Gateway នឹងបើកដំណើរការអាជីវកម្មនៅចុងឆ្នាំ ២០១៩
Gateway Cambodia ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលក្រុងទើបពង្រីកថ្មីនេះ នឹងបញ្ចប់ការងារសាងសង់នៅត្រឹមខែធ្នូ ឆ្នាំ២០១៩ ដោយមានកន្លែងប្រើប្រាស់ចម្រុះទាំងលំនៅឋាននិងអាជីវកម្ម បើកដំណើរការនាពេលបន្ទាប់។ ការអភិវឌ្ឍនេះគឺជាការបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន Tiong Aik Corporation Singapore (TA Corporation Ltd.) ដែលមានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងឧស្សាហកម្មសាងសង់នៅសិង្ហបុរី និងបទពិសោធន៏ ២០ឆ្នាំក្នុងការអភិវឌ្ឍអចលនទ្រព្យ។
ក្រុមហ៊ុន TA Corporation ចាប់ផ្តើមនៅឆ្នាំ១៩៧២ ដោយមានទីផ្សារថ្នាក់កណ្តាលដល់លំដាប់ខ្ពស់ជាគោលដៅ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបូរីនេះបានរកស៊ីនៅក្រៅប្រទេសតាមរយៈការបណ្តាក់ទុនរួមគ្នាក្នុងភាពជាដៃគូនៅសាធារណរដ្ឋប្រជាមានិតចិន ប្រទេសថៃ និងប្រទេសកម្ពុជា។
ការអភិវឌ្ឍការប្រើប្រាស់ចម្រុះនេះតំណាងឲ្យគោលដៅដ៏ធំនៅក្នុងប្រវត្តិរបស់ក្រុមហ៊ុន ហើយវានឹងជាការចាប់ផ្តើមនូវការប្តេជ្ញាចិត្តខ្លាំងឡើងពីក្រុមហ៊ុន TA Corporation នៅក្នុងការអភិវឌ្ឍទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលអនាគត។
The Gateway Cambodia មានទីតាំងស្ថិតនៅតំបន់ជាយុទ្ធសាស្ត្រក្នុងរាជធានីភ្នំពេញ និងមានផ្សារទំនើបលក់រាយចំនួន២ជាន់ មានអគារការិយាល័យចំនួន ២៤ជាន់ អគារលំនៅឋាន ២៦ជាន់ ទីលានបើកចំហនៅលើដំបូល និងចំណតរថយន្តនៅជាន់ក្រោមដី។
ខណៈពេលដែលការសាងសង់ដំណើរការទៅមុខ ការអភិវឌ្ឍចម្រុះនេះមានការលក់ដ៏អស្ចារ្យដោយសារតែទីតាំងរបស់វាស្ថិតនៅជិតកន្លែងដូចជា ស្ថានទូត ស្ថាប័នរដ្ឋាភិបាល ផ្សារទំនើប សាលារៀន និងភោជនីយដ្ឋាន។
អំឡុងពេលដំណើរទស្សនកិច្ចរបស់កញ្ញា Angela Bonila Miss Global 2016 មកកាន់ទីកន្លែងដ៏ប្រណីតនេះ លោក Ly Khunthai នាយកប្រតិបត្តិ Gateway បានមានប្រសាសន៍ថា “The Gateway ផ្តោតលើអតិថិជនក្នុងស្រុកនិងអន្តរជាតិដែលភាគច្រើនជាអ្នកជំនួញ។” ហើយលោកបានបន្ថែមថា “អតិថិជនបរទេសដែលបានទិញយូនីតនៅក្នុងគម្រោងអភិវឌ្ឍនេះ មកពីប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសចិន ប្រទេសតៃវ៉ាន់ ប្រទេសឥណ្ឌូនេស៊ី ប្រទេសស្វ៊ីស និងប្រទេសកាណាដា។”
“យូនីតជាច្រើនត្រូវបានលក់ចេញ។ តម្លៃលំនៅឋានចាប់ផ្តើមពី ១៥០ពាន់ដុល្លារ ហើយយូនីតការិយាល័យមានតម្លៃលក់រហូតដល់ ២៥០ពាន់ដុល្លារ។ ”
លោក Ping Serey នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Angkor Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា “ទីផ្សារខុនដូនៅរាជធានីភ្នំពេញ ជាពិសេសខុនដូតម្លៃ ៥០ពាន់ដុល្លារក្នុងមួយយូនីតនៅតែអាចចរាចរលក់ដូរនៅលើទីផ្សារបាន។ ប៉ុន្តែអ្វីដែលសំខាន់ដែលអ្នកអភិវឌ្ឍន៍គួរតែស្វែងរកសម្រាប់អតិថិជននោះ គឺការផ្តល់ឲ្យពួកគេនូវផលចំណេញពីការវិនិយោគ។
លោកបានបន្តថា “ទោះជាយ៉ាងណា ខុនដូដែលមានកន្លែងការិយាល័យនិងមានទីតាំងស្ថិតនៅក្នុងទីប្រជុំជនក្រុងនៅតែល្អ ប្រសិនបើតម្លៃអាចទទួលយកបាន ហើយទីតាំងផ្តល់ភាពងាយស្រួល។”
យោងតាមរបាយការណ៍របស់ CBRE Cambodia សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៧ ការផ្គត់ផ្គង់ខុនដូនៅទាបនៅឡើយនៅដំណាក់កាលនេះដោយការផ្គត់ផ្គង់សរុបបានកើនឡើងពី ១.៩១១យូនីត រហូតដល់ ៦.១០៩យូនីត គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០១៧ ពោលគឺកើនឡើង ៤៦ភាគរយ ធៀបនឹងត្រីមាសមុន និងប្រហែលកើនឡើងទ្វេដងធៀបនឹងការផ្គត់ផ្គង់ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។
ក្នុងត្រីមាសទី២កន្លងទៅនេះមានគម្រោងខុនដូតែមួយប៉ុណ្ណោះដែលត្រូវបានដាក់ចេញ។ គម្រោងនេះដែលមានទីតាំងស្ថិតនៅជ្រោយចង្វារ ហើយបានបន្ថែមចំនួនខុនដូចំនួន ២៨៣យូនីតទៅក្នុងការផ្គត់ផ្គង់។
https://youtu.be/gdfLNP0uvt4
- Video Advertisement -