GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ភ្នំពេញ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអេឡិចត្រូនិកនៅកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារម៉ាក KHIND» ដែលជាផលិតផល់របស់ប្រទេសម៉ាឡេស៊ី មកកាន់ទីផ្សារកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ Raffles Hotel Le Royal នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥។

កម្មវិធីនេះ មានការចូលរួមជាអធិបតីភាពពីសំណាក់ លោកស្រី នូរ ហឺហ្សាហ្ស៊ីឡា ហ្គាហ្សាលី (Nur Herzazzila Ghazali) ភារធារីនៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGEAR Group និង លោក អាឌីល ជីមមី មីស្ទ្រី (Adil Jimmy Mistry) នាយកប្រតិបត្តិនៃក្រុមហ៊ុន KHIND ម៉ាឡេស៊ី ។

ចក្ខុវិស័យនៃការនាំយកកង្ហារស្តង់ដារអន្តរជាតិ

ថ្លែងនៅក្នុងពិធីសម្ពោធ លោក ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGEAR Group បានគូសបញ្ជាក់ថា ការនាំយកកង្ហារ KHIND មកកាន់កម្ពុជា គឺជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ យោងតាមទិន្នន័យឆ្នាំ ២០២៣ ទំហំទីផ្សារនាំចូលកង្ហារនៅកម្ពុជាមានតម្លៃជាង ២៧.២៥ លានដុល្លារអាមេរិក ដែលបង្ហាញថាតម្រូវការឧបករណ៍ត្រជាក់មួយនេះនៅតែមានកម្រិតខ្ពស់ និងចាំបាច់បំផុតសម្រាប់ប្រជាជនកម្ពុជា ។

ការដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យនៃទំនិញគេចពន្ធ

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានលើកឡើងយ៉ាងលម្អិតអំពីបញ្ហាប្រឈមក្នុងទីផ្សារបច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា៖ «ទំហំទីផ្សារកង្ហារនៅស្រុកខ្មែរមានទំហំធំ ប៉ុន្តែប្រហែល ៨០% នៃកង្ហារទាំងនោះគឺជាផលិតផលគ្មានការធានាត្រឹមត្រូវ» ។

លោកបានសង្កត់ធ្ងន់លើហានិភ័យនៃទំនិញគេចពន្ធដោយបញ្ជាក់ថា៖ «ការដឹកជញ្ជូនដោយគេចពន្ធ និងការផ្ទេរទំនិញពីមធ្យោបាយមួយទៅមធ្យោបាយមួយ (សាងឡាន) ធ្វើឱ្យមានហានិភ័យនៃការបែកបាក់ខ្ពស់។ អ្នកលក់និងអតិថិជនតែងតែជួបបញ្ហាកង្ហារបែកបាក់ដង និងពិបាករកគ្រឿងបន្លាស់» ។

លោក ហ៊ ហាប់ បានបន្ថែមថា ការជ្រើសរើសកង្ហារ KHIND គឺជាដំណោះស្រាយដ៏ល្អបំផុត ព្រោះជាការនាំចូលដោយបង់ពន្ធត្រឹមត្រូវ មានបណ្តាញចែកចាយទូលំទូលាយ និងមានមជ្ឈមណ្ឌលសេវាកម្មរហូតដល់ ១៤ កន្លែងទូទាំងប្រទេស ដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន។ លោកក៏បានបង្ហាញពីចក្ខុវិស័យទៅថ្ងៃអនាគតថា៖ «សម្រាប់ទស្សនៈវិស័យទៅថ្ងៃមុខ យើងចង់នាំយកផលិតផលផ្សេងៗទៀតមកកាន់ទីផ្សារ ប៉ុន្តែយើងមានលក្ខខណ្ឌចម្បងចំនួនពីរ៖ ទី១ គឺគុណភាព ដើម្បីផលប្រយោជន៍អតិថិជន និងទី២ គឺលទ្ធភាពក្នុងការប្រកួតប្រជែងតម្លៃជាមួយទំនិញគេចពន្ធ ដើម្បីធានាថាការរកស៊ីរបស់ក្រុមហ៊ុនអាចដំណើរការទៅបានដោយរលូន» ។

