Daikin រៀបចំពិធីអបអរសាទរឈ្មួញកណ្តាលឆ្នើមប្រចាំឆ្នាំ

ក្រុមហ៊ុន Daikin Malaysia Sale & Service Sdn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Daikin, Ltd ដែលជាក្រុមហ៊ុនជប៉ុននិងក្រុមហ៊ុនធ្វើទីផ្សារផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Daikin ផលិតនៅប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះបានប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនដើម្បីអបអរដល់ការខិតខំរបស់ឈ្មួញកណ្តាលឆ្នើមរបស់ខ្លួន។

ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលបានរៀបចំឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៤ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រមូលផ្តុំអ្នកជំនួញមកពីប្រទេសផ្សេងៗដើម្បីអបអរការលក់ប្រចាំឆ្នាំរបស់ឈ្មួញកណ្តាលនិងអ្នកចែកចាយក្នុងតំបន់របស់ខ្លួន។

ក្រុមហ៊ុន Wiki Trade Co., Ltd ជាឈ្មួញកណ្តាលឆ្នើមមួយនៅកម្ពុជាដែលបាននាំចូលនូវផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Daikin ដែលមានឈ្មោះល្បីទូទាំងសកលលោក មកក្នុងប្រទេសកម្ពុជាបានរយៈពេល ៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤។

បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការផ្គត់ផ្គង់នៅក្នុងទីផ្សារកម្ពុជា Daikin ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅតាមខេត្តដែលមានវិស័យទេសចរណ៍និងសំណង់ខ្លាំងដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។

ខណៈដែលឧស្សាហកម្មសំណង់និងអចលនទ្រព្យមានកំណើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឈ្មួញកណ្តាលក្នុងស្រុកនេះបានផ្គត់ផ្គង់ផលិតផលនេះភាគច្រើនឲ្យខុនដូ និងសណ្ឋាគារដែលទើបសាងសង់ថ្មី។

ក្រុមហ៊ុន Wiki Trade ក៏ជាអ្នកចែកចាយផ្តាច់មុខនៃផលិតផលម៉ាស៊ីនត្រជាក់ម៉ាក YORK របស់អាមេរិក និងផលិតផលរបស់ក្រុមហ៊ុន Krock ដូចជា ក្បឿង ដែកសំណាញ់លួស កម្រាលTerrazzo និងបន្ទះជញ្ជាំងបេតុង។

គួរកត់សម្គាល់ថា ក្រុមហ៊ុន Wiki Trade បានផលិតនិងចែកចាយក្បឿងប្រពៃណីខ្មែរតែមួយគត់ដែលមានឈ្មោះថា SraKaLinh ដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុន Wiki Trade ក៏បានផលិតបន្ទះជញ្ជាំងបេតុង កម្រាលTerrazzo និងដែកសំណាញ់លួស នៅក្នុងរោងចក្ររបស់ខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្បឿងធ្វើពីស៊ីម៉ង់បេតុងនេះត្រូវបានផលិតឡើងស្របតាមស្តង់ដារក្នុងស្រុក និងអន្តរជាតិ ដោយមានទំហំ ទ្រង់ទ្រាយ ម៉ូដ ប្រភេទ និងពណ៌ផ្សេងៗជាច្រើន។ ក្បឿងនេះអាចប្រើសម្រាប់ប្រក់ដំបូលអគារនានាដែលត្រូវការក្បឿងដើម្បីការពារភ្លៀង កម្តៅ ឬដើម្បីបង្កើនសម្រស់ផ្នែកម៉ូដស្ថាបត្យកម្ម និងសម្រាប់ការប្រើប្រាស់រយៈពេលយូរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក រាជធានីភ្នំពេញទាក់ទាញភ្ញៀវទេសចរណ៍បានជាង ៦លាននាក់ ច្រើនជាងគេ

រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០២៤នេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍បានចំនួនសរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះ រាជធានីភ្នំពេញបានក្លាយគោលដៅនាំមុខគេ ដែលទទួលបានភ្ញៀវទេសចរណ៍មកដើរលេងកម្សាន្តរហូតដល់ ៦,២៩២,១៨៧នាក់។ នេះបើយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយលើទំព័រហ្វេប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤។ តាមរបាយការខាងលើបានបង្ហាញថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់ទៅថ្មីៗនេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍សរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន ៧.៧៥៥.០៩២នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨៩.២៩៦នាក់។ ប្រភពដដែលបានបង្ហាញទៀតថា រាជធានីភ្នំពេលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ មានចំនួន៦,២៩២,១៨៧នាក់, បន្ទាប់មកខេត្តសៀមរាបចំនួន ៣៤៨,២២៩នាក់, ក្រុងព្រះសីហនុ ៣១១,៤៧២នាក់, ខេត្តប៉ៃលិន ១៩៨,៥០៨នាក់, ខេត្តកំពត ១៣៤,៦២២នាក់, ខេត្តបាត់ដំបង ១១០,៤៨៩នាក់។ រីឯខេត្តផ្សេងៗទៀតមានភ្ញៀវទេសចរណ៍ដូចខាងក្រោម៖ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍ចំនួន ៩៩,២៧៩នាក់, ខេត្តស្វាយរៀង ៧៧,០៨៧នាក់, ខេត្តមណ្ឌលគិរី៥២,៧៩៣នាក់, ខេត្តកំពង់ស្ពឺ ៤៩,៤១៥នាក់, ខេត្តពោធិ៍សាត់ ៤៦,២៩១នាក់, ខេត្តតាកែវ ៣៣,៩៣៦នាក់, ខេត្តកោះកុង ៣១,៤១៨នាក់, ខេត្តកំពង់ឆ្នាំង ២២,៦៩៧នាក់, ខេត្តកណ្តាល ២១,៦៨៩នាក់, ខេត្តរតនគិរី […]

រយៈពេល១០ខែ កម្ពុជាស្រូបវិនិយោគថ្មីបាន ៣៤៦គម្រោង តម្លៃជាង $៥ពាន់លាន កើន ៣៨%

សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងការវិនិយោគក្នុងស្រុក និងក្រៅស្រុក ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីបានរហូតដល់ ៣៤៦គម្រោង ត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤)។ គម្រោងទាំងអស់នេះ មានទុនវិនិយោគសរុបជាង ៥ពាន់លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ២៧ម៉ឺនកន្លែង នេះជាសញ្ញាដ៏ជោគជ័យមួយសម្រាប់ទីផ្សារការងាររបស់ប្រទេសកម្ពុជា។ បើតាមការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ វិច្ឆិកា ២០២៤ ថា កំណើននៃការវិនិយោគក្នុងអំឡុងពេល១០ខែនេះ មានការកើនឡើង ប្រមាណ ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលនេះជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃបរិយាកាសសេដ្ឋកិច្ចរបស់ប្រទេស និងការទាក់ទាញវិនិយោគិនបរទេស។ ដោយឡែកនៅក្នុងខែតុលាតែមួយ មានគម្រោងថ្មីចំនួន ៣០ ត្រូវបានអនុម័ត រួមជាមួយនឹងការពង្រីកផលិតកម្មមានចំនួន ១ ក្រោមទុនវិនិយោគសរុបចំនួន ២២៦ លានដុល្លារ។ គម្រោង​ទាំង​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹងអាច​បង្កើត​ការងារ​បាន​ប្រមាណ ១៦.០០០​កន្លែង។ ក្នុងចំណោមការបណ្តាក់ទុនដែលបានអនុម័តនេះ មានគម្រោងចំនួន ២១ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស (SEZs) និង ១០គម្រោងទៀត មានទីតាំងស្ថិតនៅក្នុងតំបន់តបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះបានបញ្ជាក់ឱ្យឃើញពីវិធីសាស្រ្តប្រកបដោយតុល្យភាពសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់។ ក្នុងចំណោមគម្រោងទាំងអស់ ដែលបានអនុម័តរួច […]

ទទួលអារម្មណ៍ពិត៖ កម្មវិធី 3D ដ៏អស្ចារ្យនាំមកនូវអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ

