ព្រលានយន្តហោះសៀមរាបថ្មីគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែសីហា

ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងចាប់ផ្តើមជាផ្លូវការនៅខែសីហាបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ បានចប់រួចរាល់ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។

សេចក្ដីបញ្ជាក់អំពីកាលបរិច្ឆេទនៃការសាងសង់នេះត្រូវបានលើកឡើងក្នុងជំនួប រវាងឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ិនធឺរណែសសឺណលអ៊ែរអេនជីនអ៊ិនវេសមែន (ខេមបូឌា) ឬ Angkor International Airport Investment (Cambodia) Co., Ltd. កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីពិភាក្សាបន្ថែមទៀតទៅលើគម្រោង។

លោក Zou Yuhui បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូលទៅក្នុងការដ្ឋានរួចរាល់ហើយ។ ក្រៅពីសាងសង់ព្រលាន ក្រុមហ៊ុនក៏នឹងទទួលខុសត្រូវទៅលើប្រព័ន្ធទឹក ប្រព័ន្ធការពារទឹកជំនន់ ក៏ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងអាកាសយានដ្ឋានផងដែរ។

ដើម្បីធានាសុវត្ថិភាពនៃព្រលានយន្តហោះថ្មីនេះលោក Zou Yuhui ក៏បានស្នើសុំអាជ្ញាធរខេត្តសៀមរាបមិនឲ្យមានការសាងសង់អាគារខ្ពស់ក៏ដូចជាបង្គោលភ្លើងខ្ពស់ៗ នៅជិតតំបន់ព្រលានយន្តហោះនោះទេ។ លើសពីនេះទៅទៀតលោកក៏បានស្នើសុំគម្រោងប្លង់មេលើការអភិវឌ្ឍន៍របស់ខេត្តសៀមរាបពី ឯកឧត្ដម ឃឹម ប៊ុនសុង ផងដែរដើម្បីសិក្សាបន្ថែម។

គួរបញ្ជាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះនឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតា ទៀត។

បើយោងតាមប្រភពដដែល គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលពី៣ទៅ៥ឆ្នាំ ខាងមុខ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ិនធឺរណែសសឹណលអ៊ែរអេនជីនអ៊ិនវេសមែន (ខេមបូឌា) ឬ Angkor International Airport Investment (Cambodia) Co., Ltd ដែលប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd (YIHL) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីជាមួយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៨ ដោយមានសម្បទានរយៈពេល ៥៥ ឆ្នាំ ក្រោមគម្រោងសាងសង់ – ប្រតិបត្តិការ – ផ្ទេរ (BOT) ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចំណាយជាង ៦២លានដុល្លារ សង់អគារ ៣ទៀត នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីពង្រឹងវិស័យសុខាភិបាល

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់អគារ ០៣បន្ថែមទៀត ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាសរុបចំនួន ៦២.៤១៥.៦០០ដុល្លារអាមេរិក ក្នុងនោះរួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត។ មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ ចំពោះ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ ដោយឡែក អគារចំណត នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន […]

គម្រោងដំឡើងប្រព័ន្ធលូប្រអប់ខ្នាតធំលើផ្លូវជាតិលេខ៤ សម្រេចបាន ឬស្មើ ១១ % លឿនជាងផែនការ

គិតមកដល់ពេលនេះ ការដ្ឋានដាក់លូប្រអប់ខ្នាតធំលើផ្លូវជាតិលេខ៤ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រវែង ៦២៤ម៉ែត្រ ឬស្មើ ១១ % ហើយ។ នេះបើតាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា សកម្មភាពដាក់លូនៅផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បើតាមមន្ទីរសាធារណការ បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ (អានបន្ថែម) ជាងនេះទៀត បើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដំណើរការសាងសង់គម្រោងនេះ សម្រេចបានលទ្ធផលការងារលឿនជាងផែនការដល់ទៅ ៣,៩២ភាគរយ។ - Video Advertisement -

ការទិញសិទ្ធិប្រើប្រាស់ផែនទី 3D ពី Cesium របស់ Bentley និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល

ការរួមបញ្ចូលគ្នានៃ Cesium បូកនឹង iTwin ផ្តល់ជូនអ្នកអភិវឌ្ឍន៍បន្ថែមនូវវេទិកាឌីជីថលដ៏ទូលំទូលាយបំផុតសម្រាប់ការសាងសង់ និងបរិស្ថានធម្មជាតិ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្នែកទន់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានប្រកាសទិញសិទ្ធពីក្រុមហ៊ុន 3D Geospatial Cesium នេះបើយោងតាមការប្រកាសកាលពីថ្ងៃទី 6 ខែកញ្ញា របស់ក្រុមហ៊ុន Bentley Systems នៅ Exton រដ្ឋ Pennsylvania។ កម្មវិធី Cesium ត្រូវបានគេទទួលស្គាល់ជាវេទិកាបើកចំហដ៏ចម្បងមួយសម្រាប់បង្កើតកម្មវិធីភូមិសាស្ត្រ 3D ដ៏មានអានុភាព ហើយស្តង់ដារដែលអាចបើក-បង្វិល 3D Tiles របស់វាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់យ៉ាងទូលំទូលាយដោយសហគ្រាសឈានមុខធំៗ ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍កម្មវិធីរាប់ម៉ឺនស្ថាប័ននៅទូទាំងពិភពលោក។ Cesium ion ជាវេទិកា SaaS (Software as a Service) របស់ក្រុមហ៊ុន Cesium ដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីមកប្រើនៅលើ Cloud Base ដែលជាការនាំមកនូវបទពិសោធន៍ 3D geospatial ដល់ឧបករណ៍ចល័តសកម្មជាង 1 លានគ្រឿងជារៀងរាល់ខែ ខណៈដែលការផ្តល់ជូនប្រភពបើកចំហរបស់ក្រុមហ៊ុន Cesium […]

អាល្លីម៉ង់ជួយកម្ពុជាជាង ៣លានដុល្លារ សម្រាប់ការងារដោះមីនក្នុងខេត្តចំនួន២

​រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ជំនួយជាផ្លូវការចំនួន ៣,១២លានដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់សម្រា​ប់​​សកម្មភាពបោសសម្អាតមីនក្នុងខេត្តចំនួន២ ។ នេះបើតាមផេកហ្វេកប៊ុករបស់ CMAC នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់ឱ្យតាមរយៈអង្គការជំនួយប្រជាជនណ័រវេស្ស (NPA) នាឱកាសជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា។ ក្នុងជំនួបនេះ លោក Hans Risser បានពាំនាំនូវដំណឹងនៃការសម្រេចចិត្តជាផ្លូវការនូវការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសារធាណរដ្ឋសហពន្ធ័អាល្លឺម៉ង់គាំទ្រដល់អង្គភាពស៊ីម៉ាក់ ដែលមានថវិកាសរុបចំនួន ៣.១២​០.០​០០ដុល្លារអាម៉េរិក។ ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្ត​រ​មាន​ជ័យក្នុងរយ:ពេល ២ឆ្នាំ (កញ្ញា ២០២៤-សីហា២០២៦)។ ក្រៅពីអង្គការខាងលើ កន្លងមក ក្នុងសកម្មភាពបោសសម្អាតមីន កម្ពុជាក៏ទទួលបានជំនួយពីអង្គការ Halo Trust ផងដែរ ដែលរយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន អង្គការ Halo Trust បានជួយកម្ពុជារំដោះផ្ទៃដីមានមីនចំនួន ៥១១គីឡូម៉ែត្រការ៉េ។ (អានបន្ថែម)   - […]

ត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស

គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់ថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា បើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានបន្តថា នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកផងដែរ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីសម្រេចមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ជាងនេះទៅទៀត ក្រសួងកសិកម្ម ក៏បាន និងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ […]

ក្រុមហ៊ុន​កូរ៉េ Camko Motor គ្រោង​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក

​ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការ​​នៅកម្ពុជា និង​មានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយ​ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]