ត្រីមាសទី១ ឆ្នាំ ២០២៣ តើទីផ្សារអចលនទ្រព្យមានស្ថានភាពយ៉ាងណា?

វិបត្តិសេដ្ឋកិច្ចពិភពលោក បញ្ហាអចលនទ្រព្យចិន និងកត្តាសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដដាក់សម្ពាធដល់ទីផ្សារអចលនទ្រព្យកម្ពុជា ដូច្នេះទាំងអ្នកទិញ អ្នកអភិវឌ្ឍ និងវិនិយោគិនក្នុងវិស័យនេះ ត្រូវតែធ្វើទំនើបកម្មលើផ្ដត់គំនិត និងរបៀបធ្វើអាជីវកម្មថ្មី  ទើបអាចរក្សាលំនឹងក្នុងទីផ្សារបាន។

វិនិយោគិន ឬអ្នកប្រកបអាជីវកម្មក្នុងវិស័យអចលនទ្រព្យភាគច្រើន កំពុងអង្គុយរង់ចាំឱ្យទីផ្សារត្រឡប់មកប្រសើរដូចមុនវិបត្តិកូវីដ  ប៉ុន្តែជាក់ស្ដែងទីផ្សារអាចនឹងត្រឡប់ទៅរកសភាពដើម ឬយ៉ាងណា នៅមិនទាន់ដឹងនៅឡើយទេ។ គ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរហើយ ខណៈវិធីសាស្រ្តធ្វើអាជីវកម្មដែលធ្លាប់ប្រើកន្លងមក ហើយជោគជ័យកាលពីសម័យមុនវិបត្តិកូវីដ ក៏អាចនឹងមិនអាចប្រើបាននាពេលបច្ចុប្បន្ននេះទេ។

និយាយឱ្យងាយយល់ ចង់ក្លាយជាសេដ្ឋីពីទីផ្សារអចលនទ្រព្យ គឺមិនងាយដូចមុននោះទេ ដូច្នេះវិនិយោគិនត្រូវមានទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ទើបជោគជ័យក្នុងទីផ្សារបរិបទថ្មីនេះបាន។

ឧទាហរណ៍ ការបំប៉ោងតម្លៃដីធ្លីលក់ចេញទិញចូល ក្នុងរយៈពេលខ្លី ដែលជាប្រភពរកចំណូល ដ៏ងាយស្រួលកាលពីមុន ប៉ុន្តែបច្ចុប្បន្នមិនស្រួលដូចមុនទៀតឡើយ ដោយសារកង្វះវិនិយោគិនក្រៅប្រទេស និងភាពប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សាច់ប្រាក់របស់វិនិយោគិន។

អ្នកវិនិយោគិនត្រូវដឹងពីលំហូរសាច់ប្រាក់របស់ខ្លួនឱ្យបានច្បាស់ និងវិភាគលើសក្ដានុពលអចលនទ្រព្យឱ្យបានជាក់លាក់ មុនសម្រេចចិត្តវិនិយោគ។ អចលនទ្រព្យដែលទាក់ទិននឹងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ចាត់ទុកថាកំពុងមានសក្ដានុពុល ដោយសារលំហូរភ្ញៀវទេសចរ ដែលរំពឹងពីកីឡាស៊ីហ្គេម និងការធ្វើពិពិធកម្មរោងចក្រផលិតរបស់ក្រុមហ៊ុនធំៗ ក្រោយវិបត្តកូវីដ។

ការវិភាគខាងលើគឺយោងតាមរបាយការណ៍របស់ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ដែលចេញផ្សាព្វកាលពីថ្មីៗនេះ។ របាយការណ៍នេះ ក៏បានសរុបពីស្ថានភាពរបស់ផ្នែកនីមួយៗ នៃទីផ្សារ ក៏ដូចជានិន្នារការថ្មីៗ​ ដែលនឹងកើតមានផងដែរ។

បូរី

ត្រីមាសទី១ ឆ្នាំ ២០២៣ មានគម្រោងថ្មីៗ ៤ ដែលប្រកាសលក់ និងមានគម្រោងបញ្ចប់ការសង់មានចំនួន៧  ប៉ុណ្ណោះ ដែលជាចំនួនតិចតួចបំផុត ក្នុងពេល ៥ ឆ្នាំចុងក្រោយនេះ ។ ជារួម ចំនួននៅមិនទាន់រឹងមាំ ខណៈតម្លៃលក់នៅតែមានស្ថេរភាព ឬផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះដែរ។

យោងតាមរបាយការណ៍ ការធ្លាក់ចុះនៃចំនួនបូរីថ្មីៗ គឺដោយសារ​ការ​ដំឡើង​អត្រា​ការ​ប្រាក់ និងភាព​តឹងរ៉ឹង​នៃកម្ចី​ធនាគារ។ ដូច្នេះ និន្នាការថ្មី ឃើញអ្នកអភិវឌ្ឍភាគច្រើន កំពុងស្វែងរកការបណ្តាក់ទុនរួម ដើម្បីធ្វើឱ្យលំហូរសាច់ប្រាក់មានស្ថេរភាព និងរស់បានក្នុងទីផ្សារបែបនេះ។

