តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់សងហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក តាមរយៈការបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយហានិភ័យ និងជំរុញផលិតភាពការគ្រប់គ្រងគម្រោងសំណង់ដែលសង់រួចបានដោយជោគជ័យ។

កម្មវិធីឌីជីថលភ្លោះនេះ នឹងជួយបង្កើនប្រសិទ្ធភាព និងផ្ដល់ដំណោះស្រាយគ្រប់ដំណាក់កាលទាំងដំណាក់កាលរចនា ការសាងសង់ និងការធ្វើប្រតិបត្តិការ។ កម្មវិធីនេះទាញយកអត្ថប្រយោជន៍ពីទិន្នន័យពីគំរូ 3D ឧបករណ៍ចាប់សញ្ញា IoT ទិន្នន័យភូមិសាស្ដ្រ 3D ក៏ដូចជាការវិភាគពី AI ដើម្បីរួបរួមជាទិន្នន័យគ្រប់ជ្រុងជ្រោយមួយ ដែលមានគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ។

បច្ចេកវិទ្យាក៏ជួយបង្រួបបង្រួមទិន្នន័យវិស្វកម្មដែលស្មុគស្មាញឱ្យទៅជាងាយតែមានប្រសិទ្ធភាពជាងមុន។ ឧទាហរណ៍ បើចង់សាងសង់គម្រោងអគារមួយ កម្មវិធី iTwin នេះ នឹងជួយអ្នករចនាប្លង់ដោយអ្នកគ្រាន់តែនិយាយជាមួយ AI អំពីអ្វីដែលអ្នកចង់បាន បន្ទាប់មក អ្នកអាចមើលប្លង់នោះនៅលើទីតាំងជាក់ស្ដែងបានបែបរស់វើក។

អ្នកក៏អាចបង្កើតជាសេណារីយូ វិភាគពីលទ្ធភាពហានិភ័យនានាមុនពេលសង់ជាក់ស្ដែង ដូចជាបើមានទឹកជំនន់ គម្រោងនឹងទៅជាយ៉ាងណា។ បន្ទាប់មកយើងអាចកែប្លង់បានមុនបើកការដ្ឋាន។

ក្នុងអំឡុងពេលសាងសង់ ការងារគ្រប់យ៉ាងគឺធ្វើឡើងក្នុងប្រព័ន្ធតែមួយ ពោលគឺការងារការដ្ឋាន ការងារផ្នែកច្បាប់ ផ្នែករដ្ឋបាល និងផ្នែកផ្សេងៗ គឺស្ថិតក្នុងប្រព័ន្ធតែមួយ ដែលធ្វើឱ្យការប្រាស្រ័យទាក់ទងរលូន និងមានតម្លាភាព។

ជាចុងក្រោយ ក្រោយគម្រោងសង់រួច កម្មវិធីក៏អាចបន្ដតាមដានគ្រប់គ្រង និងពិនិត្យរកមើលកំហូចបែបឆ្លាតវៃ ដោយប្រើឧបករណ៍ចាប់សញ្ញា IoT ទិន្នន័យភូមិសាស្ដ្រ 3D ដោយមិនចាំបាច់ប្រើកម្លាំងមនុស្ស។

បច្ចេកវិទ្យានេះទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងចំណោមអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនអ្នកនៅលើពិភពលោក។ ឧបករណ៍របស់ Bentley គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យធំៗ ដូចជា I-95 Rappahannock River Crossing និងគម្រោង EchoWater ទ្រង់ទ្រាយធំ ដែលត្រូវបានប្រគល់ជូនក្រោមថវិកាចំនួន ៤០០ លានដុល្លារ។

