សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១១ ឧសភា ២០១៩)

<div class=”youtube”>

</div>

មាតិកាប្រចាំសប្តាហ៍ ១១ ឧសភា ២០១៩៖

#1. រដ្ឋាភិបាលគ្រោងនឹងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ២០០លានដុល្លារនៅខេត្តព្រះសីហនុ [អានបន្ថែម]

#2. ក្រុមហ៊ុនចិនគ្រោងនឹងវិនិយោគលើអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព ២០០មេហ្គាវ៉ាត់ [អានបន្ថែម]

#3. សាលាក្រុងភ្នំពេញ និងទីក្រុងប៉ារីសសហការគ្នាសិក្សាប្លង់មេអភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ [អានបន្ថែម]

#4. ក្រសួងផ្តើមសិក្សាលទ្ធភាពសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់កម្មករ [អានបន្ថែម]

#5.​ សួនសត្វលំដាប់ពិភពលោក គ្រោងនឹងបើកសម្ពោធនៅខេត្តសៀមរាបក្នុងឆ្នាំ២០២១ [អានបន្ថែម]

#6. របាយការណ៍ដំបូងបង្អស់នៅកម្ពុជាដែលព្យាករវិស័យអចលនទ្រព្យក្នុងរយៈពេល៣០ឆ្នាំបានដាក់ចេញជាផ្លូវការ [អានបន្ថែម]

ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Sailun Group របស់ចិនប្រកាសពីផែនការ ចង់ពង្រីកការវិនិយោគកែច្នៃកៅស៊ូនៅកម្ពុជាបន្ថែមទៀត

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនផលិតសំបកកង់របស់ចិន Sailun Group បានប្រកាសពីផែនការដើម្បីបង្កើនការវិនិយោគរបស់ខ្លួនលើការកែច្នៃកៅស៊ូនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការយ៉ាងសកម្មនូវរោងចក្រផលិតសំបង់កង់រថយន្តនៅក្នុងខេត្តស្វាយរៀង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបនាពេលថ្មីៗនេះរវាងលោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទីប្រាំបីនៅទីក្រុងគុនមីង ប្រទេសចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះលោក Yuan បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនថា ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ដោយផ្ដោតលើការកែច្នៃផលិតផលកៅស៊ូទៅជាផលិតផលផ្សេងៗ ដូចជាសំបកកង់រថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះផែនការពង្រីករបស់ក្រុមហ៊ុន Sailun ដោយបានលើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីសម្រួលដល់ដំណើរការវិនិយោគ។ សម្តេចបានកត់សម្គាល់ពីសក្តានុពលរបស់គម្រោងក្នុងការពង្រឹងសមត្ថភាពផលិតកម្មរបស់កម្ពុជា និងលើកកម្ពស់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ខ្លួន។ គួររំលឹកថា កន្លង​មក​ក្រុមហ៊ុន Sailun Group បាន​វិនិយោគ​នៅ​កម្ពុជា​ដោយ​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ហើយក្រុមហ៊ុនក៏ទើបតែបានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពត ក្នុងគោលបំណងធ្វើសមាហរណកម្មបន្ថែមទៀតនូវប្រតិបត្តិការរបស់ខ្លួនក្នុងក្របខ័ណ្ឌឧស្សាហកម្មកម្ពុជាផងដែរ។ (អានបន្ថែម និង បន្ថែម) ការពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុន Sailun ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារជាច្រើន […]

រដ្ឋសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីឈ្មោះថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​ នេះបើតាមប្រកាសលេខ ៦៧៦២ ប្រក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ភូមិថ្មីនេះ ត្រូវបានបំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​ គួររម្លឹកដែរថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តពោធិ៍សាត់ ក៏បានត្រូវបានក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ស្ថិតក្នុងក្រុង ស្រុកមួយចំនួន។ (អានបន្ថែម) ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏សម្រេចបង្កើតភូមិថ្មីចំនួន ២៩ បន្ថែមទៀតនៅស្រុកស្នួល ខេត្តក្រចេះ និងបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម។ (អានបន្ថែម និងបន្ថែម) - Video Advertisement -

