បទសម្ភាសន៍ខ្លី៖ ការបង្កើតគម្រោងរំដួលអេកូរីសតក្នុងខេត្តកំពតរបស់ក្រុមហ៊ុន ASEAN Realtor Inc

<div class=”youtube”>

</div>

មានឈ្មោះថា «រំដួលអេកូរីហ្សត» ដែលតំណាងឲ្យផ្កាប្រចាំជាតិរបស់កម្ពុជា គម្រោងនេះ គឺជាគម្រោងប្រភេទ​ផ្ទះលំហែកាយមីក្រូអេកូដំបូងបង្អស់នៅប្រទេសកម្ពុជាដែលមានផ្ទះវីឡាចំនួន ៨ នៅតាមបណ្តោយផ្លូវជាតិលេខ ៣ និងមានចម្ងាយប្រហែល ១៥ នាទីពីទីក្រុងកំពត។ អ្នកសារព័ត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន លោក Alexander Evengroen ដើម្បីស្វែងយល់អំពីគម្រោងខាងលើនេះ។ (អានបន្ថែម)​

ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អូស្ត្រាលីបន្តជួយ ២លានដុល្លារអូស្ត្រាលីបន្ថែមទៀត សម្រាប់អនុវត្តគម្រោងសម្អាតមីន នៅកម្ពុជា

នៅក្នុងការប្តេជ្ញាចិត្តដ៏សំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅកម្ពុជា រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសបន្ថែម ២លាន AUD (ជាង ១.២លានដុល្លារអាមេរិក) សម្រាប់គម្រោងសកម្មភាពបោសសម្អាតមីននៅកម្ពុជាដំណាក់កាលទី៤ (CFR4) ដែលកំពុងដំណើរការ។ គំនិតផ្តួចផ្តើមផ្តល់មូលនិធិនេះត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។ វិភាគទានចុងក្រោយបង្អស់នេះគឺជាផ្នែកមួយនៃការគាំទ្រដ៏ទូលំទូលាយរបស់រដ្ឋាភិបាលអូស្ត្រាលីសម្រាប់កិច្ចខិតខំប្រឹងប្រែងលើសកម្មភាពបោសសម្អាតមីននៅកម្ពុជា ដែលបានមានជាង ១០០លាន AUD បើគិតចាប់តាំងពីឆ្នាំ១៩៩៤ មក។ មួយភាគធំនៃកញ្ចប់ថវិកាទាំងនេះ ត្រូវបានផ្តល់ដោយផ្ទាល់ទៅ ប្រតិបត្តិករបោសសម្អាតមីនដែលរួមមាន CMAC, HALO Trust, MAG ដើម្បីលុបបំបាត់មរតកដ៏សាហាវនៃគ្រាប់មីននៅក្នុងតំបន់។ ជាមួយគ្នានេះដែរ ថវិកាដែលបានផ្តល់ តាមរយៈគម្រោងបោសសម្អាតមីនសម្រាប់ដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៤ ដោយគិតចាប់តាំងពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០២៥ មានចំនួន ៣៦.១៨០.៦០៥ ដុល្លារអាមេរិក។ សូមបញ្ជាក់ថា ក្រោមការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយមានការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤គីឡូម៉ែត្រក្រឡា […]

គម្រោងដាក់លូប្រអប់ខ្នាត់ធំនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ សម្រេចបានជាង ៦៦% ហើយ

ត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៦៦,៥០% ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និង ដឹងជញ្ជូន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងខាងលើនេះ ផ្តោតសំខាន់លើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង។ បច្ចុប្បន្ន ត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) ចន្លោះ PK១៥+៤៥០ ដល់ ២៣+៥៥០។ គួររំលឹកថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងជួយកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ […]

លំហូរវិនិយោគបរទេសក្នុងទីផ្សារខុនដូរបស់ប្រទេសថៃនៅបន្តកើនឡើង, ទោះសេដ្ឋកិច្ចសកលនៅមិនទាន់ប្រាកដប្រជាក៏ដោយ!

