សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បង្ហាញនូវចក្ខុវិស័យក្នុងអាណត្ត

បន្ទាប់ពីត្រូវបានតែងតាំងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA) សម្រាប់អាណត្តិទី ២ របស់ខ្លួននៅឆ្នាំ ២០១៧-២០១៨ លោក គីម ហ៊ាង បានបង្ហាញនូវចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់សមាគមនៅក្នុងបទសម្ភាសមួយជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ។

ការបោះឆ្នោតជ្រើសរើសប្រធាន CVEA គឺមានភាពតានតឹង ដោយមានសម្លេងឆ្នោតខុសគ្នាត្រឹមតែ ១ សម្លេងក្នុងលទ្ធផល ២៧ ទល់នឹង ២៨។ តើលោកមានការព្រួយបារម្ភចំពោះការបែងចែកសម្លេងឆ្នោតនេះទេ? តើលោកមានផែនការបែបណាដើម្បីធ្វើឲ្យប្រសើរឡើងនូវសាមគ្គីភាព និងភាពជាដៃគូក្នុងចំណោមសមាជិក CVEAដើម្បីធ្វើដំណើរទៅមុខដោយរួបរួមគ្នា?

ទោះបីជាមានលទ្ធផលបោះឆ្នោតតានតឹង តែខ្ញុំមិនគិតថាវានឹងមានការបែកបាក់ផ្ទៃក្នុងណាមួយក្នុងចំណោមពួកយើងនោះទេ ដូចជានៅក្នុងអាណត្តិមុនដែរ នៅពេលដែលខ្ញុំបានឈ្នះការបោះឆ្នោត ខ្ញុំបានអញ្ជើញបេក្ខជនទាំងបីផ្សេងទៀតធ្វើជាអនុប្រធាន ហើយពីរនាក់បានយល់ព្រម និងម្នាក់ទៀតធ្វើជាទីប្រឹក្សា ដូច្នេះយើងអាចគ្រប់គ្រងសមាគមនេះបានដោយជោគជ័យ។ នៅទីនេះយើងធ្វើការជាក្រុម គ្មាននរណាធំជាង ឬខ្លាំងជាងនរណានោះទេ។ ការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីការដឹកនាំរបស់ខ្ញុំនៅក្នុងអាណត្តិមុន និងអ្វីដែលខ្ញុំគួរផ្លាស់ប្តូរ និងធ្វើឲ្យប្រសើរឡើង។ ដើម្បីរួបរួមសមាជិក មានដំណោះស្រាយតែមួយប៉ុណ្ណោះ។

ពួកគេដាក់ពាក្យធ្វើជាសមាជិកដោយសារពួកគេចង់បានផលប្រយោជន៍ ដូច្នេះនៅពេលដែលយើងមានគម្រោង និងអត្ថប្រយោជន៍ យើងត្រូវចែកចាយផលប្រយោជន៍ទាំងនោះដោយស្មើភាព។ អ្នកដែលបានរួមចំណែកច្រើន ទទួលបានផលប្រយោជន៍ច្រើន អ្នកដែលបានរួមចំណែកតិចទទួលបានផលប្រយោជន៍តិច។

តើនឹងមានការរៀបចំរចនាសម្ព័ន្ធឡើងវិញទេចំពោះរចនាសម្ព័ន្ធមុនដែលមានសមាជិកក្រុមប្រឹក្សាភិបាល ៧នាក់ និងទីប្រឹក្សា ២ នាក់?