ខុនដូ

ទីផ្សារខុនដូនៅតែប្រឈមនឹងបញ្ហាខ្លាំង។ អតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅតែមាន ខណៈពេលដែលតម្លៃលក់កំពុងស្រុតចុះផងដែរ។ ខុនដូ ១.៣០០  យូនីតថ្មីត្រូវការប្រកាសលក់ ខណៈចំនួន ៣៩.០០០ យូនីត បានបញ្ចប់ការសាងសង់ ។ នៅចុងឆ្នាំ ២០២៣  ការផ្គត់ផ្គង់នឹងមានដល់ទៅ ៥៨.០០០ ដែលជាចំនួនខ្ពស់គួរឱ្យបារម្ភ។

អ្វីដែលធ្វើឱ្យទីផ្សារកាន់ដែលរងសម្ពាធគឺ ការកើនឡើងនៃចំនួនខុដដូថ្មី បើទោះបីជាការលក់ធ្លាក់ចុះ ខណៈវិនិយោគិនក្រៅប្រទេសនៅមិនទាន់ត្រឡប់មកវិញ។ ទីផ្សារបច្ចុប្បន្នផ្ដោតលើអ្នកទិញក្នុងស្រុក ដូច្នេះម្ចាស់គម្រោងត្រូវបង្ខំចិត្តបញ្ចុះតម្លៃច្រើន ដើម្បីបង្កើនការលក់។

ផ្សារទំនើប

មានផ្សារទំនើបបើកថ្មីត្រឹមតែ ១​ ប៉ុណ្ណោះ ក្នុងត្រីមាសនេះ។ ការ​ធ្លាក់​ចុះនេះ​ជា​សញ្ញា​ល្អ​បន្តិច ព្រោះកន្លងមក  ការផ្គត់ផ្គង់គឺកើនឡើងខ្ពស់។ ត្រឹមចុងឆ្នាំ ២០២៣ ការផ្គត់ផ្គង់នឹងមានដល់ទៅ ៧៥០.០០០ ម៉ែត្រការ៉េ ដែលនឹងបន្តដាក់សម្ពាធលើតម្លៃជួល និងអត្រានៃការជួល។

តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាចំណុចផ្ដុំនៃគម្រោងថ្មីៗ ដែលបច្ចុប្បន្នមានចំនួន ៥ ទីតាំង ខណៈ ៨ ទៀត ត្រៀមនឹងសាងសង់។ ចំនួននេះ គឺមានដល់ទៅជិត ៣០% នៃផ្សារទំនើបទាំងអស់នៅភ្នំពេញ។

ការិយាល័យ

ចុងឆ្នាំ ២០២៣ ការផ្គត់ផ្គង់នឹងកើតដល់ជាង ១លានម៉ែត្រការ៉េ ដែលជាចំនួនខ្ពស់ ហើយដាក់សម្ពាធដល់ទីផ្សារ។ បច្ចុប្បន្នឃើញថា អ្នកអភិវឌ្ឍមានបញ្ហាសាច់ប្រាក់ ហើយផ្អាកគម្រោង ខណៈក៏កំពុងព្យាយាមដាក់លក់អគារដែលសង់មិនទាន់រួចទាំងនោះផងដែរ។ ទន្ទឹមនឹងនោះ សម្រាប់ម្ចាស់អគារ គឺដល់ពេលហើយដែលត្រូវកែលម្អអគាររបស់ខ្លួន ដើម្បីតាមទាន់ទីផ្សារ និងរក្សាអ្នកជួលដែលមានស្រាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។ វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។ ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ […]

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ , លំហូរវិនិយោគពីចិននៅតែបន្តគ្របដណ្តប់លើទីផ្សារកម្ពុជា, បើទោះជារដ្ឋចិននៅមិនទាន់មានការអនុម័តកម្ចីថ្មីក៏ដោយ!

ទោះបីជាកញ្ចប់ប្រាក់កម្ចីថ្មីដែលត្រូវផ្តល់ជូនកម្ពុជាពីរដ្ឋាភិបាលចិន នៅតែមិនទាន់ឃើញធ្លាក់មករហូត មកដល់ត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ ក៏ដោយ ក៏កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីវិនិយោគគិនចិននៅតែមិនថមថយដដែល ដោយរក្សាបានការរួមចំណែកប្រមាណ ៤៧% នៃទំហំវិនិយោគបរទេស សរុបរបស់កម្ពុជា។ ទំហំវិនិយោគបរទេសរបស់ចិន នៅបន្តរក្សាភាពគ្របដណ្តប់លើទីផ្សារកម្ពុជា ភាគច្រើនចាប់ពី ៤៨% ទៅ ៥៦% ចាប់តាំងពីឆ្នាំ ២០២០ រៀងមក នេះបើយោងតាមការរកឃើញដែល បង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។ ការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ចិននៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍយ៉ាងសំខាន់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយបង្ហាញពីទិដ្ឋភាពផ្សេងគ្នាលើគ្រប់វិស័យ។ តួលេខប្រាក់កម្ចីរបស់ រដ្ឋាភិបាលកម្ពុជាពី ប្រទេសចិន មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយបានឈានដល់កម្រិតខ្ពស់បំផុតរហូតចំនួន ៦៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ បន្ទាប់មកមានចំនួនតិចជាង ៥៨០លានដុល្លារអាមេរិក និង ៦០០ លានដុល្លារក្នុងឆ្នាំ២០២២ […]

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]