[:en]Experts Share Insights at Cambodia’s First Ever Tall Buildings Forum

កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុនា នេះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា (EuroCham) រួមសហការជាមួយនឹងក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋានក្នុងទីក្រុង ឬ Council on Tall Buildings and Urban Habitat បានរៀបចំវេទិកាសិក្ខាសាលាមួយស្ដីពីអគារខ្ពស់ ឬ Tall Buildings Forum ជាលើកដំបូងនៅកម្ពុជាដែលមានអ្នកជំនាញក្នុងវិស័យនេះជាច្រើនរូបនឹងចូលរួម ចែករំលែកចំណេះដឹងនិងពិភាក្សាទៅលើប្រធានបទសំខាន់ៗទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននិងសក្ដានុពលនាពេលអនាគតនៃអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា។

សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមិថុនា នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra ពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ១២:៣០។

ចំណុចសំខាន់នៃសិក្ខាសាលានេះគឺជាវេទិកាពិភាក្សាស្តីពីប្រធានបទសំខាន់ៗជាច្រើនរួមមានការរចនាប្លង់អគារខ្ពស់ និងផលប៉ះពាល់របស់វាទៅលើការធ្វើផែនការទីក្រុង បញ្ហាឧបសគ្គបច្ចេកទេស និងបញ្ហាប្រឈមទាក់ទងនឹងវិស័យនេះ តើកម្ពុជានឹងអាចសង់អគារបានខ្ពស់ដល់កម្រិតណា ការរៀបចំផែនការទីក្រុង ជាពិសេសផលប៉ះពាល់ដែលអាចនឹងកើតមានឡើងលើគំរូប្លង់អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

ក្នុងឱកាសបើកកម្មវិធី លោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា (EuroCham) បានមានប្រសាសន៍ថា ដោយសារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនប្រជាជននៅក្នុងប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញបានកើនឡើងយ៉ាងឆាប់រហ័ស ផ្ទៃដីទីក្រុងក៏កាន់តែចង្អៀត ដូច្នេះគំនិតនៃការសាងសង់អគារខ្ពស់បានក្លាយដំណោះស្រាយដ៏ល្អបំផុតក្នុងការសន្សំសំចៃផ្ទៃដី។

“ការសាងសង់អគារខ្ពស់ ជួយឲ្យអ្នកអភិវឌ្ឍអាចសន្សំសំចៃផ្ទៃដីបានច្រើន ដោយជាផ្ទៃដីដែលសេសសល់ទាំងនោះ អាចយកទៅបានប្រើប្រាស់ជាតំបន់បៃតង និងកន្លែងសាធារណៈបន្ថែមទៀតក្នុងគោលបំណងក្នុងធ្វើឲ្យអគារកាន់តែមាននិរន្តរភាពនិងល្អចំពោះបរិស្ថាន” លោកបានបន្ត។

គំនិតទាក់ទងនឹងការសាងសង់អគារកម្ពស់អាចចាត់ទុកថាជាគំនិតថ្មី។ ដែលទើបតែជ្រៀតចូលមកប្រទេសកម្ពុជា ដូច្នេះយើងត្រូវសិក្សាបន្ថែមទៀតអំពីបច្ចេកទេសវិស្វកម្ម និងស្ថាបត្យកម្មដើម្បីធានាថាអគារទាំងអស់ដែលយើងសាងសង់មានសុវត្ថិភាព មានភាពរឹងមាំ មាននិរន្តភាព និងមិនប៉ះពាល់បរិស្ថាន ។ ដូច្នេះទើប EuroCham សម្រេចចិត្តរៀបចំវេទិកាអគារខ្ពស់នាថ្ងៃនេះ ក្នុងគោលបំណងជួយជំរុញវិស័យនេះឲ្យកាន់តែប្រសើរឡើង”។

ជាមួយគ្នានេះដែរ ក្រៅពីទស្សនវិស័យនិងបច្ចេកទេសដែលអ្នកឯកទេសបានចែករំលែក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានជំរុញឲ្យអ្នកអភិវឌ្ឍន៍ទាំងអស់គួរតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកត្តាសុវត្ថិភាពនូវរាល់គម្រោងអគារខ្ពស់ៗទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា ៖ “បច្ចុប្បន្ននេះ ក្រសួងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃទាក់ទងនឹងវិធានការសុវត្ថិភាពនៅក្នុងអគារខ្ពស់ៗនៅកម្ពុជា ក្នុងគោលបំណងដើម្បីធានាថាគ្រប់គម្រោងសាងសង់ទាំងអស់បានអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា “។

សម្រាប់រូបភាពបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]