 លោក Greg Demchak ឈរនៅមុខអេក្រង់ LED ដ៏ធំមួយនៅក្នុងបន្ទប់ងងឹតនៃព្រឹត្តិការណ៍ Year in Infrastructure ដែលរៀបចំឡើងក្នុងសណ្ឋាគារមួយនៅទីក្រុងវ៉ាន់ខូវឺ។ ជាមួយនឹងដៃបញ្ជាហ្គេម និងក្តារចុច គាត់បានបញ្ជូន​ទស្សនិកជន​របស់​គាត់ឱ្យទៅដល់ទីក្រុង Barcelona តាមរយៈ​គំរូ​ឌីជីថល​ទីក្រុង។ អេក្រង់ភ្លឺផ្លេកបានបង្ហាញពីទិដ្ឋភាពទីក្រុងដ៏​ល្បីល្បាញ របស់​អេស្ប៉ាញ “manzanas” ដែលជាប្លុកអគារអដ្ឋកោណជាបន្ទាត់ក្រឡាចត្រង្គ រចនាដោយអ្នករៀបចំផែនការទីក្រុងដែលមានចក្ខុវិស័យក្នុងសតវត្សទី19 លោក Ildefons Cerda ។ លោក Greg Demchak បានពង្រីករូប 3D នៃការដ្ឋានសំណង់ថ្មីនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដោយទាញបង្ហាញលម្អិតតាំងពីក្នុងបន្ទប់ និងច្រកផ្លូវដើរនានារបស់អគារដែលបានគ្រោងទុកនៅពេលសាងសង់ហើយ។ គាត់​បានស្វែង​យល់ពីរចនាបថ ដោយ​វាយតម្លៃ​ពី​របៀប​ដែល​គម្រោង​នេះ​ត្រូវសម្របនឹង​ប្រវត្តិសាស្រ្តទីក្រុងដែលមានងទម្រង់ជាក្រឡាចត្រង្គ ហើយ​ថែមទាំង​បាន​ពិនិត្យ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដីដែលនៅខាងក្រោម​គ្រឹះ—ការស្វែងយល់ ទាំងអស់នេះ គឺ​មិន​ចាំបាច់ចុះទៅដល់​ទីតាំងផ្ទាល់នោះទេ។ នេះមិនមែនជាការចម្លងតាមលក្ខណៈវិទ្យាសាស្ត្រទេ វា​គឺ​ជា​ការ​សម្លឹង​មើល​ទៅ​ក្នុង​វេទិកា​បើក​ចំហ​ថ្មី​សម្រាប់​ការ​បង្ហាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ភ្លោះ។ ដំណោះស្រាយរូបភាពបង្ហាញក្នុងកម្រិតខ្ពស់ថ្មីត្រូវបានបង្កើតឡើងដោយកម្មវិធី Bentley Systems ដែលជាកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងរួមបញ្ចូលប្លង់និមិត្តពិតជាក់ស្តែងជាមួយនឹងទិន្នន័យភូមិសាស្ត្រ បូករួមព័ត៌មានលម្អិតផ្នែកវិស្វកម្ម និងព័ត៌មានផ្សេងទៀតដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវទិដ្ឋភាពអន្តរកម្មពេញលេញនៃគម្រោងរបស់គេ។ លោក Demchak ជានាយករង Emerging Technologies របស់ Bentley បាននិយាយថា […]

មហាសំណង់ Mukaab ដែលជាអគារធំនិងខ្ពស់បំផុតលើលោក បើកដំណើរការសាងសង់នៅអារ៉ាប៊ីសាអ៊ូឌីត

មហាសំណង់អគារ Mukaab កម្ពស់ ៤០០ ម៉ែត្រក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងក្លាយជាអគារធំជាងគេលើលោក ពេលនេះ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ខណៈការងារជីកកកាយគ្រឹះបានបញ្ចប់ ៨៦ភាគរយ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ New Murabba គាំទ្រដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) និងធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន dezeen.comចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ រចនាប្លង់ដោយក្រុមហ៊ុន AtkinsRealis មហាវិមាន Mukaab នេះ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងអភិវឌ្ឍន៍ New Murabba ដែលមានទំហំផ្ទៃដីសរុប ១៩គីឡូម៉ែត្រការ៉េ អគារ Mukaab នេះ នឹងត្រូវបានស្ថាបនាឡើងជាមួយនឹងវិមាត្ររាងជាគូប ដែលមានគែមប្រវែង ៤០០ម៉ែត្រ និងឈរជានិម្មិតរូបនៃចំណុចកណ្តាលនៃរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅពេលសាងសង់រួច អគារនេះ មិនត្រឹមតែក្លាយជាសំណង់ធំជាងគេក្នុងទីក្រុង Riyadh ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធំលើសរោងចក្រ Boeing Everett នៅសហរដ្ឋអាមេរិក ដែលនឹងដណ្តើមតំណែងជារចនាសម្ព័ន្ធសាងសង់ដ៏ធំនិងស្កឹមស្កៃបំផុតរបស់ពិភពលោកថែមទៀតផង។ ក្រៅពីកម្ពស់និងទំហំគ្មានពីរលើលោក លក្ខណៈពិសេសនៃអគារនេះ គឺរចនាប័ទ្មបែបស្ថាបត្យកម្មអារ៉ាប់ឥស្លាម។ ការរចនាផ្នែកខាងក្នុងដ៏ធំល្វឹងល្វើយរបស់អគារនេះ នឹងទុកចន្លោះសម្រាប់សង់ប៉មកណ្តាលរាងជារង្វង់ […]

