ត្រឹមខែកុម្ភៈនេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រប្រមូលទុនបាន ៤៧៥លានដុល្លារ ពីផ្សារហ៊ុនកម្ពុជា
អគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ក្រុមហ៊ុនចុះបញ្ជីលើផ្សារមូលបត្រ បានកៀរគរទុនបានចំនួន ៤៧៥លានដុល្លារ ពីផ្សារមូលបត្រកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហុង សុហួរ លើកឡើងបែបនេះ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំរបស់ ធនាគារ អេស៊ីលីដា នៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ រួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១៣ទៀត បានចុះបញ្ជីជាមូលបត្របំណុល និងបានប្រមូលទុនពីទីផ្សារមូលបត្រសរុបប្រមាណ ៤៧៥លានដុល្លារ។ ឯកឧត្តម ហុង សុហួរ មានប្រសាសន៍ថា៖ “យើងក៏រំពឹងថានឹងមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ខាងមុខនេះ ផងដែរ”។ បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៤ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានប្រមាណជា ១៣ម៉ឺនដុល្លារ ដោយមានការចូលរួមពីវិនិយោគិនតូចៗជាច្រើន។ បើយោងតាមនិយ័តករមូលបត្រកម្ពុជា ឆ្នាំ២០២៥នេះ នឹងក្លាយជាឆ្នាំជោគជ័យដែលមានក្រុមហ៊ុនយ៉ាងតិច ៦ទៀត នឹងត្រៀមខ្លួនចុះបញ្ជីលក់មូលបត្រ។ ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានផ្សារមូលបត្រកម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍទីផ្សារមូលធនតាមរយៈការច្នៃប្រឌិតហិរញ្ញវត្ថុ និងផលិតផលវិនិយោគថ្មីៗ។ ឯកឧត្តមបានកត់សម្គាល់ថា៖ […]
រដ្ឋាភិបាលកម្ពុជាចេញនីតិវិធីលើកលែងពន្ធគយលើការនំាចូលសម្ភារៈសំណង់ សម្រាប់គម្រោងដែល…
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៧០ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ បើតាមប្រកាសអន្តរក្រសួង រដ្ឋបានដាក់ចេញនូវបែបបទ និងនីតិវិធីនេះសម្រាប់ពិនិត្យសម្រេចលើសំណើនាំចូល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ អ្នកវិនិយោគទាំងអស់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានលិខិតអនុញ្ញាតនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ ដោយត្រូវអនុវត្តតាមនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬអាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចលើសំណើសុំនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ តាមរយៈយន្តការអន្តរស្ថាប័ន ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ […]
វិនិយោគិនហ្វីលីពីន បង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករពីកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញពាណិជ្ជកម្មកសិកម្ម ក្រុមហ៊ុន Arvin International Marketing Inc. ដែលជាក្រុមហ៊ុនឈានមុខគេរបស់ហ្វីលីពីន បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលអង្ករគុណភាពខ្ពស់ពីកម្ពុជា។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានជំនួបរវាងលោកជំទាវ ចម នីម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Arvin International ដែលប្រារព្ធធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១១ កុម្ភៈ ២០២៥។ លោកជំទាវបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការនាំចេញកសិផល ជាពិសេសអង្ករ និងស្រូវ។ អង្ករកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ដោយបានជាប់ឈ្មោះជាអង្ករមានគុណភាពល្អបំផុតក្នុងពិភពលោករយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១.៥២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណអង្ករចំនួន ៣២៧.១៥៦តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារ, នំាទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ បានចំនួន ១១៧.៩២៥តោន គិតជាទឹកប្រាក់មានចំនួន […]
ប្រតិភូធុរកិច្ចអូស្រ្តាលី ចង់វិនិយោគលើវិស័យសំខាន់ៗ ៤ នៅកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញផែនការវិនិយោគក្នុងវិស័យសំខាន់ៗចំនួនបួននៅក្នុងប្រទេសកម្ពុជា៖ ពាណិជ្ជកម្ម ការជីកយករ៉ែ កំពង់ផែ និងបច្ចេកវិទ្យាកសិកម្ម។ គំនិតផ្តួចផ្តើមសកម្មនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបកម្រិតខ្ពស់ជាមួយលោកជំទាវ ចំនីមុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅទីក្រុងស៊ីដនី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះដែរ សមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales បានបង្ហាញការសាទរនិងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ជាមួយវិស័យឯកជននៅកម្ពុជា ខណៈសមាគមក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យដែលមានសក្តានុពលជាច្រើនដូចជា ពាណិជ្ជកម្ម រ៉ែ កំពង់ផែ បច្ចេកវិទ្យាកសិកម្មនាពេលខាងមុខផងដែរ។ បើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សមាគមធុរកិច្ចខាងលើ គឺមានមូលដ្ឋានប្រចាំរដ្ឋ New South Wales ប្រទេសអូស្រ្តាលី។ សមាគមធុរកិច្ច គឺមានវ័យចំណាស់ជាងគេនៅអូស្ត្រាលីនិងមានសមាជិកជាង ១០០.០០០នាក់។ គួររំលឹកថា ក្នុងខែមករាតែមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៧៤៨លានដុង។ ខណៈពេលដែលការវិនិយោគភាគច្រើនមានប្រភពមកពីប្រទេសចិន ស្មើនឹង ៧៣,៣៥% វាក៏មានការរួមចំណែកគួរឱ្យកត់សម្គាល់ពីប្រភពក្នុងស្រុក និងការវិនិយោគពីប្រទេសមួយចំនួនទៀត រួមមាន៖ ប្រទេសវៀតណាម ចក្រភពអង់គ្លេស សិង្ហបុរី សហរដ្ឋអាមេរិក […]
កម្ពុជាមានរោងចក្រកែច្នៃថ្មចំនួន ៦៨ក្រុមហ៊ុន, រកបានចំណូលបាន ៩០លានដុល្លារ ក្នុងឆ្នាំ២០២៤
នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា វិស័យកែច្នៃថ្មបានលេចចេញជាអ្នករួមចំណែកយ៉ាងសំខាន់ ដោយបង្កើតប្រាក់ចំណូលបាន ៩០លានដុល្លារក្នុងឆ្នាំ២០២៤ ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីសក្ដានុពលនៃកំណើននៃឧស្សាហកម្ម និងតួនាទីដ៏សំខាន់នៅក្នុងថវិកាជាតិ។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រភពដដែលបានបង្ហាញថា គិតមកទល់បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិតក្នុងខេត្តចំនួន ១១។ ក្នុងចំណោមនោះ ខេត្តក្រចេះនាំមុខគេ ដែលមានរោងចក្រកែច្នៃថ្មអាចំនួន ២២ក្រុមហ៊ុន ស្មើ ២៧គម្រោង គ្របដណ្តប់លើផ្ទៃដីប្រមាណ ២.០៦៥ ហិកតា។ លើសពីនេះ លោកស្រី ឡេង ដាវី អនុប្រធានសមាគម៍ថ្មអារ បានឱ្យដឹងថា ស្រុកចំនួនពីរស្ថិតក្នុងខេត្តក្រចេះមានសក្តានុពលលើធនធានរ៉ែថ្មអារសម្រាប់កែច្នៃនោះគឺស្រុកសំបូរ និងស្រុកស្នួល។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤តែមួយ ឧស្សាហកម្មកែច្នៃថ្មអារមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបម្រើជាវិស័យនាំចេញដ៏សំខាន់ផងដែរ ដោយផលិតផលថ្មអារជិត ៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស បង្កើតជាចំណូលមិនមែនសារពើពន្ធបានប្រមាណ ៩០លានដុល្លារ។ ថ្មអារ គឺសំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ […]
លោកអ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំវិនិយោគិនចិនចំនួន ១៨ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ប្រតិភូវិនិយោគិនចិនមកពី ១៨ក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសហការី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមកម្ពុជា បានជួបជាមួយ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិភាក្សាក្នុងការស្វែងរកឱកាសវិនិយោគនានានៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមជំនួបរវាងប្រតិភូទាំង៨ក្រុមហ៊ុន និងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានប្រធានសមាគមអ្នកសាងសង់កម្ពុជា ជាមួយ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។ ឯកឧត្តម ក៏ជំរុញឱ្យវិនិយោគិនចិនគិតគូរបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃ ស្របពេលកម្ពុជាមានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគបើកចំហដែលមានតម្លាភាព ព្រមទាំងការលើកទឹកចិត្តនានា។ ជាការឆ្លើយតប តំណាងគណៈប្រតិភូទាំង៨ក្រុមហ៊ុនគឺ លោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ […]