ជាង ៣០ឆ្នាំនេះ អង្គការ Halo Trust ជួយកម្ពុជារំដោះផ្ទៃដីមានមីនបានជាង ៥០០គីឡូម៉ែត្រការ៉េ

ចាប់ពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន អង្គការ Halo Trust បានជួយកម្ពុជារំដោះផ្ទៃដីមានមីនចំនួន ៥១១គីឡូម៉ែត្រការ៉េ។ នេះបើតាមជំនួបរវាងឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ និងលោក Miles Hawthorn នាយកអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។

អង្គការ Halo Trust  បានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានជាង ៥១១គីឡូម៉ែត្រការ៉េ ដែលរួមមានមីនប្រឆាំងមនុស្សចំនួន ៣២២.០១៥គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ៥.១១៧គ្រាប់, សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២១៩.៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥លានគ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល។

គួរបញ្ជាក់ថា រយៈពេលជាង ៣០ឆ្នាំកន្លងទៅ កម្ពុជាបានរំដោះផ្ទៃដីមានមីនបានជាង ៣ពាន់គីឡូម៉ែត្រការ៉េ ខណៈកម្ពុជា នៅសល់ផ្ទៃដីមិនទាន់ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១.៨៥៤ គីឡូម៉ែត្រការ៉េទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ

​ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត  ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ  ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ […]

រដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ បង្កើតជាក្រុងកំពង់សោម

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុង​កំពង់សោម ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ដកយក​ឃុំ​ចំនួន ៥ ចេញ​ពី​ស្រុក​ព្រៃនប់។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ឃុំទាំង៥នោះរួមមាន ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។ ជាមួយគ្នានេះដែរ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់​ក្នុង​អនុក្រឹត្យ​ថា ទីតាំង​រដ្ឋបាល​ក្រុង​កំពង់សោម នឹងត្រូវ​ស្ថិត​ក្នុង​សង្កាត់​រាម។ ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសាលាក្រុងកំពង់សោម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម ត្រូវបានបង្កើតថ្មីមកជំនួស។ ជាងនេះទៅទៀត រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានណែនាំឲ្យអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ គួរ​ជម្រាប​ជូន​ថា ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ក្រុង និង​ស្រុក​ចំនួន​បី។ ក្រុង​ទាំង​ពីរ​គឺ​ក្រុង​ព្រះសីហនុ និង​កោះរ៉ុង ចំណែក​ស្រុក​ចំនួន​បី គឺ​ស្រុក​ព្រៃនប់ កំពង់សិលា និង​ស្ទឹងហាវ។ ជាមួយនឹងការបង្កើតក្រុងកំពង់សោម នាពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានក្រុងថ្មីមួយបន្ថែមទៀត ដែលជាក្រុងទី៣ នៅក្នុងខេត្តព្រះសីហនុ។ - Video Advertisement […]

រដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីថ្មីផ្តល់ដីដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីទប់ស្កាត់ការទន្ទ្រានព្រៃ និងដីរដ្ឋ

