ក្រុមហ៊ុនមកពីអារ៉ាប់ ចង់វិនិយោគវិស័យដឹកជញ្ជូន និងសួនឧស្សាហកម្មនៅកម្ពុជា

ក្រុមហ៊ុន DP World ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងដឹកជញ្ជូនដ៏លេចធ្លោដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍សួនឧស្សាហកម្មនៅកម្ពុជា។ កិច្ចសហការដ៏មានសក្តានុពលនេះត្រូវបានពិភាក្សាក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន DP World បានឱ្យដឹងថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម មានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់ និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។

ទន្ទឹមនឹងនេះ លោកប្រធានបានបង្ហាញចំណាប់អារម្មណ៍ថា ប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ដូច្នេះក្រុមហ៊ុនចង់ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសមួយនេះ ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួនរួមមាន វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបានគូសបញ្ជាក់ទៀតថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយផងដែរ។

ជាចុងក្រោយ សម្ដេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណា ក្នុងការវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជាការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

ដោយសារកម្ពុជាមានគោលបំណងពង្រឹងសមត្ថភាពដឹកជញ្ជូន និងភស្តុភាររបស់ខ្លួន ដូច្នេះការចូលរួមរបស់ក្រុមហ៊ុនអន្តរជាតិលំដាប់ពិភពលោកដូចជា DP World អាចជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាប្រមូលពន្ធគយបានជាង ២ពាន់លានដុល្លារ កើនជាង ១៣%

ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា បានប្រមូលចំណូលពន្ធ និងអាករចំនួន ១០.៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២.៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ បើគិតជាសមាសភាគចំណូលតាម​ប្រភេទពន្ធនិង​អាករធៀបនឹងចំណូលសរុប អាករលើ​តម្លៃ​បន្ថែមមានប្រមាណ ៤១​,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងកាត​​មានប្រមាណ ៤,៤% និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានប្រមាណ ៤,២%។ ចំពោះសមាសភាគនៃចំណូល​តាម​​ក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមា​ណ​ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,​៣%។ ទន្ទឹមនឹងនេះ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨.៥៤៥,៤ លានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីន​បម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះ​ផ្សេងទៀត។ ដោយឡែក ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២៦.៤៧២,៨លានដុល្លារ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

ចិន-អាស៊ាន ផ្តួចផ្តើមគំនិតសេដ្ឋកិច្ចខៀវ ដើម្បីធ្វើទំនើបកម្មពាណិជ្ជកម្មដែនសមុទ្ររួម

ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រៀមធ្វើបដិវត្តពាណិជ្ជកម្មដែនសមុទ្ររវាងចិន និងអាស៊ាន តាមរយៈការជំរុញការដឹកជញ្ជូនតាមផ្លូវសមុទ្រ បច្ចុប្បន្នមានចំនួន ៩៤%នៃ ពាណិជ្ជកម្មបរទេសរបស់ចិន និងជាង ៦០% នៃពាណិជ្ជកម្មបរទេសរបស់អាស៊ាន ដែលតំណាងឱ្យ ៦៥%នៃពាណិជ្ជកម្មទ្វេភាគីរវាងតំបន់ទាំងពីរក្នុងឆ្នាំ ២០២៣។ ការវិវឌ្ឍចរន្ត សេដ្ឋកិច្ចថ្មី ដ៏សំខាន់នេះ លេចចេញជាផ្នែកនៃគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដែនសមុទ្រប្រកបដោយនិរន្តរភាព នេះបើយោងតាមបទវិភាគដោយអ្នកជំនាញ សេដ្ឋកិច្ចតំបន់អាស៊ី ក្នុងរបាយការណ៍របស់លោក Chi Fulin ចុះផ្សាយដោយសារៈព័ត៌មានចិន China Daily នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥។ សក្តានុពលផ្លាស់ប្តូរនៃភាពជាដៃគូដែនសមុទ្រនេះ ទទួលបានសន្ទុះគាំទ្រកាន់តែច្រើនឡើង ពីបណ្តា ប្រទេសជាសមាជិក កាលពីកំឡុងខែមីនា ឆ្នាំ ២០២៣ នៅពេលដែលវិទ្យាស្ថានចិនសម្រាប់កំណែទម្រង់ និងអភិវឌ្ឍន៍ (China Institute for Reform and Development) ដែលធ្វើការរួមគ្នាជាមួយ ក្រុមអ្នករៀបចំយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅអាស៊ាន បានបង្ហាញ “គំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចខៀវចិន-អាស៊ាន […]