ខ្ញុំនឹងរៀបចំរចនាសម្ព័ន្ធឡើងវិញច្រើននៅក្នុងអាណត្តិទី ៥ នេះ មិនត្រឹមតែសមាជិកក្រុមប្រឹក្សាភិបាលនោះទេ ប៉ុន្តែថែមទាំងបុគ្គលិករដ្ឋបាលផងដែរ។ ពីរឆ្នាំមុនពេលខ្ញុំបានក្លាយជាប្រធានសមាគម មានសមាជិកតែ ៥១នាក់ទេ ហើយយើងបានអញ្ជើញសមាជិកឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាភិបាល។ អ្នករាល់គ្នារួមទាំងខ្ញុំដែរ គឺមិនទាន់ត្រៀមខ្លួនជាស្រេចទេ ដោយយើងសុទ្ធតែថ្មីដូចគ្នាសម្រាប់មុខតំណែងទាំងនោះ។ ឥឡូវនេះ ដោយសារតែមានការផ្លាស់ប្តូរស្ថានភាពដែលមានសមាជិករហូតដល់ ៩៨នាក់ ខ្ញុំនឹងបង្កើនចំនួនសមាជិកក្រុមប្រឹក្សាភិបាលឲ្យមានចំនួនចន្លោះពី ១០ ទៅ ១២ នាក់សម្រាប់អាណត្តិនេះ ព្រោះថាចំនួនសមាជិកកើនឡើងបើធៀបទៅនឹងសមាជិកក្រុមប្រឹក្សាភិបាល ៧ នាក់ និងទីប្រឹក្សា ២ នាក់កាលពីក្នុងអាណត្តិមុន។ ខ្ញុំមានផែនការជ្រើសរើសអនុប្រធាន ៥នាក់ រួមទាំងស្ត្រីផងដែរ មិនមែនមានត្រឹមតែ៣នាក់ដូចមុនទេ។ សមាជិកក្រុមប្រឹក្សាភិបាលគឺជាអ្នកស្ម័គ្រចិត្ត ដូច្នេះសមាជិកដែលចង់ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលត្រូវតែដាក់ពាក្យសុំអមជាមួយនឹងលិខិតប្តេជ្ញាចិត្ត ហើយនិងត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត មិនមែនដោយការអញ្ជើញឲ្យចូលរួមដូចពីមុនទេ។ យើងត្រូវការអ្នកដែលមានភក្តីភាពចំពោះសមាគម មិនមែនអ្នកដែលគ្រាន់តែយកតំណែងនេះ ប៉ុន្តែមិនបានធ្វើអ្វីសោះដើម្បីសមាគមនោះទេ។ នៅក្នុងអាណត្តិនេះ ខ្ញុំនឹងមិនធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯងទេ យើងនឹងធ្វើវា ហើយសម្រេចកិច្ចការជាមួយគ្នា។

ដោយហេតុថាយើងបានធ្វើការជាមួយគ្នាបានមួយអាណត្តិទៅហើយ ខ្ញុំជឿថាយើងអាចយល់ពីគ្នាបានល្អប្រសើរ និងធ្វើការកាន់តែមានប្រសិទ្ធិភាព។

តើអ្វីខ្លះជាជោគជ័យសំខាន់ៗក្នុងអាណត្តិទី ៤?

យើងបានប្រឹងប្រែងធ្វើការងារលំបាកយ៉ាងច្រើននៅក្នុងអាណត្តិទី៤។ យើងបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអចលនទ្រព្យជាសាធារណៈចំនួន ២ លើក ការបង្រៀនពីអចលនទ្រព្យ ២ លើក និងកិច្ចប្រជុំផ្ទៃក្នុងជាច្រើនទៀត។ អ្វីដែលខ្ញុំពិតជាមានមោទនភាពនោះគឺការធ្វើជាម្ចាស់ផ្ទះរៀបចំនូវសន្និសីទសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ដោយជោគជ័យនៅរាជធានីភ្នំពេញពីថ្ងៃទី ៤ ដល់ទី ៦ ខែឧសភា ឆ្នាំ ២០១៦ ដោយមានការចូលរួមពីអ្នកជំនាញខាងអចលនទ្រព្យជាតិ និងអន្តរជាតិជាង ៤០០នាក់។

