រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុកផលិតស៊ីម៉ង់ត៍បានជិត៨លានតោន ក្នុងឆ្នាំ២០១៩

រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក បានផលិតស៊ីម៉ង់ត៍ក្នុងបរិមាណ ៧.៧៩ លានតោន នៅឆ្នាំ២០១៩ ចំណែកឯការនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសគឺមានតម្លៃប្រមាណជិត ១៣០លានដុល្លារ ដែលនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ក្នុងស្រុក ដែលមាននិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍ប្រចាំឆ្នាំក្រសួងរ៉ែ និងថាមពល បង្ហាញថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន ៥ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍សរុបប្រមាណ ៨.៣លានតោន ក្នុងមួយឆ្នាំ។

ក្នុងនោះមាន រោងចក្រស៊ីម៉ង់ត៍ចំនួន ៤ បានចូលរួមផលិតក្នុងឆ្នាំ ២០១៩ ដោយរោងចក្រទាំងបួន មាន រោងចក្រស៊ីម៉ង់ត៍បាត់ដំបង ខនស៍ ស៊ីមេន នៅខេត្តបាត់ដំបង ផលិតបាន ២.០៧ លានតោន សារជីវកម្ម ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន នៅខេត្តកំពត ផលិតបាន ១.៨៧ លានតោន ក្រុមហ៊ុនកម្ពុជា ចក្រីទីង នៅខេត្តកំពត ផលិតបាន ១.៤៤លានតោន និងក្រុមហ៊ុនស៊ីម៉ង់ត៍ កំពត ស៊ីមេន នៅខេត្តកំពត ផលិតបាន ២.៤៩លានតោន។

លើសពីនេះ មានរោងចក្រមួយទៀត ក៏បានចូលរួមផលិត កាលពីដើមឆ្នាំ ២០២០ នេះ គឺរោងចក្រស៊ីម៉ង់ត៍ ថៃ ប៉ុនរ៉ុង ដែលមានទីតាំងនៅខេត្តកំពត ហើយមានសមត្ថភាពផលិត ១លានតោន ក្នុងឆ្នាំ។

ដោយឡែក របាយការណ៍មិនបានបង្ហាញពីតួលេខផលិតឆ្នាំ២០១៨ ដើម្បីប្រៀបធៀបពីកំណើនផលិតស៊ីម៉ង់ត៍ក្នុងស្រុកនោះទេ។ ប៉ុន្តែបើយោងតាម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ការផលិតស៊ីម៉ង់ត៍ក្នុងស្រុក ស្ទើតែអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍បាន។

ឯកឧត្តម ស៊ុយ សែម បញ្ជាក់ថា ដើម្បីបំពេញតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍ កម្ពុជានៅតែពឹងផ្អែកលើការនាំចូលពីក្រៅប្រទេស ប៉ុន្តែក្នុងបរិមាណតិចតួច បើធៀបនឹងតម្រូវការប្រើប្រាស់។

តួលេខពីក្រសួងពាណិជ្ជកម្ម បង្ហាញថា កម្ពុជាបាននាំចូលស៊ីម៉ង់ត៍ ពីក្រៅប្រទេស មានតម្លៃ ១២៩លានដុល្លារ ក្នុងឆ្នាំ២០១៩ មានកំណើន៤៣ ភាគរយ ធៀបនឹងឆ្នាំ២០១៨៕

ការនាំចូលនេះគឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ក្នុងស្រុក ដែលមាននិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះយ៉ាងខ្លាំងណាស់ ជាមួយនឹងគម្រោងសាងសង់មានរហូតដល់ចំនួន ៤ ៤៤៦ គម្រោង ឬស្មើនឹងទុនវិនយោគ ៩.៣ពាន់លានដុល្លារ។ នេះបើយោងតារបាយការណ៍ប្រចាំឆ្នាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទីក្រុងឌុប្លាំងប្រើ បច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីដើម្បីកសាងអនាគតដ៏ឆ្លាតវៃ និងមានសុវត្ថិភាព