គុណភាពស្តង់ដារម៉ាឡេស៊ី និងសុវត្ថិភាពខ្ពស់

លោក អាឌីល ជីមមី មីស្ទ្រី (Adil Jimmy Mistry) នាយកប្រតិបត្តិក្រុមហ៊ុន KHIND ម៉ាឡេស៊ី បានបង្ហាញក្តីរំភើបចំពោះភាពជាដៃគូនេះ។ លោកបានបញ្ជាក់ថា KHIND បានកសាងកេរ្តិ៍ឈ្មោះតាំងពីឆ្នាំ ១៩៦១ ហើយផលិតផលកង្ហាររបស់លោកត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អាកាសធាតុក្តៅ ដោយផ្តោតសំខាន់លើសុវត្ថិភាព និងភាពធន់ ។

លោក អាឌីល បានថ្លែងថា៖ «សម្រាប់អតិថិជនកម្ពុជា សាររបស់យើងគឺសាមញ្ញណាស់៖ KHIND ប្តេជ្ញានាំមកជូននូវផលិតផលដែលមានសុវត្ថិភាព ធន់ និងអាចទុកចិត្តបាន» ។

ជាសក្ខីភាពនៃគុណភាព លោកស្រី នូរ ហឺហ្សាហ្ស៊ីឡា ហ្គាហ្សាលី តំណាងស្ថានទូតម៉ាឡេស៊ី បានចែករំលែកថា KHIND មិនមែនគ្រាន់តែជាម៉ាកកង្ហាដែលមានរូបរាងសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែជា «មរតករបស់ម៉ាឡេស៊ី» និងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនម៉ាឡេស៊ីរាប់សិបឆ្នាំមកហើយ។ លោកស្រីជឿជាក់ថា កង្ហារ KHIND នឹងនាំមកនូវផាសុកភាពជូនដល់គ្រួសារកម្ពុជា ដូចដែលបានផ្តល់ជូនគ្រួសាររបស់លោកស្រីកន្លងមកដែរ ។

ផលិតផល និងសេវាកម្ម

នៅក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំចូលកង្ហារ KHIND ចំនួន ៤ ម៉ូដែល រួមមាន កង្ហារលើតុ និងកង្ហារបញ្ឈរ (១៦អីញ និង ១៨អីញ) ។ ចំណុចពិសេសនៃកង្ហារទាំងនេះគឺការបំពាក់នូវ ម៉ូទ័រស្ពាន់ ១០០% (100% Copper Motor) ដែលធានាបាននូវភាពធន់រឹងមាំខ្លាំង ។

ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន ក្រុមហ៊ុនផ្តល់ជូននូវ៖

  • ការធានា៖ រយៈពេល ១ ឆ្នាំ លើគ្រឿងបន្លាស់ ។
  • សេវាកម្ម៖ ការត្រៀមស្តុកទុកនូវគ្រឿងបន្លាស់សំខាន់ៗដូចជា ម៉ូទ័រ និងស្លាបកង្ហារ ដើម្បីធានាថាការជួសជុលមានភាពរហ័សទាន់ចិត្ត ។

លើសពីនេះ លោក ហ៊ ហាប់ ក៏បានបង្ហើបថា ប្រសិនបើមានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ ក្រុមហ៊ុនមានផែនការនឹងបង្កើតរោងចក្រដំឡើងសង្វាក់ផលិតកម្មនៅកម្ពុជាផ្ទាល់តែម្តងនៅថ្ងៃអនាគត ។

អំពីក្រុមហ៊ុន GGEAR Group បង្កើតឡើងក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន ជីហ្គៀ គ្រុប គឺជាក្រុមហ៊ុនចែកចាយស្របច្បាប់ និងឈានមុខគេនូវផលិតផលអេឡិចត្រូនិកម៉ាកល្បីៗ រួមទាំង LG Electronics និង Hyundai Elevators ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យ “Growing Together” មានន័យថាការរីកចម្រើនទៅមុខទាំងអស់គ្នា។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជាឱកាសដ៏វិសេសវិសាលដើម្បីទទួលបានទីតាំងល្អបំផុតក្នុងសហគមន៍លំនៅឋានលំដាប់ខ្ពស់ ហ្គ្រេនស្ដា ផ្លាទីនីម បុរី ប៉េង ហួត បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់បទដ្ឋានថ្មីនៃលំនៅឋានលំដាប់ខ្ពស់នៅកម្ពុជា តាមរយៈការប្រកាសបើកលក់ជាផ្លូវការនូវគម្រោងថ្មីបំផុតរបស់ខ្លួនដែលមានឈ្មោះថា ភូមិនិម្មិត។ បន្ទាប់ពីទទួលបានជោគជ័យក្នុងពិធីបុកគ្រឹះបញ្ចុះបឋមសិលាកាលពីចុងខែមករាកន្លងទៅ ឥឡូវនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ Pre-Sale គម្រោង ភូមិនិម្មិត នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច ទីតាំងផ្ទះគំរូ វីឡា ឃីង ហ្គ្រេន គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទីតាំងពិសេសៗ​ បានមុនគេ។ គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោមចាប់ផ្ដើមបើកដំណើរការឆាប់ៗខាងមុខនេះ។ ទីតាំងកម្មវិធី […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវផលិតផលជប៉ុនម៉ាកយីហោ YOKODA ដោយជោគជ័យ នៅភោជនីយដ្ឋាន ដឹ ព្រេមៀរ ផាលេស រាជធានីភ្នំពេញ ក្រោមបរិយាកាសដ៏អធិកអធម និងមានវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ាជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន​ អិន គ្រុប ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ម្ចាស់អាជីវកម្មក្នុងវិស័យរ៉ែ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន។ ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងចក្រ និងប្រេងរំអិល YOKODA ផ្ទាល់ សម្រាប់អតិថិជនទស្សនា សាកសួរព័ត៌មាន និងស្វែងយល់អំពីបច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការផងដែរ។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត ​បានមានប្រសាសន៍ថា៖ […]

ពិតជាអស្ចា្យមែន! បុរី ប៉េង ហួត បុកគ្រឹះសង់គម្រោងថ្មី១បន្ថែមទៀត ខណៈទើបបើកបុកគ្រឹះគម្រោងថ្មី២ កាលពីម្សិលមិញ