យើងបានរៀបចំសមាជិកយើងជាក្រុមដើម្បីទស្សនា និងផ្គូផ្គងអាជីវកម្មជាមួយនឹងគម្រោងជាច្រើនស្ទើរតែរៀងរាល់សប្តាហ៍។ នៅក្នុងរយៈពេល ១៤ ខែបន្ទាប់ពីខ្ញុំបានកាន់តំណែង សមាជិកភាពបានកើនឡើងទ្វេដងពី ៥១ ទៅ ៩៨ នាក់ ដូចនេះប្រាក់ចំណូលសមាជិកភាពក៏កើនឡើងដែរ។ យើងបានពង្រីកបណ្តាញរបស់យើងទាំងក្នុងស្រុក និងអន្តរជាតិ។ ប្រព័ន្ធផ្សព្វផ្សាយក៏បានបង្ហាញពីយើង និងទីផ្សារប្រចាំថ្ងៃ។ ឥឡូវនេះកម្ពុជាបានក្លាយជាសមាជិកសមាគមអ្នកវាយតម្លៃអាស៊ានតាំងពីឆ្នាំ ២០១០ និងបណ្តាញសម្ព័ន្ធអចលនទ្រព្យអាស៊ាន (ARENA) តាំងពីឆ្នាំ ២០១៦ ហើយឆាប់ៗនេះយើងនឹងក្លាយជាសមាជិកនៃសមាគមជាតិក្រុមហ៊ុនទិញលក់អចលនទ្រព្យ (NAR) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

តើអ្វីជាគោលដៅត្រូវសម្រេចបន្តពីអាណត្តិទី ១ របស់លោក ហើយអ្វីជាគោលដៅសំខាន់សម្រាប់អាណត្តិទី ២ នេះ?

សន្និសីទបណ្តាញសម្ព័ន្ធអចលនទ្រព្យអាស៊ានឆ្នាំ ២០១៦ ត្រូវបានរៀបចំនៅក្នុងប្រទេសថៃ ហើយឆ្នាំ ២០១៧ នឹងរៀបចំនៅក្នុងប្រទេសម៉ាឡេស៊ី ដូចនេះខ្ញុំនឹងប្រកួតប្រជែងធ្វើជាម្ចាស់ផ្ទះសន្និសីទនេះនៅឆ្នាំ ២០១៨ នៅប្រទេសកម្ពុជា។ ខ្ញុំបានចូលរួមក្នុងសន្និសីទសមាគមជាតិក្រុមហ៊ុនទិញលក់អចលនទ្រព្យ (NAR) នៅប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០១៦ ហើយសន្និសីទនេះនឹងត្រូវបានរៀបចំមួយផ្សេងទៀតនៅក្នុងប្រទេសថៃនៅឆ្នាំ ២០១៨ ដូច្នេះខ្ញុំចង់ឲ្យប្រទេសកម្ពុជាធ្វើជាប្រធានសន្និសីទនេះសម្រាប់សន្និសីទបន្ទាប់នៅឆ្នាំ ២០២០។ សមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាទាំងអស់ រួមទាំងសេដ្ឋកិច្ច និងសង្គមរបស់យើងនឹងទទួលបានប្រយោជន៍ច្រើនពីព្រឹត្តិការណ៍ទាំងពីរនេះ។ ខ្ញុំបានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាញសម្ព័ន្ធអចលនទ្រព្យអាស៊ាន វិទ្យាស្ថានភ្នាក់ងារអចលនទ្រព្យនៃប្រទេសសិង្ហបុរី (IEAS) និងសមាគមជាតិក្រុមហ៊ុនទិញលក់អចលនទ្រព្យ (NAR) សម្រាប់កម្មវិធីបណ្តុះបណ្តាលអចលនទ្រព្យ ហើយយើងនឹងធ្វើឲ្យកម្មវិធីនេះចេញជារូបរាង នៅដើមឆ្នាំ ២០១៧។ នៅឆ្នាំ ២០១៧ យើងនឹងបង្កើតក្រុមការងារចំនួន ២ ដើម្បីគ្រប់គ្រងគម្រោងដោយផ្តាច់មុខសម្រាប់សមាជិករបស់យើង និងក្រុមវាយតម្លៃមួយផ្សេងទៀតដើម្បីវាយតំលៃគម្រោងផងដែរ។

តើមានទីភ្នាក់ងារ និងភ្នាក់ងារចំនួនប៉ុន្មានដែលជាសមាជិករបស់ CVEA ឥឡូវនេះ? ហើយក្នុងចំណោមនោះមានចំនួនប៉ុន្មានដែលជាអង្គភាពបរទេស?

