គិតត្រឹមដើមខែវិច្ឆិកា-២០២៤ កម្ពុជាចម្រាញ់រ៉ែមាសបានជិត ១៣តោន

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានចំនួនជិត១៣តោន នេះបើយោងតាមរបាយការណ៍ពីក្រសួងរ៉ែ​និងថាមពល។​

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគីរី ផលិតមាសបាន ៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២គីឡូក្រាម។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនចម្រាញ់រ៉ែមាសចំនួន១០ ក្នុងនោះរួមមាន៖ (១)_ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, (២)_ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៣)_ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៤)_ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, (៥)_ក្រុមហ៊ុន Jiangxia Mining Energy Development  Co., Ltd. ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ, (៦)_ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិតតំបន់ភ្នំជី ខេត្តកំពង់ធំ, (៧)_ក្រុមហ៊ុន Phu Yuan ស្ថិតនៅភ្នំព្រឹក ខេត្ដបាត់ដំបង, (៨)_ក្រុមហ៊ុន Cambodia K88 ស្ថិតនៅភ្នំជី ខេត្ដកំពង់ធំ, (៩)_ក្រុមហ៊ុន Oriental Wisdow ស្ថិតនៅភ្នំប៉ាង ខេត្ដរតនគិរី, និង(១០)_ក្រុមហ៊ុន Mesco Gold ស្ថិតនៅអូរយ៉ាវដាវ ខេត្ដរតនគិរី៕

ក្រុមហ៊ុន Renaissance Minerals ជាក្រុមហ៊ុនទីមួយ ដែលបានចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជាជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយក្រុមហ៊ុននេះចម្រាញ់មាសដុំពាក់កណ្តាលសម្រេច ដែលមានអត្រាមាស៩០%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023

ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ – Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិ​​ការណ៍​នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។ Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវ​ឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារ​ល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។ គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong […]

តំបន់ព្រៃស នៃខណ្ឌដង្កោ គ្រោងនឹងស្វាគមន៍គម្រោងបូរីខ្នាតធំ មួយទៀតក្នុងពេលឆាប់ៗនេះ

អត្ថបទផ្សព្វផ្សាយ៖ បុរី ប៉េង អុីម គម្រោងទី២ បានបើកលក់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ នេះតទៅ ដែលគម្រោងនឹងលាតសន្ធឹងលើផ្ទៃដីទំហំ ៣ ហិកតា ឬស្មើនឹងផ្ទះ ២៤៥ ខ្នង ក្នុងតំបន់ព្រៃស នៃខណ្ឌដង្កោ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ កញ្ញា អ៊ឹង ប៉សាំង អគ្គនាយករង បុរី ប៉េង អ៊ីម បានឱ្យដឹងថា៖ «គម្រោងនេះ នឹងផ្ដល់ជូនផ្ទះ ៣ ប្រភេទ គឺផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C ដែលគ្រប់ប្រភេទផ្ទះទាំងអស់នឹងផ្ដោតសំខាន់លើ គុណភាពសំណង់ ប្រណីតភាព ម៉ូតផ្ទះ និងពិសេសតម្លៃសមរម្យទៅតាមតម្រូវការរបស់ទីផ្សារ។ លើសពីនេះ បើយោងតាមអ្នកគ្រប់គ្រងបុរី លោក ប៉ែន ណាក់ តំបន់ព្រៃសដែលជាទីរបស់បូរីផ្ទាល់ គឺកំពុងតែសក្ដានុពលខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ ជាពិសេសវិស័យលំនៅដ្ឋានដែលនឹងបន្តឡើងថ្លៃ។ ដូច្នេះ អត្រាចំណេញនៃការទិញអចលនទ្រព្យពិសេសក្នុងបុរី ប៉េង អ៊ីម គម្រោងទី២ […]

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បើកសម្ពោធជាផ្លូវការផលិតផលថ្មី ៣ ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ បានបើកសម្ពោធផលិតផលថ្មីចំនួន៣ ក្នុងពេលតែមួយ ដែលរួមមាន ក្បឿងត្រជាក់ អាយ.អេស.អាយ ផាម (ISI PALM®) ប្រព័ន្ធគ្រោងដំបូលដែក (PALM TRUSS) និងដែកសរសៃ អាយ.អេស.អាយ (ISI Debar) ។ ក្បឿងត្រជាក់ អាយ.អេស.អាយ ផាម (ISI PALM®) គឺជាអ្នកឯកទេស រក្សាភាពត្រជាក់ក្នុងគេហដ្ឋាន ស្រោបដោយស្នោកាត់បន្ថយកម្តៅ មានគុណភាពខ្ពស់ និងផលិតតាមបច្ចេកវិទ្យា ជប៉ុន និងអូស្រ្តាលី ស្តង់ដារអន្តរជាតិ ISO 9001: 2015 ។ ដោយឡែក ដែកសរសៃ អាយ.អេស.អាយ (ISI Debar) ជាផលិតផលដែកដែលមានគុណភាពខ្ពស់ ផលិតឡើងតាមស្តង់ដា JIS របស់ជប៉ុន មានច្រើនជម្រើស និងជាទីទុកចិត្តសម្រាប់គ្រប់សំណង់អាគារ។ […]

មិនគួរឲ្យជឿ! ទិញដែកធ្វើផ្ទះសោះ ក៏ឈ្នះម៉ូតូដែរ

ធ្លាប់តែលឺថាគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់ តែនេះជាលើកទី១ហើយដែលមានកម្មវិធីទិញដែក និងស័ង្កសីឈ្នះរង្វាន់។ ថ្មីៗនេះតាមរយៈទំព័រហ្វេសប៊៊ុករបស់ក្រុមហ៊ុន ISI STEEL ដែលគ្រប់គ្នាស្គាល់ថាជាក្រុមហ៊ុនកែច្នៃដែក និងចែកចាយផលិតផលដែកដ៏ល្បីមួួយនៅកម្ពុជា បានបង្ហោះរូបអបអរសាទរដល់អតិថិជនរបស់ខ្លួនដែលបានឈ្នះរង្វាន់ម៉ូតូហុងដាសេរីថ្មីជាបន្តបន្ទាប់ បន្ទាប់ពីពួកគេទិញដែក និងស័ង្កសីរបស់ក្រុមហ៊ុនយកទៅប្រើប្រាស់។ មកទល់ពេលនេះមានអតិថិជន ៤នាក់ហើយដែលឈ្នះរង្វាន់ម៉ូតូពីកម្មវិធីឆ្នោតកោសរបស់ក្រុមហ៊ុន ក្នុងនោះអ្នកនៅព្រែកព្នៅត្រូវរង្វាន់ពីរនាក់ និងពីរនាក់ទៀតគឺនៅកំពង់ធំ និងមណ្ឌលគិរី ហើយយើងនឹងរង់ចាំមើលអ្នកមានសំណាងឈ្នះរង្វាន់បន្តបន្ទាប់ទៀតពី កម្មវិធី កោស កោស កោស! ឈ្នះ ឈ្នះ ឈ្នះ! របស់ក្រុមហ៊ុន ។ សំណេរបន្ថែមនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនបានឱ្យដឹងថា ៉ដើម្បីក្លាយជាអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូសេរីទំនើប និងរង្វាន់ជាច្រើនទៀតជាង ៦០០រង្វាន់ជារៀងរាល់ខែ លោកអ្នកគ្រាន់តែទិញដែក និង ស័ង្កសីរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ចាប់ពី ២០០ ដុល្លារឡើងនោះនឹងទទួលបានឆ្នោតកោសផ្សងសំណាងមួយសន្លឹក ហើយការផ្តល់ឆ្នោតកោសផ្សងសំណាងនេះនឹងបន្តរហូតរង្វាន់អស់ពីស្តុក ៉។ ក្រុមហ៊ុនក៏បញ្ជាក់ផងដែរថា លោកអ្នកអាចរកជាវផលិតផលដែក និងស័ង្កសីរបស់ក្រុមហ៊ុនបាននៅដេប៉ូចែកចាយទូទាំងប្រទេស ហើយកុំភ្លេចសួររកសន្លឹកឆ្នោតដើម្បីមានឱកាសឈ្នះរង្វាន់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ISI STEEL        - Video Advertisement […]

គន្លឹះសំខាន់ៗធ្វើឱ្យបុរីទេសចរណ៍ជាជម្រើសវិនិយោគសក្ដានុពលក្នុងខេត្តសៀមរាប

គម្រោង បុរី ទេសចរណ៍ ខេត្តសៀមរាប ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន OCIC ដ៏ល្បីល្បាញនៅកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន ចាប់តាំងពីការបើកលក់គម្រោងដំណាក់កាលទី១ នាឆ្នាំ ២០១៧ រហូតដល់ដំណាក់កាលទី៩ នាពេលបច្ចុប្បន្ននេះ។ តើអ្វីទៅដែលជាយុទ្ធសាស្រ្តធ្វើឱ្យ បុរី ទេសចរណ៍ ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគ និងការរស់នៅលំដាប់ទី១ ក្នុងខេត្តសៀមរាប? លោក ហង់ វិច្ចិដ្ត្រា ប្រធានផ្នែកលក់នៃគម្រោង បុរី ទេសចរណ៍ បានបង្ហើបឱ្យដឹងថា មានកត្តាសំខាន់ៗ ៤ យ៉ាង ដែលធ្វើឱ្យ បុរី ទេសចរណ៍ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន និងក្លាយជាជម្រើសវិនិយោគដ៏ឆ្លាតវៃបំផុតសម្រាប់វិនិយោគគិននៅគ្រប់តំបន់ ។ កត្តាទី១៖ ទំនុកចិត្ត និងទំនួលខុសត្រូវ ។ គម្រោងមួយនេះត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុនបុត្រសម្ព័ន្ធ OCIC ដែលបានផ្តល់ភាពកក់ក្តៅដល់អតិថិជនក្នុងការសម្រេចចិត្តទិញអចលនទ្រព្យនៅ បុរី ទេសចរណ៍។ ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងអូឡាំព្យា ជាដើម។ ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ ក្រុមហ៊ុនបុត្រសម្ព័ន្ធ OCIC […]

អាជីវកម្មផ្ទះជួលមួយចំនួនដែលធ្លាក់ចុះគំហុកដោយសារកូវីដ អាចនឹងប្រសើរវិញនៅចុងឆ្នាំនេះ

ដោយ Eric Wong Chon Lap ដោយសារតែវិបត្តិកូវីដ  ម្ចាស់ផ្ទះជួលធ្វើអាជីវកម្មជាច្រើននៅកម្ពុជា បានបាត់បងចំំណូលមួយផ្នែកធំ ហើយកំពុងស្វែងរកអ្នកជួលថ្មី ដើម្បីទ្រទ្រង់ចំណាយ។ ដោយឡែកអ្នកជំនាញ បានព្យាករណ៍ទីផ្សារនេះនឹងប្រសើរឡើងបន្សឹមៗចាប់ពីចុងឆ្នាំនេះ។ ក្នុងកំឡុងពេលប៉ុន្មានខែកន្លងមកនេះ ឃើញថាមានអគារ និងផ្ទះជាច្រើនកន្លែងដែលពីមុនធ្លាប់ជា ហាង ភ្នាក់ងារទេសចរ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗ បានក្លាយជាអគារទំនេរដាក់ផ្លាក “ផ្ទះជួល” ស្ទើរគ្រប់កន្លែង។ កាលពីមុនកូវីដ គឺមានអតិថិជនជាច្រើនតម្រង់ជួរសុំជួល ហើយម្ចាស់ផ្ទះគឺគិតថ្លៃជួលខ្ពស់ណាស់ ប៉ុន្តែបច្ចុប្បន្នម្ចាស់ផ្ទះបានទម្លាក់តម្លៃយ៉ាងគំហុក ក៏មិនសូវមានអ្នកចង់ជួលដែរ។អ្នកជួលខ្លះ ទទួលបានការបញ្ចុះតម្លៃជួលរហូតដល់ ៤០ភាគរយ ហើយថែមទាំងជួលរយៈពេលខ្លីទៀត។ លើសពីនេះ អាជីវកម្មជាច្រើនក៏បានពន្យារពេលការបើកនៅទីតាំងថ្មីរហូតដល់ស្ថានភាពប្រសើរឡើង។ វិនិយោគិនគឺត្រូវគិតគូរច្រើនជាមុន មុននឹងពង្រីកអាជីវកម្ម ដែលជាហេតុធ្វើឱ្យមិនសូវមានតម្រូវការជួល។ ជាមួយគ្នានេះ សហគ្រាសធុនតូចនិងមធ្យមដែលជាអតិថិជនចម្បងនៃទីផ្សារផ្ទះជួល ក៏ចាប់ផ្ដើមផ្ដាច់ ឬមិនបន្តកិច្ចសន្យា ដោយរងចាំឱ្យស្ថានភាពប្រសើរជាមុនសិន។ ដោយឡែក អ្នកជំនាញជាច្រើនយល់ឃើញដូចគ្នាថា បញ្ហាទាំងនេះនឹងប្រសើរឡើងវិញសន្សឹមៗ ចាប់ពីចុងឆ្នាំនេះ ខណៈសេដ្ឋកិច្ចនៅកម្ពុជា និងប្រទេសផ្សេងៗកំពុងបើកឡើងវិញហើយ។ - Video Advertisement -