ទីក្រុងឌុប្លាំងកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ តាមរយៈការប្រើបច្ចេកវិទ្យា “Digital Twins” ដើម្បីការពារប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងគ្រោះអគ្គិភ័យ។ គម្រោងនេះគឺជាកិច្ចសហការរវាងមន្ត្រីក្រុងឌុប្លាំង និងក្រុមហ៊ុនបច្ចេកវិទ្យា Bentley System។ ជំនួសឱ្យការគ្រាន់តែទិញកម្មវិធីកុំព្យូទ័រដែលមានស្រាប់ ទីក្រុងនេះបានធ្វើការផ្ទាល់ជាមួយវិស្វករ និងប្រជាពលរដ្ឋ ដើម្បីបង្កើតឧបករណ៍បច្ចេកវិទ្យាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីក្រុងឌុប្លាំង។ ផ្នែកមួយដែលសំខាន់បំផុតនៃបច្ចេកវិទ្យានេះ គឺការជួយដល់កងពន្លត់អគ្គិភ័យក្រុងឌុប្លាំង។ កាលពីមុន ភ្នាក់ងារពន្លត់អគ្គិភ័យត្រូវពឹងផ្អែកលើផែនទីក្រដាស និងសៀវភៅឯកសារនៅពេលប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ។ ប៉ុន្តែឥឡូវនេះ ពួកគេកំពុងសាកល្បងប្រើប្រាស់គំរូឌីជីថលដែលអាចបង្ហាញយ៉ាងច្បាស់នូវទីតាំងបំពង់ទឹកពន្លត់អគ្គិភ័យ និងកំណត់តំបន់ដែលមានហានិភ័យខ្ពស់ មុនពេលពួកគេទៅដល់កន្លែងកើតហេតុទៅទៀត។ លោក Greg O’Dwyer មេបញ្ជាការកងពន្លត់អគ្គិភ័យបានលើកឡើងថា ការមានព័ត៌មានច្បាស់លាស់ គឺពិតជាអាចផ្លាស់ប្តូរលទ្ធផលនៃគ្រោះអាសន្នបានយ៉ាងប្រសើរ។ ក្រៅពីនេះ ទីក្រុងក៏កំពុងប្រើប្រាស់ឧបករណ៍សេនស័រ (Sensors) នៅតាមបណ្តោយដងទន្លេ Liffey ដើម្បីតាមដានការឡើងកម្រិតទឹកផងដែរ។ ទិន្នន័យទាំងនេះត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីព្យាករណ៍ថា តើទឹកជំនន់អាចនឹងកើតឡើងនៅកន្លែងណាខ្លះ ដែលអនុញ្ញាតឱ្យទីក្រុងមានវិធានការទប់ស្កាត់មុនពេលវាក្លាយជាគ្រោះមហន្តរាយ។ ទីក្រុងឌុប្លាំងត្រូវបានគេហៅថាជា “ទីលានពិសោធន៍ដ៏ឆ្លាតវៃ” ព្រោះវាមានទំហំសមស្របបំផុតសម្រាប់ការសាកល្បងគំនិតថ្មីៗទាំងនេះ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI និងទិន្នន័យកម្រិតខ្ពស់ គោលដៅសំខាន់បំផុតគឺការធ្វើឱ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ និងមានសុវត្ថិភាព។ តាមរយៈការបង្ហាញពីជោគជ័យនៃឧបករណ៍ទាំងនេះនៅក្នុងក្រុងឌុប្លាំង ទីក្រុងដទៃទៀតនៅជុំវិញពិភពលោកអាចនឹងដើរតាមគន្លងនេះនាពេលឆាប់ៗខាងមុខ។ - Video Advertisement -

អគារពិនិត្យនិងពិគ្រោះជំងឺនៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ តម្លៃជាង៣០ម៉ឺនដុល្លារ ដាក់ឱ្យដំណើរការ

អគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅក្នុងខេត្តបន្ទាយមានេជ័យ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តម ឈាង រ៉ា ចាត់ទុកថា សមិទ្ធផលថ្មីដែលសម្ពោធបន្ថែម នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះនាថ្ងៃនេះ នឹងចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនៃមន្ទីរពេទ្យទាំងមូលកាន់តែមានភាពរឹងមាំ និងកាន់តែប្រសើរឡើងសម្រាប់ការបម្រើសេវាផ្តល់ជូនប្រជាពលរដ្ឋ។ សូមជម្រាបថា អគារពិនិត្យពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានទំហំ ២៩ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៣១៧ ៦៨០ដុល្លារ ចាប់អនុវត្តពីខែមករា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៥ និងការបំពាក់សម្ភារៈបរិក្ខារពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ចំណាយថវិកាសរុបចំនួន ៦២ ៧០០ដុល្លារ ជាជំនួយសមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ៕ - Video Advertisement -

តើការប្រើប្រព័ន្ធឌីជីថលបង្កើនប្រសិទ្ធភាពសំណង់រថភ្លើងខ្នាតយក្សនៅអង់គ្លេសដូចម្ដេច?

Arcadis ដែលជាក្រុមហ៊ុនដឹកនាំលំដាប់ពិភពលោកក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗបានបង្ហើបថាអាថ៌កំបាំងនៃភាពជោគជ័យក្នុងការសាងសងផ្លូវរថភ្លើងខ្នាតយក្សនៅប្រទេសអង់គ្លេសគឺមិនមែនដោយសារតែការប្រើគ្រឿងចក្រទំនើបៗនោះ ប៉ុន្តែគន្លឹះសំខាន់បំផុតគឺជាប្រព័ន្ធឌីជីថល និងបុគ្គលិកដែលស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនោះ។ លោក Andrew Germain នាយករងបច្ចេកទេសនៅក្រុមហ៊ុន Arcadis ថ្មីៗនេះបានចែករំលែកអំពីរបៀបក្រុមហ៊ុនរបស់លោកកំពុងប្រើប្រាស់កម្មវិធី 3D កម្រិតខ្ពស់ ដើម្បីកែលម្អបណ្តាញផ្លូវរថភ្លើងនៅចក្រភពអង់គ្លេស។ តាមរយៈការផ្លាស់ប្តូរពីការគូរប្លង់លើក្រដាសបែប 2D ហើយមកប្រើបច្ចេកវិទ្យា “Digital Twins”  និងការរចនាម៉ូដ 3D ក្រុមការងារអាចស្វែងរកកំហុសបានតាំងពីមុនពេលចាប់ផ្តើមសាងសង់ម៉្លេះ។ ការផ្លាស់ប្តូរទៅរកវិស្វកម្មឌីជីថល មិនមែនគ្រាន់តែដើម្បីភាពស្រស់ស្អាតនៃរូបភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការសន្សំសំចៃ និងប្រសិទ្ធភាព។ ជាក់ស្តែងក្នុងគម្រោងតែមួយ ក្រុមការងារបានកំណត់អត្តសញ្ញាណ និងកែសម្រួល “ចំណុចជាន់គ្នា” (ការរចនាដែលជាន់គ្នា) តាមប្រព័ន្ធឌីជីថលបានជាង ២៦,០០០ ចំណុច ដែលជួយការពារកំហុសឆ្គងដែលមានតម្លៃថ្លៃបំផុតក្នុងកំឡុងពេលសាងសង់។ លើសពីនេះ ការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីបង្កើតជារូបភាពរស់រវើក (Animation) នៃទិដ្ឋភាពរបស់អ្នកបើកបររថភ្លើង បានកាត់បន្ថយការចុះពិនិត្យទីតាំងផ្ទាល់ដល់ទៅ ៩០% ដែលជួយកាត់បន្ថយហានិភ័យដល់បុគ្គលិក និងការបិទផ្លូវរថភ្លើងយ៉ាងច្រើន។ បន្ថែមពីនេះ ឧបករណ៍ដូចជា MicroStation បានជួយឱ្យការងារដែលធ្លាប់ចំណាយពេលរាប់សប្តាហ៍ ឱ្យមកនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ឧទាហរណ៍នៃការប្រើប្រាស់ប្រព័​ន្ធឌីជីថលមួយគឺគម្រោងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ Cambridge South។ គម្រោងនេះគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ ២០២៦ ដែលរួមមានការធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើងប្រវែង ៣ […]

ចិននឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់

កិច្ចព្រមព្រៀងពេលប្រាំឆ្នាំ ដើម្បីបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកវិទ្យារហូតដល់ឆ្នាំ ២០៣០ លើវិស័យផលិតកម្មឆ្លាតវៃ និងរ៉ូបូត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់។ ការចុះ MoU នេះបានធ្វើឡើងដោយឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Cui Xiaohui អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ការចុះ MoU ជាមួយក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិនលើឯកទេសបច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃនេះ មានរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ក្នុងកម្មវត្ថុបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់ លើកកម្ពស់គុណភាពវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជំរុញកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ និងជាការទទួលស្គាល់គុណវុឌ្ឍិទៅវិញទៅមករវាងគ្រឹះស្ថានសិក្សាកម្ពុជា និងចិន។ កិច្ចសហប្រតិបត្តិការនេះ […]

អគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប  តម្លៃ១៧លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ

អគារសារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន បានបញ្ចប់ការសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា អគ្គនាយក CMAC កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម ហេង រតនា អគ្គនាយកCMAC បានឱ្យដឹងថា អគារសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបញ្ចប់ការសាងសង់ និងផ្ទេរ-ប្រគល់អគារសន្ដិភាព ដែលមានទំហំ ៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បានខឿនអគារទំហំ ១០៨មx១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុបចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាពទាំងមូលសរុបប្រមាណ ១៤,៨ហិកតា។ ឯកឧត្តមបន្ថែមថា សំណង់អគារនេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈJICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC។ អគារសន្ដិភាពនេះសាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនានេះ។ ឯកឧត្តមបញ្ជាក់ថា ពិធីផ្ទេរប្រគល់ និងប្រកាសដាក់ឱ្យប្រើប្រាស់ជំនួយនេះជាផ្លូវការនឹងប្រព្រឹត្តិទៅនាពេលខាងមុខ នៅពេលវេលាសមស្របដែលការរៀបចំខ្លឹមសារ […]

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្វើកម្មវិធី Pre-Sale គម្រោងថ្មីមួយដែលមានឈ្មោះថា ភូមិនិមិ្មត ដែលមានទីតាំងក្នុងខណ្ឌច្បារអំពៅ ដែលជាតំបន់ដ៏មានសក្ដានុពលសេដកិច្ចខ្លាំងក្លាមួយ។ ក្នុងកម្មវិធីនេះមានអតិថិជនបានចូលរួមយ៉ាងច្រើនកុះករ ដើម្បីសាកសួរព័ត៌មាន ហើយក៏បានកក់ផ្ទះភ្លាមៗ ដើម្បីជ្រើសរើសយកទីតាំងពិសេសៗមុនគេ និងអាចបន្ថែមទំហំដីទៅតាមតម្រូវការ ដែលជាឱកាសតែម្ដងគត់នៅក្នុងការលក់គម្រោងថ្មីនេះ។ លើសពីនេះអតិថិជនក៏ទទួលបានប្រូម៉ូសិនចំណេញដ៏ច្រើនដូចជា៖ បញ្ចុះតម្លៃរបស់រហូតដល់ ១០% ទទួលបានការបញ្ចុះតម្លៃ Extra បន្ថែមពីលើនេះ រហូតដល់ ២ម៉ឺនដុល្លារ ភ្លាមៗ និងឱកាសកោសកាតដើម្បីទទួលបានការបញ្ចុះតម្លៃបន្ថែមមួយតង់ទៀត។ ឱកាសដ៏ពិសេសជាមួយគម្រោងថ្មី ភូមិនិម្មិត នេះនៅសល់រយៈពេល 2 ថ្ងៃទៀត សម្រាប់អតិថិជនដែលមិនទាន់បានចូលរួម។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកឱកាសចំណេញជាមួយបុរី ប៉េង ហួត សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ សូមបញ្ជាក់ផងដែរថា គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ […]