២៤ឆ្នាំចុងក្រោយនេះ មានទេសចរបរទេសជិត ២៨លាននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ
រយៈពេល២៤ឆ្នាំ ចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលនេះ មានភ្ញៀវទេសចរបរទេសចូលមកទស្សនារមណីយដ្ឋានអង្គរមានចំនួនជិត ២៨លាននាក់។ នេះបើតាមឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ យ៉ាងណាមិញ ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១.០២៣.៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ (អានបន្ថែម) ទន្ទឹមនឹងនេះដែរ នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជាតិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងម៉ូបាលអេប (Mobile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ (អានបន្ថែម) ជាមួយនឹងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបទាំងនេះ អនាគតនៃវិស័យទេសចរណ៍នៅអង្គរមើលទៅកាន់តែភ្លឺស្វាងជាងពេលណាៗទាំងអស់ […]
១ខែដំបូងក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៧លានដុល្លារ ពីការលក់សំបុត្រទេសចរ
ក្នុងរយៈពេល១ខែដំបូង(ខែមករា) ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៧.០៩៧.៦០២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ១ខែដំបូងនៃឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ១៤៦.១៤០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៦.៩០៣.៣៨០ដុល្លារ កើន២៥,៥៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ១៩៤.២២២ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ គ្រឹះស្ថានអង្គរនាពេលថ្មីៗនេះបានដាក់ដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការ ក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម) ដើម្បីធ្វើឱ្យការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញថែមទៀត រដ្ឋាភិបាលកម្ពុជាបានប្រកាសការសម្រេចចិត្តដ៏សំខាន់មួយក្នុងការផ្តល់ជូននូវការបញ្ចុះតម្លៃលើសេវា eVisa សម្រាប់អ្នកដំណើរអន្តរជាតិដែលមកកម្ពុជាទាំងអស់។ (អានបន្ថែម) ជាងនេះទៅទៀត ក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម) - Video Advertisement -
គ្រឹះស្ថានអង្គរ បើកដំណើរការលក់ និងពិនិត្យសំបុត្រតាមប្រព័ន្ធអនឡាញជាផ្លូវការ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើនបទពិសោធន៍សម្រាប់ទេសចរណ៍អន្តរជាតិ គ្រឹះស្ថានអង្គរ បានប្រកាសបើកដំណើរការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធអនឡាញជាផ្លូវការហើយ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់ គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រអនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងបានបង្កើតម៉ូបាលអេប (Mobile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ ចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ ដើម្បីសម្រួល ដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួនពីប្រព័ន្ធលក់សំបុត្រ និងបានអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រ ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែលត្រូវបានដាក់លើទីតាំងចំនួន ៣ កន្លែង រួមមាន៖ ទី១-នៅបញ្ជារលក់សំបុត្រគ្រឹះស្ថានអង្គរ […]
ក្នុងឆ្នាំ២០២៤ ច្រកព្រំដែនអន្តរជាតិបាវិត មានភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ជាង ១,៥លាននាក់
ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានបើកទទួលភ្ញៀវជាតិ និងអន្តរជាតធ្វើដំណើរឆ្លងកាត់ចេញ-ចូលមកកម្ពុជា សរុបចំនួន ១.៥៧៨.៦៩៩នាក់ មាន ១៧២សញ្ជាតិ ក្នុងនោះឃើញថាមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន ១៨៧.៦៨៧នាក់ មាន ១៧២សញ្ជាតិ ស្មើនិង ១៦.០៦%។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអប្សរា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។ ចំនួននេះ មានការកើនឡើងចំនួន ២៦៣.១៦០នាក់ ស្មើនិង១៩.០១ % បើប្រៀបធៀបទៅនឹងរយៈ ពេល ១២ខែឆ្នាំ២០២៣ កន្លងទៅ។ ដោយឡែក ក្នុងឆ្នាំ២០២៤ ផងដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញក្រៅប្រទេសបាន ១.៥២៥.១៤៣នាក់ មាន ១៦៨សញ្ជាត្តិ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន ២០៨.៦០៤នាក់ នាក់ ១៥.៨៤% ក្នុងនោះភ្ញៀវបរទេសចេញចំនួន ១.៣០១.២៩០នាក់មាន ១៦៧សញ្ជាតិ។ ដោយសារកម្ពុជាបន្តទាក់ទាញភ្ញៀវមកពីជុំវិញពិភពលោក ច្រកទ្វារអន្តរជាតិបាវិតនៅតែជាច្រកទ្វារដ៏សំខាន់ ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ - Video Advertisement -
កំពង់ផែទេសចរណ៍កំពត សហការនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកសេវាទូកទេសចរណ៍ល្បឿនលឿននៅកម្ពុជា
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត របស់ក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group បានសហការជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វិរៈ ក្នុងការផ្តល់សេវាកម្មទូកទេសចរណ៍ល្បឿនលឿនឆ្ពោះទៅកាន់ប្រទេសជិតខាង។ នេះបើតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ អ្នកឧកញ៉ា បានឱ្យដឹងថា តាមរយ:កិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងពីររំពឹងថា នឹងជំរុញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិអោយបាន ៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៥ និង ១លាននាក់ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានបើកដំណើរការអាជីវកម្មកំពង់ផែអន្តរជាតិកំពត (KITP)នេះអស់មួយរយៈពេលមកហើយ។ (អានបន្ថែម) អ្នកឧកញ៉ា បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ជូនអ្នកដំណើរ ជាពិសេសសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចេញពីខេត្តកំពត ឆ្ពោះទៅកាន់បណ្តាកោះនានា ក៏ដូចជាទៅកាន់ពិភពលោក ហើយក៏នឹងក្លាយជាច្រកស្រូបទាញសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ កិច្ចសហការនេះ នឹងរួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការចូលរួមលើកកម្ពស់វិស័យសេវាកម្មបដិសណ្ឋារកិច្ច និងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជា ខណៈដែលកន្លងមកក្រុមហ៊ុនវីរ:ប៊ុនថាំ បាននិងកំពុងធ្វើប្រតិបត្តិការទូកល្បឿនលឿនឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេចអស់រយ:ពេលជិត ៨ឆ្នាំមកហើយ។ ក្រុមហ៊ុន វីរ:ប៊ុនថាំ ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មទូកដឹកអ្នកដំណើរដ៏ទំនើបពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះទៅកាន់កោះត្រល់ […]
ទីក្រុងភ្នំពេញជាប់លេខ១ ជាគោលដៅទេសចរណ៍ឆ្លងឆ្នាំសកល មានតម្លៃសមរម្យបំផុតនៅអាស៊ី
គេហទំព័រឌីជីថលទេសចរណ៍ Agoda បានចាត់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅទេសចរណ៍ចូលឆ្នាំសកល ២០២៥ ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា ដែលបានដកស្រង់ចេញពីសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ ប្រភពដដែលនេះ បានឱ្យដឹងថា បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ ជាមធ្យមមានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ ដែលមានតម្លៃទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម មានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ។ បន្ថែមពីនេះ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នៅទូទាំងប្រទេស។ ក្នុងនោះ បុណ្យឆ្លងឆ្នាំសកល ២ថ្ងៃ នៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាង ១លាន៥សែននាក់មកទស្សនាយ៉ាងច្រើនកុះករ។ បើតាមគេហទំព័រ Travel […]