ចំណូលរបស់ប្រទេសថៃបានមកពីការលក់ខុនដូឲ្យវិនិយោគិនបរទេស មានប្រមាណ ៥៣៨,៥ លានដុល្លារ  ក្នុងនោះមានខុនដូចំនួន ៣.៧៥៦យូនីត បានផ្ទេរ ទៅឱ្យអ្នកទិញអន្តរជាតិ ដែលមានការកើនឡើង ១១,៦% នៃអត្រាប្រចាំឆ្នាំ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ Asianews.network ចុះថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥។ បច្ចុប្បន្នភាពនៃទិដ្ឋភាពវិនិយោគក្នុងទីផ្សារអចលនទ្រព្យថៃ បង្ហាញពីចំណូលចិត្តយ៉ាងច្បាស់លាស់ ក្នុងចំណោមអ្នកទិញអន្តរជាតិ ជាក់ស្តែងអចលនទ្រព្យមានតម្លៃក្រោម ៨៧.០០០ ដុល្លារ (៣លានបាត) គ្របដណ្តប់ជាង ៥០% នៃប្រតិបត្តិការទាំងអស់។ យូនីតដែលមានទំហំចាប់ពី ៣១ ទៅ ៦០ ម៉ែត្រការ៉េ ដែលជាធម្មតា មានបន្ទប់គេងពីមួយទៅពីរបន្ទប់ បានជាប់ចំណាត់ថ្នាក់ជាប្រភេទបន្ទប់ ដែលត្រូវបានគេ ស្វែងរកច្រើនបំផុត ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការសម្រាប់លំនៅឋានរស់នៅជាក់ស្តែង និងដែលបានរចនាយ៉ាងល្អនៅក្នុងទីតាំងសំខាន់ៗ។ បើនិយាយអំពីរបាយនៃការទិញតាមភូមិសាស្រ្តវិញ ភាគច្រើនគឺនៅតែប្រមូលផ្តុំនៅក្នុងតំបន់សំខាន់ៗ ចំនួនបី គឺទីក្រុងបាងកក ឈុនបុរី និងភូកេត ដែលរួមបញ្ចូលគ្នា ចូលរួមចំណែកស្មើនឹង ៧៤% នៃប្រតិបត្តិការខុនដូអន្តរជាតិទាំងអស់។ ជនជាតិចិននាំមុខគេលើផ្នែកប្រជាសាស្រ្តវិនិយោគិនបរទេសនៅក្នុងទីផ្សារអចលនទ្រព្យថៃ បន្ទាប់មកអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ី ដែលរួមចំណែកដល់ការកើនឡើង យ៉ាងរឹងមាំប្រមាណ […]

គម្រោងសង់ទីលានចាក់សំរាមទំហំ ២១ហិកតានៅក្រុងបាវិត បើកការដ្ឋានសាងសង់ហើយ

គម្រោងសង់ទីលានទុកដាក់សំរាមនៅក្នុងក្រុងបាវិត បើកការដ្ឋានសាងសង់ហើយ គម្រោងនេះមានទីតាំងស្ថិតនៅលើផ្ទៃដី ២១ហិកតា នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមពិធីក្រុងពាលីសុំសេចក្តីសុខបើកការ​ដ្ឋាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ គម្រោងនេះ ស្ថិតក្នុងគម្រោងទីក្រុងគួរឲ្យចង់រស់នៅ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១  មានចំនួនទឹកប្រាក់ ១៩៣,២០លានដុល្លារអាមេរិក។ ក្នុងនោះ មានឥណទានសម្បទានពី ADB ចំនួន ១៨០លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០លានដុល្លារអាមេរិក ហើយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៨។ គម្រោងទីក្រុងគួរឲ្យចង់រស់នៅ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានអនុគម្រោងចំនួន៤ ក្នុងនោះ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត និង២អនុគម្រោងទៀតស្ថិតក្នុងក្រុងប៉ោយប៉ែត និងក្នុងក្រុងកំពត។ ជាមួយគ្នានេះ គម្រោងទីលានទុកដាក់សំរាមក្រុងបាវិត ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២១ហិកតា ដែលបែងចែកជា ២ផ្នែកធំៗដុខាងក្រោម៖ ផ្នែកទី១៖ សាងសង់រណ្តៅចាក់សំរាមចំនួន៥ […]

