ចក្ខុវិស័យថ្មីក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងទាក់ទាញ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួម តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត អាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា គម្រោងនេះគឺជាគម្រោងដ៏សំខាន់មួយនៅក្នុងក្របខ័ណ្ឌនៃ «ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ២០២៦-២០៣០» ស្របតាមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «លែងឱ្យខេត្តកំពង់ធំ ជាកន្លែងទៅហួសមកហួស និងជារបៀងទេសចរណ៍ភ្នំពេញ-កំពង់ធំ-សៀមរាប ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយតាមទិសពីភ្នំពេញ-សំបូរព្រៃគុក-អង្គរ។

កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាលើគម្រោងអាទិភាពចំនួន៤ រួមមាន ៖

១). គម្រោង «លើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ»
២). គម្រោង «កែលម្អបទពិសោធទេសចរណ៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងតំបន់ប្រាសាទសំបូរព្រៃគុក (Digital Tourism Experience in Sambor Prei Kuk Area)»
៣). គម្រោងយុទ្ធនាការផ្សព្វផ្សាយឌីជីថល «សំបូរព្រៃគុក៖ចេនឡាមុនសម័យអង្គរ (Sambor Prei Kuk: Pre-Angkorian Chenla)» និង
៤). គម្រោងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្រោមយុទ្ធនាការ “ទីក្រុងស្អាត ភូមិស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ”។

ក្នុងនោះ គម្រោង «លើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ» ត្រូវបានបែងចែកជាអនុគម្រោងចំនួន៣ រួមមាន ទី១.លើកកម្ពស់ភាពទាក់ទាញទេសចរណ៍ក្នុងសហគមន៍ទេសចរណ៍សំបូរព្រៃគុក ទី២. លើកកម្ពស់ភាពទាក់ទាញទេសចរណ៍ក្នុងរមណីយដ្ឋានវប្បធម៌ប្រាសាទសំបូរព្រៃគុក និង ទី៣. ការកែលម្អបឹងប្រាំងជាគោលដៅសម្រាកលម្ហែកម្សាន្ត (Wellness Tourism)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យក្រុមការងារធ្វើការសហការជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB) និងក្រុមការងារបរិវត្តកម្មឌីជីថលនៃក្រសួងទេសចរណ៍ ដើម្បីបន្តរៀបចំឱ្យមានប្រសិទ្ធភាពនូវ គម្រោងកែលម្អបទពិសោធទេសចរណ៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងតំបន់ប្រាសាទសំបូរព្រៃគុក (Digital Tourism Experience in Sambor Prei Kuk Area) និងគម្រោងយុទ្ធនាការផ្សព្វផ្សាយឌីជីថល «សំបូរព្រៃគុក៖ ចេនឡាមុនសម័យអង្គរ (Sambor Prei Kuk: Pre-Angkorian Chenla)» ដោយមានកិច្ចសហការ និងការគាំទ្រផងដែរពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអាជ្ញាធរជាតិសំបូរព្រៃគុក។ ចំពោះគោលដៅកែលម្អដូចជា ផ្សារសហគមន៍ ផ្ទះស្នាក់សហគមន៍ ផ្ទះធ្វើនំ វត្តសំបូរ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល កន្លែងលក់សំបុត្រ កន្លែងឆែកសំបុត្រ ផ្លូវជិះកង់ បឹងប្រាំងខាងលិច និងបឹងប្រាំងខាងកើត ត្រូវផ្ដោតលើសោភណភាព ការរៀបចំសួន ឈើដាំ កន្លែងចំណត ព្រមទាំងអនាម័យ ឱ្យក្លាយជាកញ្ចប់តែមួយ ឬប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងមានប្រសិទ្ធផលខ្ពស់ និងភ្ជាប់ជាមួយការតំបន់ទេសចរណ៍ក្រុងស្ទឹងសែន ដែលរដ្ឋបាលខេត្តកំពង់ធំកំពុងរៀបចំនិងអភិវឌ្ឍន៍។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើឱ្យអាជ្ញាធរជាតិសំបូរព្រៃគុក និងរដ្ឋបាលខេត្តកំពង់ធំ គិតគូររៀបចំមជ្ឈមណ្ឌលព័ត៌មាន(Information Center) ឱ្យទៅជា សារមន្ទីរសំបូរព្រៃគុក៖ ចេនឡាមុនសម័យអង្គរ ដែលបង្ហាញពីប្រវត្តិសំខាន់ៗទាក់ទងនឹងប្រវត្តិសាស្ត្រចេនឡានិងប្រាសាទ ក៏ដូចជាតំបន់ជុំវិញ ព្រមទាំងការតាំងនិងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យឱ្យបានល្អ ព្រមទាំងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងមូលដ្ឋាននៃភាពទាក់ទាញទេសចរណ៍ដោយផ្ដោតសំខាន់លើ ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និង ប្រព័ន្ធអ៊ីនធឺណិត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រាសាទសំបូរព្រៃគុកកាន់តែច្រើន ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគមន៍ ប្រកបដោយបរិយាបន្ន និងចីរភាព។

ក្នុងឱកាសនៃកិច្ចប្រជុំនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំបន្ថែមដល់ក្រុមការងារពីការរៀបចំយន្តការប្រតិបត្តិដើម្បីអនុវត្តគម្រោងខាងលើ និងការរៀបចំនូវផែនការសកម្មភាព តាមរយៈយុទ្ធសាស្រ្តស្នូល៖ អន្ទាក់ពេលវេលា (The Time Trap Strategy) ដែលមានកម្មវិធីនិងសកម្មភាពដ៏ទាក់ទាញ ដើម្បីប្រែក្លាយខេត្តកំពង់ធំពីគ្រាន់តែជា «ចំណតឆ្លងកាត់ (Stopover)» ដែលភ្ញៀវចំណាយពេលត្រឹមតែ ១ម៉ោងទៅ៣ម៉ោង ឱ្យទៅជា «គោលដៅស្នាក់នៅ ឱ្យបានយ៉ាងតិច ១យប់បន្ថែម» ស្របតាម «ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ២០២៦-២០៣០»។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានសម្រេចនូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ ការទាក់ទាញវិនិយោគិន ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការស្វែងរកទីផ្សារពាណិជ្ជកម្ម ការលើកម្ពស់កសិកម្មនិងកសិ-ឧស្សាហកម្ម ការរៀបចំកម្មវិធីបណ្តុះបណ្តាលផ្សេងៗ និងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាជន ជាពិសេសនាពេលថ្មីៗកន្លងមកនេះក៏បានរៀបចំប្រព័ន្ធអ៊ីនធឺណិត អគ្គិសនី និងផ្លូវថ្នល់ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុកផងដែរ។

កន្លងមក តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី ក៏ធ្លាបបានរៀបចំកិច្ចប្រជុំបង្កើតក្រុមការងារដើម្បីជំរុញសក្តានុពលទេសចរណ៍សម្រាប់ខេត្តកំពង់ធំនេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Indigo ដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋ Karnataka និងសៀមរាប ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bengaluru នៃសាធារណរដ្ឋឥណ្ឌា បានប្តេជ្ញាសហការរួមគ្នាជាមួយកម្ពុជា ក្នុងការជំរុញទេសចរណ៍កម្ពុជា ព្រមទាំងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងរបស់ឥណ្ឌានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុង Bengaluru រដ្ឋ Karnataka នៃសាធារណរដ្ឋឥណ្ឌា ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍ និងការវិនិយោគបន្ថែមរវាងកម្ពុជា និងឥណ្ឌា កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក Karthik Tallam បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុង Bengaluru និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។ លោកក៏បញ្ជាក់ពង្រឹងពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋ Karnataka ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្រោមក្របខណ្ឌកិច្ចព្រមពៀងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋ Karnataka ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ2025 កន្លងមក។លោក នឹងខំប្រឹងប្រែងរួមគ្នាជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo […]

ការពង្រឹងចំណងមិត្តភាពឆ្លងទ្វីប៖ កម្ពុជា និងគុយបា ត្រៀមចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍

