D.I. Riviera’s Two Towers អគារ២នៃ D.I.Riviera នឹងបើកក្នុងឆ្នាំ២០១៧
ស្ថិតនៅចំនុចប្រសព្វនៃទន្លេ៣ ភាគខាងជើងនៃទីក្រុងកោះពេជ្រ អគារខុនដូរ២ក្នុងចំនោមអគារខុនដូរទាំង៥នៃគម្រោង D.I.Riviera នឹងត្រូវសម្ភោធនៅក្នុងឆ្នាំ ២០១៧នេះ។
គម្រោងD.I.Rivieraមានអគារខុនដូរចំនួន៥៖ អគារA និង B មានកំពស់ ៣៣ជាន់, អគារ C, D និង E មានកំពស់ ៤២ជាន់ដែលរួមគ្នាទ្រសួនកំសាន្តលំហអាកាសរាងជាកប៉ាល់ដ៏ធំមួយ។ សាងសង់លើផ្ទៃដីទំហំ៥ហិចតា គម្រោងទាំងមូលរួមមានខុនដូរផ្កាយប្រាំ សណ្ឋាគារប្រណិត ផ្ទះអាជីវកម្មទាន់សម័យចំនួន១០៤យូនីត តំបន់ពាណិជ្ជកម្មល្អឥតខ្ចោះ មជ្ឍមណ្ឌលលក់ទំនិញ និង កន្លែងកំសាន្តស្ថិតនៅសួនកំសាន្តកណ្តាលវេហាលើអគារ។
អគារទាំង៥ មានខុនដូរសរុបចំនួនប្រហែល១,៣០០យូនីត ដែលមានផ្ទៃក្រឡាចាប់ពី ៤៧មែត្រការ៉េ ដល់ ៣៦០មែត្រការ៉េ។ ដែលតំលៃក្នុងមួយយូនីតចាប់ពី ១២០,០០០ ដុល្លាសហរដ្ឋអាមេរិចឡើងទៅ។
ដោយមានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវក្នុងស្រុក និង បរទេស ខុនដូរក្នុងអគារ A (២៧២យូនីត) និងអគារ B (៤៣៣យូនីត) ត្រូវបានលក់ជិតអស់ហើយគិតត្រឹមចុងខែកុម្ភៈ ក្រុមហ៊ុនអភិវឌ្ឍន៍បានប្រាប់ ទស្សនាវដ្តី សំណង់ និង អចលនទ្រព្យថាការងារសាងសង់គ្រឿងបង្គំរបស់អគារទាំងពីរនេះបានបញ្ចប់ជាស្ថាពរហើយការបើកសម្ភោធ និង ការប្រគល់លំនៅស្ថានជូនម្ចាស់ផ្ទះ នឹងធ្វើឡើងនៅក្នុងឆ្នាំ ២០១៧នេះ។ ខុនដូរដែលគ្រោងនឹងបញ្ចប់នេះមានផ្ទៃក្រលាចាប់ពី ៤៧មែត្រការ៉េ ដល់ ២០៧មែត្រការ៉េ ដែលបែងចែកជាប្រភេទផ្ទះដែលបែរមុខទៅរក ទីក្រុង ផ្សារទំនើប និង មាត់ទន្លេ។
D.I.Rivieraជាគំរោងខុនដូរដ៏ធំបំផុតដែលស្ថិតនៅទីក្រុងកោះពេជ្រ។ គំម្រោងនេះត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ៥០,០០០មែត្រការ៉េ និងផ្ទៃសំណង់សរុប ៣០០,០០០មែត្រការ៉េ។ គម្រោងដ៏មហិមានេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Friendship International Development Limited(សំនង់ផ្ទះល្វែង និងផ្សារទំនើប)និង ក្រុមហ៊ុន Jixiang Investment Cambo Co. Ltd(អគារខុនដូរ) ក្រោមហិរញ្ញប្បទានពីធនាគារកាណាឌីយ៉ា។
