ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។

ទីលានទុកដាក់សំរាមថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

គម្រោងនេះ បានចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២ ដោយប្រើប្រាស់ទឹកប្រាក់អស់ ៤.៦២៩.៣៩៩ដុល្លារ ស្ថិតក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍ (ADB)។

ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លើផ្ទៃដីទំហំ​ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា ដែលរណ្តៅទុកដាក់សំរាម មានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។

តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧.៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦.៤៧៨នាក់​ នៅក្នុង​ជុំវិញទីរួមខេត្តកំពង់ធំ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី-Ripple ចង់មកផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអាមេរិក

ក្រុមហ៊ុន Ripple Inc ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជានាពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនខាងលើ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក Chris Larsen នាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប សម្ដេចធិបតី បានគាំទ្រ និងស្វាគមន៍ចំពោះបំណងលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ខណៈសម្ដេចថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន គឺស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្ដេច បានចាត់ទុក ការវិនយោគនេះ  គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ ទន្ទឹមគ្នានេះ សម្តេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីដំណើរការគម្រោងជោគជ័យ។ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល និតិកាលទី៧នេះ បានដាក់ចេញគោលនយោបាយក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ […]

ទីលានចាក់សំរាមទំហំជិត ១៩ហិកតា នៅក្រុងកំពង់ចាម សម្ពោធដាក់ឱ្យប្រើជាផ្លូវការហើយ

ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្ថិតលើផ្ទៃដីទំហំ ១៨,៦៧ហិកតា ក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀ​ម​ ខេត្តកំពង់ចាម ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ទីលានចាក់សំរាមនេះ ជាអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤  ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រតិបត្តិការសាងសង់ដោយក្រុមហ៊ុន BM Construction & Electric Co., Ltd។ គម្រោងនេះចំណាយពេល ១១ខែ ដើម្បីបញ្ចប់ និងមានគោលបំណងបម្រើដល់តម្រូវការដែលកំពុងកើនឡើងរបស់សហគមន៍។ នៅក្នុងដំណាក់កាលដំបូង ទីលានចាក់សំរាមនេះត្រូវបានរៀបចំឡើងសម្រាប់ទុកដាក់សំរាមក្នុងតំបន់សម្រាប់រយៈពេល៧ឆ្នាំខាងមុខ ដោយគិចចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣១។ គួរបញ្ជាក់ថា ប្រជាជនក្នុងតំបន់ប្រមាណជា ៨៥% ស្មើនឹងប្រមាណ ៩០៨.០០០នាក់ ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដ៏សំខាន់មួយនេះ។ តំបន់ទាំងនោះរួម​មាន​សហគមន៍​នៅ​សង្កាត់​បឹង​កក់ សង្កាត់​កំពង់ចាម សង្កាត់​សំបួរមាស សង្កាត់​វាលវង់ ព្រម​ទាំង​ឃុំ​អំពិល និង​ឃុំ​ឃ្វាល ក្នុង​ស្រុក​កំពង់សៀម។ យ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍ទីលានចាក់សំរាមក្រុងកំពង់ចាមនេះ គឺជាយុទ្ធសាស្រ្តត្រួសត្រាយផ្លូវសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែស្អាត និងសុវត្ថិភាពជាងមុន ដែលនេះជាសញ្ញាបង្ហាញពីការបោះជំហានឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មេគង្គកាន់តែប្រសើរឡើង។   - Video Advertisement -

គម្រោងថាមពលពន្លឺព្រះអាទិត្យធំៗ ធ្វើឱ្យអាស៊ីអាគ្នេយ៍ នាំមុខគេក្នុងលោកលើវិស័យ ថាមពលកកើតឡើងវិញ

តំបន់អាស៊ីអាគ្នេយ៍ បន្តនាំមុខគេលើវិស័យថាមពលកកើតឡើងវិញជាមួយនឹងគម្រោងថាមពលពន្លឺព្រះអាទិត្យសំខាន់ៗនៅទូទាំងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងថៃ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់នេះ ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយនឹងគោលដៅបង្កើនសមត្ថភាពថាមពលកកើតឡើងវិញឱ្យបាន ៣៥% នៅត្រឹមឆ្នាំ ២០២៥ ដែលរដ្ឋសមាជិកអាស៊ានកំណត់ បច្ចុប្បន្នតំបន់នេះមានថាមពល ២៨GW បានមកពីប្រភពថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់៩% នៃសមត្ថភាពផលិតអគ្គិសនីសរុបនៅទូទាំងតំបន់ទាំងមូល នេះបើយោងតាម Saurenergy ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ប្រភពថាមពលស្អាតដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងជីវម៉ាស ត្រូវបានគេរំពឹងថានឹងឆ្លើយតបលើសពីមួយភាគបីនៃតម្រូវការថាមពលរបស់អាស៊ាននៅឆ្នាំ ២០៣៥។ រោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng នៅ Tay Ninh ប្រទេសវៀតណាម គឺជាគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពផលិត ៥០០MW ។ ស្ថានីយថាមពលនេះ ត្រូវបានអភិវឌ្ឍក្នុងដំណាក់កាលជាច្រើន និងបានដំណើរការនៅឆ្នាំ ២០១៩ និងផ្គត់ផ្គង់ថាមពលទៅឱ្យក្រុមហ៊ុន Vietnam Electricity ក្រោមកិច្ចព្រមព្រៀងទិញរយៈពេល ២០ឆ្នាំក្នុងតម្លៃ USD ០,០៩៣/kWh ។ បន្ទាប់មក គឺសួន Trung Nam […]

ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាអភិវឌ្ឍភូមិគំរូឱ្យបាន ២៣០ភូមិ ត្រឹមឆ្នាំ២០២៨

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្តេជ្ញាជំរុញការអភិវឌ្ឍន៍ភូមិគំរូឱ្យបាន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨ ខាងមុខនេះ។ នេះបើយោងតាមពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន ៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ទុកថា ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ពីថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញឱ្យសម្រេចបានចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨។ យោងតាមប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, […]

រដ្ឋាភិបាលកម្ពុជាកំណត់តំបន់អាទិភាពចំនួន៥ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់

រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពចំនួន៥ សម្រាប់រៀបចំផែនការមេក្នុងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ស្របតាមការអភិវឌ្ឍក្រុង ទីប្រជុំជន តំបន់ជនបទ សហគមន៍ កំណើនប្រជាពលរដ្ឋ តម្រូវការនៃការសាងសង់ និងការប្រើប្រាស់ជាក់ស្តែង។ នេះបើតាមច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលទើបបានប្រកាសឱ្យប្រើ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន ១៦ជំពូក និង១១៣មាត្រា។ បើតាមច្បាប់នេះ​ តំបន់អាទិភាពទាំង៥ ដែលតម្រូវឱ្យរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ រួមមាន៖ ១.តំបន់មានការត្រួតពិនិត្យការបំពុលទឹក ២.តំបន់ការពារគុណភាពទឹក និងបរិមាណទឹកនៅក្នុងតំបន់ធម្មជាតិ ៣.តំបន់អភិវឌ្ឍន៍ថ្មី ក្រុងថ្មី តំបន់សាងសង់បុរី តំបន់អាជីវកម្ម និងតំបន់រៀបចំដីឡូតិ៍ថ្មី ៤.តំបន់ ឬមណ្ឌលពាណិជ្ជកម្មនិងផលិតកម្ម តំបន់ទេសចរណ៍និងសេវាកម្ម ៥.តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬសួននវានុវត្តន៍ ឬតំបន់កសិឧស្សាហកម្ម។ ទន្ទឹមនឹងនេះដែរ ការរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ត្រូវផ្តោតលើចំណុចសំខាន់ដូចខាងក្រោម៖ តំបន់គ្របដណ្តប់ប្រព័ន្ធទឹកកខ្វក់ និងលក្ខខណ្ឌដែលត្រូវធ្វើប្រព្រឹត្តកម្ម និងបង្ហូរចេញ ការតម្រង់ទិសគោលនយោបាយ និងយុទ្ធសាស្ត្រអនុវត្តសម្រាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងការពិពណ៌នាផែនការអនុវត្តលម្អិត ការលើកកម្ពស់គម្រោងពង្រីកប្រព័ន្ធទឹកកខ្វក់ក្នុងតំបន់នានា និងការពង្រីកវិសាលភាពរៀបចំឡើងវិញនៃប្រព័ន្ធលូ ការរៀបចំគម្រោង គំនូរប្លង់ រចនាសម្ព័ន្ធ និងសមត្ថភាពនៃឋបនីយភណ្ឌទឹកកខ្វក់ ការសិក្សាស្ថានភាពទីតាំងរចនាសម្ព័ន្ធដែលមានស្រាប់ ឋានលេខាសាស្ត្រ […]

កន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក ក្នុងប្រទេសហ្វីលីពីន បើកការដ្ឋានសាងសង់ហើយ

កន្លែងផ្ទុកថាមពលព្រះអាទិត្យដ៏ធំបំផុតលើលោក លាតសន្ធឹងលើផ្ទៃដី ៣.៥០០ហិកតា ​កំពុង​បើកដំណើរការ​សាងសង់នៅក្នុងប្រទេសហ្វីលីពីនហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ASiAN POWER នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងនេះ លោកប្រធាន Ferdinand Marcos Jr. បានលើកឡើងថា “គម្រោងថាមពលពន្លឺព្រះអាទិត្យ Terra នេះ ត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗចំនួនពីរ៖ ទី១_បំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងខ្លាំង និងទី២_នឹងជួយដោះស្រាយនូវតម្រូវការបន្ទាន់ដើម្បីផ្លាស់ប្តូរទៅរកប្រភពថាមពលកកើតឡើងវិញ និងនិរន្តរភាព”។ គម្រោងផ្ទុកថាមពលព្រះអាទិត្យ Terraនេះ នឹងត្រូវសាងសង់ឡើងក្រោមទុនវិនិយោ ៤ពាន់លានដុល្លារ មានថាមពល Photovoltaic រហូតដល់ ៣.៥០០មេហ្គាវ៉ាត់ ដែលអាចបំពេញបន្ថែមដោយប្រព័ន្ធផ្ទុកថាមពលថ្មរហូតដល់ ៤.៥០០មេហ្គាវ៉ាត់ម៉ោង។ គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីសរុបចំនួន ៣.៥០០ហិកតា នៅក្នុងតំបន់ Nueva Ecija និង Bulacan ។ ក្រោយបញ្ចប់ការសាងសង់ គេព្យាករថាគម្រោងនេះនឹងផ្តល់ថាមពលដល់គ្រួសារចំនួន ២.៤ លាន និងជួយកាតបន្ថយការបំភាយឧស្ម័នកាបូនិចបានប្រមាណ ៤.៣លានតោនក្នុងមួយឆ្នាំ ដែលស្មើនឹងការដកយានយន្តប្រើសាំងបានជាង ៣លានគ្រឿង ចេញពីផ្លូវជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ថាគម្រោង MTerra Solar នឹងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យបានរហូតដល់ ៨៥០មេហ្គាវ៉ាត់ […]