CVEA និង AVA ចង់ជំរុញឱ្យភ្នាក់ងារអចលនទ្រព្យទូទាំងអាស៊ានស្ថិតក្រោមគោលការណ៍តែមួយ

សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីទិសដៅ ចង់លើកកម្ពស់សមត្ថភាពភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ដោយគ្រោងចង់បង្កើតគោលការណ៍តែមួយ ដើម្បីគ្រប់គ្រងស្ដង់ដារភ្នាក់ងារអចលនទ្រព្យទាំង១០ ប្រទេសសមាជិក។

អគ្គលេខាធិការសមាគម CVEA អ្នកស្រី Susan Widjojo បានឱ្យដឹងដូច្នេះក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគម AVA កាលពីថ្ងៃទី ៣ ខែវិច្ឆិកា កន្លងទៅ។

អ្នកស្រី Susan Widjojo បានឱ្យដឹងថា ការបង្កើតគោលការណ៍រួមដើម្បីឱ្យសមាជិកគោរពតាម ម្យ៉ាងគោលការណ៍នេះនឹងជួយឱ្យភ្នាក់ងារអចលនទ្រព្យ គ្រប់ប្រទេសមានសមត្ថភាព និងសក្ដានុពលស្មើៗគ្នា។ គោលការណ៍នេះដែរ ក៏ជួយឱ្យAVA និងសមាគមនៃប្រទេសនីមួយៗ គ្រប់គ្រងភ្នាក់ងារអចលនវត្ថុបានដោយមានប្រសិទ្ធភាព។

«ប៉ុន្តែ ការដែលភ្នាក់ងារគោរពតាម ឬទទួលស្គាល់ដោយស្ដង់ដារ និងគោលការណ៍នេះ មិនមែនបានន័យថាភ្នាក់ងារអចលនទ្រព្យអាចទៅបម្រើការងារនៅប្រទេសណាក៏បានតាមតែចិត្តចង់នោះទេ ព្រោះប្រទេសនីមួយៗក៏នៅមានច្បាប់ទំលាប់ខុសៗគ្នាដែរ។ ដូច្នេះ ភ្នាក់ងារអចលនទ្រព្យត្រូវរៀនសូត្របន្ថែម បើចង់បម្រើការងារនៅប្រទេសផ្សេងៗទៀត» អ្នកស្រីបានបន្ដ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់ AVAលើកទី២៣ ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤-២៥ វិច្ឆិកា ខាងមុននេះផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគម AVA និង CVEA បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិក និងសមាជិក ព្រមទាំងធ្វើការពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ស ជាសកល ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ព្រះវិហារ​កាតូលិក​តម្លៃ ៣​លាន​ដុល្លារ កំពុង​ងើប​ឡើង​ចេញពី​គំនរបែកបាក់​នៃ​របប​ខ្មែរ​ក្រហម

