រដ្ឋប្រកាសសង់បន្ទប់ទឹកជិត ៤០កន្លែងបន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីផែនការសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៣៧បន្ទប់បន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើង (Walk Street) ក្នុងរាជធានីភ្នំពេញ ខណៈផ្លូវថ្មើរជើងដ៏ពេញនិយមមួយនេះ ទើបជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ក្នុងនាមជាទីក្រុងដែលមានទីប្រជុំជនពោរពេញដោយភាពរីករាយនៅពេលរាត្រី។

នេះបើតាមការចុះផ្សារលើបណ្ដាញសង្គមផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។

យោងតាមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់បន្ទប់ទឹកសាធារណៈទាំង ៣៧ រួមមាន បន្ទប់ទឹកបុរស ២២ បន្ទប់ (បន្ទប់អង្គុយ ១០ និងបង្គន់ឈរ ១២), បន្ទប់ទឹកស្ត្រី ១៤បន្ទប់ និងបន្ទប់ទឹកសម្រាប់ជនពិការ ១បន្ទប់។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងជួសជុលច្រាំងទន្លេមួយផ្នែកប្រវែង ១៧២ម៉ែត្រ និងជម្រាលប្រវែង ២២ម៉ែត្រ បន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងទន្លេ ដែលស្របនឹងផ្លូវថ្មើរជើងនេះផងដែរ។ គម្រោងជួសជុលច្រាំងទន្លេនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១ខែប៉ុណ្ណោះ ខណៈការសាងសង់បន្ទប់ទឹកនឹងត្រូវចំណាយពេលប្រហែលជា ៣ខែឯណោះ។

បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងទាំងពីរនេះ គឺធ្វើឡើងដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅតំបន់ Walk Street ក៏ដូចជាត្រៀមសម្រាប់ព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ ដោយធានាថា ភ្ញៀវទេសចរណ៍ទាំងអស់នឹងទទួលបាននូវបទពិសោធន៍ប្រកបដោយផាសុកភាព និងការស្វាគមន៍នៅតំបន់ Walk Street ដ៏ពេញនិយមមួយនេះ។

ការអភិវឌ្ឍន៍នេះមិនត្រឹមតែគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការកែលម្អសោភ័ណភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងពង្រឹងបរិយាកាសទាំងមូលនៃការកម្សាន្តនាពេលរាត្រីដ៏រស់រវើករបស់ទីក្រុងភ្នំពេញ ដោយទាក់ទាញទាំងអ្នករស់នៅក្នុងទីក្រុង និងទេសចរដទៃទៀតឱ្យមករីករាយនឹងអ្វីដែលបានផ្តល់ជូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា ប្រកាសដាក់ឱ្យដំណើរការប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់រយៈពេល៤ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ដែលមានសុពលភាពរយៈពេល៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០២៦ រហូតដល់ឆ្នាំ ២០២៩។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ កាលថ្ងៃទី១៣ តុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានលើកឡើងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់ នៅក្រុង និងខណ្ឌ នៃប្រទេសកម្ពុជាដែលជាតម្លៃបន្ថែម ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍។ ឯកឧត្តមបន្តថា ការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺរាជរដ្ឋាភិបាល មានបំណងបំផុស និងលើកទឹកចិត្ត តាមរយៈការផ្តល់រង្វាន់ដល់ក្រុង និងខណ្ឌដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ឱ្យក្លាយជាទីក្រុងស្អាត ឆ្លាត បៃតង ការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្ដៅ ព្រមទាំងមានលក្ខណៈប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ចជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីអះអាងថា ចលនានេះ ក៏ជាការចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែមានភាពរស់រវើក មានផាសុកភាពក្នុងការរស់នៅ និងមានឧត្ដមភាពសម្រាប់ការប្រកបធុរកិច្ចផងដែរ។ សូមជម្រាប់ថា ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ […]

ក្រសួងជំរុញអាជ្ញាធរខេត្តកែវ អនុវត្តផែនការមេរៀបចំក្រុង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត

រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ បាននិងកំពុងផ្តួចផ្តើមអនុវត្តផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ ដោយយកបឹងតាកែវជាចំណុចចាប់ផ្តើមក្នុងការរៀបចំក្រុង សំដៅដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សាលើការរៀបចំលំហសាធារណៈបឹងតាកែវ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានឱ្យដឹងថា ក្នុងផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ បានកំណត់យកបឹងតាកែវដែលបឹងនេះផ្សារភ្ជាប់អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់កម្ពុជាតាំងពីកើតនគរជាចំនុចចាប់ផ្តើមក្នុងការរៀបចំក្រុង។ ឯកឧត្តមបន្តថា​ រដ្ឋាភិបាល គ្រោងធ្វើការប្រែក្លាយបឹងតាកែវឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ នឹងផ្តល់នូវកន្លែងលំហែកម្សាន្តដល់សាធារណជន និងជាការគិតគូរដល់សុខភាព និងបង្កើននូវគុណតម្លៃជីវិតសម្រាប់អ្នកក្រុងដូនកែវ និងអ្នកខេត្តតាកែវ។ ពាក់ព័ន្ធបឹងតាកែវនេះដែរ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម  វ៉ី សំណាង  អភិបាល​ខេត្ត​តាកែវ ធ្លាប់ប្រកាស​ពីគម្រោង​វិនិយោគ​ជាង ២​លាន​ដុល្លារ​ ក្នុង​ការ​សាងសង់​ប្រាសាទ​ថ្មី​មួយ​ដែល​មានទីតាំងស្ថិត​នៅចំ​កណ្តាល​បឹង​តាកែវ ក្នុង​គោល​បំណង​លើក​កម្ពស់​បេតិកភណ្ឌ​វប្បធម៌ និង​ជំរុញ​វិស័យ​ទេសចរណ៍របស់ខេត្តនេះឱ្យកាន់តែរីកចំរើនថែមទៀត៕ (អានបន្ថែម) កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងក្រសួង និងអាជ្ញាធរខេត្តនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព ដែលជះឥទ្ធិពលជាវិជ្ជមានដល់បរិស្ថាន និងសុខុមាលភាពសហគមន៍ក្នុងខេត្តតាកែវ។ នៅពេលដែលគម្រោងទាំងនេះដំណើរការ ពួកគេរំពឹងថានឹងជំរុញយ៉ាងខ្លាំងនូវកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងភាពរស់រវើកនៃវប្បធម៌ ដែលធ្វើឱ្យខេត្តតាកែវក្លាយជាចំណុចលេចធ្លោគួរឱ្យកត់សម្គាល់នៅក្នុងទេសភាពទីក្រុងរបស់កម្ពុជា។ - […]

អាជ្ញាធរខេត្តកណ្តាលប្រកាសកែលម្អតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យទៅជាសួនធារណៈដ៏រស់រវើកនិងបៃតង

ខេត្តកណ្តាល គ្រោងនឹងដំណើរការការផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលអាជ្ញាធរមូលដ្ឋានបានប្រកាសពីផែនការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ទៅជាសួនសាធារណៈដ៏រស់រវើក និងទីធ្លាបៃតង។ ក្នុងនោះដែរ ក៏នឹងមានផែនការក្នុងការកែលម្អផ្លូវមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យនៅឆ្នាំ២០២៦ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងអ្នកស្រុក។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដែលបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះពិនិត្យគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ មិនត្រឹមតែជារមណីយដ្ឋានប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែវាតំណាងឱ្យត្បូងវប្បធម៌ដែលសមនឹងទទួលបានការយកចិត្តទុកដាក់ និងការវិនិយោគបន្ថែមដោយការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់នេះ ឱ្យប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងសម្រាប់រៀបចំនៅពិធីបុណ្យជាតិធំៗក្នុងតំបន់នេះផងដែរ។ បន្ថែមពីនេះ ឯកឧត្តមបានបន្តថា ក្រៅពីកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យប្រទាក់ក្រឡាគ្នាហើយនោះ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ត្រូវតែមានសោភ័ណភាពអមដោយរុក្ខជាតិបៃតងចំរុះ។ ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តកណ្ដាល បានត្រៀមរៀបចំនូវឧទ្យានសាធារណៈ និងលំហបៃតង សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយនៅតំបន់នេះផងដែរ។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ខេត្តកណ្តាលក្នុងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌របស់ខ្លួន ទន្ទឹមនឹងការលើកកម្ពស់បរិយាកាសប្រកបដោយនិរន្តរភាព និងរីករាយសម្រាប់មនុស្សជំនាន់ក្រោយ។ - Video Advertisement -

រដ្ឋាភិបាលកម្ពុជាបើកការដ្ឋានអភិវឌ្ឍក្រុងរណបថ្មីបំផុត ទំហំ ២១០ហិកតា នៅអរិយក្សត្រ

ទីក្រុងរណបថ្មីនេះមានឈ្មោះថា ទីក្រុងមេគង្គឃី មានទំហំជាង ២០០ហិកតា ស្ថិតនៅក្នុងទឹកដីក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ ទីក្រុងរណបថ្មី លើផ្ទៃដី ២១០ហិកតានេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ។ ក្នុងពិធីបើកការដ្ឋានសាងសង់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសក្តានុពលរបស់គម្រោង ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ដោយមានប្រសាសន៍ថា “ការវិនិយោគនេះមិនត្រឹមតែបង្ហាញពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការបង្កើតឱកាសការងារជូនដល់ប្រជាជនក្នុងតំបន់ផងដែរ ខណៈកាលពីមុនតំបន់នេះគ្រាន់តែជាដីខ្សាច់ដុះស្មៅចោល ឥឡូវកន្លែងនេះនឹងក្លាយទៅជាកន្លែងដែលមាន សេដ្ឋកិច្ចកាន់តែរីកលូតលាស់នាពេលខាងមុខ។” លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន TP Moral Group បានឱ្យដឹងថា “ទីក្រុងមេគង្គ ឃី ជាគម្រោងមួយត្រូវបានសិក្សាយ៉ាងល្អិតល្អន់នៅលើ ផ្ទៃដីទំហំប្រមាណ ២១០ហិកតា ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ហើយចំពោះផ្ទៃដីប្រមាណ ១៤០ ហិកតា […]