អ្នកជំនាញ៖ តម្រូវ​ការ​ខុន​ដូ​ខា្នតធំ​​នៅ​តែ​មាន​សន្ទុះ​ខ្លាំង ផ្ទុយពីការមើលឃើញរបស់អ្នកជំនាញផ្សេងទៀត

ទីផ្សារអចលនទ្រព្យត្រូវបានគេព្យាករណ៍ថា នឹងមានតម្រូវការរឹងមាំ សម្រាប់យូនីតខុនដូទំហំធំ បើទោះបីជាចំនួនមានកម្រិតនៃការអភិវឌ្ឍន៍ខុនដូថ្មីនៅលើទីផ្សារ ឬតម្លៃខ្ពស់ជាងយូនីតតូចៗក្តី។

ឥឡូវនេះ អ្នកប្រើប្រាស់​ មានបំណងចង់ទិញខុនដូមានទំហំធំ ដែលមានកន្លែងរស់នៅធំជាងមុន ជាមួយនឹងបរិវេនធំទូលាយសម្រាប់កន្លែងធ្វើការ ឬកន្លែងផ្ទះបាយធំជាង។ លើសពីនេះ អ្នកទិញផ្ទះភាគច្រើន ក៏បង្ហាញពីតម្រូវការសម្រាប់បន្ទប់គេងធំជាងមុនផងដែរ។

អ្នកទិញខុនដូ កំពុងស្វែងរកអាផាតមិនធំៗនៅក្នុងទីតាំងពេញនិយមនៃរាជធានីភ្នំពេញ ដូចជានៅតំបន់បឹងកេងកង១ កោះពេជ្រ ឬទន្លេបាសាក់ ទាំងនេះគឺជាតំបន់ពេញនិយមបំផុតសម្រាប់ការអភិវឌ្ឍន៍ខុនដូលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ។

អតិថិជន​ ចូលចិត្តអចលនទ្រព្យធំទូលាយ ដូចនឹងការស្នាក់នៅក្នុងវីឡា។ ភាគច្រើននៃអ្នកទិញនៅក្នុងខុនដូធំៗទាំងនេះគឺជាអ្នកប្រើប្រាស់ចុងក្រោយ – ទិញយូនីតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ជាជាងការរំពឹងទុកសម្រាប់ប្រាក់ចំណេញ។

មូលហេតុចម្បងនៃតម្រូវការខុនដូធំៗក្នុងទីក្រុងភ្នំពេញ គឺមកពីតម្រូវការដែលកំពុងវិវត្តន៍របស់អ្នករស់នៅ ដោយសារការអភិវឌ្ឍន៍ថ្មីៗភាគច្រើនមានទំហំតូចៗ និងមានតម្លៃថ្លៃក្នុងមួយការ៉េ។

ជាងនេះទៅទៀត ភាគច្រើននៃអ្នកទិញផ្ទះ​​ រីករាយចំពោះផ្ទះដែលផ្តល់ជូនឱ្យពួកគេមិនត្រឹមតែកន្លែងទំនេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផាសុខភាព និងអនាម័យទៀតផងដែរ។

ទាំងនេះ ពិតជាតម្រូវការចាំបាច់នៅក្នុងវិស័យទីផ្សារលំនៅដ្ឋានសម្រាប់ឆ្នាំខាងមុខ។ ជាលទ្ធផល អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបើកដំណើរការខុនដូធំៗ ដើម្បីបំពេញតម្រូវការអ្នកទិញដែលកំពុងកើនឡើង។

ទំហំយូនីតដែលទាក់ទាញការចាប់អារម្មណ៍បំផុត គឺយូនីតដែលមានបន្ទប់គេងចំនួនបី​​ ឬបន្ទប់គេងបួន ឬច្រើនជាងនេះ ជាន់លើអាចមានដល់ ២០០ ម៉ែត្រការ៉េ ។

តម្លៃនៃអចលនទ្រព្យ គឺអាស្រ័យលើស្ថានភាពអគារ ប្រព័ន្ធថាមពល និងប្រព័ន្ទទឹក និងការគ្រប់គ្រងអគារ រួមទាំងទីតាំងជាដើម ដើម្បីផ្ទៀងផ្ទាត់ថានឹងមិនធ្លាក់ចុះថ្លៃទៅតាមពេលវេលានោះទេ។

អគារណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមួយនឹងលក្ខណៈទាំងនេះគឺមានភាពលេខធ្លោ ជាងអគារផ្សេងទៀត។

នៅទីបញ្ចប់ តម្រូវការខុនដូធំៗក្នុងរាជធានីភ្នំពេញ នឹងនាំមុខគេ ខណៈដែលអ្នកស្វែងរកផ្ទះកាន់តែច្រើនឡើងបន្តផ្តល់អាទិភាពដល់បរិវេនទូលាយ និងការកើនឡើងនៃតម្រូវការសម្រាប់កម្រិតជីវភាពកាន់តែប្រសើរឡើង។ តម្រូវការបានកើនឡើងដោយសារតែការបង្កើន

សក្តានុពលនៃការរកប្រាក់ចំណូល រួមជាមួយនឹងការយល់ដឹងកាន់តែប្រសើរឡើងអំពីការព្រួយបារម្ភអំពីបរិវេនទូលាយក្នុងចំណោមអ្នកទិញផ្ទះ។

លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

របាយការណ៍ផលប៉ះពាល់ឆ្នាំ 2024៖ Bentley Systems បង្ហាញវិធីសង្រ្គោះពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធកាន់តែមាននិរន្តរភាព

ដោយ Kathleen Moore ថ្មីៗនេះមានព័ត៌មានមួយផ្សព្វផ្សាយថា សិស្សនៅសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុក Pakpattan ភាគខាងកើតប្រទេសប៉ាគីស្ថានបានប្រឈមមុខនឹងបញ្ហាដ៏គួរឱ្យភ័យខ្លាចមួយ ដែលប្រភពទឹកដែលគេបរិភោគចេញពីធុងស្តុក គឺពោរពេញដោយការបំពុលតាមរយៈក្បាលរូប៊ីណេដែលគេប្រើប្រាស់ប្រចាំថ្ងៃ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរហេដ្ឋារចនាសម្ព័ន្ធឈានមុខបានផ្តល់ដំណោះស្រាយមួយ តាមរយៈកម្មវិធី STEM Grant បានផ្តល់មូលនិធិដល់គម្រោងអប់រំដែលជ្រើសរើសដោយបុគ្គលិក Bentley បានជួយដល់សាលាក្នុងការសាងសង់បន្ទប់ចម្រោះទឹកជាមួយនឹងម៉ាស៊ីនបូមទឹកថ្មី ដែលមានធុងស្តុកទឹកចំណុះ 500 ហ្គាឡុង និងម៉ាស៊ីនទឹកត្រជាក់ធំពីរផងដែរ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់កង្ហាក្នុងបន្ទប់រៀនដើម្បីឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់សម្រាប់សិស្សប្រមាណ 400នាក់។ សាលារៀនក្នុងប្រទេសប៉ាគីស្ថាន គឺជាសាលារៀនមួយស្ថិតក្នុងចំណោមអ្នកទទួលជំនួយចំនួន 240 នៅទូទាំងពិភពលោកដែលបានចែករំលែកចេញពីកញ្ចប់ថវិកា 800,000 ដុល្លារ ដែលជាជំនួយបរិច្ចាគដោយបុគ្គលិក Bentley តាមរយៈកម្មវិធី STEM Grant កាលពីឆ្នាំមុន។ មូលនិធិគាំទ្រគម្រោងនេះមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ Bentley នៅក្នុងឌីជីថលភ្លោះ និងបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូងនៃបេសកកម្មរបស់ Bentley ក្រោមប្រធានបទ៖ ជំរុញហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីគុណភាពជីវិតកាន់តែប្រសើរសម្រាប់គ្រប់ៗគ្នា។ កាលពីថ្ងៃអង្គារ ទី២២ ខែមសា ដែលជាថ្ងៃទិវាភពផែនដី ក្រុមហ៊ុន […]

កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃសាធារណៈរដ្ឋកូរ៉េ បានសហការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះ ធ្វើឡើងតាមរយៈអនុស្សរណៈនៃការយោគយល់មួយដែលបានចុះហត្ថលេខា នៅពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ថ្លែងក្នុងពិធីចុះអនុស្សរណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការប្រើប្រាស់ជំនាញគោលនយោបាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វិទ្យាស្ថាន STEPI និងការកែទម្រង់ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម និងនវានុវត្តន៍ យើងមានគោលបំណងបង្កើតបរិយាកាសអំណោយផល ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងភាពប្រកួតប្រជែងរបស់កម្ពុជា។” លើសពីនេះ អនុស្សរណៈនេះក៏អនុញ្ញាតឱ្យភាគីទាំងពីរសហការគ្នាក្នុងអនុវត្តការងារសំខាន់ៗ រួមទាំងការរៀបចំគោលនយោបាយ ការអភិវឌ្ឍយន្តការផ្តល់មូលនិធិ និងវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណេះដឹង។ ដើម្បីធានាបាននូវភាពជោគជ័យនៃភាពជាដៃគូនេះ គណៈកម្មាធិការសម្របសម្រួលរួមមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងធានាឱ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រក្នុងភាពជាដៃគូនេះផងដែរ។ គំនិតផ្តួចផ្តើមនេះជានិមិត្តរូបនៃជំហានសកម្មឆ្ពោះទៅរកការលើកកម្ពស់ទេសភាពឧស្សាហកម្មរបស់កម្ពុជា និងជំរុញកំណើនប្រកបដោយនិរន្តរភាពតាមរយៈការច្នៃប្រឌិត និងការសិក្សារស្រាវជ្រាវ។ - Video Advertisement -

រដ្ឋសម្រេចដាំដើមរាំងទឹកធ្វើជាក្រវាត់ព្រំនៅជុំវិញបឹងទន្លេសាបក្នុងតំបន់៣

រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែ​នដីនៃខេត្តទាំង ៦ និងសហគមន៍ស្ថិតនៅជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំព្រៃលិចទឹកប្រភេទដើមរាំងទឹកធំៗ ធ្វើជាខ្សែក្រវាត់ព្រំបន្ថែមនៅតាមចន្លោះបង្គោលព្រំតំបន់៣ ដែលបានសាងសង់រួច ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ នេះបើតា​មលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ឯកភាពឱ្យធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់ដែលរេចរឹលក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ឯកភាពធ្វើការសិក្សាពីសក្តានុពល និងលទ្ធភាពរបស់បណ្តាស្ទឹងសំខាន់ៗទាំង១១ នៅជុំវិញតំបន់បឹងទន្លេសាប ដែលជាប្រភពទឹកមួយដ៏សំខាន់ហូរចូលទៅបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ស្រោចស្រព ចិញ្ចឹមជីវៈចម្រុះ និងផ្តល់លំនឹងដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានឯកភាពធ្វើការសិក្សាពីសណ្ឋានបាតបឹងទន្លេសាប ដើម្បីធ្វើការវិភាគលើបម្រែបម្រួលស្ថានភាពសមាសភាគ ដីបាតបឹង គុណភាពទឹក សារធាតុកខ្វក់ បរិមាណទឹក កម្ពស់ទឹក អេកូឡូស៊ីនៃបឹង ក្នុងការធានាឱ្យបាននូវសន្តិសុខ ទឹក និងសន្តិសុខស្បៀងនៅក្នុងតំបន់។ គួរបញ្ជាក់ថា ការងារសាងសង់បង្គោលព្រំនៅតំបន់៣ ជុំវិញបឹងទន្លេសាប សម្រេចបាន ១០០% នៃចំនួនបង្គោលសរុបចំនួន […]

