Facebook និង Google វិនិយោគរួមគ្នាដំឡើងខ្សែកាបក្រោមសមុទ្រធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក

ក្រុមហ៊ុនដ៏ល្បីរបស់អាមេរិក Facebook និង Google បានសម្រេចវិនិយោគរួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអ៊ីនធើណេតក្រោមបាតសមុទ្រដ៏វែងមួយខ្សែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគម្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ខាងមុខ។

យោងតាមសារព័ត៌មាន The Straits Time ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហានេះ គម្រោងនេះ មានឈ្មោះថា Apricot ដែលនឹងតភ្ជាប់ប្រទេសជប៉ុន សិង្ហបុរី តៃវ៉ាន់ ហ្វីលីពិន និងឥណ្ឌូនេស៊ី ក្នុងគោលបំណងបន្ថែមទំហំ broadband និងការបង្កើតសមត្ថភាពសេវា 5G។

គម្រោង Apricot នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធខ្សែបណ្ដាញបំពេញបន្ថែមទៅលើគម្រោង Echo ដែលជាខ្សែកាបក្រោមសមុទ្រភ្ជាប់ប្រទេសសិង្ហបុរី ទៅភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលជាកិច្ចសហការរបស់ក្រុមហ៊ុនដ៏ធំទាំងពីរនេះផងដែរ។

ក្រុមហ៊ុន Google លើកឡើងថា ខ្សែកាបក្រោមបាតសមុទ្រ Echo និង Apricot នឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវា Google Cloud និងសេវាកម្មឌីជីថលផ្សេងទៀតរបស់ក្រុមហ៊ុន។

ចំណែកក្រុមហ៊ុន Facebook លើកឡើងថា បណ្តាញខ្សែកាបអុបទិកថ្មីនឹងមានសមត្ថភាពបញ្ជូនទិន្នន័យជាង ១៩០ Terabits ក្នុងមួយវិនាទី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]