អាមេរិក និង G7 គ្រោងចាក់លុយ ៤០ទ្រីលានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទសកំពុងអភិវឌ្ឍដើម្បីទប់ឥទ្ធិពលចិន

សហរដ្ឋអាមេរិក និងសមាជិកប្រទេសមហាអំណាចឧស្សហកម្ម G7 កាលពីថ្មីៗនេះ បានបង្ហាញពីផែនការចង់ផ្ដល់ជំនួញហិរញ្ញវត្ថុសរុបជាង ៤០ទ្រីលានដុល្លារ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទសកំពុងអភិវឌ្ឍ ដើម្បីប្រឆាំងទប់នឹងអំណាចគម្រោងផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់របស់ចិន។ នេះបើយោងសារព័ត៌មានរ៉យទ័កាលពីម្សិលមិញនេះ។

ប្រទេសទាំង ៧ បានពិភាក្សាគ្នាអំពីបញ្ហានេះក្នុងជំនួបកំពូលនៅប្រទេសអង់គ្លេសកាលពីសប្តាហ៍មុនដែលក្នុងនោះ របៀបវារៈមួយនៃកិច្ចប្រជុំ គឺត្រូវស្វែងរកដំណោះស្រាយទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅលើពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។

គម្រោងតម្លៃជាង ៤០ទ្រីលានដុល្លារ មានឈ្មោះថា Build Back Better World (B3W) ឬប្រែសម្រួលជាភាសាខ្មែរថា «កសាងឡើងវិញ ពិភពលោកឱ្យល្អជាងមុន» ដែលជាគម្រោងរបស់ប្រធានាធិបតីអាមេរិក Joe Biden។

បើយោងតាមមន្ត្រីជាន់ខ្ពស់របស់ប្រទេសអាមេរិក គម្រោងដ៏ធំនេះមិនមែនគ្រាន់តែជាការទប់ទល់នឹងអំណាចចិនទេ តែវាជាការផ្ដល់ជំនួយយ៉ាងស្អាតស្អំសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាការឆ្លុះបញ្ចាំងពីគុណតម្លៃ ស្តង់ដារ និងវិធីនៃការធ្វើជំនួញដែលមានតម្លាភាពរបស់ប្រទេសG7 ផងដែរ។

គម្រោងនេះ នឹងធ្វើការគៀងគរទុនពីវិស័យឯកជន ហើយយកទៅវិនិយោគលើច្រើនវិស័យជាច្រើនក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជាហេដ្ឋារចនាសម្ព័ន្ធ អាកាសធាតុ សុខភាព បច្ចេកវិទ្យាឌីជីថល និងសមភាពយេនឌ័រជាដើម។

ទោះយ៉ាងណាក្ដី កិច្ចប្រជុំនៅមិនទាន់បង្ហាញពីផែនការច្បាស់លាស់នៅឡើយទេ ថានឹងប្រមូលទុនយ៉ាងណា ហើយនឹងត្រូវផ្ដល់ជូនទៅប្រទេសកំពុងអភិវឌ្ឍយ៉ាងដូចម្ដេច?

គួរបញ្ជាក់ផងដែរ គម្រោងនេះមានបំណងចង់ប្រជែងជាមួយនឹងគម្រោងផ្លូវនិងខ្សែក្រវាត់របស់ចិន ដែលចាប់ផ្ដើមកាលពីឆ្នាំ២០១៣។ មកទល់បច្ចុប្បន្ន មានប្រទេសជាង ១០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិនហើយ ដើម្បីសាងសង់គម្រោងនានាដូចជាផ្លូវដែក កំពង់ផែ ផ្លូវហាយវេ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ប៉ុន្តែ ក្រុមអ្នករិះគន់បាននិយាយថាគម្រោងរបស់ចិន មិនមានតម្លាភាពពោលគឺដើម្បីពង្រីកនយោបាយកុម្មុយនិស្ត។

រូបភាពពី reuters

- Video Advertisement -

ព័ត៌មានដែលទាក់ទង

នាយករដ្ឋមន្រ្តី ប្រកាសរក្សាព្រលានពោធិ៍ចិនតុងទុកជាទ្រព្យសម្បត្តិរដ្ឋ មិនលក់ឱ្យឯកជនដាច់ខាត!

នៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅកាត់ថា អាកាសយានដ្ឋានពោធិ៍ចិនតុង នឹងនៅតែស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលដដែល ហើយនឹងមិនលក់ទៅឱ្យបុគ្គលឯកជនណាមួយឡើយ។ ការ​ថ្លែង​បែប​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី៨០ នៃ​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងនូវពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះដែលបង្ហាញថាអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ ដោយសង្កត់ធ្ងន់ថាការអះអាងទាំងនេះគ្មានមូលដ្ឋានទាល់តែសោះ។ សម្តេចបានមានប្រសាសន៍ថា “ការរក្សាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងជាសម្បត្តិរដ្ឋមានសារៈសំខាន់ណាស់សម្រាប់ការការពារអាកាសយានដ្ឋានថ្មី ប្រសិនបើមានបញ្ហាណាមួយកើតឡើង យើងនឹងមានព្រលានយន្តហោះចាស់សម្រាប់ប្រើប្រាស់ជំនួសវិញ”។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងបម្រើប្រជាពលរដ្ឋ និងត្រូវបានអភិរក្សជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិសំខាន់ៗផងដែរ។ ជាការកត់សម្គាល់ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលដំណើរការជិត ៧០ឆ្នាំមកនេះ គ្រោងនឹងបិទប្រតិបត្តិការទាំងស្រុងនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ បន្ទាប់ពីបិទ ប្រតិបត្តិការអ្នកដំណើរក្នុង និងក្រៅប្រទេសទាំងអស់នឹងត្រូវប្តូរទៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីជាង ២៦០០ហិកតា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលវិញ។ ការផ្លាស់ប្តូរនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីដ៏គួរឱ្យរំភើបមួយសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។​(អានបន្ថែម) - Video Advertisement -

ក្រសួងទេសចរណ៍ គ្រោងកែច្នៃផ្ទះកំណើតរបស់សម្តេចតេជោទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ

ក្រសួងទេសចរណ៍ មានគម្រោងរៀបចំផ្ទះកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់អ្នកជំនាន់ក្រោយ ខណៈគម្រោងនេះក៏ទទួលបានការគាំទ្រពីសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។ គម្រោងនេះ ត្រូវបានលើកឡើងដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញទស្សនាផ្ទះកំណើត របស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ហួត ហាក់ បានបង្ហើបពីគម្រោងកែច្នៃ និងរៀបចំផ្ទះនោះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកខេត្តស្ទឹងត្រង់។ ឯកឧត្តមថា គម្រោងនេះ ក៏ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗ ជួយជំរុញវិស័យទេសចរណ៍ និងជួយលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឱ្យកាន់តែមានភាពរីកចម្រើនផងដែរ។ ជុំវិញរឿងនេះ សម្តេច ម៉ែន សំអន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតរបស់សម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជម្រុញឱ្យ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន […]

រដ្ឋសម្រេចដាំដើមរាំងទឹកធ្វើជាក្រវាត់ព្រំនៅជុំវិញបឹងទន្លេសាបក្នុងតំបន់៣

រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែ​នដីនៃខេត្តទាំង ៦ និងសហគមន៍ស្ថិតនៅជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំព្រៃលិចទឹកប្រភេទដើមរាំងទឹកធំៗ ធ្វើជាខ្សែក្រវាត់ព្រំបន្ថែមនៅតាមចន្លោះបង្គោលព្រំតំបន់៣ ដែលបានសាងសង់រួច ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ នេះបើតា​មលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ឯកភាពឱ្យធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់ដែលរេចរឹលក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ឯកភាពធ្វើការសិក្សាពីសក្តានុពល និងលទ្ធភាពរបស់បណ្តាស្ទឹងសំខាន់ៗទាំង១១ នៅជុំវិញតំបន់បឹងទន្លេសាប ដែលជាប្រភពទឹកមួយដ៏សំខាន់ហូរចូលទៅបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ស្រោចស្រព ចិញ្ចឹមជីវៈចម្រុះ និងផ្តល់លំនឹងដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានឯកភាពធ្វើការសិក្សាពីសណ្ឋានបាតបឹងទន្លេសាប ដើម្បីធ្វើការវិភាគលើបម្រែបម្រួលស្ថានភាពសមាសភាគ ដីបាតបឹង គុណភាពទឹក សារធាតុកខ្វក់ បរិមាណទឹក កម្ពស់ទឹក អេកូឡូស៊ីនៃបឹង ក្នុងការធានាឱ្យបាននូវសន្តិសុខ ទឹក និងសន្តិសុខស្បៀងនៅក្នុងតំបន់។ គួរបញ្ជាក់ថា ការងារសាងសង់បង្គោលព្រំនៅតំបន់៣ ជុំវិញបឹងទន្លេសាប សម្រេចបាន ១០០% នៃចំនួនបង្គោលសរុបចំនួន […]

រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប […]

រដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦មក។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើក​លែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់​​គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បាន​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥នេះក្តី។ ក្នុងនោះដែរ ការផ្តល់ជូននេះ ធ្វើឡើងចំពោះគម្រោងអគារជាប់តាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។ យ៉ាងណាមិញ ការអនុគ្រោះនេះ ពុំអនុវត្តឡើងវិញចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។ វិធីសាស្រ្តសកម្មនេះមានគោលបំណងជំរុញទំនុកចិត្តវិនិយោគិន និងលើកទឹកចិត្តដល់ការបន្តសកម្មភាពសំណង់ក្នុងខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងខេត្ត។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់គម្រោងត្រូវបានលើកទឹកចិត្តឱ្យទាក់ទងអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែម។ - […]

ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង

ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។​ គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០%  ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បន្ធូរ​បន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ​ព្រោះ​វាបានជួយ​ដក​របាំង​​សម្រាប់​អ្នក​ទិញ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​និង​លទ្ធភាពទិញ​ផ្ទះ។ តាមរយៈការបង្កើនអត្រា […]