Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក កំពុងព្យាយាមពង្រឹងជំនាញបច្ចេកទេសដល់វិស្វករវ័យក្មេងជុំវិញពិភពលោក ដោយបង្កើតវគ្គសិក្សាថ្មីមួយហៅកម្មវិធី Premier Scholar។ កម្មវិធី Premier Scholar គឺផ្ដោតលើការបង្វឹកជំនាញក្នុងការប្រើប្រាស់កម្មវិធីសំខាន់ ២ គឺ OpenRoads Designer និង OpenBridge Designer។ កម្មវិធីទាំងនេះ សុទ្ធតែមានសមត្ថភាពបង្កើតគំរូភ្លោះ ឬ iTwin ដែលនិយាយឱ្យងាយយល់គឺការបង្កើតគំរូប្លង់ដូចពិតបែបរស់រវើកនៃគម្រោងនៅលើទីតាំងជាក់ស្ដែង ប៉ុន្តែអាចគ្រប់គ្រងបាននៅលើប្រព័ន្ធកុំព្យូទ័រ។ គំរូភ្លោះ ឬ iTwin នេះជួយឱ្យយើងដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចនៅលើទីតាំងពិត ហើយយើងអាចបង្កើតជាស្ថានការណ៍ឧទាហរណ៍បានគ្រប់យ៉ាង មុននឹងសង់ដើម្បីដឹងថាគម្រោងដែលសង់នៅទៅជាយ៉ាងណា។ កម្មវិធីនេះទទួលយកអ្នកចូលរួមត្រឹម ២០ នាក់ប៉ុណ្ណោះ ក្នុងមួយវគ្គ ដោយនឹងបង្វឹកអ្នកចូលទាំងនោះ យ៉ាងដិតដល់ទាំងជំនាញប្រើប្រាស់កម្មវិធី និងការអនុវត្តក្នុងគម្រោងពិតៗ ដោយប្រើភាពច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីឱ្យអ្នកបញ្ចប់វគ្គសិក្សាអាចក្លាយជាវិស្វករដែលមានសមត្ថភាពពិតៗ។ គួរបញ្ជាក់ថា កម្មវិធីនេះគឺការបំផុសគំនិតរបស់លោកស្រី Volaree Rendon នាយកផ្នែកវិស្វកម្មដំណោះស្រាយរបស់ Bentley Systems ដោយផ្អែកលើរឿងរាវជីវិត និងបទពិសោធន៍ការងាររបស់គាត់ផ្ទាល់ ដែលហែលឆ្លងការរៀន ប៉ុន្តែខ្វះការអនុវត្តលើគម្រោងជាក់ស្ដែង។ - Video Advertisement -
កូរ៉េ បើកវគ្គបណ្តុះបណ្តាលជំនាញសុវត្ថិភាពសំណង់ដល់មន្រ្តីកម្ពុជា នៅប្រទេសកូរ៉េ
ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occupational Safety and Health Agency) និងអង្គការអន្តរជាតិខាងការងារកូរ៉េ (ILO-Korea) បានបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញកម្ពុជា ពីសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកូរ៉េ ដើម្បីកែលម្អសុវត្ថិភាពនៅកន្លែងធ្វើការនៅក្នុងវិស័យសំណង់កាន់តែប្រសើរ។ ក្រសួងការងារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីមន្ត្រីនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន ៥រូប និងតំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៥រូប។ ក្រសួងបន្តថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពមន្រ្តីជំនាញទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងវិស័យសំណង់ ចែករំលែកបទពិសោធរួមមាន ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយនានាពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ ដែលបាននឹងកំពុងអនុវត្តនៅកូរ៉េ។ សូមជម្រាប់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញក៏ទទួលបានបទពិសោធថ្មីៗ តាមរយៈការពិនិត្យ និងប្រៀបធៀបប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ (OSH) ក្នុងវិស័យសំណង់កូរ៉េ និងកម្ពុជា សិក្សាលើច្បាប់ អនុសញ្ញាអន្តរជាតិ ព្រមទាំងសិក្សាពីវិធានការចុះត្រួតពិនិត្យសុវត្ថិភាព […]
រដ្ឋបើកការដ្ឋានសង់អគារសិក្សាតម្លៃជាង $១,២លាន ក្រោមមូលនិធិសប្បុរសធម៌ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា
រដ្ឋបាលខេត្តកំពង់ធំ និងសមាគមឧកញ៉ាកម្ពុជា បានបើកការដ្ឋានសាងសង់អគារសិក្សាចំនួន ៥ខ្នង សរុប ៥៥បន្ទប់នៅវិទ្យាល័យទ្រៀល សាលាបឋមសិក្សាកកោះ សាលាបឋមសិក្សាជាន់លែង ភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ដែលនឹងប្រើប្រាស់ថវិកាប្រមាណ ១.២២២.២២២ ដុល្លារ។ ពិធីបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុម ការងារ សាងសង់អគារសិក្សានៅខេត្តកំពង់ធំ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះ វិទ្យាល័យទ្រៀលទទួលបានអគារមួយខ្នង កម្ពស់បីជាន់មាន ៣០បន្ទប់, សាលាបឋមសិក្សាកកោះ ទទួលបានអគារមួយខ្នង កម្ពស់ពីរជាន់មាន ១០បន្ទប់។ ចំណែកសាលាបឋមសិក្សាជាន់លែងភូមិថ្មី សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ និងសាលាបឋមសិក្សាសមាគមឧកញ៉ាម្ពុជា អូរសំបួរ ទទួលបាន អគារមួយខ្នង កម្ពស់មួយជាន់មាន […]
កម្ពុជា-តាជីគីស្ថាន ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហការលើវិស័យថាមពល កសិកម្ម និងអបរំ