ព្រះវិហារកាតូលិក Notre Dame ថ្មីតម្លៃ ៣លានដុល្លារ លាយឡំជាមួយស្ថាបត្យកម្មប្រពៃណីខ្មែរ និងកាតូលិក កំពុងត្រូវបានសាងសង់ឡើងវិញនៅជាយក្រុងភាគខាងជើងនៃរាជធានីភ្នំពេញ ដែលជាគម្រោងសាងសង់ព្រះវិហារកាតូលិកដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីរបបខ្មែរក្រហមបានបំផ្លាញជិតប្រាំទសវត្សរ៍មុន។ ព្រះវិហារកាតូលិកនេះ គ្រោងនឹងបញ្ចប់នៅខែកក្កដា និងសម្ពោធឲ្យប្រើប្រាស់ក្នុងខែវិច្ឆិកា ព្រះវិហារនេះ នឹងត្រូវបានសាងសង់នៅលើមូលដ្ឋានគ្រឹះនៃវិហារ St. Joseph’s បច្ចុប្បន្ន នឹងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថ្មីនៃជីវិតរបស់សាសនិកកាតូលិក នៅក្នុងរាជធានីនៃប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានរាយការណ៍ដោយ catholicvote.org នៅថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២៥។ ការសាងសង់នេះ ធ្វើឡើងនៅលើទីតាំងប្រវត្តិសាស្ត្រនៃសិក្ខាសាលាចាស់មួយក្នុងទីក្រុងភ្នំពេញ ជាកន្លែងដែលវិហារ St. Joseph’s បានបម្រើសហគមន៍កាតូលិកតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក។ វិហារថ្មីនេះ បើទោះជាមានទំហំតូចជាងវិហារ Notre Dame ដើមដែលធ្លាប់ផ្ទុកមនុស្សបានដល់ទៅ ១ម៉ឺននាក់ក៏ដោយ នឹងមានកន្លែងអង្គុយចំនួន ៧០០ ជាមួយនឹងបន្ទះឈើប្រពៃណី។ គម្រោងនេះ ត្រូវបានផ្តល់មូលនិធិតាមរយៈសាមគ្គីភាពកាតូលិកឆ្លងព្រំដែន ទាញយកការបរិច្ចាគពីអ្នកស្មោះត្រង់ ក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម រួមជាមួយនឹងការគាំទ្រសំខាន់ៗពីសមាគម បេសកកម្មបរទេសប៉ារីស។ វិហារ Notre Dame ដើមដែលធ្លាប់ត្រូវបានសរសើរថាជាអគារដ៏ស្រស់ស្អាតបំផុតមួយនៅក្នុង […]

កម្ពុជាត្រៀមបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដែលផ្តោតលើជំនាញសំខាន់ចំនួន ៩

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យឌីជីថលរបស់ប្រទេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនូវផែនការបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល(Digital Professionals Association) ។ គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនេះមានគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍន៍ជំនាញលើផ្នែកសំខាន់ៗចំនួនប្រាំបួនដែលចាំបាច់សម្រាប់អនាគតនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា។ សមាគមដែលគ្រោងនឹងបង្កើតនេះ នឹងត្រូវរៀបចំជា ៩សហគមន៍ ដោយមានឯកទេសជំនាញផ្សេងៗគ្នារួមមាន៖ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud) សហគមន៍អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)។ កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា – ស.ឌ.ក. (Digital Community of Cambodia – DCC) ដែលបច្ចុប្បន្ន វេទិកានេះបានទាក់ទាញសមាជិកដែលបានចុះឈ្មោះដោយជោគជ័យប្រមាណ ៥០០០ នាក់ […]

កម្ពុជា-ឥណ្ឌា រួមគ្នាបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង

នៅក្នុងគំនិតផ្តួចផ្តើមកែលម្អ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងកិច្ចការបរទេសនៃប្រទេសឥណ្ឌា បានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតបណ្ណាល័យវិទ្យាសាស្ត្រដ៏ទំនើបមួយនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អនុស្សរណៈយោគយល់គ្នា(MoU)នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា រួមជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២៥។ ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រជាជាតិទាំងពីរក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសនៅក្នុងសហគមន៍ជនបទ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយលើកឡើងថា “គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងក្នុងការពង្រឹងតំបន់ជនបទ តាមរយៈការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ យើងរំភើបក្នុងការស្វែងរកឱកាសបន្ថែមទៀតសម្រាប់ការសហការក្រោមក្របខ័ណ្ឌគម្រោងផលប៉ះពាល់រហ័ស។ រីឯលោក Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងសម្រាប់ក្មេងជំនាន់ក្រោយ ដោយសង្កត់ធ្ងន់លើតួនាទីរបស់ខ្លួនក្នុងការបណ្តុះចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រ និងការច្នៃប្រឌិត។ លោក​បាន​បន្ត​ថា​៖ «បណ្ណាល័យ​នេះ​នឹង​មិន​ត្រឹម​តែ​លើក​កម្ពស់​ចំណង់​ចំណូល​ចិត្ត​ផ្នែក​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជំរុញ​ចិត្ត​យុវជន​ឲ្យ​ចូល​រួម​ផ្ទាល់​ជាមួយ​គំនិត​វិទ្យាសាស្ត្រ​ផង​ដែរ»។ “នៅពេលដែលតម្រូវការសម្រាប់ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅតែបន្តកើនឡើង បណ្ណាល័យនេះនឹងបម្រើជាធនធានដ៏សំខាន់ក្នុងការផ្សារភ្ជាប់គម្លាតចំណេះដឹងនៅក្នុងវិស័យសំខាន់ៗទាំងនេះ”។ គួរបញ្ជាក់ទៀត​ថា រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់ជំនួយឥតសំណង […]

សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន

កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ  2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]

គម្រោងកែលម្អបរិស្ថានសាលារៀននៅកម្ពុជា ក្រោមជំនួយចិនជាង $២០លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនានានៅកម្ពុជា តម្លៃជាង ២២លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ តុលា ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា “យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានផ្តល់ជំនួយតាមរយះលិខិតប្តូរសារ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងកែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា មានថវិកាសរុបជាង ២២លាន ៥សែនដុល្លារអាមេរិក ក្នុងនោះថវិកាជ ២០លាន ៤សែន ដុល្លារអាមេរិក ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាង ២លាន ១សែន ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២”។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងគម្រោងនេះមានការសាងសង់អគារសិក្សា អគារធនធានផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ […]

ធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧នៅកម្ពុជា

ធនាគារ​ពិភព​លោក បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក  ជួយលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូល​និធិ​សម្រាប់​គម្រោង​នេះ​បាន​ម​កពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន​របស់​ធនា​គារ​ពិភព​លោក សម្រាប់បណ្តា​ប្រទេសមានចំណូលទាប។ ជាមួយគ្នានេះដែរ គម្រោងនេះ មានរយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​ ដែល​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ប្រាំបួន ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ បន្ថែមពីនេះ គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រៀន​សូត្រ​សម្រាប់និស្សិតនារី និងនិស្សិតមាន​​ពិការភាព​ និង​លើ​ការ​ជួយ​គាំទ្រ​ដល់​ស្រី្តដែលជាគ្រូឬជាបុគ្គលិក​នៅតាម​មហា​វិទ្យា​ល័យ។ គម្រោង​នេះ​ចាប់​​យក​ស្ត​ង់​ដា​រ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ដែល​ធន់​នឹង​អាកាស​ធាតុ និង​ផ្តល់​អា​ទិ​ភាព​ដល់​គម្រោង​ស្រាវ​ជ្រាវ​ទាក់ទងនឹងការ​ប្រែប្រួ​ល​​អាកាស​ធាតុ។ គម្រោងនេះ ​នឹង​កសាង​បន្ថែមលើ​ភាព​ជោគជ័យ និង​មេរៀន​​បទ​ពិសោធន៍របស់​គម្រោងដែល​​​កំពុង​ដំណើរ​ការ​ ដែលបានបង្កើន​ឱកាស​សិក្សាសម្រាប់​និស្សិត​ឧត្តម​សិក្សា​ជាង ១២៨.០០០នាក់ នៅកម្ពុជា ក្នុងចំណោម​​នោះ​ជាងពាក់កណ្តាលជានារី តាម​រយៈ​ការ​បង្កើតកម្មវិធី​សិក្សា​ចំនួន ៦៧ ផ្តល់​មូល​និធិ​ទ្រទ្រង់គម្រោង​ស្រាវ​ជ្រាវ​ចំនួន ៥៣ និង​ការ​បង្កើត ឬ​ជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧។ គួរបញ្ជាក់ថា តាម​ការ​រំពឹង​ទុក និស្សិតប្រហែល​ ៣២.០០០នាក់ ក្នុងនោះនិស្សិត​​នារី​ប្រហែល ១៣.០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​គម្រោងខាងលើនេះ តាមរយៈការអាប់ដេតកម្មវិធីសិក្សា ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស […]