Demark គ្រោងសង់កោះសិប្បនិមិត្តផលិតថាមពលខ្យល់ដំបូងលើលោកតម្លៃ ៣៤ ប៊ីលានដុល្លារ

ប្រទេសដាណឺម៉ាក កំពុងរៀបចំផែនការសង់កោះសិប្បនិមិត្តផ្ទុកដោយរោងចក្រថាមពលដដើរដោយខ្យល់ ធំជាង និងដំបូងគេលើពិភពលោកដំបូងមួយ នៅសមុទ្រខាងជើង ដែលអាចផ្គត់ផ្គង់ថាមពលដល់ផ្ទះចំនួន ១០ លានខ្នង។

យោងតាមWorld Economic Forum គម្រោងដ៏ធំសម្បើមនេះនឹងបង្កើតការប្រើប្រាស់ថាមពលស្អាត ពិសេសថាមពលដើរដោយខ្យល់ជុំវិញពិភពលោក។

គម្រោងនេះនឹងរួមមានកសាងកោះមួយចម្ងាយ ៨០ គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសដាណឺម៉ាក ដើម្បីធ្វើជាមជ្ឈមណ្ឌលបញ្ជូនសម្រាប់កង្ហាទួរប៊ីនខ្យល់យក្សចំនួន ៦០០ ដើម។

ចំណាយសម្រាប់គម្រោងនេះព្យាករថានឹងអស់ប្រមាណ ៣៤ ពាន់លានដុល្លារ ដែលជាគម្រោងសំណង់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រដាណឺម៉ាក។ ទុកវិនិយោគភាគច្រើនគឺមកពីរដ្ឋាភិបាលដាណឺម៉ាក ហើយក៏នឹងកិច្ចសហប្រតិបត្តិការពីឯកជនខ្លះដែរ។

ដំណាក់កាលដំបូង កោះនេះនឹងអាចផលិតថាមពលអគ្គិសនីបាន ៣ ជីហ្គាវ៉ាត់ ប៉ុន្តែនឹងពង្រីករហូតដល់ ១០ ជីហ្គាវ៉ាត់ ដែលលើតម្រូវនៅDemark ជិត២ ដង។ ដូច្នេះ នៅលើកោះនឹងមានអាគុយខ្នាតធំសម្រាប់រក្សាទុកថាមពលលើស សម្រាប់ប្រើប្រាស់នៅពេលដែលតម្រូវការខ្ពស់។

លើសពីនេះ ទៅអនាគត Demark ក៏គ្រោងនឹងប្រើកោះដើម្បីផលិតថាមពលអ៊ីដ្រូសែនបៃតងពីទឹកសមុទ្រផងដែរ។

- Video Advertisement -