ការរចនាយ៉ាងស្អាត និងការបំពាក់សម្ភារៈ និង បរិក្ខារទាន់សម័យជាគន្លឹះដ៏សំខាន់នៃគម្រោងនេះ។ លើសពីនេះទៅទៀត ទីកន្លែងចតឡានក្រោមដីចំនួនពីរជាន់ អាចផ្ទុកបានឡានចំនួន ២,០០០គ្រឿង ដែលផ្តល់ភាពងាយស្រួលដល់ការចតយានយន្ត។ D.I.Riviera មិនមែនត្រឹមតែស្ថិតនៅទីតាំងល្អដាច់គេនោះទេ ថែមទាំងជាកន្លែងដ៏ល្អក្នុងការគយគន់នូវទន្លេទាំង៣ គឺទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់។ ចំនុចទាំងនេះបានធ្វើឲ្យD.I.Rivieraត្រូវបានទទួលស្គាល់ថាជាគុជនៃទីក្រុងកោះពេជ្រ។
ចំណែកខុនដូរ C, D និង Eដែលស្ថិតនៅទល់មុខទន្លេទាំងបីនិងផ្តល់ជូនទស្សនីយភាពយ៉ាងស្រស់ស្អាតដល់អតិថិជន និងភ្ញៀវ។ កំឡុងពេលដែលការសាងសង់កំពុងបន្ត ការលក់សំរាប់អគារ E (៤៧២យូនីត) បានចាប់ផ្តើមជាមួយនឹងទំហំខុនដូរស្តង់ដាចាប់ពី ៥៨ម៉ែត្រការ៉េ ដល់ ១៧៦មែត្រការ៉េ។ ពេលវេលានៃការដាក់លក់សំរាប់អគារ C និង D (១២៦យូនីត) មិនត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ។ នេះបើតាមបុគ្គលិកការិយាល័យលក់នៃគម្រោងនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏បានបញ្ជាក់ឲ្យដឹងពីផែនការដំណើរការសណ្ឋាគារផ្កាយប្រាំមួយនៅក្នុងអគារ C ផងដែរ នៅពេលដែលការសាងសង់បានរួចរាល់។
ការរចនាដ៏ល្អឥតខ្ចោះមួយទៀតដែលធ្វើឲ្យគំម្រោងនេះលេចធ្លោពីគំរោងនានាក្នុងប្រទេសកម្ពុជានោះគឺ សួនកំសាន្តលំហអាកាសដែលមានរាងជាកប៉ាល់ ស្ថិតនៅកំពស់ ១៥០មែត្រពីដី ហើយលាតសន្ធឹងលើអគារ C Dនិង E។ វាក៏មានទីតាំងហាត់កីឡាដ៏ធំទូលាយ ក្លឹបកំសាន្តពេលរាត្រី និង ភោជនីដ្ឋានដ៏រ៉ូមេនទិចជាមួយនឹងទេសភាពនៃទីក្រុងភ្នំពេញ។
អរគុណអតិថិជនទាំងអស់ដែលគាំទ្រគម្រោងនេះ D.I.Rivieraនឹងផ្តល់ជូននូវសេវាគ្រប់គ្រងបុរីលំដាប់ថ្នាក់ផ្កាយ៥ដ៏ពិសេសជូនអតិថិជនដោយមានការគ្រប់គ្រងដោយក្រុមហ៊ុន Nihon Housing ដែលជាក្រុមហ៊ុនគ្រប់គ្រងបុរីដ៏ល្បីឈ្មោះលំដាប់ថ្នាក់លេខមួយនៅប្រទេសជប៉ុន និងក្រុមហ៊ុន Tokyo Property management ក៏ជាក្រុមហ៊ុនគ្រប់គ្រងបុរីដ៏ល្បីឈ្មោះមកពីប្រទេសតៃវ៉ាន់ផងដែរ។
សម្រាប់ព៍ត័មានបន្ថែមសូមទំនាក់ទំនងមកកាន់ការិយាល័យលក់របស់អគារD.I.Rivieraតាម រយៈទូរស័ព្ទ ០២៣ ៦៦៦ ២២២២/ ០២៣ ៦៦៨ ២២២២
- Video Advertisement -