ភាពជាដៃគូយុទ្ធសាស្ត្រមានគោលបំណងជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ និងពិពិធកម្មសេដ្ឋកិច្ច តាមរយៈព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ និងកម្មវិធីទស្សនកិច្ចសិក្សា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ។ ការវិវត្តន៍ថ្មីនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំពិភាក្សាការងារកម្រិតខ្ពស់កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតភាពជាដៃគូទេសចរណ៍ប្រកបដោយចីរភាព ដោយប្រើប្រាស់សក្ដានុពលបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ។ ជាផ្នែកមួយនៃកិច្ចសហការនាពេលខាងមុខ ក្រសួងទាំងពីរបានឯកភាពគ្នាក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ ក្នុងអំឡុងពេលព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅក្នុងប្រទេសគុយបា និងការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរមានភាពងាយស្រួលតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ។ កិច្ចព្រមព្រៀងនេះនឹងបម្រើជាក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការរៀបចំសកម្មភាពផ្សព្វផ្សាយរួមគ្នា និងការរៀបចំកម្មវិធីទស្សនកិច្ចសិក្សាដែលអនុញ្ញាតឱ្យអ្នកជំនាញទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរបានចុះទៅស្វែងយល់ផ្ទាល់ពីគោលដៅទេសចរណ៍សំខាន់ៗ។ គំនិតផ្ដួចផ្ដើមទាំងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹងនៅលើទីផ្សារ និងលើកទឹកចិត្តឱ្យមានការរៀបចំដំណើរកម្សាន្តកាន់តែសម្បូរបែបសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាតំបន់ទាំងពីរ។ ភាពជាដៃគូនេះបានកើតឡើងចំពេលដែលការធ្វើដំណើររវាងប្រទេសទាំងពីរកាន់តែមានភាពងាយស្រួល តាមរយៈបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នានា។ លើសពីវិស័យទេសចរណ៍បែបប្រពៃណី កិច្ចសហប្រតិបត្តិការនេះក៏ផ្ដោតលើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលបំណងបង្កើតឱកាសថ្មីៗសម្រាប់ការវិនិយោគ និងការអភិវឌ្ឍសេវាកម្មក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច។ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ធផលថ្មី តាមរយៈការបញ្ចប់ជាស្ថាពរនូវគម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ។ គម្រោងនេះស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវទេសចរ ព្រមទាំងការពារបេតិកភណ្ឌធម្មជាតិដ៏វិសេសវិសាលក្នុងតំបន់។ ក្នុងដំណើរចុះពិនិត្យផ្ទាល់កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា សមិទ្ធផលនៃគម្រោងនេះបានសម្រេចរួចរាល់ ១០០ ភាគរយ ដែលជាសញ្ញាបង្ហាញពីយុគសម័យថ្មីនៃតំបន់លម្ហែបៃតងគ្រប់គ្រងដោយសហគមន៍។ ហេដ្ឋារចនាសម្ព័ន្ធដែលទើបបញ្ចប់ការសាងសង់ រួមមានខ្លោងទ្វារឡើងភ្នំ កន្លែងចតឡាន និងម៉ូតូ សួនច្បារ និងការដាំដើមឈើចម្រុះដើម្បីស្ដារប្រព័ន្ធអេកូឡូស៊ីមូលដ្ឋាន។ ភ្ញៀវទេសចរឥឡូវនេះអាចប្រើប្រាស់សេវាកម្មពីផ្សារសហគមន៍ មជ្ឈមណ្ឌលផ្តល់ព័ត៌មាន បន្ទប់សង្គ្រោះបឋម និងបន្ទប់ទឹកស្អាត។ បន្ថែមពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានសម្រេចការរៀបចំផ្លូវប្រវែង ៧,២ គីឡូម៉ែត្រ ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព។ លើសពីការកម្សាន្ត គម្រោងនេះគឺជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តាមរយៈការផ្ដល់គំរូទេសចរណ៍ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គំនិតផ្តួចផ្តើមនេះបានផ្តល់ប្រយោជន៍ដល់អ្នកភូមិក្នុងមូលដ្ឋានក្លាយជាសហគ្រិនទេសចរណ៍បៃតង និងជាអ្នកការពារថែរក្សាធនធានធម្មជាតិវិញ។ ការផ្លាស់ប្តូរនេះមិនត្រឹមតែធ្វើឱ្យចំណូលគ្រួសារមានភាពចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងចំណោមសហគមន៍ ក្នុងការអភិរក្សជីវចម្រុះ និងសម្រស់ធម្មជាតិនៃជួរភ្នំក្រវាញ។ ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ គឺជាសមាសភាគដ៏សំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ដែលផ្តល់អាទិភាពដល់កម្ពុជាស្អាត បៃតង និងចីរភាព។ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤លាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលផ្សាយចេញកាលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ គ្រឹះស្ថានអង្គរ បានបញ្ជាក់តាមរយៈរបាយការណ៍ខាងលើថា ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង $៤៤លាន ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង ៩៥ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦,៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែកការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង២០ម៉ឺននាក់ ទទួលបានថវិកាជាង $៣០០.០០០។ ភ្ញៀវបរទេសចូលទស្សនាប្រសាទបេងមាលា មានចំនួន ១៦.000នាក់ ទទួលបានថវិកា ប្រមាណជាង $១៦០.០០០។ យ៉ាងណាមិញ ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង $១,៩លានផងដែរ ក្នុងរយៈពេល១ឆ្នាំ២០២៥ នេះដែរ។ សូមជម្រាបថា នៅក្នុងរបាយការណ៍ដដែល បានបញ្ជាក់ដែរថា ក្នុងចំណោមភ្ញៀវទេសចរ ដែលបានចូលទស្សនារម្មនីយដ្ឋានអង្គរ ក្នុងនោះ ភ្ញៀវទេសចរអាមេរិក បានឈរនៅលេខរៀងទី១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មក អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង៕ (អានបន្ថែម) - Video […]