គិតត្រឹមខែធ្នូ ឆ្នាំ ២០១៦ មានសមាជិកជាផ្លូវការ ៨០ និងសមាជិកពាក់ព័ន្ធចំនួន ១៨។ ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ៨០ និងក្រុមហ៊ុនបរទេសចំនួន ១៨ ហើយមានភ្នាក់ងារជាង ១.២០០ នាក់ បានចុះបញ្ជីជាមួយសមាគម។

ទីផ្សារនេះបានជួបនូវកំណើនវិស័យអចលនទ្រព្យយឺតនៅឆ្នាំ ២០១៦2016 បើធៀបទៅនឹងឆ្នាំមុន។ តើលោកយល់ឃើញថាវិស័យអចលនទ្រព្យនឹងបន្តធ្លាក់ចុះនៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ដែរឬទេ? តើកត្ដាអ្វីខ្លះដែលមានឥទ្ធិពលលើទីផ្សារនាពេលបច្ចុប្បន្ន?

ខ្ញុំមិនមើលឃើញថាទីផ្សារនេះមានភាពជាប់គាំងនោះទេ។ ដរាបណានៅមានមនុស្សស្វែងរកការទិញលំនៅឋាន ទីផ្សារនេះនឹងមិនជាប់គាំងនោះទេ។ រហូតមកដល់ពេលនេះ កម្មករ ៨០០ពាន់នាក់ កំពុងរស់នៅក្នុងរាជធានីភ្នំពេញ ហើយជនចំណាកស្រុកកាន់តែច្រើនកំពុងហូរចូលមកក្នុងរាជធានីជារៀងរាល់ឆ្នាំ។ ដូចនេះ តើផ្សារនឹងធ្លាក់ចុះដោយរបៀបណាទៅ?

បញ្ហានាពេលបច្ចុប្បន្ននេះគឺមិនមែនការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនោះទេ ប៉ុន្តែគឺការកំណត់តម្លៃខ្ពស់របស់អ្នកអភិវឌ្ឍន៍។ នៅពេលដែលមនុស្សមិនអាចមានលទ្ធភាពទិញអចលនទ្រព្យទាំងនោះទេ តម្លៃអចលនទ្រព្យនឹងធ្លាក់ចុះទៅរកតម្លៃពិតរបស់វាដោយស្វ័យប្រវត្តិ។ ទីផ្សារនេះនឹងមិនជាប់គាំងនោះទេ។

កត្តាសំខាន់ដែលមានឥទ្ធិពលលើទីផ្សារនាពេលបច្ចុប្បន្ននេះគឺ ការកំណត់តម្លៃខ្ពស់លើសដោយអ្នកអភិវឌ្ឍន៍ ហើយបញ្ហាបន្ទាប់គឺស្ថានភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។

គោលបំណងសំខាន់មួយរបស់លោកគឺបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិស័យអចលនទ្រព្យជាលើកដំបូងនៅប្រទេសកម្ពុជា។ តើផែនការនេះដំណើរការយ៉ាងណាហើយ?

យើងបានចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី (UTM) រួចហើយនៅខែធ្នូ ឆ្នាំ ២០១៦ ដែលសាកលវិទ្យាល័យនេះមានជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលវិស័យអចលនទ្រព្យ។ បន្ទាប់មកយើងនឹងធ្វើការងារលើកម្មវិធីសិក្សា មុខវិជ្ជាសម្រាប់វគ្គសិក្សា កាលវិភាគសិក្សា និងថ្លៃសិក្សា។

យើងមានផែនការជួលគ្រូនៃសាកលវិទ្យាល័យនេះមួយចំនួន និងមួយចំនួនទៀតជាគ្រូរបស់យើង ដោយសារតែការចំណាយ។ យើងនឹងបើកកម្មវិធីសិក្សាមុនពេលឱកាសពិធីបុណ្យចូលឆ្នាំចិន។ ដំបូងយើងនឹងជួលបន្ទប់សណ្ឋាគារ ឬបន្ទប់សាលារៀនសម្រាប់ការសិក្សា។

មានការពិភាក្សាជាច្រើនអំពីថាតើត្រូវធ្វើសមាហរណកម្មវិស័យអចលនទ្រព្យកម្ពុជាចូលទៅក្នុងទីផ្សារពិភពលោកដោយរបៀបណា? តើលោកគិតថាដំណើរការនេះដើរបានល្អកម្រិតណាដែរ ហើយតើយើងត្រូវធ្វើអ្វីទៀត? តើអចលនទ្រព្យកម្ពុជាពិតជាអាចប្រកួតប្រជែងនៅលើទីផ្សារពិភពលោកបានទេ?