ក្រុមហ៊ុនឯកទេសដាំដំឡូងនិងស្វាយចន្ទី ចង់បង្កើនដើមទុនបង្កើតរោងចក្រច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនដែលមានឯកទេសលើការដាំដុះដំឡូងមី និងស្វាយចន្ទី​ របស់ចិន មានទីតាំងនៅកម្ពុជា បានប្រកាសពីផែនការបង្កើនដើមទុនរបស់ខ្លួនលើដំណាំដំឡូងមី និងដំណាំស្វាយចន្ទី ពិសេសចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Wu Yu Jie ប្រធានក្រុមហ៊ុននារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះ លោក Wu បានចែករំលែកនូវព័ត៌មានលម្អិតអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយផ្តោតជាចម្បងលើវិស័យកសិកម្ម ជាពិសេសដំណាំដំឡូងមី និងស្វាយចន្ទី។ លើសពីនេះក្រុមហ៊ុនក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការពង្រីកការវិនិយោគលើវិស័យទាំងនេះ ហើយជាពិសេសមានបំណងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាថែមទៀតផង។ ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀតក្នុងពិភពលោក។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា […]

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បាន​ជាង៩០% ​បានចំណាយអស់ $១៣០០លាន

គិតត្រឹមសប្តាហ៍ទី១ ខែវិច្ឆកា ឆ្នាំ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានចំនួនជាង ៩០ភាគរយ ដោយចំណាយថវិកាអស់ជាង ១.៣០០លានដុល្លារ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកានេះថា សំណង់ធំៗនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ខណៈការងារសេសសល់ នឹងត្រូវបន្តធ្វើរហូតចង់ទាំងស្រុង នៅមុនដំណើរការដែលបានគ្រោងនៅចុងឆមាសទី១ឆ្នាំក្រោយ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា មានប្រសាសន៍ថា៖ “បច្ចុប្បន្ន វឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានជាង ៩០% ដែលក្នុងនោះបានចំណាយអស់ជាង ១.៣០០លានដុល្លារ និងបានផ្តល់ឱកាសការងារដល់បុគ្គលិក កម្មករ និងអ្នកគ្រប់គ្រងជាង ១៥.០០០នាក់ផងដែរ”។ ឯកឧត្តមបន្ត៖ “បើគ្មានអ្វីប្រែប្រួលទេ ការងារសំណង់ធំៗ នឹងត្រូវបញ្ចប់នៅចុងខែ១២ ឆ្នាំនេះ ខណៈការងារដែលនៅសេសសល់តិចតួច យើងនឹងសំអាត ដោយប្រើរយៈពេល៦ខែ រួមមានការស្នើវិញ្ញាបណ្ណបត្រពីអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធ្វើតេស្តបញ្ជាក់ពីសុវត្ថិភាព” បញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ […]

គម្រោងស្តារផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សម្រេចបាន ៦៧,៤៥% ហើយ

គិតត្រឹមថ្ងៃទី០៦ វិច្ឆិកា ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦៧,៤៥%ភាគរយ ហើយ។ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងបានបញ្ចាក់ថា បច្ចុប្បន្នក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកសាងសង់បង្កើនសកម្មភាពអ៊ុតកៅស៊ូAC ដែលកំពុងដំណើរការដើម្បីលេចចេញនូវវឌ្ឍនភាពដ៍ត្រចះត្រចង់ និងអាចបញ្ចប់ការងារអ៊ុតACនៅចុងរដូវប្រាំងឆ្នាំ២០២៥ ដើម្បីធានាវឌ្ឍនភាពការងារសាងសង់សម្រេចបានតាមការគ្រោងទុក។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ទាំងអស់ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដោយអំឡុងពេលនេះភ្លៀងនៅបន្តធ្លាក់ជោគជាំនៅឡើយ បណ្តាលឱ្យមានការលំបាកធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃផងដេរ៕ គួររំលឹកដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល)  រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ៕ (អានបន្ថែម) - […]

គិតត្រឹមដើមខែវិច្ឆិកា-២០២៤ កម្ពុជាចម្រាញ់រ៉ែមាសបានជិត ១៣តោន

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានចំនួនជិត១៣តោន នេះបើយោងតាមរបាយការណ៍ពីក្រសួងរ៉ែ​និងថាមពល។​ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគីរី ផលិតមាសបាន ៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២គីឡូក្រាម។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនចម្រាញ់រ៉ែមាសចំនួន១០ ក្នុងនោះរួមមាន៖ (១)_ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, (២)_ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៣)_ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៤)_ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, […]