រូបភាពដោយ Johnson, Mirmiran & Thompson, INC.
រូបភាពដោយ Johnson, Mirmiran & Thompson, INC.
រូបភាពដោយ Project Control Cubed LLC
រូបភាពដោយ Project Control Cubed LLC
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល្លារអាម៉េរិក ហើយក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រភពដដែលបានឱ្យដឹងថា នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល្លារអាម៉េរិក ខណៈវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារ។ ក្នុងនោះប្រភពទុនវិនិយោគឈានមុខ រួមមាន៖ ប្រទេសចិន ដែលនាំមុខក្នុងការវិនិយោគ (៥៤,២៥%) បន្ទាប់មកគឺទុនវិនិយោគក្នុងស្រុក (៣១,២៧%) ហើយសិង្ហបុរី (៥,៩៩%) វៀតណាម (៤,១០%) និងប្រភពវិនិយោគពីប្រទេសផ្សេងៗទៀត។ នៅក្នុងរបាយការណ៍នោះ បានបញ្ជាកដែរថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ សម្រាប់ការនាំចេញសរុបមាន ចំនួនប្រមាណ ៣០ ០២១ លានដុល្លារអាម៉េរិក (កើនឡើង ១២,២២% បើធៀបឆ្នាំ២០២៤ ប្រមាណ ២៦ ៧៥២ លានដុល្លារអាម៉េរិក) ខណៈដែលការនាំចូលសរុបមានចំនួនប្រមាណជា ៣៥ ៤១៩ លានដុល្លារអាម៉េរិក (កើនឡើង […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល់ការផ្តល់ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាសំដៅឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការជំរុញការវិនិយោគបៃតង និងស្ថិរភាពសេដ្ឋកិច្ចក្នុងបរិបទសកល។ នេះបើយោងតាមជំនួបពិភាក្សា វាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)ជាមួយលោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម ស៊ុន ចាន់ថុល ជំនួបនេះបានពិភាក្សាការងារក្នុងគោលដៅពង្រីកទិដ្ឋភាពវិនិយោគ និងស្វែងរកដំណោះស្រាយក្នុងការបង្កើនភាពធន់នៃសេដ្ឋកិច្ចម៉ាក្រូ ដើម្បីធានានូវវឌ្ឍនភាពប្រកបដោយចីរភាព។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវកាប្រែប្រួលឥតឈប់ឈរនៃផ្នែកពាណិជ្ជកម្មសកល។ ជាមួយគ្នានេះ លោកស្រី Keiko Miwa បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ IFC ក្នុងការគាំទ្រដល់ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរំពឹងថានឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ នេះ រួមមាន៖ ១.មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Logistics Complex) ២. ថាមពលកកើតឡើងវិញ តាមរយៈកិច្ចសហការជាមួយអគ្គិសនីកម្ពុជា និង ៣. ការគាំទ្រដល់ធនាគារជាតិ តាមរយៈការរៀបចំចាត់ថ្នាក់ហិរញ្ញវត្ថុបៃតង (Green Finance […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបានវឌ្ឍនភាព ៩៩% ជាប្រព័ន្ធបង្វែរទឹកដ៏សំខាន់ដើម្បីរំដោះទឹកដែលតែងតែជនលិចទីក្រុងភ្នំពេញនៅរដូវវស្សា វឌ្ឍនភាពការងារប្រឡាយមេរលាំងជ្រៃស្លាគូនៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ  បច្ចុប្បន្នសម្រេចបានប្រមាណ ៩៩%ហើយ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា ប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៩៩% មានប្រវែង ៥៨,៤៥គីឡូម៉ែត្រ គឺជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ។ ជាងនេះទៀត ប្រឡាយនេះមានតួនាទីជួយពង្វាងទឹកចេញពីស្ទឹងព្រែកត្នោត ពីប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ ក្នុងបរិមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីជួយរម្លែកទឹកចេញពីស្ទឹងព្រែកត្នោត និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ឱ្យធ្លាក់ចូលទៅស្ទឹងស្លាគូ ផ្លូវជាតិលេខ៣ ក្នុងខេត្តតាកែវ។ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា ប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៩៩% ។ ប្រឡាយមេរលាំងជ្រៃស្លាគូនេះ […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នានេះ AI ក៏ត្រូវបានប្រើផងដែរនៅក្នុងវិស័យសំណង់។ ប៉ុន្តែ តើក្រុមហ៊ុនធំៗជុំវិញពិភពលោកពិតជាប្រើ AI មែនឬយ៉ាងណា? ពួកគេគិតយ៉ាងម៉េចចំពោះ AI ? ហើយការប្រើ AIគឺមានហានិភ័យ ឬប្រយោជន៍ដូចម៉េច? មកស្វែងយល់ទាំងអស់គ្នា។ ការស្ទង់មតិថ្មីមួយ—ដែលមានចំណងជើងថា ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតទៅលើបរិស្ថានដែលបានកសាង (The Impact of Artificial Intelligence on the Built Environment)—ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Bentley Systems និងដៃគូ បានបង្ហាញថា AI កំពុងផ្លាស់ប្តូរវិស័យសំណង់ ប៉ុន្តែមិនមែនគ្រប់ក្រុមហ៊ុនធំៗជុំវិញពិភពលោក សុទ្ធតែជឿជាក់លើ AI ហើយប្រើវាដោយខ្វះការពិចារណានោះទេ។ ការស្ទង់មតិនេះបង្ហាញ មានការប្រើប្រាស់ AI ជាច្រើនពិតមែន។ ស្ទើរតែទាំងអស់នៃអ្នកជំនាញ ១៣០ នាក់ទូទាំងពិភពលោកដែលត្រូវបានស្ទង់មតិបានរាយការណ៍ថា ក្រុមហ៊ុនរបស់ពួកគេកំពុងតែ សាកល្បង ឬបានប្រើ AI។ ប៉ុន្តែ AI នៅមិនទាន់ត្រូវប្រើក្នុងការងារសាងសង់ជាក់ស្ដែងនោះទេ។ វាត្រូវបានប្រើក្នុងការធ្វើស្វ័យប្រវត្តិកម្មការងារទាក់ទងនឹងឯកសារ ការជំរុញផលិតភាពរចនា និងជាជំនួយក្នុងការវិស្វកម្មខ្លះប៉ុណ្ណោះ។ […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសាងសង់ជិតរួចរាល់១០០%ហើយ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ នឹងបើកជូនប្រជាពលរដ្ឋប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ ឯកឧត្តមបន្តថា បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។ ដោយឡែក ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។ ឯកឧត្តមថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះនេះ សម្រេចវឌ្ឍនភាពសាងសង់បាន ៩៨,៣៦% ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀតសម្រេចវឌ្ឍនភាព ៨៧,៣៩%។ គួររំលឹកថា គម្រោងសង់ស្ពាននេះមានតម្លៃ ១១១លានដុល្លារ ជាហិរញ្ញប្បទានដោយសាធារណៈរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នេះ មានទីតាំងស្ថិតនៅត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស […]

ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្រភ្នំពេញ និងតំបន់រណបចំនួន៣ សង់ជិតរួចរាល់ហើយ

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ចំនួន១កន្លែង បានសម្រេចរួចរាល់ ១០០% ខណៈ២កន្លែងទៀត ក៏សម្រេចបានជាង៩០% ផងដែរ។ នេះបើតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ងួន ពេជ្រ ដឹកនាំក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបចំនួន៣ គឺស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងរាជធានីភ្នំពេញ។ គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប មានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង និងសំណង់ស្ទាក់ទឹក (ទ្វារទឹក) ចំនួន ១កន្លែង។ បើតាមរបាយការណ៍របស់ក្រសួងធនធានទឹក បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានដូចខាងក្រោម៖ ទី១-អនុគម្រោងព្រែកពាមសត្ថា ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល និងខណ្ឌព្រែកព្នៅ […]