បច្ចេកវិទ្យា Bentley Systems ជួយបង្កើតប្រព័ន្ធបង្ការទឹកជំនន់ខ្នាតយក្សនៅប្រទេសចិន

ក្រុមហ៊ុនចិន CSCEC AECOM បានប្រើប្រាស់កម្មវវិធីឌីជីថលរបស់ Bentley Systems ដើម្បីបង្កើតបណ្តាញប្រព័ន្ធបង្ការទឹកជំនន់ឆ្លាតវៃ ដែលមានសមត្ថភាពការពារប្រជាជនជាង ៣០០,០០០ នាក់ និងសន្សំថវិការដ្ឋ ៥០០ លានយន់ នៅក្នុងស្រុក Jinchuan។

គន្លឹះនៃភាពជោគជ័យរបស់គម្រោងនេះ គឺការតភ្ជាប់ទិន្នន័យក្នុងបរិបទរួមមួយ ដែលផ្លាស់ប្តូរពីការវាស់វែងដោយផ្ទាល់ដោយដៃ មកជាការប្រើប្រាស់បច្ចេកវិទ្យាដែលជួយបង្កើនប្រសិទ្ធភាពការរចនាបាន ៤០% និងកាត់បន្ថយកំហុសឆ្គងបានរហូតដល់ ៩០%។

កម្មវិធីរបស់ Bentley ជាច្រើនត្រូវបានយកមកប្រើប្រាស់ រួមមាន MicroStation, OpenFlows Sewer, OpenRoads Designer និង Bentley LumenRT។

MicroStation បានដើរតួជាគ្រឹះយ៉ាងសំខាន់ ដោយរួមបញ្ចូលគំរូទិន្នន័យជាក់ស្តែងដែលថតដោយដ្រូន (Drone) ជាមួយនឹងទិន្នន័យ BIM ដើម្បីបង្កើតជាផែនទី 3D ដ៏ជាក់លាក់លើផ្ទៃដី ១៥ គីឡូម៉ែត្រការ៉េ។ ចំណែកឯ OpenFlows Sewer ត្រូវបានប្រើសម្រាប់ធ្វើការពិសោធន៍តាមបែបជលសាស្ត្រ ដើម្បីធ្វើតេស្តសាកល្បងសមត្ថភាពទីក្រុងក្នុងករណីដែលមានព្រឹត្តិការណ៍ខ្យល់ព្យុះកម្រិតធ្ងន់ ដោយកំណត់រកចំណុចដែលអាចហៀរទឹកខ្លាំង មុនពេលបញ្ហានោះកើតឡើងជាក់ស្តែង។

លើសពីនេះ កម្មវិធី OpenRoads Designer បានជួយសម្របសម្រួលទំនាក់ទំនងដ៏ស្មុគស្មាញរវាងប្លង់ផ្លូវថ្មី និងស្ថានភាពដីដែលមានស្រាប់ ដើម្បីធានាថាទឹកហូរបានល្អ។ ក្រៅពីនេះ Bentley LumenRT បានបង្កើតការបង្ហាញរូបភាព 3D យ៉ាងរស់រវើក ដែលជួយឱ្យអ្នកពាក់ព័ន្ធអាចមើលគំរូប្លង់បានដូចមើលគម្រោងពិតដូច្នោះដែរ។

ការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធការងារបែបឌីជីថលនេះ មិនត្រឹមតែផ្តល់នូវសុវត្ថិភាពប៉ុណ្ណោះទេ ក្រុមការងារបានកាត់បន្ថយការកែសម្រួលការងារឡើងវិញ ដែលបង្កើនទឹកប្រាក់ចំណេញពីការវិនិយោគ (ROI) ប្រមាណ ២៥%។

លើសពីនេះទៅទៀត ការរៀបចំផែនការសាងសង់ដ៏ជាក់លាក់បានកាត់បន្ថយការងារដីបាន ៣០% ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបាន ៥០០ តោន និងរក្សាបាននូវតំបន់ធម្មជាតិចំនួន ២០០ ហិកតា ដែលអាចនឹងត្រូវរងការរំខាន ប្រសិនបើប្រើប្រាស់វិធីសាស្ត្រសាងសង់បែបធម្មតា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?

ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុង […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

ចិនពង្រីកអាកាសយានដ្ឋានក្វាងទុងធំបំផុតមិនធ្លាប់មាន​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល

ករណីសិក្សា ដោយប្រើប្រាស់ iTwin® និង SYNCHRO™ អាជ […]