ចិន-អាស៊ាន ផ្តួចផ្តើមគំនិតសេដ្ឋកិច្ចខៀវ ដើម្បីធ្វើទំនើបកម្មពាណិជ្ជកម្មដែនសមុទ្ររួម
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រៀមធ្វើបដិវត្តពាណិជ្ជកម្មដែនសមុទ្ររវាងចិន និងអាស៊ាន តាមរយៈការជំរុញការដឹកជញ្ជូនតាមផ្លូវសមុទ្រ បច្ចុប្បន្នមានចំនួន ៩៤%នៃ ពាណិជ្ជកម្មបរទេសរបស់ចិន និងជាង ៦០% នៃពាណិជ្ជកម្មបរទេសរបស់អាស៊ាន ដែលតំណាងឱ្យ ៦៥%នៃពាណិជ្ជកម្មទ្វេភាគីរវាងតំបន់ទាំងពីរក្នុងឆ្នាំ ២០២៣។ ការវិវឌ្ឍចរន្ត សេដ្ឋកិច្ចថ្មី ដ៏សំខាន់នេះ លេចចេញជាផ្នែកនៃគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដែនសមុទ្រប្រកបដោយនិរន្តរភាព នេះបើយោងតាមបទវិភាគដោយអ្នកជំនាញ សេដ្ឋកិច្ចតំបន់អាស៊ី ក្នុងរបាយការណ៍របស់លោក Chi Fulin ចុះផ្សាយដោយសារៈព័ត៌មានចិន China Daily នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥។ សក្តានុពលផ្លាស់ប្តូរនៃភាពជាដៃគូដែនសមុទ្រនេះ ទទួលបានសន្ទុះគាំទ្រកាន់តែច្រើនឡើង ពីបណ្តា ប្រទេសជាសមាជិក កាលពីកំឡុងខែមីនា ឆ្នាំ ២០២៣ នៅពេលដែលវិទ្យាស្ថានចិនសម្រាប់កំណែទម្រង់ និងអភិវឌ្ឍន៍ (China Institute for Reform and Development) ដែលធ្វើការរួមគ្នាជាមួយ ក្រុមអ្នករៀបចំយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅអាស៊ាន បានបង្ហាញ “គំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចខៀវចិន-អាស៊ាន […]
ក្រុមហ៊ុនជប៉ុនប្រកាសថែមទុន ១៥លានដុល្លារ ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនជប៉ុនដ៏លេចធ្លោមួយបានប្រកាសពីផែនការវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារ ដើម្បីពង្រីកប្រតិបត្តិការផលិតឧបករណ៍អេឡិចត្រូនិករបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសមួយនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Kensuke Watanabe នាយករដ្ឋបាល និងធនធានមនុស្សនៅ Minebea នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានសិក្សាស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិជុំវិញផែនការពង្រីកក្រុមហ៊ុន ដោយភាគីក្រុមហ៊ុន Minebea បានប្ដេជ្ញាចិត្តថានឹងថែមទុនវិនិយោគចំនួន ១៥លានដុល្លារបន្ថែមទៀត។ ផែនការដ៏សំខាន់នេះគឺជាការបញ្ជាក់ពីការយកចិត្តទុកដាក់ និងភាពជឿជាក់របស់ក្រុមហ៊ុនចំពោះទីផ្សារកម្ពុជា។ គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Minebea បានបោះទុនវិនិយោគនៅកម្ពុជាប្រមាណជាង ៧០០លានដុល្លារ រួចមកហើយ តាមរយៈការផលិតគ្រឿងបន្លាស់អេឡិចត្រូនិចផ្សេងៗ ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១១ មកម្ល៉េះ ។ គួររំលឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន មីនេបៀ «Minebea» បានមកបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា […]
ត្រឹមឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួនជិត ២ពាន់អគារ
គិតត្រឹមឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ មានសំណង់បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង និងមានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១.៨៧៧អគារ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយឯកឧត្តម កើត ឆែ អភិបាលរងរាធានីភ្នំពេញនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ រាជធានីភ្នំពេញគឺជារាជធានីដ៏ធំរបស់ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងបន្តមើលឃើញពីនគរូបនីយកម្ម និងកំណើនឧស្សាហកម្មយ៉ាងឆាប់រហ័ស។ នាពេលថ្មីៗនេះ ឯកឧត្តម កើត ឆែ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ នៅក្នុងទីក្រុងភ្នំពេញមានអគារផ្ទះល្វែងចំនួន៤៥៣ និងអគារដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួន ១.៨៧៧អគារ។ នេះជាជំហានមួយដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង។ ក្រៅពីអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងវិស័យឧស្សាហកម្មរបស់ខ្លួនផងដែរ ដោយមានចំនួនរោងចក្រកើនឡើងដល់ទៅ ៨១១កន្លែង ក្នុងនោះដែរមានរោងចក្របង្កើតថ្មីចំនួន ១៨កន្លែង គិតត្រឹមឆ្នាំ២០២៤។ កំណើននេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលកំពុងរីកចម្រើនជាបន្តបន្ទាប់របស់នៅក្នុងទីក្រុង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ទេសភាពទីក្រុងផងដែរ។ អាជ្ញាធរបានបង្ហាញពីសុទិដ្ឋិនិយមអំពីអនាគត ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងបន្ថែមទៀត ដើម្បីសម្រួលដល់កំណើនប្រជាជន និងទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើន។ - Video Advertisement -
ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក
ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។ វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។ ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ […]
លំហូរវិនិយោគបរទេសក្នុងទីផ្សារខុនដូរបស់ប្រទេសថៃនៅបន្តកើនឡើង, ទោះសេដ្ឋកិច្ចសកលនៅមិនទាន់ប្រាកដប្រជាក៏ដោយ!