ជប៉ុនជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ជាមួយកញ្ចប់ជំនួយថ្មីជាង ៤៤៦ពាន់ដុល្លារ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់កញ្ចប់ជំនួយថ្មីដែលមានទឹកប្រាក់សរុបចំនួន ៤៤៦.៨០១ដុល្លារ សម្រាប់គម្រោងសំខាន់ៗចំនួន៣ ដែលផ្តោតលើប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន។ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ កាលពីថ្ងៃទី៣០ ខែមករា រួមជាមួយតំណាងមកពីស្ថាប័នទទួលជំនួយទាំងបី ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូច ដែលត្រូវបានគេស្គាល់ជាទូទៅថា (គូសាណូណិ)។ សម្រាប់គម្រោងទី១ ​មាន​តម្លៃ ១៨០.៣៩៦ដុល្លារ នឹងត្រូវប្រើប្រាស់ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ​សម្រាប់​ការ​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្ត​តាកែវ។ គម្រោងនេះផ្តួចផ្តើមឡើង ក្នុងគោលបំណងធានាការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបានសម្រាប់ការងារកសិកម្ម និងលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករក្នុងមូលដ្ឋាន។ សម្រាប់គម្រោងទី២ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៥៤.៣៥៣ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ នៅលើទន្លេមួយក្នុងខេត្តកំពង់ធំ។ សម្រាប់គម្រោងទី៣ អនុវត្តដោយរដ្ឋបាលឃុំខ្វាវ ក្នុងខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនផ្តល់ ថវិកាចំនួន ១១២.០៥២ ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ស្ពាននេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ហើយនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។ ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសជប៉ុនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយបានរួមចំណែកជាង ៧០លានដុល្លារដល់គម្រោង Kusanone ចំនួន៦៩៤ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន […]

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ , លំហូរវិនិយោគពីចិននៅតែបន្តគ្របដណ្តប់លើទីផ្សារកម្ពុជា, បើទោះជារដ្ឋចិននៅមិនទាន់មានការអនុម័តកម្ចីថ្មីក៏ដោយ!

ទោះបីជាកញ្ចប់ប្រាក់កម្ចីថ្មីដែលត្រូវផ្តល់ជូនកម្ពុជាពីរដ្ឋាភិបាលចិន នៅតែមិនទាន់ឃើញធ្លាក់មករហូត មកដល់ត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ ក៏ដោយ ក៏កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីវិនិយោគគិនចិននៅតែមិនថមថយដដែល ដោយរក្សាបានការរួមចំណែកប្រមាណ ៤៧% នៃទំហំវិនិយោគបរទេស សរុបរបស់កម្ពុជា។ ទំហំវិនិយោគបរទេសរបស់ចិន នៅបន្តរក្សាភាពគ្របដណ្តប់លើទីផ្សារកម្ពុជា ភាគច្រើនចាប់ពី ៤៨% ទៅ ៥៦% ចាប់តាំងពីឆ្នាំ ២០២០ រៀងមក នេះបើយោងតាមការរកឃើញដែល បង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។ ការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ចិននៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍយ៉ាងសំខាន់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយបង្ហាញពីទិដ្ឋភាពផ្សេងគ្នាលើគ្រប់វិស័យ។ តួលេខប្រាក់កម្ចីរបស់ រដ្ឋាភិបាលកម្ពុជាពី ប្រទេសចិន មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយបានឈានដល់កម្រិតខ្ពស់បំផុតរហូតចំនួន ៦៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ បន្ទាប់មកមានចំនួនតិចជាង ៥៨០លានដុល្លារអាមេរិក និង ៦០០ លានដុល្លារក្នុងឆ្នាំ២០២២ […]