ក្រុមហ៊ុនជប៉ុនប្រកាសថែមទុន ១៥លានដុល្លារ ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនជប៉ុនដ៏លេចធ្លោមួយបានប្រកាសពីផែនការវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារ ដើម្បីពង្រីកប្រតិបត្តិការផលិតឧបករណ៍អេឡិចត្រូនិករបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសមួយនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Kensuke Watanabe នាយករដ្ឋបាល និងធនធានមនុស្សនៅ Minebea នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានសិក្សាស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិជុំវិញផែនការពង្រីកក្រុមហ៊ុន ដោយភាគីក្រុមហ៊ុន Minebea បានប្ដេជ្ញាចិត្តថានឹងថែមទុនវិនិយោគចំនួន ១៥លានដុល្លារបន្ថែមទៀត។ ផែនការដ៏សំខាន់នេះគឺជាការបញ្ជាក់ពីការយកចិត្តទុកដាក់ និងភាពជឿជាក់របស់ក្រុមហ៊ុនចំពោះទីផ្សារកម្ពុជា។ គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Minebea បានបោះទុនវិនិយោគនៅកម្ពុជាប្រមាណជាង ៧០០លានដុល្លារ រួចមកហើយ តាមរយៈការផលិតគ្រឿងបន្លាស់អេឡិចត្រូនិចផ្សេងៗ ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១១ មកម្ល៉េះ ។ គួររំលឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤  ក្រុមហ៊ុន មីនេបៀ  «Minebea»  បានមកបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា […]

ត្រឹមឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួនជិត ២ពាន់អគារ

គិតត្រឹមឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ មានសំណង់បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង និងមានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១.៨៧៧អគារ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយឯកឧត្តម កើត ឆែ អភិបាលរងរាធានីភ្នំពេញនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ រាជធានីភ្នំពេញគឺជារាជធានីដ៏ធំរបស់ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងបន្តមើលឃើញពីនគរូបនីយកម្ម និងកំណើនឧស្សាហកម្មយ៉ាងឆាប់រហ័ស។ នាពេលថ្មីៗនេះ ឯកឧត្តម កើត ឆែ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ នៅក្នុងទីក្រុងភ្នំពេញមានអគារផ្ទះល្វែងចំនួន៤៥៣ និងអគារដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួន ១.៨៧៧អគារ។ នេះ​ជា​ជំហាន​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទីក្រុង។ ក្រៅពីអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងវិស័យឧស្សាហកម្មរបស់ខ្លួនផងដែរ ដោយមានចំនួនរោងចក្រកើនឡើងដល់ទៅ ៨១១កន្លែង ក្នុងនោះដែរមានរោងចក្របង្កើតថ្មីចំនួន ១៨កន្លែង គិតត្រឹមឆ្នាំ២០២៤។ កំណើននេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលកំពុងរីកចម្រើនជាបន្តបន្ទាប់របស់នៅក្នុងទីក្រុង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ទេសភាពទីក្រុងផងដែរ។ អាជ្ញាធរបានបង្ហាញពីសុទិដ្ឋិនិយមអំពីអនាគត ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងបន្ថែមទៀត ដើម្បីសម្រួលដល់កំណើនប្រជាជន និងទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើន។ - Video Advertisement -

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។ វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។ ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ […]