កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍សំខាន់មួយថ្នាក់ជាតិដែលបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យសំណង់កម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះសន្យាថានឹងជាកត្តាជំរុញដ៏សំខាន់នៃកំណើនឧស្សាហកម្មកម្ពុជា។

រៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ព្រឹត្តិការណ៍នេះមានរយៈពេលបីថ្ងៃនឹងបង្ហាញក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយដែលមានផលិតផល និងសេវាកម្មជាង ២០០០ប្រភេទ ដែលជានិមិត្តសញ្ញានៃព្រឹត្តិការណ៍លំដាប់កំពូលសម្រាប់កម្ពុជា។

នៅព្រឹកថ្ងៃទី៥ ខែធ្នូ នៃថ្ងៃបើកសន្និបាតប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ “គន្លឹះជោគជ័យសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យនៅកម្ពុជា”។ លើសពីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ ដូចជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏នឹងចូលរួមថ្លែងមតិស្វាគមន៍ទៅកាន់អ្នកចូលរួមផងដែរ ជាមួយនិងរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា ដែលនឹងរាយការណ៍ដោយ ឧកញ៉ា ឆារស៍ វ៉ាន់ លេខាធិការនៃសមាជិកក្រុមប្រឹក្សាភិបាលសមាគម។

អ្នកចូលរួមនឹងរីករាយជាមួយបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍ រួមទាំងសិក្ខាសាលាអប់រំស្តីពីច្បាប់សំណង់ បទប្បញ្ញត្តិ បរិបទនៃការអភិវឌ្ឍន៍ និងបច្ចេកវិទ្យាសំខាន់ៗ រួមជាមួយនឹងកម្មវិធីបណ្តាញធុរកិច្ចដែលត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហការ និងបង្ហាញពីវឌ្ឍនភាពចុងក្រោយបំផុតនៅក្នុងទីផ្សារសំណង់កម្ពុជា។

ដោយមានការរំពឹងទុកពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាច្រើន រួមទាំងក្រុមហ៊ុនរោងចក្រផលិត ពាណិជ្ជករ វិនិយោគិន និយតករ និងអ្នកជំនាញក្នុងវិស័យសំណង់ មកពីគ្រប់ទិសទីនៃប្រទេសអភិវឌ្ឍន៍ ព្រឹត្តិការណ៍នេះនឹងផ្តល់នូវឱកាសពិសេសសម្រាប់ការតភ្ជាប់ និងការច្នៃប្រឌិតដល់អ្នកចូលរួម និងអ្នកដាក់តាំងបង្ហាញ។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១១ សមាគមអ្នកសាងសង់កម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងបរិបទនៃសន្ទុះរីកចម្រើននៃវិស័យសំណង់របស់កម្ពុជា។ ក្រោមការដឹកនាំរបស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា លោកនៅតែបន្តប្តេជ្ញាចិត្តក្នុងការជំរុញឧស្សាហកម្មនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ដើម្បីទទួលបានអត្ថប្រយោជន៍ពីឱកាសដ៏កម្រប្រចាំឆ្នាំនេះ និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្មសំខាន់ៗមកពីគ្រប់ទិសទីជុំវិញពិភពលោក ជាមួយអនាគតនៃការអភិវឌ្ឍសំណង់នៅកម្ពុជា។ សូមអញ្ជើញចូលរួមជាមួយយើងចាប់ពីថ្ងៃស្អែក នៅក្នុងពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃដំណើរផ្លាស់ប្តូរនៅក្នុងវិស័យសំណង់នៅកម្ពុជា!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សមាគមអ្នកសាងសង់កម្ពុជា និង CHINCA បង្ហាញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតសំណង់ដ៏ជោគជ័យ

  សមាគមអ្នកសាងសង់កម្ពុជា (CCA) បានបង្ហាញការវិវឌ្ឍន […]

កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស

កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយ​សមាគមអ្នកសាងសង់កម្ […]

ពិព័រណ៍សំណង់កម្ពុជា ២០២៤ ជាមួយអនាគតដ៏អស្ចារ្យនៃការអភិវឌ្ឍក្នុងឧស្សហកម្មសំណង់

មកកត់ត្រាទុកប្រតិទិនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន […]

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធ […]

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អ […]

សមាជិក CCA អញ្ជើញចូលរួមក្នុងសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីចិន-អាស៊ាន

ឆ្នាំ 2024 ប្រទេសចិន ខេត្តចុងជីងបានរៀបចំសន្និសីទឧស្សាហក […]