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះបុរី ប៉េង ហួត បានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីថែម ១ទៀតក្នុងតំបន់ ៦០ម៉ែត្រ គឺគម្រោង ភូមិមរកត២ បន្ទាប់ពីបានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីចំនួន២ នៅតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាលពីម្សិលម៉ិញដែលឈ្មោះថា គម្រោង ភូមិនិម្មិត និង ភូមិព្រែកអម្រឹត។ បុរី ប៉េង ហួត បានសម្រេចចិត្តអភិវឌ្ឍ គម្រោង ភូមិមរកត២ នេះ បន្ថែមបន្ទាប់ពីបានជោគជ័យយ៉ាងខ្លាំងក្នុងការលក់ផ្ទះក្នុងគម្រោង ភូមិមរកត១ ស្ទើរតែអស់ ១០០% ទៅហើយត្រឹមតែរយៈពេលជិត ១ ឆ្នាំប៉ុណ្ណោះ។ ដោយសារមើលឃើញពីតម្រូវការ និងភាពជឿជាក់របស់អតិថិជនមកលើក្រុមហ៊ុន ដូចនេះទើបបុរី ប៉េង ហួត សម្រេចចិត្តចាប់ផ្ដើមគម្រោងថ្មីនេះបន្តទៀតក្នុងដើមឆ្នាំ២០២៦ នេះ។ គម្រោង ភូមិមរកត២ នេះនឹងធ្វើឱ្យតំបន់ ៦០ម៉ែត្រ មានសក្ដានុពលសេដ្ឋកិច្ចកាន់តែខ្លាំងឡើងមួយកម្រិតទៀត បន្ទាប់ឃើញថាតំបន់នេះមានសន្ទុះការអភិវឌ្ឍយ៉ាងឆាប់រហ័សចាប់តាំងពីព្រលានយន្តហោះថ្មីបានចាប់ផ្ដើមបើកដំណើរការមក។ ដូចនេះសម្រាប់អតិថិជនរបស់បុរី ប៉េង ហួត ដែលកំពុងរង់ចាំឱកាសវិនិយោគ ឬកំពុងតែចង់រស់នៅជាមួយម៉ូតផ្ទះថ្មីៗ ចុងក្រោយ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ០១៦/០១៧ ៥៩ ៦៧ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្មីដ៏ធំ ចំនួនពីរ ក្នុងពេលតែមួយ ស្របពេលនៃការប្រារព្ធខួប ២០ឆ្នាំនៃការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្នុងខណ្ឌច្បារអំពៅ ដោយក្រុមហ៊ុនបានរៀបចំពិធីបុកគ្រឹះបញ្ចុះបឋមសិលាជាផ្លូវការ សម្រាប់គម្រោង “ភូមិនិម្មិត” និងគម្រោង “ភូមិព្រែកអម្រឹត”។ បើមើលភូមសាស្រ្តទីតាំងក្នុងតំបន់យុទ្ធសាស្ត្រពីរផ្សេងគ្នា គម្រោងថ្មីទាំងនេះបានឆ្លើយតបយ៉ាងសំខាន់ទៅនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងតំបន់ច្បារអំពៅ។ គម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត បានរក្សាវប្បធម៌ប្រពៃណីក្នុងការប្រើប្រាស់ឈ្មោះជាភាសាខ្មែរ ដែលបង្កប់នូវអត្ថន័យប្រកបដោយភាពចំរុងចម្រើន និងត្រជាក់ត្រជុំ ជាមួយទីតាំងប្រកបដោយសក្ដានុពល នៃផ្លូវ ៦០ ម៉ែត្រ ដែលជាសង្កាត់ពាណិជ្ជកម្មកម្រិតខ្ពស់ថ្មី និងតំបន់បឹងស្នោ ដែលមានហេដ្ឋារចនាតសម្ព័ន្ធតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្នុងរយៈពេល ២០ឆ្នាំមកនេះ បុរី ប៉េង ហួត បានកំណត់បទដ្ឋានថ្មីសម្រាប់សំណង់ដែលមានគុណភាពខ្ពស់ និងការរស់នៅក្នុងសហគមន៍ប្រកបដោយសុខសុវត្ថិភាពខ្ពស់ក្នុងប្រទេសកម្ពុជា។ ការបើកការដ្ឋានសាងសង់គម្រោងទាំងពីរដំណាលគ្នានេះ ក៏ជាសញ្ញាណដ៏រឹងមាំនៃទំនុកចិត្តលើការលូតលាស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។ តាមរយៈការប្រែក្លាយផ្ទៃដីដ៏ធំល្វឹងល្វើយឱ្យទៅជាសហគមន៍លំនៅឋានដែលមានផែនការមេត្រឹមត្រូវ បុរី ប៉េង ហួត មិនត្រឹមតែសាងសង់សហគមន៍លំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតនៃអត្តសញ្ញាណទីក្រុងភ្នំពេញ។ ជាមួយនឹងការចាប់ផ្ដើមនៃគម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត នឹងធ្វើឱ្យតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាន់តែមានសក្តានុពលបន្ថែមទៀត ជាមួយល្បឿននៃការអភិវឌ្ឍឥតឈប់ឈរ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគឺពិតជាពិសេសណាស់ជាមួយប្រូម៉ូសិន Grand December ដែលក្រុមបានផ្ដល់ជូនកាដូ និង លក្ខខណ្ឌបង់ប្រាក់មិនធ្លាប់មានពីមុន។ ដើម្បីឱ្យប្រូម៉សិន Gand December នេះកាន់តែពិសេស បុរី ប៉េង ហួត បានធ្វើកម្មវិធីនៅថ្ងៃទី 12-13-14 ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីឱ្យអតិថិជនអាចមកទស្សនាផ្ទះគំរូផ្ទាល់ និងអាចសាកសួរព័ត៌មានបន្ថែមឱ្យកាន់តែលម្អិត ហើយក៏មានការលេងកម្សាន្ត ដើម្បីទទួលបានរង្វាន់ផ្សេងៗផងដែរ។ បើតាមការឱ្យដឹងពីក្រុមហ៊ុន បុរី ប៉េង ហួត បានបញ្ជាក់ថាប្រូម៉ូសិន ក្នុងខែធ្នូ ដំណាច់ឆ្នាំ ២០២៥ នេះគឺពិសេសខ្លាំងតែម្ដង ជាពិសេសគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល កាន់តែពិសេសដល់អតិថិជន ងាយនឹងទិញផ្ទះបានក្នុងបុរី ប៉េង ហួត។ លោកអ្នកដែលកំពុងតែស្រឡាញ់ផ្ទះនៅបុរី ប៉េង ហួត អាចចូលរួមសាកសួរព័ត៌មានបានដោយសេរីចាប់ពីងម៉ោង 9 ព្រឹក ដល់ម៉ោង 6 ល្ងាច នៅទីតាំងផ្ទះគំរូ King Grand ក្នុងគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (បឹងស្នោ)។ […]