កម្ពុជា-ឡាវ ឯកភាពរួមគ្នា ជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍ “ប្រទេសពីរ គោលដៅតែមួយ”

កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីផ្តោតលើការធ្វើដំណើរប្រកបដោយរលូន និងការធ្វើទីផ្សាររួមគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ កម្ពុជា និងឡាវ បានសម្រេចឯកភាពរួមគ្នាជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” សំដៅទាក់ទាញកំណើនទេសចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ ការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ រវាងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ នាឱកាសនោះ កម្ពុជា និងឡាវ បានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការក្នងវិស័យទេសចរណ៍ នឹងចូលរួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ។ អនុស្សរណៈនេះ គឺនឹងអនុវត្តន៍តាមរយៈការសម្របសម្រួលការធ្វើដំណើររបស់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើទីផ្សារទេសចរណ៍ និងផ្សព្វផ្សាយរួមគ្នាដូចជាការបង្កើតយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមគ្នា ជាពិសេសនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ ម្ហូបអាហារ ទេសចរណ៍ផ្អែកលើសហគមន៍ និងទេសចរណ៍បរិស្ថាន។ កម្ពុជា-ឡាវ បានបង្ហាញជំនឿថា ការអនុវត្តរួមគ្នានូវយន្តការខាងលើ នឹងអាចជំរុញលំហូរភ្ញៀវទេសចរបន្ថែមទៀតមកទស្សនានៅកម្ពុជា និងឡាវ ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ព្រមទាំងកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរ សម្រាប់ចក្ខុវិស័យ […]

១០ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៥លាននាក់ ខណៈភ្ញៀវទេសចរចិននៅតែនាំមុខ

ជាមួយនឹងភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨ លាននាក់ដែលត្រូវបានកត់ត្រាទុកក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ ២០២៥ ព្រះរាជាណាចក្រនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើយុទ្ធនាការ «ឆ្នាំទេសចរណ៍» ជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសចិន ដើម្បីពង្រឹងការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងជំរុញកំណើនសេដ្ឋកិច្ច។ ១០ខែ គិតចាប់ពីខែមករា-ខែតុលា ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណជិត៥លាននាក់ ខណៈភ្ញៀវទេសចរមកពីប្រទេសចិននៅតែនាំមុខគេ។ នេះបើយោងតាមពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងវេទិកានោះ បានឱ្យដឹងថា យោងតាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត ១លាននាក់ដែលនាំមុខគេ។ ដូចនេះ កម្ពុជាត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់ចិននៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានចាត់ទុកថា ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា ដែលកម្ពុជាត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុនវិនិយោគ។ បន្ថែមលើនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេសប្រទេសកម្ពុជា […]