ចំណូលរបស់ប្រទេសថៃបានមកពីការលក់ខុនដូឲ្យវិនិយោគិនបរទេស មានប្រមាណ ៥៣៨,៥ លានដុល្លារ ក្នុងនោះមានខុនដូចំនួន ៣.៧៥៦យូនីត បានផ្ទេរ ទៅឱ្យអ្នកទិញអន្តរជាតិ ដែលមានការកើនឡើង ១១,៦% នៃអត្រាប្រចាំឆ្នាំ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ Asianews.network ចុះថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥។ បច្ចុប្បន្នភាពនៃទិដ្ឋភាពវិនិយោគក្នុងទីផ្សារអចលនទ្រព្យថៃ បង្ហាញពីចំណូលចិត្តយ៉ាងច្បាស់លាស់ ក្នុងចំណោមអ្នកទិញអន្តរជាតិ ជាក់ស្តែងអចលនទ្រព្យមានតម្លៃក្រោម ៨៧.០០០ ដុល្លារ (៣លានបាត) គ្របដណ្តប់ជាង ៥០% នៃប្រតិបត្តិការទាំងអស់។ យូនីតដែលមានទំហំចាប់ពី ៣១ ទៅ ៦០ ម៉ែត្រការ៉េ ដែលជាធម្មតា មានបន្ទប់គេងពីមួយទៅពីរបន្ទប់ បានជាប់ចំណាត់ថ្នាក់ជាប្រភេទបន្ទប់ ដែលត្រូវបានគេ ស្វែងរកច្រើនបំផុត ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការសម្រាប់លំនៅឋានរស់នៅជាក់ស្តែង និងដែលបានរចនាយ៉ាងល្អនៅក្នុងទីតាំងសំខាន់ៗ។ បើនិយាយអំពីរបាយនៃការទិញតាមភូមិសាស្រ្តវិញ ភាគច្រើនគឺនៅតែប្រមូលផ្តុំនៅក្នុងតំបន់សំខាន់ៗ ចំនួនបី គឺទីក្រុងបាងកក ឈុនបុរី និងភូកេត ដែលរួមបញ្ចូលគ្នា ចូលរួមចំណែកស្មើនឹង ៧៤% នៃប្រតិបត្តិការខុនដូអន្តរជាតិទាំងអស់។ ជនជាតិចិននាំមុខគេលើផ្នែកប្រជាសាស្រ្តវិនិយោគិនបរទេសនៅក្នុងទីផ្សារអចលនទ្រព្យថៃ បន្ទាប់មកអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ី ដែលរួមចំណែកដល់ការកើនឡើង យ៉ាងរឹងមាំប្រមាណ […]
ក្រុមហ៊ុន Nippon និង Inoue Calcium ចង់វិនិយោគកែច្នៃស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុនបរទេសចំនួនពីរគឺ Nippon Koei Business Partners Co., Ltd និង Inoue Calcium Corporation កំពុងស្វែងរកឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយផ្តោតលើការលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសជប៉ុន។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មានកិច្ចប្រជុំសំខាន់ពីរត្រូវបានរៀបចំឡើង។ កិច្ចប្រជុំលើកទី១ គឺជាជំនួបរវាង លោក Tsutomu Tamura អគ្គនាយករងនៃក្រុមហ៊ុន Nippon Koei Business Partners Co., Ltd និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីសក្តានុពលក្នុងការកែច្នៃគ្រាប់ និងសំបកស្វាយចន្ទី ទៅជាទឹកខ្មេះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ នាឱកាសនោះ លោក Tamura ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកចំពោះវិស័យស្វាយចន្ទីកម្ពុជា ដោយបានគូសបញ្ជាក់ពីគម្រោងកែច្នៃគ្រាប់ និងសំបកស្វាយចន្ទីទៅជាទឹកខ្មេះ និងប្រេង ខណៈកាកសំណល់របស់វាក៏នឹងត្រូវកែច្នៃទៅចំណីសត្វ (គោ) ផងដែរ។ កិច្ចប្រជុំលើកទី២ គឺជាជំនួបរវាង លោក Akira Sasaki នាយកគ្រប់គ្រងក្រុមហ៊ុន Inoue […]