ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ ២០១៩

កាលបរិច្ឆេទចាប់ផ្ដើម
5 December 2019
កាលបរិច្ឆេទបញ្ចប់
7 December 2019
ពេលវេលា
12:00 am -
ទីតាំង
Phnom Penh, Cambodia

ការពិពណ៌នាព្រឹត្តិការណ៍

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលជាពិព័រណ៍ឧស្សាហកម្មសំណង់ធំបំផុតនៅកម្ពុជា គ្រោងនឹងត្រឡប់មកវិញជាលើកទី៦ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាគឺជាពិព័រណ៍អចលនទ្រព្យ និងសំណង់របស់ប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៤ ដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ដែលជាសមាគមអ្នកសាងសង់គ្រប់គ្រងដោយឯកជនតែមួយគត់នៅកម្ពុជា។

ព្រឹត្តិការណ៍នេះប្រមូលផ្តុំនូវអ្នកជំនាញមកពីឧស្សាហកម្មសំណង់ ក៏ដូចជាមន្រ្តីរដ្ឋាភិបាល ហើយស្តង់ពិព័រណ៍ជាង ៣០០ស្តង់មកពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញនូវសម្ភារនិងសេវាកម្មជាច្រើនប្រភេទ។

ការតាំងពិព័រណ៍នេះនឹងត្រូវបែងចែកជា ៣ផ្នែក គឺផ្នែកក្រុមហ៊ុនអចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ផ្នែកសម្ភារសំណង់ និងការរចនាតុបតែងលំអ និងផ្នែកគ្រឿងផ្គត់ផ្គង់អេឡិចត្រូនិច បំពង់ទឹក និងការផ្គត់ផ្គង់ទឹក គ្រឿងម៉ាស៊ីន គ្រឿងមេកានិច និងក្របគម្រោងដែកថែប។ អ្វីដែលយកមកដាក់តាំងបង្ហាញគឺជាផលិតផលនិងសេវាកម្មជាច្រើនប្រភេទមកពីទូទាំងឧស្សាហកម្មសំណង់ និងអចលនទ្រព្យ។

ចូលរួមទស្សនាដោយឥតគិតថ្លៃ

សូមចុចទីនេះ 👉 ដើម្បីទាញយកលិខិតអញ្ជើញ

 

ទីតាំងនៃព្រឹត្តិការណ៍