ពិព័រណ៍សំណង់កម្ពុជា ២០២៤ ជាមួយអនាគតដ៏អស្ចារ្យនៃការអភិវឌ្ឍក្នុងឧស្សហកម្មសំណង់

មកកត់ត្រាទុកប្រតិទិនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា! សមាគមអ្នកសាងសង់កម្ពុជា (CCA) មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីពិព័រណ៍សំណង់កម្ពុជានាពេលខាងមុខ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ ការតាំងពិព័រណ៍នេះគឺជាពេលវេលាមួយដ៏សំខាន់បំផុតនៃវិស័យសំណង់ដែលកំពុងរីកលូតលាស់។ ក្នុងរយៈពេលបីថ្ងៃប្រកបដោយថាមវន្ត ពិព័រណ៍នេះនឹងបង្ហាញពីការច្នៃប្រឌិត និងការផ្តល់ជូនរបស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយ ដោយបង្ហាញផលិតផលជាង 2,000 និងសេវាកម្មជាង 50។ អ្នកចូលរួមនឹងរំពឹងថានឹងទទួលបានចំណេះដឹង និងឱកាសបង្កើតបណ្តាញជាច្រើន ដោយសារព្រឹត្តិការណ៍នេះនឹងមានសិក្ខាសាលាដែលមានគោលបំណងអប់រំអ្នកចូលរួមឱ្យយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនីតិវិធីនៃការសាងសង់ថ្មី។ ចំណុចលេចធ្លោមួយនៃព្រឹត្តិការណ៍នេះគឺកម្មវិធីបណ្តាញធុរកិច្ច ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងទំនាក់ទំនងរវាងសមាជិក និងអ្នកចូលរួម ដោយផ្តល់កន្លែងសម្រាប់ពាណិជ្ជករក្នុងការជួប និងស្វែងយល់ពីវឌ្ឍនភាពចុងក្រោយបង្អស់នៅក្នុងទីផ្សារសំណង់។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2011 CCA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើននៃវិស័យសំណង់នៅកម្ពុជា។ សមាគមនេះត្រូវបានគ្រប់គ្រងដោយសមាជិកក្រុមប្រឹក្សាភិបាលដែលត្រូវបានជ្រើសរើសរៀងរាល់ប្រាំឆ្នាំម្តងដោយសមាជិករបស់ខ្លួន។ បច្ចុប្បន្ន លោកអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា និងសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) បានដឹកនាំ CCA ដោយបង្ហាញពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់គាត់ក្នុងការលើកកម្ពស់បេសកកម្មរបស់សមាគម។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីចូលរួមជាមួយអ្នកដឹកនាំឧស្សាហកម្ម និងស្វែងយល់ពីអនាគតនៃការសាងសង់នៅកម្ពុជា។ ចូលរួមជាមួយយើងនៅក្នុងពិព័រណ៍សំណង់កម្ពុជាឆ្នាំ 2024 និងជាផ្នែកមួយនៃដំណើរផ្លាស់ប្តូរនៅក្នុងវិស័យសំណង់! - Video Advertisement […]

ក្រុមហ៊ុនចិនចំនួន២ ប្រកាសពីផែនការពង្រីកការវិនិយោគបង្កើតរោងចក្រកាត់ដេរបន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុន Fortune Rich Trade Co., Ltd. និងក្រុមហ៊ុន Ju Wang Footwear Co., Ltd. បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារនៅកម្ពុជាបន្ថែមទៀត។ ផែនការដ៏សំខាន់នេះ ត្រូវបានប្រកាសក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមហ៊ុនទាំងពីរខាងលើ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុងគុនមីង ខេត្តយូណាន នៅខាងក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតនូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ លើសពីនេះ លោកប្រធាន បានរាយការណ៍ពីភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក និង បានលើកឡើងពីផែនការពង្រីកទុនវិនិយោគតាមរយៈបង្កើតរោងចក្រនៅកម្ពជាបន្ថែមទៀត ដែលផ្តោតលើការផលិតសម្លៀកបំពាក់របស់ស្ត្រី និងកុមារសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនទាំងពីរនៅកម្ពុជា និងបានគូសបញ្ជាក់ថាវិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការក្លាយខ្លួនជាតួអង្គដ៏សំខាន់ក្នុងឧស្សាហកម្មវាយនភណ្ឌពិភពលោក និងគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ - […]