បច្ចុប្បន្នភាពត្រីមាសទី៣ឆ្នាំ ២០២៤ នៃនិន្នាការអត្រាការប្រាក់របស់ធនាគារនៅកម្ពុជា ធៀបនឹងទីផ្សារសកល
ទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក បង្ហាញពីការប្រែប្រួលសំខាន់ៗនៃគោលនយោបាយអត្រាការប្រាក់នៅទូទាំងធនាគារកណ្តាលនៃប្រទេសទីផ្សារសំខាន់ៗ ដែលភាគច្រើនស្ថិតនៅកម្រិតជុំវិញចន្លោះពី ៣,៥% ទៅ ៦% ខណៈធនាគារកម្ពុជា រក្សាអត្រាខ្ពស់ជាងគេ បើធៀបនឹងសមភាគីអន្តរជាតិ ពោលគឺលើ ១០% បើគិតត្រឹមរយៈពេលពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ យោងតាមទិន្នន័យពី NBC, Global Rates, Macrobond, CBRE Research, Q3 2024 ដែលចុះផ្សាយដោយ CBRE Cambodia ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២ឥ២៤។ ដោយឈរនៅលំដាប់ខ្ពស់បំផុត ធនាគារកម្ពុជារក្សាអត្រាការប្រាក់ចន្លោះពី ១០-១២% ដែលអត្រានេះគឺខ្ពស់ជាងចន្លោះពី ២-៣ ដងច្រើនជាងធនាគារកណ្តាលសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន។ ក្នុងចំណោមធនាគារកណ្តាលនៃប្រទេសក្នុងតំបន់អាស៊ី៖ ធនាគារកណ្តាលចិនរក្សាអត្រាការប្រាក់ប្រហែល ៣,៥-៤% ធនាគារកណ្តាលជប៉ុន រក្សាអត្រាទាបគួរឱ្យកត់សម្គាល់ជិត 0% ធនាគារកណ្តាលសិង្ហបុរីដំណើរការប្រហែល ៣,៥% ធនាគារកណ្តាលឥណ្ឌារក្សាអត្រាការប្រាក់ប្រហែល ៦% ធនាគារកណ្តាលរបស់ប្រទេសលោកខាងលិច៖ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (US Federal Reserve)៖ […]
ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ខណៈតួលេខឆ្នាំ ២០២៤ នៅទាបខ្លាំង ធៀបនឹងឆ្នាំមុនៗ
បច្ចុប្បន្នភាពនៃវិស័យសំណង់របស់កម្ពុជា នៅមិនទាន់មានកំណើនខ្លាំងឡើងវិញនៅឡើយទេ ជាក់ស្តែងតួលេខនៃចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤ នៅមានតិចតួចជាងឆ្នាំ ២០២១ និង២០២៣ ពោលគឺបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២១៩០គម្រោង (ក្រោម ៤ពាន់លានដុល្លារ) គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ពីចំនួនជិត ៤៨៤១ គម្រោង (ជិត១២ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ត្រីមាសទី ៣ ឆ្នាំ ២០២៤ និងបានបង្ហាញដោយ CBRE Research ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ គួររំលឹកថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ ទិដ្ឋភាពនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា មានការផ្លាស់ប្តូរជាដំណាក់កាលគួរឱ្យកត់សម្គាល់ផ្សេងៗគ្នា។ រយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ដែលមានចំនួនគម្រោងវិនិយោគរហូតដល់ ៤៨៤១ គម្រោង ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត ១២ ពាន់លានដុល្លារ។ ចំពោះគម្រោងវិនិយោគតាមវិស័យផ្សេងៗវិញ […]
ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើកម្រិតមុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង
ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]
ក្រុមហ៊ុន PwC ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារ និងបម្រាមរយៈពេល ៦ ខែជុំវិញសវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande
ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]
ខណៈចិនកំពុងក្តោបក្តាប់ភាគច្រើនលើទីផ្សារអចលនទ្រព្យ ផ្ទុយពីជប៉ុននៅតែបន្តអនុត្តរភាពក្នុងទីផ្សារសេដ្ឋកិច្ចធំៗនៅអាស៊ាន
ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅតែផ្តោតលើឧស្សាហកម្មផ្នែកហិរញ្ញវត្ថុ សំណង់ និងអចលនៈទ្រព្យ ជាពិសេសតែផ្តោតក្នុងសេដ្ឋកិច្ចដែលមិនសូវមានការអភិវឌ្ឍន៍ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ភាពលេចធ្លោនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិនក្នុងវិស័យទាំងនេះ មិនបានសាងអនុត្តរភាពអ្វីថ្មីនៅក្នុងតំបន់អាស៊ាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបំពេញបន្ថែមជាជាងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាជិតខាងដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម នេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ ដោយស្រាវជ្រាវចិន Guanie Lim និង Chengwei Xu (2024) ដែលត្រូវបានចុះផ្សាយលើសារៈព័ត៌មាន ThinkChina នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវដដែលបានបង្ហាញទិន្នន័យលម្អិតពីប្រភពសំខាន់ៗចំនួនបួន បានគ្របដណ្តប់លំហូរ FDI ចូលទៅក្នុងតំបន់អាស៊ានរវាងឆ្នាំ ១៩៩៥ និង២០១៨ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់។ ការសិក្សានេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននៅតែបន្តមានវត្តមានយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសថៃ ដែលពួកគេបានគ្រប់គ្រងលើវិស័យផលិតកម្មរថយន្ត។ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងតំបន់អាស៊ាន បានកើនឡើងតាមរយៈគម្រោងធំៗមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ជាដើម ប៉ុន្តែប្រទេសជប៉ុននៅតែរក្សាបាននូវគោលជំហរសេដ្ឋកិច្ចខ្លាំងជាងគេ។ ជាឧទាហរណ៍ ក្នុងចំណោម […]
វៀតណាមជាប់ជាប្រទេសមានតម្លាភាពទីផ្សារអចលនទ្រព្យទាបបំផុតនៅអាស៊ីអាគ្នេយ៍
ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលមានតម្លាភាពទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់ទី ៤៩ ក្នុងចំណោមប្រទេសចំនួន ៨៩ នៅក្នុងសន្ទស្សន៍តម្លាភាពអចលនទ្រព្យសកលឆ្នាំ ២០២៤ របស់ស្ថាប័នស្រាជជ្រាវអចលនទ្រព្យ JLL។ របាយការណ៍នេះ បានដាក់ប្រទេសវៀតណាមនៅពីក្រោយប្រទេសសិង្ហបុរី (ទី ១៣) ថៃ (ទី៣២) ម៉ាឡេស៊ី (ទី៣៣) ឥណ្ឌូណេស៊ី (ទី ៤០) និងហ្វីលីពីន (ទី ៤៥) ក្នុងលក្ខខណ្ឌតម្លាភាព ដោយបង្ហាញពីបញ្ហាប្រឈមសំខាន់ៗសម្រាប់អ្នកវិនិយោគទាក់ទងនឹងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ គុណផលវិនិយោគ និងបញ្ហានិរន្តរភាព។ របាយការណ៍នេះ ត្រូវបានចេញផ្សាយដោយសារៈព័ត៌មានវៀតណាម e.vnexpress.net នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៤។ គួរបញ្ជាក់ថាវិធីសាស្ត្រចាត់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយការវាយតម្លៃតម្លាភាពតាមរយៈការរួមបញ្ចូលទិន្នន័យបរិមាណវិស័យ (quantitative data) និងលទ្ធផលស្ទង់មតិពីទីក្រុងចំនួន ១៥១ទូទាំងពិភពលោក ដោយកំណត់ឱ្យទីផ្សារនៃប្រទេសនីមួយៗនូវពិន្ទុពី០១ទៅ ០៥ ក្នុងនោះពិន្ទុ០១បង្ហាញពីកម្រិតខ្ពស់បំផុតនៃតម្លាភាព។ ចំណាត់ថ្នាក់ពាក់កណ្តាលតម្លាភាពរបស់វៀតណាម ឆ្លុះបញ្ចាំងពីការបំពេញគុណផលទាបរបស់ខ្លួននៅក្នុងផ្នែកសំខាន់ៗដូចជាការវិនិយោគ និយតកម្ម និងក្របខ័ណ្ឌច្បាប់ ដំណើរការប្រតិបត្តិការ និងស្តង់ដារនិរន្តរភាព។ ផ្ទុយទៅវិញ ប្រទេសជប៉ុនបានក្លាយជាទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទទួលបានចំណាត់ថ្នាក់ទី ១១។ លើសពីនេះស្ថាប័នវាយតម្លៃ […]