រដ្ឋាភិបាលកម្ពុជា គ្រោងដាក់ចេញនូវកម្មវិធីថ្មី ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាតពិតប្រាកដ ក្នុងគោលបំណងដើម្បីទប់ស្កាត់​ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់។ នេះបើតាមការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីថ្មីនេះ មានឈ្មោះថា កម្មវិធីផ្ដល់ដី-ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព សំដៅដល់ការផ្តល់ដីសម្បទានជូនពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទាំងនោះអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋ និងព្រៃឈើ។ សម្តេចបានពន្យល់បន្ថែមថា ក្នុងកម្មវិធីនេះ រដ្ឋត្រូវរៀបចំការផ្តល់ដីសម្បទានក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ចជូនប្រជា​ពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ ហើយនឹងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់តែម្តង ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រទាំងនោះឱ្យបានល្អប្រសើរ។ ជាងនេះទៅទៀត សម្តេចក៏បានសង្កត់ធ្ងន់ពី អត្ថប្រយោជន៍ដែលនឹងទទួលបាន ក្រោយអនុវត្តកម្មវិធីថ្មីនេះថា ប្រជាពលរដ្ឋទាំងនោះ ក៏នឹងជួយដល់រាជរដ្ឋាភិបាលក្នុងការការពារ ទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រា​ន​​ដីរដ្ឋខុសច្បាប់នៅជុំវិញកន្លែងដែលពួកគាត់កំពុងរស់នៅបានថែមទៀតផង។ សម្តេចបន្ត តាមរយៈកម្មវិធីថ្មីនេះដែរ វានឹងអាចជួយរំលត់បញ្ហាពីរក្នុងពេលតែមួយ ក្នុងនោះគឺអាចជួយប្រជា​ពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ និងការពារការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រា​ន​​ដីរដ្ឋខុសច្បាប់។ គួរបញ្ជាក់ទៀតថា កម្មវិធីនេះនឹងផ្តោតជាសំខាន់ដល់ប្រជាពលរដ្ឋរស់នៅភាគឥសាននៃប្រទេស និងតំបន់មួយចំនួនទៀតក្នុងការការពារតំបន់ធនធានធម្មជាតិ ដែលនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៤ នេះ។ - Video Advertisement -

កែបក្លាយជាខេត្តដំបូងគេបានចុះបញ្ជីដីរួចរាល់ ១០០% ខណៈអាជ្ញាធរប្តេជាប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យបានរួចរាល់នៅចុងឆ្នាំនេះ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ រួចរាល់ ១០០ភាគរយហើយ ខណៈអាជ្ញាធរប្តេជ្ញាប្រគល់ប័ណ្ណកម្មសិទ្ធិដែលនៅសល់ជាង ១ម៉ឺនក្បាលដីទៀត ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបបានឱ្យដឹងថា បើគិតមកដល់ពេលនេះ នៅទូទាំងខេត្តមានដីចំនួនជាង ៥ម៉ឺនក្បាលដី។ ក្រុមការងារជំនាញរបស់មន្ទីរបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួចរាល់១០០ភាគរយហើយនៅទូទាំងខេត្ត។ លោកបានបន្តថា ក្រុមការងារ បានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ១៤ភូមិ ខណៈនៅសល់ចំនួន ៤ភូមិទៀត ស្មើនឹងជាង ១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលត្រូវប្រគល់ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា ប័ណ្ណកម្មសិទ្ធិនេះ ជាភស្តុតាងបញ្ជាក់ពីភាពស្របច្បាប់ ដែលត្រូវបានការពារ ដោយច្បាប់ និងធានាដោយរដ្ឋ ពោលគឺប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះ បណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសម្រាប់ជាការសម្អាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថា ខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។ - Video […]

ឆ្នាំ២០៣០ ប្រាសាទបុរាណខ្មែរចំនួន១៧ នឹងត្រូវរងប៉ះពាល់ខ្លាំងពីកំណើនដ៏ឆាប់រហ័សនៃចំនួនពលរដ្ឋ រស់នៅទីនោះ

យោងតាមលទ្ធផលវិភាគសិក្សារបស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅខេត្តសៀមរាប កាលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង ភាគីពាក់ព័ន្ធប្រមាណជិត ៨០០នាក់។ នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្តថា ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមបញ្ជាក់ដែរថា តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងពីប្រមាណ ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ […]

អាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសដកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលកាន់កាប់ខុសច្បាប់មកវិញ

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រកាសដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ខាងមន្ទីរ បានដាក់ចេញនូវវិធានការបន្ថែម ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានយកដីទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដូចខាងក្រោម៖ ១.មោឃៈភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ២.ការកាប់គាស់ ឬរុករានដីព្រៃ ឫឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិគឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងជំពូកទី៣ មាត្រា៨៥១ (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ៣.បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធ ដែលកៀរគរឱ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំង កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។ ៤.អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងអន្តរាគមន៍រាល់សកម្មភាពល្មើសច្បាប់ ការចូលកាប់ទន្ទ្រានដីព្រៃ ដាំដំណាំ […]