន្ថែម) - Video Advertisement […]

ក្រុមហ៊ុនផ្លូវដែកដ៏ល្បីរបស់ជប៉ុន កំពុងងាករកទីផ្សារអាស៊ាន ខណៈទើបវិនិយោគ$១,៦លាន នៅសិង្ហបុរី និងម៉ាឡេស៊ី

ក្រុមហ៊ុន Hitachi ដែលជាក្រុមហ៊ុនជំនាញខាងវិស្វកម្មសំណង់ផ្លូវដែកដ៏ល្បីរបស់ប្រទេសជប៉ុន មានបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារផ្លូវដែកនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការទិញយកអាជីវកម្មប្រព័ន្ធគ្រប់គ្រងផ្លូវដែករបស់ក្រុមហ៊ុនបារាំង Thales Group ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះ បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន Hitachi ដែលកំពុងមានគម្រោងសាងសង់ផ្លូវដែករួមគ្នាថ្មីមួយសម្រាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ការ​ប្រកាស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៥ មិថុនា និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Hitachi ដែលល្បីល្បាញខាងប្រតិបត្តិការរថភ្លើងល្បឿនលឿន shinkansen bullet train របស់ប្រទេសជប៉ុន បានពង្រីកយុទ្ធសាស្រ្តរបស់ខ្លួនជាសាកលតាមរយៈការទិញយកក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុន AnsaldoBreda និង STS របស់អ៊ីតាលីក្នុងឆ្នាំ ២០១៥ ហើយថ្មីៗនេះ គឺការលេបយកអាជីវកម្មរបស់ក្រុមហ៊ុន Thales Group។ លោក Giuseppe Marino នាយកប្រតិបត្តិនៃក្រុមហ៊ុន Hitachi Rail បានសង្កត់ធ្ងន់ថា “(ឥឡូវនេះ)យើងមានសមត្ថភាពផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងស្ថានីយរថភ្លើងដែលមានមួយកញ្ចប់តែម្តង។ […]

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន គ្រោងបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំផុតរបស់ប្រទេសចិនដែលមានឈ្មោះថា BYD មានគម្រោងចូលមកបណ្តាក់ទុន ដើម្បីបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាប្រមាណជា ៥.០០០នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីក្រុមហ៊ុន BYD កម្ពុជានៅមានក្រុមហ៊ុនចំនួន ២ទៀតដែលបានស្នើសុំមកបើករោងចក្រនៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានរួចហើយនូវក្រុមហ៊ុនរថយន្តហ្វត (Ford) របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនតូយ៉ូតា (Toyota) របស់ប្រទេសជប៉ុន និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ (Hyundai) របស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងដំណើរការសកម្មភាពការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះ។ សម្ដេចបានបញ្ជាក់ទៀតថា នេះគឺជាការពង្រីកទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដោយសម្តេចសង្ឃឹមថា នៅថ្ងៃខាងមុខ ក្រុមហ៊ុនធំៗមកពីខាងក្រៅប្រទេសទាំងឡាយនឹងអាចភ្ជាប់ខ្លួនជាបណ្តាក្រុមហ៊ុនតូច និងមធ្យម នៅកម្ពុជាសម្រាប់ការផ្គត់ផ្គង់គ្រឿងផ្សំជាក់ជាមិនខានឡើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង និងមានផែនការក្នុងការដំឡើងស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនីចំ​នួ​ន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម និងបន្ថែម) - Video Advertisement -

អាជ្ញាធរខេត្តកំពត កំពុងសង់នាឡិការខ្នាតយក្ស ដើម្បីជំរុញសក្តានុពលទេសចរណ៍ឱ្យរិតតែខ្លាំង

នាពេលឆាប់ខាងមុខនេះ នាឡិការយក្សដែលមានកម្ពស់រហូត ៣៥ម៉ែត្រ និងមុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រផងនោះ នឹងមានវត្តមាននៅលើទឹកដីខេត្តកំពត ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ នៅថ្ងៃទី២៥ មិថុនា ២០២៤។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ការអភិវឌ្ឍលើវិស័យទេសចរណ៍គឺជាគោលដៅចំបងទី១ របស់ខេត្តកំពត ក្នុងចំណោមវិស័យផ្សេងៗទៀតដែលមានសក្តានុពលក្នុងខេត្ត ដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ដែលមិនទាន់បានកែច្នៃដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋបានពេញលេញនៅឡើយ។ ហេតុនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងចាប់ផ្តើមសាងសង់នាឡិការខ្នាតយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលនាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។ លើសពីនេះ រដ្ឋបាលខេត្តក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្តជាបណ្តើរៗនៅចុងខែមិថុនានេះផងដែរ។ បើតាមរដ្ឋបាលខេត្តកំពត ការបន្តសាងសង់នាឡិការយក្សមួយបន្ថែមទៀតបែបនេះ គឺធ្វើឡើងក្រោយពីសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងត្រូវបានរៀបចំ ធ្វើឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់៕ - Video […]

ចិនប្តេជ្ញាបន្តទាក់ទាញវិនិយោគឱ្យបាន ១០០ក្រុមហ៊ុនបន្ថែមទៀតមកតំបន់សេដ្ឋកិច្ចពិសេសកោះកុង

តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង របស់ចិន គ្រោងបន្តទាក់ទាញវិនិយោគបន្ថែមឱ្យបាន ១០០ក្រុមហ៊ុន ក្នុងឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន២៨ កំពុងបណ្តាក់ទុននៅទីនោះ។ នេះបើតាមជំនួបរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក ដែលដឹកនាំប្រតិភូចិនចំនួន ១១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោក ជូ ចាងជីន បានជម្រាបជូនថា តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នមានក្រុមហ៊ុនកំពុងដំណើរការវិនិយោគចំនួន ២៨ក្រុមហ៊ុន ខណៈលោកប្តេជ្ញានឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងៗទៀតឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន ១០០ក្រុមហ៊ុនបន្ថែមទៀត នៅក្នុងឆ្នាំ២០២៤។ លោកបានបន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេល ឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាក្នុងការអភិវឌ្ឍធនធានមនុស្ស។ លោក ជូ ចាងជីន ក៏បានលើកឡើងពីការអភិវឌ្ឍន៍ឧស្សាហកម្មដែលទាមទារឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី ប្រ​ព័ន្ធដឹកជញ្ជូនដែលមានភាពអំណោយផល និងការទាក់ទាញឱ្យបានច្រើនថែមទៀតនូវឧស្សាហកម្មគាំទ្រដែលនឹ​ង​​ជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ […]

ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់លេខ១ក្នុងលោក សម្រេចបោះទុន $៧,៨ ពាន់លាន សង់រោងចក្រទំនើបបំផុតនៅសិង្ហបុរី

ក្រុមហ៊ុន Vanguard International Semiconductor គឺជាសាខារបស់ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់លេខ១ក្នុងលោករបស់តៃវ៉ាន់ ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតបន្ទះឈីបអ៊ឺរ៉ុប NXP ក្រោមទុនវិនិយោគជាទឹកប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបបំផុតរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដើម្បីបំពេញការកើនឡើងនៃតម្រូវការបន្ទះឈីបក្នុងតំបន់ និងដោយសារតម្រូវការភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងទីផ្សារ។ ការបណ្តាក់ទុនដ៏សំខាន់នេះ បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃផលិតកម្មវិស័យបន្ទះឈីប (semiconductor) ក្នុងទិដ្ឋភាពទីផ្សារបច្ចេកវិទ្យាពិភពលោកបច្ចុប្បន្ន នេះបើយោងតាមសារៈព័ត៌មាន Asia.nikkei កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។ រោងចក្រផលិតបន្ទះឈីបរួមទុនគ្នានេះ នឹងផ្តោតលើការផលិតបន្ទះសៀគ្វីអាណាឡូកសម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងថាមពល និង សម្រាប់ទីផ្សារផ្សេងៗ រួមទាំងទីផ្សារយានយន្ត ឧស្សាហកម្ម វិស័យអ្នកប្រើប្រាស់ និងឧបករណ៍ចល័ត។ ជាងនេះទៅទៀត ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Vanguard នឹងផ្តល់បច្ចេកវិជ្ជាផលិតកម្មចាំបាច់ និងបញ្ជូនអ្នកឯកទេសដើម្បីមកជួយគម្រោងសាងសង់ដ៏សំខាន់មួយនេះ។ គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃរោងចក្រដែលមានមុខងារផលិតត្រឹមផ្នែកសន្ទះស៊ីលីខឹន Wafer តែមួយមុខជាមុនសិននោះ គ្រោងនឹងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំនេះ ដោយកំពុងរង់ចាំលិខិតផ្នែកច្បាប់អនុញ្ញាត។ ផលិតផលសន្ទះស៊ីលីខឹនដំបូងគេពីរោងចក្រថ្មីនេះ គេរំពឹងថានឹងមានដាក់លក់ជូនដល់អតិថិជនចាប់ពីឆ្នាំ ២០២៧ តទៅ។ កាលពីពេលកន្លងទៅ លោក Leuh Fang ប្រធានក្រុមហ៊ុន […]