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% នៃគ្រឿងចក្រធុនធ្ងន់គឺផ្តោតលើបច្ចេកវិទ្យាបៃតង […]

រដ្ឋសម្រេចដកហូតដីព្រៃកាន់កាប់ខុសច្បាប់ជិត ៤៩០ហិកតាទៀត នៅឧទ្យានវ៉ើនសៃ-សៀមប៉ាង

នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីស្តារ និងការពារធនធានធម្មជាតិ អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចធ្វើការដកហូតដីព្រៃដែលកាន់កាប់ដោយខុសច្បាប់ជិត ៤៩០ ហិកតា មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង។ ការសម្រេចនេះធ្វើឡើងក្រោមដីកាលេខ ០១៧/២៥ ដ.ក ដែលមានគោលបំណងបញ្ជាក់ឡើងវិញនូវកម្មសិទ្ធិរបស់រដ្ឋលើដីដែលរងផលប៉ះពាល់ដោយការកាន់កាប់ខុសច្បាប់ ដែលបានធ្វើការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដីការនេះ បានប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ០១កន្លែងដែលមានផ្ទៃដីសរុប ៤៨៧ហិកតា និងដំណាំនៅលើដីទាំងអស់ ក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំស្ដៅ និងឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ក្នុងនោះ អាជ្ញាធរខេត្តស្ទឹងត្រែង បានទុករយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខាខាងលើ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ាផងដែរ។​ សកម្មភាពទាំងនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារបរិស្ថាន និងធានាថាធនធានរបស់រដ្ឋត្រូវបានអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។ កន្លងទៅថ្មីៗនេះដែរ អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក៏ធ្លាប់បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការដកហូត​យក​ដី​ជិត ១២០ហិកតា ​មកវិញ​ពី​ការកាន់កាប់​ខុសច្បាប់​ ដែលមានទីតាំងនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង នេះផងដែរ។ (អានបន្ថែម) កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្រឆាំងនឹងការប្រើប្រាស់ដីខុសច្បាប់នៅក្នុងតំបន់ការពារ ដោយបង្ហាញពីសារៈសំខាន់នៃការអភិរក្ស និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា។ បច្ចុប្បន្ន អាជ្ញាធរខេត្តក៏កំពុងបន្តជំរុញឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធគោរពព្រំដែនឧទ្យានជាតិ និងរួមចំណែកក្នុងការអភិរក្សជីវៈចម្រុះដ៏សម្បូរបែបក្នុងតំបន់នេះ។ - […]

ក្រុមហ៊ុនAIAI ចង់វិនិយោគលើការនាំចេញកសិផលកម្ពុជាតាមជើងយន្តហោះទៅទីផ្សារអន្តរជាតិ

គណៈប្រតិភូចិននៃក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd​ បានបង្ហាញពីបំណងចង់វិនិយោគលើការនាំចេញកសិផលសក្តានុពលរបស់កម្ពុជាតាមជើងយន្តហោះទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិនាពេលខាងមុខ។ ការបង្ហាញពីបំណងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាមួយលោក Lu Wei ប្រធាន​ក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងប្រតិភូចិន បានបង្ហាញបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា​ បានស្វាគមន៍ និងណែនាំឱ្យគណៈប្រតិភូចិន​ បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន​ ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ​ អាចលក់ចេញក្នុងតម្លៃខ្ពស់​ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន ៥,២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មជិត១២លានតោន នៃផលិតផលកសិកម្មសរុបប្រមាណ​ ៤០លានតោន។ (អានបន្ថែម) ភាពជាដៃគូថ្មីនេះជាមួយ AIAI អាចត្រួសត្រាយផ្លូវសម្រាប់កំណើន និងឱកាសកាន់តែច្រើននៅក្នុងវិស័យកសិកម្ម។ […]