CVEA៖ ក្រោយចូលឆ្នាំចិន វិស័យអចលនទ្រព្យនឹងស្ទុះខ្លាំង វិនិយោគិនបរទេសអាចកើន៣០-៤០%

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណីចិន ដោយរំហូរវិនិយោគិនបរទេសអាចនឹងមានដល់ ៣០ ទៅ ៤០%។

លោក ច្រឹក សុខនីម បានវិភាគដូច្នេះ ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងកាលពីថ្ងៃទី ៣ ខែវិច្ឆិកា កន្លងទៅ។

លោក មានប្រសាសន៍ថា៖ «ការងើបឡើងវិញនេះ គឺដោយសារតែរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ខណៈករណីឆ្លងក៏ធ្លាក់ចុះជាបណ្ដើរៗហើយ ដែលនឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរឡើងវិញ ដូច្នេះអ្នកវិនិយោគបរទេសក៏នឹងចាប់ផ្ដើមចូលមកវិញដែរ។

«ខ្ញុំនិយាយថា ក្រោយចូលឆ្នាំចិន ព្រោះវិនិយោគិនអចលនទ្រព្យភាគច្រើនគឺមកពីប្រទេសចិន ភាគច្រើនពួកគេនឹងវិនិយោគក្រោយឆ្នាំថ្មី។ តាមការវិភាគ វិនិយោគិនបរទេសអាចនឹងមានដល់ ៣០% ទៅ ៤០%» លោក បានបន្ដ។

គួរបញ្ជាក់ថា សមាគម CVEA និង AVA ក៏បានបានបង្ហាញពីទិសដៅ ចង់លើកកម្ពស់សមត្ថភាពភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ដោយគ្រោងចង់បង្កើតគោលការណ៍តែមួយ ដើម្បីគ្រប់គ្រងស្ដង់ដារភ្នាក់ងារអចលនទ្រព្យប្រទេសសមាជិកទាំងអស់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]