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី កម្ពុជា និងតាជីគីស្ថាន បានសន្យារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានថាមពល កសិកម្ម និងការអប់រំ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន កាលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង អប់រំ។ ភាគីទាំងពីរ ក៏នឹងរួមគ្នាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅវិញទៅមកនាពេលខាងមុខ ខណៈភាគីទាំងពីរ ក៏បានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ជុំវិញរឿងនេះ លោកប្រធានាធិបតីតាជីគីស្ថាន បានបង្ហាញនូវក្តីរីករាយ ក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈលោកបានលើកឡើងថាសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។ លោកក៏បានកត់សម្គាល់ថា កម្ពុជាក៏ជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ បន្ថែមពីនេះ […]
សម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ
សម្តេចតេជោ ហ៊ុន សែន ប្រកាសបរិច្ចាគដី ២ហិកតា តម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់អន្តេវាសិកដ្ឋានជូននិស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្ត ដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញ។ នេះបើតាមសារដែលបានប្រកាសតាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់របស់សម្តេចតេជោបានឱ្យដឹងថា ដំបូងដី ២ហិកតានេះ ត្រូវបានទិញទុកសម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ ប៉ុន្តែក្រោយពីបានពិភាក្សាជាមួយភរិយោ និងកូនស្រីរបស់សម្តេចរួច សម្តេចក៏សម្រេចប្រគល់ដីមួយកន្លែងនេះជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋានវិញ។ អន្តេវាសិកដ្ឋាននេះ នឹងត្រូវសាងសង់ឡើងចំនួន១២០បន្ទប់ សម្រាប់ផ្តល់ជាកន្លែងស្នាក់នៅដល់និស្សិតស្ត្រីចំនួន ៥០០នាក់។ ក្នុងបន្ទប់នីមួយៗនឹងត្រូវរៀបចំសម្រាប់និស្សិតស្រីស្នាក់នៅចំនួន ៤នាក់ ដោយមានភ្ជាប់ជាមួយបន្ទប់ទឹក និងចង្ក្រានបាយដាច់ដោយឡែក។ បន្ថែមពីនេះ សម្តេចតេជោ ក៏បានណែនាំឱ្យមានការកសាងប៉ុស្តិ៍សុខភាពមួយនៅជាន់ផ្ទាល់ដីនៃអគារអន្ទេវាសិកដ្ឋាន ដែលរួមមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ ដើម្បីធានាសុខុមាលភាពរបស់និស្សិតដែលស្នាក់នៅទីនោះ។ សម្តេចតេជោបន្តថា នៅពេលសាងសង់រួច អន្តេវាសិកដ្ឋាននេះ នឹងត្រូវប្រគល់ជូនជាសម្បត្តិរដ្ឋ ហើយការគ្រប់គ្រងនឹងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងកិច្ចការនារី។ តាមរយៈសារចុងក្រោយ សម្តេចបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ «ខ្ញុំសង្ឃឹមថាអន្ទេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិនិយោគកសាងសមត្ថភាពរបស់ស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងការកសាងប្រទេសជាតិ»។ - Video Advertisement -
អង្គការជប៉ុន សម្រេចជួយសង់អគារសិក្សាចំនួន ២០ខ្នងក្នុង១ឆ្នាំ នៅកម្ពុជា
អង្គការ School Aid Japan បានសន្យាថា នឹងជួយសាងសង់អគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ សំដៅចូលរួមចំណែកផ្តល់កន្លែងបណ្ដុះបណ្ដាលដល់សិស្សានុសិស្សកម្ពុជា ដែលជាក្មេងកំព្រា។ នេះបើតាមការលើកឡើងរបស់លោក MIKI Watanabe អគ្គនាយកអង្គការ School Aid Japan ថ្លែងក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ លោកអគ្គនាយកអង្គការ School Aid Japan បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលដែលបានផ្ដល់ការគាំទ្រសកម្មភាពការងាររបស់អង្គការនៅកម្ពុជា ខណៈលោកក៏បានជម្រាបជូនសម្ដេចធិបតីថា អង្គការលោកមានគម្រោងកសាងអគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះអង្គការដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារកំព្រា និងការជួយដល់សាលារៀននៅកម្ពុជា ដែលនេះ ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យអង្គការបន្តសកម្មភាពដ៏ល្អនេះ ដើម្បីកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ។ គួរបញ្ជាក់ថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា រយៈពេលជាង ២ ទសវត្សរ៍ មកហើយ […]


English