កម្ពុជានៅតែជាទីផ្សារបិទនៅឡើយ មានមនុស្សតិចតួចទេដែលបានដឹងពីយើង។ ប្រទេសយើងមានការខ្វះខាតខាងការផ្សព្វផ្សាយជំរុញទីផ្សារ។ ឥឡូវនេះខ្ញុំបានផ្សព្វផ្សាយវិស័យអចលនទ្រព្យកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៧ ខ្ញុំមានផែនការផ្សព្វផ្សាយប្រទេសយើងនៅក្នុងប្រទេសចំនួនប្រាំពីរផ្សេងទៀត។

ខ្ញុំមិនគិតថានឹងមានការប្រកួតប្រជែងខ្លាំងក្លាណាមួយក្នុងទីផ្សារអចលនទ្រព្យជាមួយបណ្តាប្រទេសផ្សេងទៀតនោះទេ។ ពួកគេសាងសង់សម្រាប់ប្រជាជន និងជនបរទេសដែលរស់នៅក្នុងប្រទេសរបស់ពួកគេផ្ទាល់ ហើយយើងក៏ដូចគ្នាដែរ។ យើងគ្រាន់តែប្រកួតប្រជែងនៅលើស្ថានភាពសេដ្ឋកិច្ចប៉ុណ្ណោះ។ ប្រសិនបើសេដ្ឋកិច្ចរបស់យើងគឺល្អប្រសើរជាងមុន នោះនឹងមានមនុស្សកាន់តែច្រើនចូលមកប្រទេសយើង។

ឧស្សាហកម្មអចលនទ្រព្យដែលរឹងមាំមួយត្រូវការការចូលរួមជាវិជ្ជមានពីភាគីទាំងអស់។ តើលោកមានសំណើ និងអនុសាសន៍អ្វីខ្លះសម្រាប់អ្នកអភិវឌ្ឍវិស័យឯកជន អ្នកទិញនិងអ្នកលក់អចលនទ្រព្យ និងរដ្ឋាភិបាលដើម្បីធានាថាទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើន?

រាជរដ្ឋាភិបាលគួរតែដឹកនាំក្នុងការជំរុញទីផ្សារនេះទៅមុខ។ ក្នុងនោះគួរតែមានផែនការទីក្រុងដ៏ត្រឹមត្រូវមួយ ការកំណត់តំបន់ទីក្រុង ដើម្បីឲ្យភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍ដឹងថាអ្វីដែលត្រូវអភិវឌ្ឍ និងនៅកន្លែងណា។ ជាមួយគ្នានេះ ក៏ត្រូវមានបទបញ្ញត្តិដែលមានប្រសិទ្ធិភាពជាងនេះដើម្បីគ្រប់គ្រងវិស័យនេះ។ សម្រាប់អ្នកអភិវឌ្ឍ ពួកគេគួរតែសិក្សាឡើងវិញព្រោះថាទីផ្សារសម្រាប់ក្រុមអ្នកមាន និងក្រុមអ្នកមានជីវភាពបង្គួរគឺមានការផ្គត់ផ្គង់លើសតម្រូវការ។ បច្ចុប្បន្ននេះ ជាង ៧០ភាគរយ នៃប្រជាជនមានប្រាក់ចំណូលទាប។ ពួកគេគួរតែកំណត់គោលដៅលើការសង់លំនៅឋានមានតម្លៃទាបជាង ២ម៉ឺនដុល្លារ។ សម្រាប់ឈ្មួញកណ្តាល ពួកគេគួរតែគោរពតាមច្បាប់។

តើអ្វីជាបញ្ហាប្រឈម និងឱកាសធំបំផុតដែលទីផ្សារអចលនទ្រព្យកម្ពុជាប្រឈមដោយសម្លឹងមើលទៅកាន់រយៈពេល ១០ ឆ្នាំខាងមុខទៀត?

បញ្ហាប្រឈមធំរបស់យើងគឺកង្វះផែនការមេទីក្រុងដែលសមរម្យ ហើយបទប្បញ្ញត្តិច្បាប់ដូចជាច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យ។ ប្រទេសកម្ពុជាគឺដូចជាក្មេងស្រីកំពុងលូតលាស់ដែរព្រោះតែសេដ្ឋកិច្ចដ៏ខ្លាំងក្លា កត្តាប្រជាសាស្ត្រដ៏ល្អ ភូមិសាស្ដ្រដែលមានសុវត្ថិភាព មនុស្សដែលរួសរាយរាក់ទាក់ និងនៅជាចំណុចកណ្តាលនៃអាស៊ានដែលកំពុងទាក់ទាញផ្នែកផ្សេងៗនៃពិភពលោក។ ដូច្នេះយើងមានឱកាសជាច្រើន។

លោក គីម ហ៊ាង ប្រធាន CVEA សូមអរគុណលោកសម្រាប់ការចែករំលែកការយល់ដឹងដ៏មានតម្លៃរបស់លោកជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន

កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ  2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]

គម្រោងកែលម្អបរិស្ថានសាលារៀននៅកម្ពុជា ក្រោមជំនួយចិនជាង $២០លាន សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនានានៅកម្ពុជា តម្លៃជាង ២២លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ តុលា ២០២៤។ នាឱកាសនោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា “យោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានផ្តល់ជំនួយតាមរយះលិខិតប្តូរសារ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងកែលម្អ បរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា មានថវិកាសរុបជាង ២២លាន ៥សែនដុល្លារអាមេរិក ក្នុងនោះថវិកាជ ២០លាន ៤សែន ដុល្លារអាមេរិក ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានជាង ២លាន ១សែន ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២”។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ក្នុងគម្រោងនេះមានការសាងសង់អគារសិក្សា អគារធនធានផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ […]

ធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧នៅកម្ពុជា

ធនាគារ​ពិភព​លោក បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក  ជួយលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូល​និធិ​សម្រាប់​គម្រោង​នេះ​បាន​ម​កពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន​របស់​ធនា​គារ​ពិភព​លោក សម្រាប់បណ្តា​ប្រទេសមានចំណូលទាប។ ជាមួយគ្នានេះដែរ គម្រោងនេះ មានរយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​ ដែល​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ប្រាំបួន ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ បន្ថែមពីនេះ គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រៀន​សូត្រ​សម្រាប់និស្សិតនារី និងនិស្សិតមាន​​ពិការភាព​ និង​លើ​ការ​ជួយ​គាំទ្រ​ដល់​ស្រី្តដែលជាគ្រូឬជាបុគ្គលិក​នៅតាម​មហា​វិទ្យា​ល័យ។ គម្រោង​នេះ​ចាប់​​យក​ស្ត​ង់​ដា​រ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ដែល​ធន់​នឹង​អាកាស​ធាតុ និង​ផ្តល់​អា​ទិ​ភាព​ដល់​គម្រោង​ស្រាវ​ជ្រាវ​ទាក់ទងនឹងការ​ប្រែប្រួ​ល​​អាកាស​ធាតុ។ គម្រោងនេះ ​នឹង​កសាង​បន្ថែមលើ​ភាព​ជោគជ័យ និង​មេរៀន​​បទ​ពិសោធន៍របស់​គម្រោងដែល​​​កំពុង​ដំណើរ​ការ​ ដែលបានបង្កើន​ឱកាស​សិក្សាសម្រាប់​និស្សិត​ឧត្តម​សិក្សា​ជាង ១២៨.០០០នាក់ នៅកម្ពុជា ក្នុងចំណោម​​នោះ​ជាងពាក់កណ្តាលជានារី តាម​រយៈ​ការ​បង្កើតកម្មវិធី​សិក្សា​ចំនួន ៦៧ ផ្តល់​មូល​និធិ​ទ្រទ្រង់គម្រោង​ស្រាវ​ជ្រាវ​ចំនួន ៥៣ និង​ការ​បង្កើត ឬ​ជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧។ គួរបញ្ជាក់ថា តាម​ការ​រំពឹង​ទុក និស្សិតប្រហែល​ ៣២.០០០នាក់ ក្នុងនោះនិស្សិត​​នារី​ប្រហែល ១៣.០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​គម្រោងខាងលើនេះ តាមរយៈការអាប់ដេតកម្មវិធីសិក្សា ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស […]

កម្ពុជាសម្ពោធដាក់សាលាជាតិគយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី១១ ជាផ្លូវការ

​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយតំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក តំណាងរដ្ឋបាលគយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិពាក់ព័ន្ធ។ បើតាមប្រភពដដែលនេះ សាលាជាតិគយ ត្រូវបានទទួលស្គាល់ជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកទី១១” របស់អង្គការគយពិភពលោក “WCO”  តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ កិច្ចប្រជុំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការបង្កើតមជ្ឈមណ្ឌលបណ្តុះ បណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា”។ ថ្លែងក្នុងពិធីសម្ពោធខាងលើនេះ លោក Ricardo Treviño អគ្គលេខាធិការរង នៃអង្គការគយពិភពលោក បានរំពឹងថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីប្រចាំតំបន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបណ្តុះបណ្តាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗ របស់អង្គការគយពិភពលោក។ ជាមួយគ្នានេះដែរ […]

ជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១ ក្នុងនោះរួមមាន៖ ១.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Reso​u​r​ce Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។ ២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma’am-Battambang and Sri […]

ធនាគារពិភពលោកជួយកម្ពុជាជិត $៨០លាន ដើម្បីលើកកម្ពស់គ្រឹះស្ថានអប់រំជាង ១ពាន់កន្លែងទូទាំងប្រទេស

ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់កញ្ចប់ហិរញ្ញប្បទានបន្ថែមប្រមាណ ៧៩,៥លានដុល្លារ ​ សម្រាប់​ពង្រីកសកម្មភាពដែលកំពុងត្រូវ​បាន​អនុវត្ត​​ ក្នុង​គោល​ដៅ​​​លើកកម្ពស់លទ្ធ​ភាព​ទទួលបានការអប់រំ​ប្រ​ក​​បដោយគុណភាព នៅគ្រឹះស្ថានអប់រំ ១៥៩០កន្លែងទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិថ្មី​នេះ នឹងត្រូវបាន​យក​ទៅ​ប្រើប្រាស់ ដើម្បីពង្រីកគម្រោងកែលម្អប្រព័ន្ធអប់រំទូ​ទៅ​នៅកម្ពុជា ដែលត្រូវបានអនុម័តកាល​ពី​​​ខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់​ហិរញ្ញប្បទានលើក​ដំបូងចំនួន ៦៩,​២៥​លានដុល្លារ។ កញ្ចប់​ហិរញ្ញប្បទានបន្ថែមនេះ ​មានឥណទានចំនួន ៦០លានដុល្លារពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែល​ជា​មូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាត​បំផុត និងជំនួយ​ចំនួន ១៩,៥លានដុល្លារ​ផ្សេងទៀត​ពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។ តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា បានឱ្យដឹងដែរថា ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ គឺ​ដើម្បី​ពង្រឹងថែម​ទៀត​នូវ​កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងធនធានមនុស្សដែលចាំបាច់​សម្រាប់ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកស្រីបានបន្តថា កញ្ចប់​ហិរញ្ញប្បទានបន្ថែមនេះ​ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថាន​អប់​រំ​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​មាន​ អនុវិទ្យាល័យចំនួន ៥០០ សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ គម្រោងកែលម្អការអប់រំលើគ្រឹះស្ថានអប់រំទាំងនេះ រួមមានសកម្មភាពសំខាន់ៗ៖ ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត ផ្តល់ឱកាសបណ្តុះបណ្តាល […]