ចំណេញៗទ្វេដង…ដោយអ្នកគ្រាន់តែទិញផ្ទះនៅទីតាំងដ៏មានសក្ដានុពលមួយនេះ!

ចាប់តាំងពីព្រលានយន្តហោះថ្មីបើកដំណើរការមក ធ្វើឱ្យវិស័យអចលនទ្រព្យក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ កាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងនោះបុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍផ្នែកអចលនទ្រព្យ ដែលមានសន្ទុះខ្លាំងមួយក្នុងតំបន់នេះ ដោយធ្វើការអភិវឌ្ឍរហូតដល់ទៅ ៤គម្រោងធំ។ ក្នុងខែវិច្ឆិកានេះ ក្រុម បុរី ប៉េង ហួត ក៏បានធ្វើកម្មវិធី Weekend Exclusive នៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្ដល់ជូនឱកាសចំណេញយ៉ាងច្រើន សម្រាប់អតិថិជនដែលចង់រស់នៅ ឬទិញផ្ទះសម្រាប់វិនិយោគក្នុងតំបន់នេះ។ នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលចង់រស់នៅ និងវិនិយោគជាមួយបុរី ប៉េង ហួត ក្នុងតំបន់ផ្លូវ ៦០ម៉ែត្រដែលកៀកទៅនឹងព្រលានយន្តហោះអន្តរជាតិតេជោ។ យើងបានដឹងហើយថាមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬ ផ្លូវ ៦០ម៉ែត្រ នេះ ជាខ្សែផ្លូវដ៏សំខាន់មួយក្នុងការតភ្ជាប់ព្រលានយន្តអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ ដែលមានចរាចរណ៍មមារញឹកយ៉ាងខ្លាំង ចាប់តាំងពីបើកដំណើរព្រលានយន្តហោះថ្មីនេះមក។ ក្នុងពេលបច្ចុប្បន្ននេះ នៅតាមបណ្ដាយផ្លូវ ៦០ម៉ែត្រ ចាប់ផ្ដើមមានជីវកម្មជាច្រើនកំពុងតែចាប់ផ្ដើមរីកយ៉ាងលឿន ធ្វើឱ្យតំបន់នោះក្លាយជាតំបន់ពាណិជ្ជកម្មធំ និងថ្មីស្រឡាងមួយទៀតរបស់រាជធានីភ្នំពេញ ដោយពុំអាចប្រកែកបាន។ កម្មវិធីនេះនឹងប្រារព្ធឡើងនៅទីតាំងការិយាល័យលក់ផ្ទះ និង ផ្ទះគំរូ អាជីវកម្មកាហ្វេ […]